ធ្លាប់ឆ្ងល់អត់ តើលាមកមានរសជាតិយ៉ាងដូចម្តេច?
Connect with us

ទាក់ទាញ

ធ្លាប់ឆ្ងល់អត់ តើលាមកមានរសជាតិយ៉ាងដូចម្តេច?

ធ្លាប់តែលឺពាក្យថា មានតែក្លិនមិនឃើញខ្លួន ប៉ុន្តែសម្រាប់រូបធាតុដូចជាលាមកវិញគឺថា ស្គាល់ក្លិន និងរូបហើយ តែបែរជាមិនដឹងរសជាតិ។ វាប្រហែលជារឿងឆ្កួតៗមួយដែលអ្នកគួរតែឆ្ងល់ពីរសជាតិរបស់លាមក ប៉ុន្តែវាក៏អាចចាត់ទុកជាចំនេះដឹងមួយអន្លើរបានដែរ។

ជាទូទៅ លាមកគឺជារូបធាតុមួយដែលមនុស្សជាច្រើនមានការខ្ពើមរអារ បើទោះបីជាលាមកនោះជាលាមករបស់ពួកគេខ្លួនឯងក៏ដោយ។ ហេតុផលធំបំផុតគឺដោយសារតែវាគឺជាកាកសំនល់ដែលមានក្លិនស្អុយ និងមានពណ៌គួរអោយខ្ពើមទៀតផង។ ក្រៅពីនេះទៀត វាក៏ត្រូវបានគេចាត់ទុកថាជាកាកសំនល់ដែលពោរពេញទៅដោយជាតិពុល និងមេរោគបាក់តេរីផ្សេងៗទៀតផងដែរ។

ប៉ុន្តែបើនិយាយពីរសជាតិរបស់វាវិញនោះ វាប្រហែលជាពិសេសនៅក្នុងការកំនត់ជាតិណាមួយអោយច្បាស់លាស់ខ្លាំងណាស់ ដោយសារតែពុំមាននរណាម្នាក់ដែលទទួលទានលាមកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាកំនត់តាមការបកស្រាយរបស់មនុស្សមួយចំនួនក្នុងបណ្តាញវេបសាយសំណួរចម្លើយ quora បានអោយដឹងថាលាមកជាតិដូចជាសូកូឡាខ្មៅ ពោលគឺមានជាតិល្វីងៗ។

ពួកគេក៏បានយល់ស្របគ្នាទៀតថា លាមកនោះនឹងផ្លាស់ប្តូររសជាតិបន្តិចបន្តួច អាស្រ័យទៅលើអាហារដែលអ្នកទទួលទាន និងកំឡុងពេលបន្ទាប់ពីអ្នកទទួលទានអាហាររហូតដល់ពេលដែលអ្នកបន្ទោរបង់។ ឧទាហរណ៍ថា លាមកថ្មីដែលអ្នកបន្ទោរបង់បន្ទាប់ពីអ្នកបរិភោគអាហារហើយ ប្រហែលជាអាចមានរសជាតិស្រាល មិនសូវល្វីងដូចលាមកដែលអ្នកក្រនឹងបន្ទោរបង់ចេញមក។

សម្រាប់សណ្ឋានរបស់លាមកវិញ អាចមានភាពរឹងរឺទន់ អាស្រ័យលើជាតិទឹក និងជាតិសរសៃរហ្វាយបឺរផងដែរ។ ថ្វីត្បិតតែបែបនេះមែន ចម្លើយនេះមិនទាន់មានការអះអាង ១០០%នោះទេ ប៉ុន្តែប្រសិនជាអ្នកចង់ដឹងកាន់តែច្បាស់ អ្នកគួរតែដឹងថាត្រូវធ្វើបែបណាហើយ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុផលធំទាំង៦ដែលធ្វើអោយអ្នកមិនបន្ទោរបង់!

ការបន្ទោរបង់គឺជារឿងសំខាន់បំផុតមួយ ដែលមិនអាចចោលបាន ព្រោះថានៅពេលដែលអ្នកបន្ទោរបង់ អ្នកបានបញ្ចេញកាកសំនល់កង្វក់ និងជាតិពុលជាច្រើនចេញពីក្នុងខ្លួន ដូច្នេះវាមានន័យថា ប្រសិនជាអ្នកមិនបានបន្ទោរបង់នោះទេ កាកសំនល់ និងជាតិពុលទាំងនោះនឹងបន្តស្តុកទុកនៅក្នុងខ្លួនអ្នក ដោយវាអាចបង្កជាបញ្ហានានាផ្សេងទៀតបាន។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែដំណើរការនេះគឺទាក់ទងនឹងការធ្វើការជាប្រព័ន្ធរបស់សរីរាង្គជាច្រើននៅក្នុងរាងកាយ ដូច្នេះហើយប្រសិនជាអ្នកមិនបន្ទោរបង់ក្នុងរយះពេលយូរណាមួយ វាប្រាកដជាមានបញ្ហាអ្វីកើតឡើងហើយនៅក្នុងខ្លួនប្រាណអ្នក។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើអោយអ្នកមិនបន្ទោរបង់៖

១. អ្នកទទួលទានជាតិហ្វាយបឺរ ( fiber) មិនគ្រប់គ្រាន់

ជាតិសរសៃរហ្វាយបឺរ គឺជាសារជាតិសំខាន់មួយនៅក្នុងការជួយដល់ការបន្ទោរបង់ ព្រោះការគាលណាដែលអ្នកមិនបានទទួលទានសារធាតុនេះត្រឹមត្រូវបានការកំណត់នោះទេ វានឹងធ្វើអោយអ្នកមិនសូវបន្ទោរបង់។ សារជាតិនេះអាចរកបាននៅតាមបន្លែ និងផ្លែឈើជាដើម។

២. អ្នកខ្វះជាតិទឹកនៅក្នុងខ្លួន

ការទទួលទានទឹកមិនគ្រប់គ្រាន់ក៏អាចបណ្តាលអោយអ្នកមិនបន្ទោរបង់ផងដែរ ព្រោះថាលាមករបស់អ្នកមិនផ្តុំនៅជាប់គ្នាបង្កជារាងអំ និងរឹង ដូច្នេះសូម្បីតែអ្នកបន្ទោរបង់ចេញមកក្រៅ ក៏អ្នកអាចនឹងមានការឈឺចាប់ផងដែរ។

៣. មិនសូវហាត់ប្រាណ រឺមិនសូវមានចលនា

ការនៅស្ងៀមមួយកន្លែងមិនធ្វើចលនាគឺចារឿងដ៏ធំមួយទៀត ដែលធ្វើអោយអ្នកមិនបន្ទោរបង់ ព្រោះការអាចសង្កត់មិនអោយកាកសំនល់នោះចេញមកក្រៅ ប៉ុន្តែវាបែរជាទៅកកនៅក្នុងពោះវៀននោះទៅវិញ។

៤. អ្នកប្រហែលជាមានបញ្ហាមួយចំនួនទាក់ទងនឹងអ៊រម៉ូនទីរ៉ូអ៊ីតមិនប្រក្រតី រឺជម្ងឺទឹកនោមផ្អែមជាដើម

បញ្ហាមិនសូវបន្ទោរបង់នេះក៏អាចបណ្តាលមកពីការផ្ទុកនៅជម្ងឺផ្សេងៗផងដែរ ដោយក្នុងនោះជម្ងឺមួយចំនួនដែលទាក់ទងនឹងបញ្ហានេះគឺជម្ងឺទឹកនោមផ្អែម ឬជម្ងឺដែលបណ្តាលមកពីការឡើងចុះអ៉រម៉ូនទីរ៉ូអ៊ីតជាដើម។

៥. ការប្រើប្រាស់ថ្នាំពេទ្យ

ការទទួលទានថ្នាំពេទ្យមួយចំនួនក៏អាចធ្វើអោយប៉ះពាល់ដល់ការបន្ទោរបង់របស់អ្នកអញ្ចឹងដែរ ជាពិសេសគឺថ្នាំណាដែលជាប្រភេទថ្នាំបំបាត់ការឈឺចាប់ ដូចជា Codeine, Morphine, Percocet, Oxycontin, Vicodin, Demero ជាដើម។

៦. អ្នកប្រញាប់ចេញទៅក្រៅពេកនៅពេលព្រឹក

ជាទូទៅកាកសំនល់របស់អ្នកច្រើនតែត្រូវការបញ្ចេញនៅពេលព្រឹក ដោយសារតែអ្នកបានទទួលទានអាហារទានច្រើនក្នុងរយះពេលមួយថ្ងៃពេញទៅហើយកាលពីថ្ងៃម្សិលមិញ ប៉ុន្តែប្រសិនជាអ្នកមានការប្រញាប់ប្រញាល់ចេញទៅក្រៅនៅពេលព្រលឹម អ្នកប្រហែលជាមិនបានបត់ជើងនោះទេ ហើយយូរៗវាបង្កជាបញ្ហាការស្តុកទុកលាមកយូរៗមិនងាយបញ្ចេញចោល៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម