ហេតុអ្វីបានជាខែកុម្ភះមានតែ ២៨ រឺ២៩ថ្ងៃអញ្ចឹង?
Connect with us

គួរដឹង

ហេតុអ្វីបានជាខែកុម្ភះមានតែ ២៨ រឺ២៩ថ្ងៃអញ្ចឹង?

ជារៀងរាល់ខែនៅក្នុងមួយឆ្នាំៗ សុទ្ធតែមានថ្ងៃយ៉ាង៣០ថ្ងៃ ដោយខែខ្លះមានដល់ទៅ៣១ថ្ងៃផង ប៉ុន្តែអ្វីដែលចម្លែកជាងគេនោះគឺថា ប្លែកអីតែខែកុម្ភះ ថ្ងៃសរុបរបស់ខែនេះបែរជាមានត្រឹមតែ២៨ថ្ងៃ រឺច្រើនបំផុត ២៩ថ្ងៃប៉ុណ្ណោះ។ តើហេតុអ្វីបានជាដូច្នេះទៅវិញ?

កាលពីសម័យបុរាណ ពោលគឺតាំងពីចក្រភពរ៉ូមមក ប្រតិទិនគឺមានលក្ខណះខុសប្លែកពីប្រតិទិននាសម័យនេះ ព្រោះថាកាលនោះក្នុងមួយឆ្នាំត្រូវបានគេកំនត់យកអោយមានត្រឹមតែ ១០ខែតែប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងរាជ្យរបស់ស្តេច នូម៉ា ផមភីលីស ទ្រង់បានបន្ថែមខែចំនួនពីរទៀត អោយគ្រប់១២ខែដូចសព្វថ្ងៃដែលខែនោះមានខែមករា និងកុម្ភះ។


ប៉ុន្តែនៅក្នុងការចែកថ្ងៃនីមួយអោយចូលក្នុងខែទាំង១២នោះ ក្សត្រអង្គនេះពុំមានចែកអោយមានថ្ងៃស្មើគ្នានោះទេ ព្រោះតាមប្រពៃណី និងជំនឿរបស់ជនជាតិរ៉ូមាំង លេខស្មើគ្នាគឺជាលេខមិនល្អ ដូច្នេះហើយលោកបានចែកអោយខែខ្លះមានច្រើនជាង ខែមួយចំនួនផ្សេងទៀត។


បន្ទាប់ពីចែករួមមក ក្នុង១១ខែមានខែខ្លះបានចំនួន៣០ថ្ងៃ រឺខ្លះទៀតបាន ៣១ថ្ងៃ។ អ្វីដែលខុសប្រក្រតីគឺថា ថ្ងៃដែលនៅសល់សម្រាប់ខែមួយចុងក្រោយមានចំនួនតិចជាងគេ ពោលគឺត្រឹមតែ ២៨ថ្ងៃប៉ុណ្ណោះ។


នៅពេលនោះ ក្សត្រនូម៉ា មានសម្រេចចិត្តដាក់ខែកុម្ភះនោះអោយមានត្រឹមតែ២៨ថ្ងៃ ដោយយល់ឃើញថានៅកំឡុងខែកុម្ភះនោះគឺជាថ្ងៃសាសនា ដែលគេប្រារព្ធឡើយដើម្បីអោយទៅកាន់អ្នកស្លាប់ ដូច្នេះហើយទើបបានជាខែកុម្ភះមានត្រឹមតែ២៨ថ្ងៃ រឺ២៩ថ្ងៃមកទល់សព្វថ្ងៃនេះ៕

អត្ថបទល្អផ្សេងទៀត៖ ទម្លាយចម្ងល់របស់​បងប្អូន! អ្វីទៅជា​ផ្កាយដុះកន្ទុយ អាចម៍ផ្កាយ និងដុំថ្មអវកាស

(ភ្នំពេញ)៖ បងប្អូនមួយចំនួន ពេលខ្លះមិនទាន់អាច​បែងចែក​ឲ្យបានច្បាស់លាស់​នោះ​ឡើយ អំពីអ្វីទៅដែល​ហៅថា ផ្កាយដុះកន្ទុយ, អាចម៍ផ្កាយ និងដុំថ្មអវកាស។ តើវត្ថុទាំងបីនេះ ដូចគ្នា ឬមានលក្ខណៈខុសគ្នា​បែបណា និងមានទំហំខុសៗ​គ្នាយ៉ាងដូចម្តេចខ្លះ។ នេះបើតាម​​សម្រង់ឯកសារ​សំខាន់ៗ ដោយ Cambo Space នារសៀល​ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។

១. ផ្កាយដុះកន្ទុយ (Comet)៖ គឺជាវត្ថុអវកាសតូចមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ដែលវាត្រូវបាន​គេហៅបែបនេះ (ផ្កាយដុះកន្ទុយ) ក៏ព្រោះនៅពេលវាធ្វើដំណើរកៀក​នឹងព្រះអាទិត្យ កម្តៅព្រះអាទិត្យបានជះឥទ្ធិពល​ខ្លាំង​លើតួរបស់វា ធ្វើវាឡើងកម្តៅ និងហើយបំភាយ​ឧស្ម័នចេញពីខ្លួនវា អូសយ៉ាង​វែងអន្លាយ​នៅក្នុងទីអវកាស​តែម្តង។

ប្រការហេតុ​ខាងលើនេះ ធ្វើឲ្យយើងមើលឃើញ​កន្ទុយសៗ នៅក្រោយ​ដុំថ្មនោះ ដែលជាបំភាយនៃឧស្ម័នដោយពន្លឺព្រះអាទិត្យ ទើបវាត្រូវបានឲ្យឈ្មោះថា ផ្កាយដុះកន្ទុយ។ សម្រាប់ទំហំ​​នៃផ្កាយដុះកន្ទុយ ​គឺអាស្រ័យទៅថា តើវាទៅជិតព្រះអាទិត្យ​កម្រិតណា ដែលផ្កាយ​ដុះកន្ទុយខ្លះ អាចរំសាយ​ឧស្ម័នរហូតដល់​ទៅប្រវែង ៨០,០០០គីឡូម៉ែត្រឯណោះ។

២. អាចម៍ផ្កាយ (Asteroid)៖ ជាធម្មតាត្រូវ​បានចាត់ថ្នាក់ ជាចង្កោមដុំថ្ម​អវកាសតូចៗ ដែលគោចរជុំវិញព្រះអាទិត្យ ដូចភព​ដទៃៗដែរ ប៉ុន្តែគន្លងពួកវាខ្លះ​មិនទៀតទាត់ទេ។ កន្លែងដែល​មានអាចម៍ផ្កាយច្រើន​បំផុតនោះ គឺស្ថិតនៅចន្លោះ​ភពអង្គារ និងព្រហស្បតិ៍ ដែលហៅថា ខ្សែក្រវ៉ាត់​អាចម៍ផ្កាយ (Asteroids Belt) ដែលវាហាក់ដូចជាបណ្តុំ​នៃកាកសំណល់ សល់ពីការបង្កើតភព និងប្រព័ន្ធព្រះអាទិត្យ​នេះ។

៣. វត្ថុអវកាស (Space Object)៖ បើនិយាយអំពី​និយមន័យរបស់​ពាក្យនេះ គឺសំដៅ​ទៅលើ​វត្ថុនានា ជាចង្កោមតែម្តង។ វត្ថុអវកាស​សំដៅទៅលើ ភព ព្រះច័ន្ទ អាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយ ដែលគោចរ​ជុំវិញអ្វីមួយ ដែលអាចជាភព ឬព្រះអាទិត្យ ដោយមិនគិត​​ពីទម្រង់​នៃគន្លង​គោចរនោះឡើយ។ វាក៏អាចសំដៅ​ទៅវត្ថុអវកាស មកពីប្រព័ន្ធ​ផ្កាយផ្សេង ដូចជាអាចម៍​ផ្កាយ Oumuamua ផងដែរ។

សរុប​សេចក្តីមក លក្ខណៈខុសគ្នា​នៃវត្ថុទាំងនេះ គឺអាស្រ័យទៅលើ​លក្ខណៈសម្បត្តិ​របស់វា​ប៉ុណ្ណោះ ប៉ុន្តែដោយ​សារផ្កាយដុះកន្ទុយ ជាវត្ថុអវកាស​ដែលមានផ្ទុកសារធាតុ​ផ្សេងៗ ដែលអាច​បំភាយឧស្ម័ន នៅពេលត្រូវពន្លឺ​ព្រះអាទិត្យនោះ វាក៏អាចបំលែង​ពីនាម​អាចម៍​ផ្កាយ ទៅជាផ្កាយដុះកន្ទុយ​នោះឯង។ បើសិនជាបងប្អូនមាន​ចម្ងល់បន្ថែម អាចសួរ​បាន​ក្នុង Comment ក្រុមការងារ​​យើងខ្ញុំ នឹងបកស្រាយ​​ជូនបន្ថែមនៅពេល​​បន្តបន្ទាប់​ទៀត៕

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម