មិនគួរអោយជឿ! ទូរស័ព្ទល្អបំផុតលើពិភពលោកតាមពិតមិនមានជាiPhone នោះទេ!
Connect with us

ទាក់ទាញ

មិនគួរអោយជឿ! ទូរស័ព្ទល្អបំផុតលើពិភពលោកតាមពិតមិនមានជាiPhone នោះទេ!

ដោយសារតែសម័យបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើនស៊ីជម្រៅជាងមុន តម្រូវការផលិតផលអេឡិចត្រូនិចក៏កើនឡើងច្រើនដែរ ព្រោះអ្នកប្រើប្រាស់ជឿថាពួកវាអាចនឹងជួយសម្រាលដល់ការងារពួកគេ ក៏ដូចជាជួយបំបាត់ភាពអផ្សុកនៅពេលដែលពួកគេទំនេរពីការងារផងដែរ។

ក្នុងចំនោមឧបករណ៍អេឡិចត្រូនិចទាំងអស់ ទូរស័ព្ទស្មាតហ្វូនត្រូវបានគេប្រើប្រាស់ច្រើនជាងផលិតផលណាៗផ្សេងទៀត ព្រោះថាទូរស័ព្ទស្មាតហ្វូននាពេលនេះ មានសមត្ថភាពបំពេញការងារជាច្រើនតាំងពីផ្ញើរសារ ហៅចេញទៅកាន់អ្នកដទៃ ស្វែងរកពត៌មាន ថតរូប កត់ចំនាំ… ជាដើម។

ក្នុងចំនោមទូរស័ព្ទស្មាតហ្វូនជាច្រើនក្នុងពេលបច្ចុប្បន្ននេះ មានប្រភេទទូរស័ព្ទចំនួន ១០ ដែលមានគុណភាពល្អបំផុតជាងគេនៅក្នុងការប្រើប្រាស់ ដែលក្នុងនោះដូចជា៖

១០. Samsung Galaxy S8/S8+

៩. Google Pixel 2

៨. HTC U11+

៧. Huawei Mate 10 Pro

៦. Honor View 10

៥. Samsung Galaxy Note 8

៤. Apple iPhone X

៣. OnePlus 5T

២. Google Pixel 2 XL

‌១. Samsung Galaxy S9

អត្ថបទល្អផ្សេងទៀត៖ កម្មវិធីទូរស័ព្ទស្មាតហ្វូនទាំង ១២ ដែលធ្វើអោយជីវិតអ្នកកាន់តែស្រួលឡើង

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាបច្ចេកវិទ្យាបានធ្វើអោយជីវិតរបស់យើងមានភាពងាយស្រួលច្រើនជាងពីមុន ហើយនិងសន្សំសំចៃពេលវេលាបានច្រើន។ ថ្ងៃនេះ អាណាចក្រនឹងបង្ហាញប្រិយមិត្តទាំងអស់គ្នាពីកម្មវិធីដែលមានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលអាចជួយសំរួលក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកអោយកាន់តែមានភាពងាយស្រួលនិងប្រសើរឡើង។

១. កម្មវិធី LOKLOK

loklok

កម្មវិធីនេះជួយអោយអ្នកងាយស្រួលក្នុងការកត់ចំណាំ គូសវាសផ្សេងៗ ឬក៏ដាក់រូបថតនៅលើ lockscreen របស់ទូរសព្ទ័អ្នក ។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android។
អ្នកអាចទាញយកកម្មវិធីនេះតាមរយៈ៖ 

Download Link(Android): https://play.google.com/store/apps/details?id=co.loklok&hl=en

២. កម្មវិធី Waterlogged

waterlogged

នៅពេលដែលអ្នកញាំទឹកមិនគ្រប់គ្រាន់អាចបង្ករអោយអ្នកមានបញ្ហាខ្វះជាតិទឹក ហើយយើងបានរកឃើញ កម្មវិធីតាមដានកំរិតនៃការញាំទឹកប្រចាំថ្ងៃរបស់អ្នក។ វានិងរំលឹកអ្នកនៅពេលដែលអ្នកត្រូវញាំទឹក ហើយនិងបរិមាណនៃចំនួនទឹកដែលអ្នកត្រូវញាំផ្អែកលើទំហំនៃការផ្ទុកទឹកក្នុងខ្លួនរបស់អ្នក។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android និង​ IOS។

៣. កម្មវិធី Instasize

Instasize

នេះគឺជាកម្មវិធីមួយសំរាប់អ្នកចូលចិត្តលេង Instagram ដែលកម្មវិធីនេះអាចជួយកែរទំហំនៃរូបភាព ពណ៌រូបភាព និងជួយប្តូរស៊ុមរូបភាពរបស់អ្នកតាមដែលអ្នកចង់បាន។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android និង​ IOS។

៤. កម្មវិធី Google Keep

Google keep

វាជាកម្មវិធីមួយដែលផ្ដល់ឱ្យអ្នកនូវការរំលឹកនិងកំណត់ត្រារបស់អ្នកទាំងអស់ដោយអ្នកគ្រាន់​តែក្រលេកមើលតែម្តង។ វាកត់ត្រាទុកនូវរាល់គំនិតរបស់អ្នក និងផ្តល់រំលឹកអ្នកនៅពេលវេលានិងទីកន្លែងតាមដែលអ្នកចង់បាន។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android និង​ IOS។

៥. កម្មវិធី Browse Simply

brows simply

Browse Simply គឺជា Browser មួយប្រភេទដែលអាចឲ្យអ្នកឆែកអ៊ិនធើណេតរបៀបដែលអ្នកចង់បាន ដែលមានដូចជាបែបអ៊ិនធើណេតរហ័សទាន់ចិត្ត បែបសន្សំសំចៃ បែបសំងាត់ និង​បែបផ្សេងៗទៀតជាច្រើន ។ សាកប្រើវាមើល អ្នកប្រហែលជាលុប Browser ដែលអ្នក​កំពុង​ប្រើសព្វថ្ងៃ ដោយសារតែកម្មវិធីនេះ ។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android។

៦. កម្មវិធី School Hub Students

school hub students

កម្មវីធីអ្នកអាចអោយអ្នកតាមដានការសិក្សារបស់ អ្នកឫ មនុស្សជាទីស្រលាញ់របស់អ្នកបាន​យ៉ាងងាយស្រួល។ វារក្សាទុកនូវរាល់កំណត់ត្រារបស់អ្នក ហើយតើនអ្នក​ពេលមាន​ការងារ​ណាដែលត្រូវចាំបាច់ប្រគល់អោយគ្រូ។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android និង​ IOS។

៧. កម្មវិធី Twilight

twilight

នេះជាកម្មវិធីដែលគ្រប់គ្នានិយមប្រើបំផុត ព្រោះវាអាចបញ្ជេញពន្លឺពិលពីទូរស័ព្ទរបស់អ្នក​នៅកន្លែងណាដែលចាំបាច់ត្រូវការពន្លឺ ដោយអ្នកមិនចាំបាច់បើកដោយខ្លួនឯងទេ។ កម្មវិធីនេះ​គឺជាសំណប់ចិត្តសម្រាប់អ្នកដែលចូលគេងយប់ជ្រៅ។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android និង​ IOS។

៨. កម្មវិធី Soundcloud

soundcloud

វាជាកម្មវិធីស្តាប់តន្រ្តីមួយដ៏ធំដែលមានបទចម្រៀង ជាង ១៥០ លានបទ។ អ្នកអាចចូលរួមជា​មួយក្រុមផ្សេងៗ ដែលមានចំណង់ចំណូលចិត្តបែបតន្រ្តីស្រដៀងគ្នា ហើយអាចចែករំលែកបទ​ចម្រៀងជាមួយគ្នាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចទាញយកបទចម្រៀងមកស្តាប់ ពេល​អ្នកគ្មានអ៊ិនធើណេតបានយ៉ាងងាយស្រួល។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android និង​ IOS។

៩. កម្មវិធី Sygic

sygic

កម្មវិធីដ៏ល្អឥតខ្ចោះសម្រាប់អ្នកមិនសូវប្រើប្រាស់អ៊ិនធើណេត ដែលអាចអោយអ្នក​ទៅកាន់​គោលដៅដែលអ្នកចង់ទៅ បានយ៉ាងងាយស្រួល។ អ្នកមិនចាំបាច់ភ្ជាប់ទៅកាន់អ៊ិនធើណេត​ទេដើម្បីប្រើប្រាស់កម្មវិធីនេះ ហើយវាមានផែនទីជុំវិញពិភពលោកថែមទៀតផង។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android និង​ IOS។

១០. កម្មវិធី Flipboard

flipboard

អ្នកអាចអានទស្សនាវដ្តីថ្មីៗជាច្រើនតាមចំណង់ចំណូលចិត្តរបស់អ្នក។ អ្នកអាចភ្ជាប់កម្មវិធីនេះទៅកាន់ Facebook របស់អ្នកដើម្បីផ្តល់ព័ត៌មានដល់អ្នកពេលមានអ្វីថ្មីៗ។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android និង​ IOS។

១១. កម្មវិធី Proshot

proshot

កម្មវិធីនេះអាចជួយដល់ជាងថតដែលចង់សិក្សាបន្ថែមពីរបៀបនៃការថតរូប។ វាមានមុខងារ​ជាច្រើនដែលអាចជួយសម្រួលក្នុងការប្រើប្រាស់ពន្លឺ របៀប Focus របៀប Zoom និងរបៀប​ផ្សេងៗទៀតជាច្រើនផងដែរ។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android។

១២. កម្មវិធី Remote Mouse

remote mouse

កម្មវីធីនេះអាចផ្លាស់ប្តូរទូរស័ព្ទដៃរបស់អ្នកទៅជា Mouse សម្រាប់បញ្ជា កុំព្យូទ័រ ឫលេបថបអ្នក​ក្នុងពេលមួយរំពេច។ ពេល Mouse របស់អ្នកអស់ថ្ម ឫក៏អ្នកភ្លេចយកមកតាមខ្លួន កម្មវិធី​នេះអាចសង្រោ្គះអ្នកបាន។ អ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃលើប្រព័ន្ធ​ប្រតិបត្តិការ Android និង​ IOS។

មតិយោបល់

ពេញនិយម