ឯកសារកម្រ! ប្រវត្តិនៃការកសាងប្រាសាទបន្ទាយឆ្មារ ក្នុងរជ្ជកាលស្ដេចដ៏ល្បីបំផុតនៃនគរខ្មែរ!
Connect with us

គួរដឹង

ឯកសារកម្រ! ប្រវត្តិនៃការកសាងប្រាសាទបន្ទាយឆ្មារ ក្នុងរជ្ជកាលស្ដេចដ៏ល្បីបំផុតនៃនគរខ្មែរ!

ប្រជានជាខ្មែរជាច្រើនហាក់មិនចាប់អារម្មណ៍សិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ​ជាតិរបស់ខ្លួន ដែលជាហេតុបណ្តាោយឲ្យ​ជាតិសាសន៍ដទៃបានឱកាស ងាយបន្លំបំភ្លៃប្រវត្តិរបស់ជាតិយើងយ៉ាងខ្លាំង។ ដូច្នេះ ដើម្បីកុំឲ្យគេកុហក ឬបំភ្លៃប្រវត្តិសាស​ខ្លួន​បាន​ គួរតែខិតខំសំភីសិក្សាស្រាវជ្រាវឲ្យអស់អំពីអ្វីដែលៅថា ប្រវត្តិសាស្ត្រ​របស់ខ្លួន។

នៅថ្ងៃនេះយើងនឹងនាំអារម្មណ៍មិត្តអ្នកអាន មកសិក្សាបន្ថែមអំពីប្រាសាទបុរាណរបស់ខ្មែរ​ ក្នុងរាជកាលរបស់​​ព្រះបាទជ័យវរ្ម័នទី៧ ដែលជាអធិរាជសឹកដ៏ខ្លាំង និងលេចធ្លោរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ​ខ្មែរយើង។

ប្រាសាទបន្ទាយឆ្មារ កសាងឡើងក្នុងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខាងជើងទីប្រជុំជនខេត្តជិត ៦០គ.ម ភាគពាយ័ព្យប្រទេសកម្ពុជា។

បំណងនៃការកសាងប្រាសាទនេះឡើង ដើម្បីឧទ្ទិសដល់វីរភាពនៃព្រះរាជបុត្រឆ្នើមរបស់ព្រះបាទជ័យវរ្ម័នទី៧ និងព្រះអគ្គមហេសីជ័យទេវី និងសញ្ជក (សេនាជំនិត) ៤ រូបទៀត ដែលបានបូជាជីវិតក្នុងចម្បាំងបង្ក្រាបការបះបោររបស់សត្រូវ (ពួកចាម)។ ក្នុងរូបចម្លាក់​អវលោកិតិស្វរៈរបស់ប្រាសាទនេះ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យយកជានិមិត្តរូបខេត្តតែម្តង នាពេលបច្ចុប្បន្ន។

បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា រាជស្រិន្រ្ទៈកុមារ ជាព្រះរាជបុត្រឆ្នើម និងជាទីសព្វព្រះហទ័យរបស់ព្រះបាទជ័យវរ្ម័នទី៧ និងបានជំនួយពីសញ្ជក (សេនា) ៤រូបគឺ ១-អជ៌ន , ២-ទេព , ៣-វទ្ធន , ៤-ស្រីធរ និងទាហានជាច្រើនទៀត បានច្បាំងនឹងរាហ៊ូ ដែលជាប្រផ្នូលនិមិត្តនៃជនអាក្រក់ និងបំបះបំបោរខ្មែរ សៀមនៅខេត្តលពបូរី (សព្វថ្ងៃខេត្តនេះនៅប្រទេសសៀម ខាងលិចក្រុងបាងកក)។ រាហ៊ូបានយារយីព្រះជន្មព្រះស្រិន្ទ្រៈកុមារជាខ្លាំង តែត្រូវព្រះអង្គ និងសញ្ជកបង្ក្រាបបាន។

បើយោងតាមសិលាចារឹកវិមានអាកាស (ខេត្តសៀមរាប) និងប្រវត្តិប្រាសាទបន្ទាយឆ្មារស្រាវជ្រាវដោយ អ្នកប្រាជ្ញបារាំងមួយ​រូប​ បានបញ្ជាក់ថា ព្រះរាជបុត្រីស្រិន្ទ្រកុមារ សេនាជំនិត និងពលយោធាទទួលទិសខាងលិចនៃព្រះនគរ បានបង្ក្រាបពួកកង​ទ័ពនៃមន្ត្រីអាក្រក់ នៅខេត្តលពបុរី។ ដែលក្រោយមកព្រះរាជបុត្រមួយអង្គទៀត នៃព្រះបាទជ័យវរ្ម័នទី៧ ត្រូវទៅកាន់ការជាចៅហ្វាយខេត្តនោះ ដោយមានងារជា (ស្តេចត្រាញ់)។

គួរបញ្ជាក់ផងដែរថា ព្រះបាទជ័យវរ្ម័នទី៧ និងព្រះអគ្គមហេសីជ័យទេវី (អគ្គមហេសីទី១ របស់ព្រះបាទជ័យវរ្ម័នទី៧) មានព្រះរាជបុត្រ ចំនួន ៤ ព្រះអង្គ ដែលគេស្គាល់ឈ្មោះក្នុងចំណោមច្រើនអង្គ៖
១-ព្រះសុរិយកុមារ ទ្រង់ជាកវីឯក ១អង្គ ក្នុងការតែងកាព្យសំស្ក្រឹត នៅសិលាចារឹកប្រាសាទតាព្រហ្ម។
២-ព្រះវីរៈកុមារ ជាកវីតែងកាព្យជាភាសាសំស្ក្រឹតនៅប្រាសាទព្រះខ័ន។
៣-ព្រះឥន្ទ្រវរ្ម័ន ជាចៅហ្វាយខេត្តលពបូរី បន្តគ្រប់គ្រងនៅលពបុរី បន្តពិព្រះស្រិន្ទ្រកុមារ ហើយនិងគ្រងរាជបន្តពីព្រះបិតា (១២២២-១២៤៣)។
៤-ព្រះស្រិន្ទ្រកុមារ ជាប្រមុខមេទ័ព ដែលសុគត់នៅសមរភូមិ។

យោងតាមសិលាចរិករបស់ប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា ព្រះបាទជ័យវរ្ម័នទី៧ បានយាងចេញទៅបង្ក្រាបពួកប៉ះបោង​របស់​ជនក្បត់នៅនគរចាម្ប៉ា។ ព្រះនាងជ័យទេវី និងព្រះរាជបុត្រីគង់នៅឯរាជធានីអង្គរ ព្រមទាំងព្រះបិតាព្រះនាងនាម តារានិន្ទ្រវរ្ម័ន ទ្រង់មានកង្វល់ជាខ្លាំង។ ឯព្រះបាទធរណិន្ទ្រវរ្ម័នទី២ (ព្រះបិតាព្រះជយវរ្ម័នទី៧) ទ្រង់ជាព្រះមហាក្សត្រ តែទ្រង់ប្រឈួនធ្ងន់ ហើយសោយទីវង្គត។

នៅគ.ស ១១៦១-១១៦៥ ព្រះបាទយសោវរ្ម័នទី២ ជាអ្នកស្នងរាជ្យបន្តពីព្រះបាទធរណិន្ទ្រ​វរ័្មនទី២ ព្រះបិតារបស់ព្រះបាទ​ជ័យ​វរ្ម័នទី៧។ ប៉ុន្តែមានមន្ត្រីក្បត់ម្នាក់ បានលួចធ្វើឃាតព្រះអង្គ ហើយជ្រែករាជ្យដោយតាំងនាមថា “ព្រះបាទត្រីភូនាទិត្យវរ្ម័ន” សោយរាជ្យពី គ.ស ១១៦៥-១១៧៧។

ដោយសារតែឮដំណឹងអាក្រក់នៃការចូលទិវង្គត់របស់ព្រះបិតា និងមានការជ្រែករាជ្យរបស់ ព្រះបាទត្រីភូនាទិត្យវរ្ម័ន ព្រះអង្គ (ព្រះបាទជ័យវរ្ម័នទី៧) បានយាងវិលមកព្រះនគរវិញពីប្រទេសចម្ប៉ា ដែលខ្លួនបានគ្រប់គ្រងហើយ។ ប៉ុន្តែ ជាអកុសល​ ដោយ​សារតអ្នកក្រោមការគ្រប់គ្រងរបស់ព្រះអង្គរ ព្រះបាទឥន្ទ្រវរ្ម័នទី៤ មានចិត្តក្បត់រំដោះនគរចម្ប៉ាងវិញ ហើយទៅចុះចូល​នឹង​ស្តេចយួននៃនគរដាយវៀត។

បន្ទាប់មកស្តេចចាមអង្គនេះ មានចិត្តលោភលន់ ហើយដឹកនាំទ័ពមកវាយបក និងត្រួតត្រា​មហានគរខ្មែ រដោយបានធ្វើគត់ព្រះបាទភូវិនាទិត្យវរ្ម័ន និងសម្លាប់ប្រជារាស្ត្រ សម្លាប់ទ័ពខ្មែរ ប្លន់យកទ្រព្យសម្បត្តិរួចនាំយកទៅនគរខ្លួន។

ក្នុងពេលនោះព្រះ​ជ័យ​វរ្ម័ន​​​ទី៧ និងជាមេទ័ព ពលសេនាដ៏មានសេចក្តីអង់អាចក្លាហាន រួមទាំងព្រះរាជបុត្រទ្រង់ព្រះនាម “ស្រិន្ទ្រកុមារ” ផង បានប្រ​យុទ្ធ​នឹងទ័ពនៃស្តេចនគរចម្ប៉ា រហូតទទួលបានជោគជ័យ និងដេញខ្ចាត់ខ្ចាយ ហើយដាក់ នគរចាម្ប៉ាចំណុះជាសារជាថ្មីវិញម្តងទៀត តែព្រះរាជបុត្រស្រិន្ទ្រកុមារទ្រង់សុគតក្នុងសមរភូមិនោះ។

ដោយសារតែនគរខ្មែរខ្វះព្រះមហាក្សត្រគ្រងរាជ្យសម្បត្ដិ នៅ គ.ស ១១៨១-១២១៩ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានឡើង​សោយ​រាជ្យបន្តពីព្រះបិតា និងព្រះបាទយសោវរ្ម័នទី២។ នៅក្រោយពីព្រះអង្គឡើងសោយរាជ្យមក ទ្រង់តែងតែយកចិត្ត​ទុក​ដាក់លើរាជ្យកិច្ចជាខ្លាំង រៀបចំនគរឲ្យប្រជារាស្ត្រ​រស់នៅសុខក្សេមក្សាន្ត។ ប៉ុន្តែទ្រង់នៅតែមានវិប្បយោគជាទម្ងន់ផង​ដែរ​អំពីការបាត់បង់សមាជិកគ្រួសារពីររូបរបស់​ទ្រង់ គឺព្រះរាជបុត្រស្រិន្ទ្រកុមារ និងព្រះរាជអគ្គមហេសីជ័យទេវី សោយទីវង្គត ដោយរោគា។

ក្រោយពីការយាងចូលទិវង្គតរបស់ព្រះអគ្គមហេសីរបស់ទ្រង់ សព្វនាម៉ឺនមុខមន្ត្រី និងរាស្ត្រ​ បានគាំទ្រឲ្យទ្រង់រៀបអភិសេក​ជាមួយនឹងព្រះនាងឥន្ទ្រទេវី ដែលត្រូវជាព្រះរៀមអតីតព្រះមហេសីរបស់ទ្រង់ គឺព្រះនាងជ័យទេវី។ ដោយសារតែព្រះអគ្គម​ហេសីទី២ ព្រះនាងមានចំណេះដឹងជ្រោជ្រះ និងមានការអប់រំខ្ពស់ បានជួយរាជកិច្ចរបស់ទ្រង់បានយ៉ាងច្រើន ធ្វើឲ្យនគរ​ខ្មែរ​ក្លាយជាមហានគរដ៏ធំរុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រ​ខ្មែរ។

ប្រាសាទបន្ទាយឆ្មារ ត្រូវបានកសាងនៅចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺដើម្បី​ឧទ្ទិសដល់ព្រះរាជបុត្រស្រិន្ទ្រកុមាររបស់ទ្រង់ និងមេទ័ព ៤នាក់ទៀត ដែលបូជាជីវិតក្នុងសង្គ្រាមនឹងប្រទេសចាម្ប៉ា។ ប្រាសាទនេះផងដែរ មានស្ថាបត្យកម្មក្នុងរចនាបថបាយ័ន។ ប្រាសាទមានផ្ទៃបរិវេណសរុបដល់ទៅ ៩ គ.មការ៉េ មានកសិណ ទទឹង ៦៥ ម៉ែត្រព័ទ្ធជុំវិញ មានផ្លូវចូលគ្រប់ទិសធំដូចក្រុមប្រាសាទអង្គរធំដែរ ដោយមានរូបចម្លាក់យក្ស និងទេវតាទាញព្រ័ត្រ។ កំពែងព័ទ្ធជុំវិញមានប្រវែង ៨០០ ម៉ែត្រ (ពីកើតទៅខាងលិច) និង ៦០០ ម៉ែត្រ (ពីជើងទៅខាងត្បូង)។

សម្រាប់តួប្រាសាទវិញ មានទំហំ ២៥០ x ១៩០ ម៉ែត្រ។ ក្រៅពីចម្លាក់ស្តីពីចម្បាំងនឹងនគរចម្ប៉ា សកម្មភាពគ្រប់វិស័យ ទំនាក់​ទំនងការទូត ពាណិជ្ជកម្ម វប្បធម៌ និងប្រទេសក្រៅ ចម្លាក់ក៏និយាយពីសកម្មភាពខាងពុទ្ធសាសនាមហាយានដែរ។

នៅជុំវិញប្រាសាទ មានបារាយណ៍ធំមួយ ហើយនៅបរិវេណខាងក្រៅព័ទ្ធជុំវិញ ប្រាសាទនេះមានប្រាសាទ ៩ ទៀត។ នៅខាងកើតប្រាសាទមានធម្មសាលាមួយ ដែលសិលាចារឹកថា ជាកន្លែងបូជាសព និងឆ្ងាយពីនោះមានបារាយណ៍មួយទំហំ ១៦០០ម x ៧៥០ម នៅទិសខាងកើត (សព្វថ្ងៃគ្មានទឹកទេ) និងមានប្រាសាទមួយទៀត ឈ្មោះមេបុណ្យ នៅកណ្តាល។ ប្រាសាទមេបុណ្យ គេកសាងឡើងតាមព្រះតម្រិះព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះមាតាទ្រង់ ដែលបានសោយទីវង្គត ព្រោះតែកើតទុក្ខនឹងព្រះអង្គ និងចៅ (ព្រះស្រិន្ទ្រកុមារ) កាលនាំទ័ពច្បាំងនឹងប្រទេសចម្ប៉ា៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.