នេះជាអ្វីដែលមហាសេដ្ឋីចិន Jack Ma បាននិយាយទាក់ទងនឹងការអប់រំបច្ចុប្បន្ន
Connect with us

គួរដឹង

នេះជាអ្វីដែលមហាសេដ្ឋីចិន Jack Ma បាននិយាយទាក់ទងនឹងការអប់រំបច្ចុប្បន្ន

ដោយសារតែការរីកចម្រើនយ៉ាងជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យបច្ចុប្បន្ន មនុស្សយន្ដអាចនឹងជំនួសការងាររហូតដល់ ៨០០ លានឯណោះនៅឆ្នាំ ២០៣០ នេះបើយោងតាមប្រភពមួយ។ ដូច្នេះហើយ មហាេសដ្ឋីជនជាតិដ៏ល្បីល្បាញ លោក Jack Ma បានបញ្ចេញមតិយោបល់របស់គាត់ទៅលើប្រព័ន្ធអ​ប់រំសព្វថ្ងៃ ដែលគំនិតទាំងនេះគួរតែយកមកធ្វើការពិចារណាឲ្យបានល្អិតល្អន់។

លោក​បានមានប្រសាសន៍ថា ការអប់រំគឺជាបញ្ហាប្រឈមដ៏ធំមួួយនៅពេលនេះ ហើយប្រសិនបើប្រព័ន្ធអប់រំនៅតែមានលក្ខណៈបែបនេះ ៣០ ឆ្នាំទៅមុខទៀត យើងនឹងមានបញ្ហាជាមិនខាន។ លោកបានបន្ដថា អ្វីដែលយើងរៀនរាល់ថ្ងៃគឺជាអ្វីដែលត្រូវបានបង្រៀនតាំងពី ២០០ ឆ្នាំមុនមកម្ល៉េះ ដែលវាផ្តោតខ្លាំងទៅលើចំណេះដឹង ហើយយើងមិនអាចប្រកួតប្រជែងជាមួយនឹងមនុស្សយន្ដបានទេ។

ហេតុដូចនេះហើយ លោកគ្រូអ្នកគ្រូគួរតែឈប់ផ្ដោតលើការបង្រៀនពីចំណេះដឹង ប៉ុន្ដែត្រូវបង្រៀនពីអ្វីដែលមានលក្ខណៈប្លែកពិសេស ដែលម៉ាស៊ីនមិនមានសមត្ថភាពក្នុងការធ្វើវា។ អ្វីទាំងនោះគឺជាជំនាញទន់ដែលរួមមាន តម្លៃ ការជឿជាក់ ការគិតដោយឯករាជ្យ ការធ្វើការជាក្រុម និងការបារម្ភយកចិត្តទុកដាក់ជាមួយអ្នកដទៃ។

ចំណេះដឹងមិនបានបង្រៀនមនុស្សពីជំនាញទាំងនេះនោះទេ។ លើសពីនេះទៅទៀត យើងគួរតែផ្ដោតទៅលើការបង្រៀនសិស្សពីកីឡា តន្ដ្រី សិល្បៈ ដើម្បីធ្វើឲ្យប្រាកដថាមនុស្សមានលក្ខណៈពិសេសដែលមនុស្សយន្ដមិនអាចធ្វើបាន។

តើអ្នកយល់យ៉ាងណាដែរចំពោះការអប់រំក្នុងពេលបច្ចុប្បន្ននិងការយល់ឃើញរបស់មហាសេដ្ឋីរូបនេះ?

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ ឆ្លងកាត់ការប្រមាថដ៏ខ្លាំងមួយ ធ្វើឲ្យ Jack Ma ក្លាយជាសេដ្ឋីលំដាប់ពិភពលោកដល់សព្វថ្ងៃ!

មហាសេដ្ឋីលំដាប់ពិភពលោក Jack Ma មានប្រវត្តិជូរចត់ជាច្រើនក្នុងជីវិត ដែលទម្រាំតែមានថ្ងៃក្លាយជាសេដ្ឋីដ៏មានមហាសាលបំផុតដូចពេលនេះ។ តើលោកធ្លាប់ឆ្លងកាត់ការលំបាកអ្វីខ្លះក្នុងជីវិត?

ជាការពិតណាស់ ជីវិតមនុស្សរស់នៅសព្វថ្ងៃនេះ មានអ្នកខ្លះទទួលបានទ្រព្យសម្បត្តិស្តុកស្តម្ភពីគ្រួសារ ជីអាជីវកម្មបន្តពីឪពុកម្តាយ​បានធ្វើឲ្យពួកគេមានភាពងាយស្រួល និងសុីវិល័យជាងអ្នកដែលខំប្រឹងតែពីបាតដៃទទេ ពីចំណុចសូន្យឡើងដល់កម្រិតកំពូល​ដូចជា Jack Ma បានណាស់។

នៅក្នុងជីវិតដ៏សែនជូរចត់របស់ មហាសេដ្ឋីរូបនេះ ដែលធ្លាប់បានប្រាប់សារព័ត៌ក្រៅស្រុកថា «ក្នុងជីវិតរបស់ខ្ញុំ បានចងចាំ​រឿង​ដ៏មិននឹកស្មានដល់មួយ នៅពេលដែលខ្ញុំសម្ភាសការងារជាមួយនឹងក្រុមហ៊ុនមាន់បំពងដ៏ល្បី KFC ក្នុងចំណោម 25 នាក់ មាន​បេក្ខភាព 24 នាក់ត្រូវបានជ្រើសរើសជាបុគ្គលិក មានតែខ្ញុំម្នាក់គត់ ដែលត្រូវគេបដិសេធមិនទទួលយក»។

ប្រហែលមក​ពីរឿងនេះហើយ ដែលជាដើមចមធ្វើឲ្យរូបលោក Jack Ma មានថ្ងៃនេះ ដោយសារតែការឈឺចាប់នឹងការប្រមាថសុំការងារ​គេ​ធ្វើ ឬមកពីគេមើលងាយគាត់ថាមិនសមនឹងឲ្យចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយនេះ។

នៅក្នុងខ្សែជីវិតដ៏ជូរចត់របស់គាត់ អាចក្លាយជាមេរៀនដ៏ល្អសម្រាប់យើងយកមករិះគិតដោយខ្លួនឯងថា ក្នុង​នាមគាត់ជាមនុស្ស​សាមញ្ញដែលធ្លាប់គេមិនទទួលឲ្យចូលបម្រើការងារក្នុងហាងមាន់បំពងមួយកន្លែង ថ្ងៃនេះគាត់បានប្រែក្លាយខ្លួនជា​មហា​សេដ្ឋីលំដាប់ពិភពលោក មានទ្រព្យសម្បត្តិរាប់លានដុល្លារបាន ចុះហេតុអ្វីអ្នកមិនអាចធ្វើបានដូចគាត់ បើមិនបានទេតើនៅខ្វះចំណុចណាខ្លះ? សួរសំណួរដល់ខ្លួនឯង ប្រឹងប្រែងព្យាយាមបន្ថែម និងរកចម្លើយនេះឲ្យឃើញ ថ្ងៃមុខអ្នកប្រាកដជាមានថ្ងៃដូច​ជាគាត់ពុំខានឡើយ៕

មតិយោបល់

ពេញនិយម