បំបាត់សត្វល្អិតតូចៗនៅក្នុងខ្លួនយ៉ាងល្អ ដោយគ្រាន់តែទទួលទានអាហារទាំងនេះ!
Connect with us

សុខភាព & សម្រស់

បំបាត់សត្វល្អិតតូចៗនៅក្នុងខ្លួនយ៉ាងល្អ ដោយគ្រាន់តែទទួលទានអាហារទាំងនេះ!

ដោយសារតែចំណីអាហារសព្វថ្ងៃពោរពេញទៅដោយជាតិគីមី លាងសម្អាតមិនបានល្អ ចម្អិនមិនបានឆ្អិនត្រឹមត្រូវ សុទ្ធតែជាហេតុដែលធ្វើអោយខ្លួនរបស់មនុស្សយើងផ្ទុកទៅដោយសត្វល្អិតបរាសិតរស់នៅពាសពេញរាងកាយ និងបង្កជាជម្ងឺផ្សេងៗជាច្រើន។

វិធីមួយដ៏មានប្រសិទ្ធិភាពបំផុតនៅក្នុងការកម្ចាត់ពួកសត្វល្អិតបរាសិតចម្រៃដែលនៅក្នុងខ្លួនយើងបានគឺបានរយះការលេចថ្នាំទម្លាក់សត្វល្អិត ដែលវាអាចរកទិញបាននៅគ្រប់ឳសថស្ថាន។ ប៉ុន្តែសម្រាប់អ្នកដែលមិនចង់ប្រើប្រាស់ថ្ងៃ អ្នកក៏អាចដោះស្រាយបញ្ហានេះបានដែរដោយទទួលទានអាហារប៉ុន្មានមុខខាងក្រោមនេះ។

អាហារទាំងនោះមានដូចជា៖

១. គ្រាប់ល្ពៅ

គ្រាប់ល្ពៅមានផ្ទុកសារធាតុខ្លាញ់ធម្មជាតិមួយប្រភេទដែលជាគ្រឿងពុលចំពោះពពួកបរាសិតទាំងនោះ ដូច្នេះការទទួលទានវាជារឿយៗនឹងជួយអោយអ្នកទម្លាក់សត្វល្អិតបានយ៉ាងមានប្រសិទ្ធិភាព។

២. គ្រាប់ត្រសក់

គ្រាប់ត្រសក់ដែលនៅក្នុងផ្លែត្រសក់នោះមានគុណប្រយោជន៍លាងសម្អាតរាងកាយពីសត្វល្អិតតូចទាំងនោះបានយ៉ាងល្អ ព្រោះវាមានអង់ហ្សីមម្យ៉ាងដែលមានតួនាទីក្នុងការធ្វើបែបនេះ។

៣. ម្សៅល្មៀត

ល្មៀតមិនត្រឹមតែល្អសម្រាប់សម្រស់នោះទេ ប៉ុន្តែវាក៏មានសារធាតុប្រឆាំងជាមួយនឹងសត្វល្អិតផងដែរ។

៤. ខ្ទឹមស

ខ្ទឹមសមានឈ្មោះល្បីល្បាញជាថ្នាំផ្សះធម្មជាតិដែលមានប្រសិទ្ធិភាពខ្ពស់មួយ។ វាអាចសម្លាប់មេរោគផ្សិតដល់ទៅ ៦០ប្រភេទ និងបាក់តេរីដល់ទៅជាង២០ប្រភេទឯណោះ។ ដូច្នេះវាគ្មានរឿងអ្វីដែលខ្ទឹមសមិនអាចជួយកម្ចាត់ពួកបរាសិតចង្រៃចេញពីខ្លួនអ្នកទេ។

៥. ផ្លែល្ហុង

ផ្លែល្ហុង មានតួនាទីយ៉ាងសកម្មនៅក្នុងការសម្លាប់តេញ៉ា និងព្រូនជាច្រើនប្រភេទ។ វានឹងបញ្ចេញសត្វល្អិតចម្រៃទាំងនោះតាមរយះការបន្ទោរបង់របស់អ្នក៕

អត្ថបទល្អផ្សេងទៀត៖ ពេលវេលាដែលត្រឹមត្រូវបំផុតក្នុងការទទួលទានអាហារទាំងនេះ បើមិនដូច្នោះទេអ្នកនឹង…..

អាហារគ្រប់ប្រភេទសុទ្ធតែអាចអោយផលមករាងកាយរបស់យើងបានមិនថាវាជាប្រភេទបន្លែ សាច់ រឺភេសជ្ជះអ្វីនោះទេ ប៉ុន្តែលុះត្រាណាតែយើងទទួលទានវាត្រូវពេលវេលាដែរ។ មានអាហារមួយចំនួនដែលមនុស្សភាគច្រើនបានបរិភោគខុសពេលវេលា ហើយវាធ្វើអោយសារជាតិចិញ្ចឹមដែលនៅក្នុងអាហារទាំងនោះមិនអាចផ្ទេរចូលមកបម្រើនៅក្នុងសារពាង្គកាយរបស់ពួកគេបាន ផ្ទុយទៅវិញវាថែមទាំងអាចធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ពួកគេទៀតផង។

ការបរិភោគត្រឹមត្រូវ មានន័យថាអ្នកបរិភោគអាហារប្រភេទណាមួយនៅពេលដែលស័ក្តសមបំផុត។ ឧទាហរណ៍ អ្នកមិនគួរបរិភោគចេកនៅពេលយប់នោះទេ ព្រោះជាតិស្កដែលមាននៅក្នុងចេកនឹងបំលែងហើយធ្វើអោយអ្នកឡើងទម្ងន់។ ដូចនេះ ការទទួលទានអោយត្រូវពេលវេលាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកចង់អោយការគ្រប់គ្រងរបបអាហាររបស់អ្នកមានប្រសិទ្ធិភាពខ្ពស់។

ខាងក្រោមនេះជាអាហារទាំង៥ មុខដែលអ្នកគួរដឹងពីពីពេលវេលាត្រឹមត្រូវដើម្បីបរិភោគវា៖

១. ទឹកដោះគោ


ពេកដែលគួរតែទទួលទាន៖ ពេលយប់

តាមការណែនាំពីអ្នកជំនាញ ពេលដែលល្អបំផុតដើម្បីញ៉ាំទឹកដោះគោគឺពេលយប់ ព្រោះការដែលទទួលទានវានៅពេលថ្ងៃនឹងធ្វើអោយអ្នកមានអារម្មណ៍អស់កម្លាំង រឺងងុយគេង។ ដូចនេះ ការទទួលទានវាពេលយប់នឹងជួយដល់ការសម្រាកនៃខ្លួនប្រាណរបស់អ្នក និងជួយអ្នកអោយគេងលក់ស្រួល។ ទន្ទឹមនឹងនេះ អ្នកមិនគួរទទួលទានវានៅពេលព្រឹកឡើយ ដោយសារតែនៅពេលព្រឹក ដល់ល្ងាច ខ្លួនបានយើងត្រូវការធ្វើសកម្មភាពច្រើន ដូចនេះវានឹងធ្វើអោយអ្នកឆាប់អស់កម្លាំង និងធ្វើអោយប៉ះពាល់ដល់ការទទួលទានអាហារពេលល្ងាច ដោយសារតែអ្នកអាចនឹងឃ្លានមុនម៉ោងធម្មតា។

២. បាយ


ពេលដែលគួរតែទទួលទាន៖ ពេលថ្ងៃ

ការទទួលទានបាយសម្រាប់អាហារថ្ងៃត្រង់គឺជាពេលល្អបំផុត ដោយសារតែប្រព័ន្ធរំលាយអាហារដែលនៅក្នុងខ្លួនរបស់យើងធ្វើការសកម្មបំផុតនៅពេលថ្ងៃត្រង់។ ម្យ៉ាងនៅពេលថ្ងៃត្រង់ យើងត្រូវការថាមពលច្រើនដើម្បីធ្វើការ ដូចនេះការទទួលទានបាយនឹងធ្វើអោយអ្នកអាចបញ្ចេញកម្លាំងគ្រប់គ្រាន់ដើម្បីការងារប្រចាំថ្ងៃ។ ពេលដែលអ្នកមិនគួរទទួលទានបាយគឺពេលយប់ ដោយសារតែក្រពះរបស់អ្នកមិនសូវធ្វើការខ្លាំងដូចពេលថ្ងៃ ដូចនេះវានឹងចំនាយពេលយូរដើម្បីរំលាយអាហារដែលអ្នកទទួលទានចូលទៅ។ ម្យ៉ាង បាយមានផ្ទុកជាតិស្ករជាច្រើន ដែលអាចធ្វើអោយអ្នកឡើងទម្ងន់ ព្រោះអ្នកមិនបានធ្វើ សកម្មភាពអ្វីច្រើននៅពេលយប់នោះទេ ដូចនេះសារធាតុស្ករទាំងប៉ុន្មាននឹងស្ថិតនៅក្នុងរាងកាយរបស់អ្នក។

៣. អាហារដែលផ្ទុកជាតិស្ករច្រើន (ការ៉េម ទឹកដោះគោ សូកូឡា…)


ពេលដែលគួរទទួលទាន៖ ពេលព្រឹក

អរម៉ូនអាំងសូឡីននៅក្នុងរាងកាយបញ្ចេញមកច្រើនបំផុតនៅពេលព្រឹក ដែលវាអាចគ្រប់គ្រងសារធាតុស្ករនៅក្នុងរាងកាយរបស់យើង។ មិនខុសពីបាយនោះទេ អ្នកមិនគួរទទួលទានវានៅពេលយប់ឡើយ ព្រោះវានឹងធ្វើអ្នកឡើងទម្ងន់។

៤. ទឹកសណ្តែក


ពេលដែលគួរទទួលទាន៖ ពេលយប់

ទឹកសណ្តែក មានសារៈប្រយោជន៍សំខាន់នៅក្នុងការកាត់បន្ថយជាតិកូឡេស្តេរ៉ូលនៅក្នុងរាងកាយ ដូច្នេះវានឹងមិនធ្វើអោយអ្នកឡើងទម្ងន់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកមិនគួរផឹកវានៅពេលព្រឹកនោះទេ ព្រោះវានឹងធ្វើអោយអ្នកឃ្លានអាហារ និងអស់កម្លាំង។

៥. ផ្លែប៉ោម

ពេលដែលគួរទទួលទាន៖ ពេលព្រឹក

ប៉ោម មានផ្ទុកសារធាតុសសៃរដែលមានឈ្មោះថា Pectin នៅក្នុងសម្បករបស់វា។ សារធាតុនេះដើរតួយ៉ាងសំខាន់ក្នុងការសម្លាប់មេរោគមហារីកដែលនៅក្នុងរាងកាយ។ ប៉ុន្តែអ្នកគួរជៀសវាងទទួលទានវានៅពេលយប់ ដោយសារតែវាមានផ្ទុកសារធាតុអាស៊ីតធម្មជាតិច្រើន ដូចនេះនៅពេលដែលខ្លួនប្រាណរបស់អ្នកមិនសូវបញ្ចេញថាមពល វានឹងធ្វើអោយសារធាតុអាស៊ីតក្នុងខ្លួនរបស់អ្នកឡើងខ្ពស់៕

ចុចអានផ្សេងៗ៖ អស្ចារ្យណាស់! បន្លែមួយប្រភេទនេះនឹងជួយសម្អាតថ្លើមរបស់អ្នក និងការពារពីជំងឺរាប់មិនអស់!

ចុចអានផ្សេងៗ៖ ដឹងពីសុខភាពតាមរយះការបន្ទោរបង់របស់អ្នក

មតិយោបល់

ពេញនិយម