មានដឹងទេ? ទម្រាំបានទូរស័ព្ទស្មាតហ្វូនមួយគ្រឿងៗ ក្រុមហ៊ុនទាំងនោះដាក់ទណ្ឌកម្មកម្មករយ៉ាងណាខ្លះ?
Connect with us

ទាក់ទាញ

មានដឹងទេ? ទម្រាំបានទូរស័ព្ទស្មាតហ្វូនមួយគ្រឿងៗ ក្រុមហ៊ុនទាំងនោះដាក់ទណ្ឌកម្មកម្មករយ៉ាងណាខ្លះ?

សម័យនេះគេហៅថាសម័យស្មាតហ្វូន ដោយសារស្ទើរតែគ្រប់ដៃមនុស្សគ្រប់គ្នាទៅហើយសុទ្ធតែកាន់ទូរស័ព្ទស្មាតហ្វូនម្នាក់មួយ ម្នាក់ពីរទាំងអស់។ ថ្វីត្បិតតែស្មាតហ្វូន ជាទូរស័ព្ទល្អ មានប្រយោជន៍ជួយសម្រាលដល់ជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នាក៏ពិតមែន មានរឿងរ៉ាវជាច្រើននៅពីក្រោយវាដែលធ្វើអោយទូរស័ព្ទទាំងនោះស្អុយគគ្រក់បំផុត។

កុំថាឡើយអ្នកទិញម្នាក់ៗត្រូវខិតខំធ្វើការរកស៊ី សន្សំលុយដើម្បីបានទូរស័ព្ទស្មាតហ្វូននីមួយៗប្រើប្រាស់ កម្មករដែលធ្វើការដើម្បីរុករកវត្ថុធាតុដើមរបស់ទូរស័ព្ទស្មាតហ្វូនទាំងនោះវិញនោះមានជីវភាពលំបាកវេទនា ទទួលការជិះជាន់មិនគួរអោយជឿបំផុត។

តួយ៉ាងដូចជាស្ថានភាពការដ្ឋានរុករករ៉ែកូប័ល (cobalt) នៅឯប្រទេសកុងហ្កូមួយនេះអញ្ចឹងដែរ។ ស្ថានីយ៍រុករករ៉ែប្រភេទនេះជាច្រើនត្រូវបានគេរកឃើញថា មានការដាក់ទណ្ឌកម្មការងារយ៉ាងឃោរឃៅចំពោះកម្មកររបស់ខ្លួន។ អ្វីដែលកាន់តែហួសចិត្តជាងនេះទៅទៀតនោះគឺថា កម្មករភាគច្រើននៅទីនោះផងនោះសុទ្ធតែក្មេងមិនទាន់គ្រប់អាយុទាំងនោះ ដោយមានចាប់ពី៩ឆ្នាំឡើងទៅក៏មាន។


កំនើនតម្រូវការនៃរ៉ែកូប័លនេះ បានធ្វើអោយការងាររបស់ពួកគេកាន់តែមានលក្ខណះសាហាវ ដោយពួកគេត្រូវបានមេការវាយដំ ទាត់ធាក់ និងតម្រូវអោយរុករករ៉ែទាំងពេលភ្លៀងទៀតក៏បាន។ ម្យ៉ាងទៀត នៅទីនោះកម្មករធ្វើការពុំមានសុវត្ថិភាពនោះទេ ព្រោះពួកគេមិនបានស្តង់ដាររុករកត្រឹមត្រូវ។ អញ្ចឹងហើយជួនកាលមានការបាក់ដីសង្កត់មនុស្សបង្កអោយស្លាប់ និងរបួសក៏មាន។

គួរបញ្ចាក់ផងដែរថា រ៉ែកូប័លនេះត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យបចេ្ចកវិទ្យាជាច្រើន ដោយក្នុងនោះមានតាំងពីប្រើប្រាស់ក្នុងទូរស័ព្ទដៃ កុំព្យូទ័រ និងឡានអគ្គីសនីជាដើម៕

អត្ថបទល្អផ្សេងទៀត៖ ពូកែខាងទូរស័ព្ទឆាប់អស់ថ្ម សាកវិធីទាំង៥នេះទៅអស់បារម្ភហើយ!

តើអ្នកធុញទ្រាន់រឺទេនៅពេលដែលទូរស័ព្ទដែលអ្នកប្រើប្រាស់តែងតែមានបញ្ហាអស់ថ្ម រឺមិនកាន់ថ្ម ដែលតម្រូវអោយអ្នកសាកជាច្រើនដងក្នុងមួយថ្ងៃៗ? មានមនុស្សជាច្រើនដែលមិនសូវសប្បាយចិត្តនៃសមត្ថភាពនៃការកាន់ថ្មរបស់ទូរស័ព្ទរបស់ខ្លួន ព្រោះគិតថាការសាកថ្មជាច្រើនសារគឺជាការរំខាន និងធ្វើអោយខាតបង់ពេលវេលារបស់ពួកគេ។ ប៉ុន្តែបើអ្នកមានបញ្ហាទាំងអស់នេះ កុំបារម្ភអី! សាកល្បងចំនុចទាំង៥ខាងក្រោមនេះទៅជាការស្រេច៖

១. បន្ថយពន្លឺទូរស័ព្ទ

ពន្លឺនៅក្នុងទូរស័ព្ទដៃរបស់អ្នក គឺជាផ្នែកមួយដែលទាក់ទាញថាមពលចេញពីថ្មរបស់អ្នកជាប្រចាំ ដូច្នេះអ្នកគួរតែព្យាយាមបន្ថយពន្លឺរបស់វាកុំអោយភ្លឺខ្លាំងពេក ដើម្បីសន្សំថ្មនោះ។


២. បិទកម្មវិធីដែលមិនប្រើ

នៅក្នុងទូរស័ព្ទសម័យថ្មីនេះ កម្មវិធីដែលនៅក្នុងទូរស័ព្ទរបស់អ្នកជាច្រើនសុទ្ធតែជាឈ្លើងជញ្ជក់ថ្ម ព្រោះថ្វីត្បិតតែអ្នកមិនប្រើប្រាស់វា ក៏វានៅតែដើររហូតដែរ ដូច្នេះអ្នកគួរតែបិទវាអោយអស់បើមិនត្រូវការប្រើប្រាស់នោះទេ។

៣. កុំបើកអ៊ីនធឺណែតចោល

ប្រសិនជាមិនចាំបាច់ អ្នកមិនគួរបើកអ៊ីនធឺណែតចោលនោះឡើយ ព្រោះវានឹងធ្វើអោយទូរស័ព្ទរបស់អ្នកឆាប់អស់ថ្ម។

៤. បិទ Notification ដែលចេញពីបណ្តាញសង្គមផ្សេងៗ

Notification ដែលចេញពីបណ្តាញសង្គមផ្សេងៗដូចជា រឺជាដើម សុទ្ធតែជាកត្តាដែលធ្វើអោយទូរស័ព្ទរបស់អ្នកឆាប់អស់ថ្ម ដូច្នេះអ្នកគួរតែបិទ ទាំងនោះសម្រាប់ App ណាដែលមិនចាំបាច់។

៥. កុំប្រើសម្បកទូរស័ព្ទដែលក្រាស់ៗពេក

សូម្បីតែសម្បកទូរស័ព្ទដែលក្រាស់ៗដែលអ្នកប្រើប្រាស់នៅក្នុងការការពារទូរស័ព្ទអ្នកក៏អាចធ្វើអោយទូរស័ព្ទអ្នកឆាប់អស់ថ្មបានដែរ ព្រោះវាធ្វើអោយទូរស័ព្ទឆាប់ឡើងកម្តៅ ដូច្នេះអ្នកមិនគួរប្រើសម្បកទូរស័ព្ទណាដែលក្រាស់ និងពុំមានខ្យល់ចេញចូលល្អនោះទេ៕

មតិយោបល់

ពេញនិយម