នាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ​សម្រេច​បាន​ ៩៥​%​ហើយ
Connect with us

ថ្មីៗ

នាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ​សម្រេច​បាន​ ៩៥​%​ហើយ

នាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ដែលគ្រោង​ដាក់ដំណើរការនា​ពេលឆាប់​ៗខាងមុខនេះ បានសម្រេច៩៥%ហើយ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។

ការធ្វើដំណើរតាមផ្លូវទឹកពីព្រែកព្នៅទៅក្រុងតាខ្មៅ មានចម្ងាយសរុបប្រមាណ ២៥គីឡូម៉ែត្រ ដោយចំណាយវេលាធ្វើដំណើរប្រមាណ ៣៤នាទី។ ការដាក់ឲ្យមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។

ក្រសួងបានរៀបចំកំពង់ផែសម្រាប់អ្នកដំណើរចូលចតចំនួន៦ទីតាំងរួមមាន៖ ទីតាំងទី១៖ កំពង់ផែ ព្រែកព្នៅ, ទីតាំងទី២៖ កំពង់ផែ មុខឃ្លាំងសាំងឫស្សីកែវ, ទីតាំងទី៣៖ កំពង់ផែ ផែបណ្តែត, ទីតាំងទី៤៖ កំពង់ផែ ណាហ្គា, ទីតាំងទី៥៖ កំពង់ផែ ភូមិដើមចាន់ (ច្បារអំពៅ) និងទីតាំងទី៦៖ កំពង់ផែ សួនច្បារតាខ្មៅ៕

 

ផ្តល់សិទ្ធិ៏ដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម