គួរដឹង
ទស្សនៈកំពូលរបស់ស៊ឺម៉ាអុី៖ សំលៀងដាវដប់ឆ្នាំ ប្រើតែមួយលើកជោគជ័យតែម្តង!
មនុស្សដែលឆ្លាតបំផុតគឺ ជាមនុស្សដឹងពីអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ទាំងគ្រោះថ្នាក់ ស្ថានការណ៍នឹងមកដល់ និងទីកន្លែងសុវត្ថិភាព។ ចំពោះមនុស្សដែលអំនួតក្អែងក្អាង គិតថាមានតែឯងអស្ចារ្យ ពិតណាស់ប្រាកដជារស់មិនបានយូរទេ ថែមទាំងបង្ករគ្រោះថ្នាក់ដល់ខ្លួនឯង។
ស៊ឺម៉ាអុី បាននិយាយថា «ខ្ញុំដកដាវតែមួយលើកទេ តែខ្ញុំបានសំលៀងវាជាងដប់ឆ្នាំមកហើយ»។ ដូច្នេះ មុននឹងយើងធ្វើអ្វីម្យ៉ាង គឺត្រូវទាមទារឲ្យមានការសិក្សាស្វែងយល់ឲ្យបានច្បាស់ពីគូសត្រូវរបស់ខ្លួន រៀនពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនឯង ផង មុននឹងចេញច្បាំងម្តងៗ ធានាថានឹងឈ្នះសត្រូវច្រើនជាងចាញ់។
ចំពោះមនុស្សដែលចេះបំផុត គឺគេជាមនុស្សដែលចេះឱនលំទោន ចេះដាក់ខ្លួនជាទីបំផុត តែងដឹងកាលៈទេសៈណាត្រូវបញ្ចេញនូវសមត្ថភព។ ប៉ុន្តែមនុស្សដែលអួតថាខ្លួនឯងអស្ចារ្យនោះ ភាគច្រើនគ្មានប្រយោជន៍អ្វីទេ។
សុឺម៉ាអុី គេចេះស្គាល់ម្ចាស់ល្អ ចេះលាក់ពីសមត្ថភាព និងមានសមត្ថភាពខ្ពស់ក្នុងការអត់ធ្មត់ ស៊ូទ្រាំនឹងការប្រមាថមើលងាយពីអ្នកដទៃ ប៉ុន្តែចំណុចពិសេសបំផុតរបស់គេ បានសំលៀងដាវឲ្យមុតជាងដប់ឆ្នាំ ប្រើតែមួយលើកឲ្យជោគជ័យតេម្តង ដែលផ្ទុយស្រឡះពីអ្នកដទៃ ដែលពួកគេតែងអួតក្អែងក្អាង ជាដើមហេតុនាំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញ។
ចំពោះនៅក្នុងជួររាជការវិញ កាន់តែគ្រោះថ្នាក់ កាន់តែធ្វើឲ្យយើងបាត់បង់ជីវិតឆាប់បំផុត បើយើងមិនដឹងពីវិធីសាស្ត្រក្នុងការការពារជីវិតនោះទេ។ ដូចពាក្យមួយឃ្លាថា «នៅជិតព្រះមហាក្សត្រ គឺប្រៀបបាននូវជាមួយនឹងសត្វខ្លា» ឲ្យតែយើងប្រហែសតែបន្តិច ជីវិតនឹងត្រូវអស់ភ្លាម ក្បាលក៏ជ្រុះលើស្មាមកដល់ដី។ ហេតុដូច្នេះ មុននឹងស្រដីអ្វី គួរតែគិតឲ្យបានដប់ ឬម្ភៃដងសិនបើមិនចង់ឲ្យក្បាលធ្លាកពីលើកទេ។
ដោយសារតែពេលវេលាខ្លី យើងក៏មិនអាចបរិយាអស់ក្នុងខណៈពេលនេះដែរ ដូច្នេះមានតែអ្នកទាំងអស់គ្នាយកជាវសៀវភៅខាងក្រោមនេះ ដើម្បីបង្កើតចំណេះដឹងបន្ថែមទាក់ទងនឹងរក្សាផ្លូវក្រោយរប់សខ្លួនឯងដោយរបៀបណាខ្លះ? សៀវភៅនេះ បានសរសេរយ៉ាងលម្អិតអំពីប្រវត្តិសាស្ត្រជាច្រើន ដែលជាបទពិសោធថ្មីឲ្យយើងចេះត្រិះរិះពិចារណា និងយកការពារខ្លនបានយ៉ាងមានប្រសិទ្ធិភាពបំផុត៕
ផ្ដល់សិទ្ធិ៖ មនោវិជ្ជា
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!