ដឹងអត់ថា លុយដុល្លារចាស់ៗ រឺខូចទ្រង់ទ្រាយត្រូវបានគេយកទៅណា?
Connect with us

គួរដឹង

ដឹងអត់ថា លុយដុល្លារចាស់ៗ រឺខូចទ្រង់ទ្រាយត្រូវបានគេយកទៅណា?

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាលុយដុល្លារអាមេរិចដែលអ្នកប្រើប្រាស់ មានសណ្ឋានថ្មីល្អម្ល៉េះ? ហេតុអ្វីបានជាពួកវាមិនដែលមានការប្រឡាក់រឺរហែកអ្វីសោះអញ្ចឹង? តើគេយកលុយចាស់ៗនោះទៅទុកនៅឯណា?

នៅក្នុងស្ថាប័នមួយនៅឯរដ្ឋញូវអ៊រលែន សហរដ្ឋអាមេរិច គឺជាកន្លែងមួយដែលបានបំផ្លាញលុយរាប់រយលានដុល្លារក្នុងរយះពេលមួយថ្ងៃៗ។ ជាទូទៅ ដើម្បីរក្សាតម្លៃ និងគុណភាពនៃក្រដាស់ប្រាក់ ក៏ដូចជាតម្លៃលុយ សហរដ្ឋអាមេរិចបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើលុយដុល្លារអាមេរិចនីមួយៗដែលបានចរាចរណ៍ស្ទើរតែពាសពេញពិភពលោក។

ក្រដាសប្រាក់ដែលមានបញ្ហាដូចជាមានសភាពចាស់ រហែក រឺមានស្នាមផ្សេងៗសុទ្ធតែត្រូវបានយកទៅបំផ្លាញចោល ដើម្បីកុំអោយពួកវាអាចចរាចរណ៍បានទៀតនៅក្នុងសេដ្ឋកិច្ច។ ការបំផ្លាញនេះគឺដើម្បីផលិតលុយថ្មីចាក់ចូលទៅក្នុងសេដ្ឋកិច្ច ប៉ុន្តែកុំអោយមានបាតុភូតអតិផរណា។

ដូច្នេះជាជាងការដុតបំផ្លាញចោលដែលនាំអោយខូចបរិស្ថាន និងបរិយាកាស លុយទាំងនោះត្រូវបានគេយកទៅកិនជាកម្ទិចតូចៗ ដើម្បីជៀសវាងមិនអោយយកមកផ្គុំប្រើប្រាស់ឡើងវិញបាន។ ចំនែកឯកម្ទិចលុយនោះទៀតសោត វាបានយកវាទៅលាយជាមួយនឹងដីមានជីវជាតិ ដើម្បីបង្កើតជាដីសរីរាង្គដែលមានប្រសិទ្ធិភាពក្នុងការធ្វើដំណាំបៃតងនៅក្នុងទីក្រុងនោះ។

ជារួម ក្រដាសប្រាក់ដែលបានបង្កើតចេញពីដើមឈើ ត្រូវបានគេកិនរំលាយ ហើយយកទៅបម្លែងជាដីដើម្បីដីដើមឈើ រឺរុក្ខជាតិផ្សេងៗវិញ ហើយនេះហើយគឺជាវដ្តនៃលុយដុល្លាយអាមេរិច៕

អត្ថបទល្អផ្សេងទៀត៖ តើវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ កើតឡើងដោយសារតែមូលហេតុអ្វី?

មានមនុស្សមិនតិចទេប្រាកដជាចាំបានហើយថា កាលពីប្រមាណជា១០ឆ្នាំមុន ពោលគឺនៅក្នុងកំឡុងឆ្នាំ ២០០៨ មានវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយបានកើតឡើងទូទាំងពិភពលោក ដែលកាលនោះកុំថាឡើយមហាអំនាចសេដ្ឋកិច្ចអាមេរិច សូម្បីតែប្រទេសកម្ពុជាដែលជាប្រទេសកំពុងតែអភិវឌ្ឍន៍ក៏ទទួលរងគ្រោះដោយសារវិបតិ្តមួយនេះដែរ។

តើវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ កើតឡើងដោយសារតែមូលហេតុអ្វី?

ហេតុផលដែលធំបំផុតនៅពីក្រោយការបែកខ្ញែកនូវវិស័យហិរញ្ញវត្ថុ ដែលធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកស្ទើរតែទាំងស្រុងនោះគឺ ដោយសារតែបញ្ហាដែលវិស័យហិរញ្ញវត្ថុនេះមិនបានអនុម័តតាមច្បាប់ត្រឹមត្រូវនៅក្នុងការចែកចាយប្រាក់ចូលទៅក្នុងសេដ្ឋកិច្ច។

ប្រភពនៃបញ្ហានេះដំបូងបំផុតគឺកើតឡើងនៅក្នុងសហរដ្ឋអាមេរិច ពោលគឺនៅពេលដែលមនុស្សចាប់ផ្តើមខ្ចីប្រាក់យ៉ាងច្រើនពីធនាគារ ប៉ុន្តែពួកគេពុំមានសមត្ថភាពនៅក្នុងការសងវិញ។ ជាទូទៅ ការប្រាក់នៅធនាគារតែងមានជាជម្រើសសម្រាប់អោយអ្នកកម្ចីជ្រើសរើស ថាតើគេចង់ខ្ចីប្រភេទការប្រាក់ថែរ រឺផ្លាស់ប្តូរតាមរយះកាល។

ដោយសារតែអាមេរិចធ្លាប់មានវិបត្តិសេដ្ឋកិច្ចម្តងរួចមកហើយដែលធ្វើអោយមនុស្សមិនមានប្រាក់សម្រាប់បង់អោយធនាគារវិញ ដូច្នេះដើម្បីជួយអោយសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុបានដំណើរការដូចធម្មតាវិញ ធនាគារកណ្តាលអាមេរិចបានសម្រេចអោយបានកម្ចីក្នុងអត្រាការប្រាក់ពិសេស ពោលគឺទាបរហូតដល់ទៅ ១.២៥%តែប៉ុណ្ណោះក្នុងមួយឆ្នាំ។

ជាមួយនឹងអត្រាការប្រាក់ដ៏ទាបបែបនេះ វាធ្វើអោយទីផ្សារអចលនទ្រព្យចាប់ផ្តើមដំណើរការយ៉ាងខ្លាំង ពោលគឺមនុស្សចាប់ផ្តើមនាំគ្នាខ្ចីទិញអចលនទ្រព្យទុក ទាន់ពេលការប្រាក់នៅទាប។ ប៉ុន្តែមានរឿងមួយដែលពួកគេមិនបានដឹង គឺថាការប្រាក់នោះមិនមែនថេរនោះទេ ពោលគឺកាលណារយះពេលកាន់តែយូរ ការប្រាក់ឡើងកាន់តែខ្លាំង ដោយច្រើនជាងមុនដល់ទៅជាង ៥ រឺ៦ដងឯណោះ។

បាតុភូតនេះធ្វើអោយអ្នកដែលទិញអចលនទ្រព្យទាំងនោះមិនមានសមត្ថភាពនៅក្នុងការបង់ប្រាក់ប្រចាំខែអោយធនាគារ ខណះដែលតម្លៃអចលនទ្រព្យចាប់ផ្តើមមានការធ្លាប់ចុះ ព្រោះថាសំនង់អាគារបានសាងសង់មកច្រើនលើសពីតម្រូវការទៅហើយ។

ដូច្នេះអចលនទ្រព្យដែលពួកគេទិញហើយត្រូវបានធ្លាក់ចុះនៅក្នុងតម្លៃទាបបំផុតដែលពួកគេមិនអាចលក់បាន ខណះដែលការប្រាក់ពីធនាគារបានកើនឡើងមិនស្រាកស្រាន្ត។ បញ្ហនេះបានរាលដាលបន្តទៀតទៅដល់ប្រទេសផ្សេងៗ ជាពិសេសប្រទេសដែលប្រើប្រាស់លុយដុល្លារ ដូចជាប្រទេសយើងជាដើម៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម