រឿងក្រឡ៖ បានអានហើយធានាថា អ្នកនឹងភ្លឺភ្នែកលែងចំណាយពេលឥតប្រយោជន៍លើរឿងអត់បានការទៀត!
Connect with us

បែបផែនជីវិត

រឿងក្រឡ៖ បានអានហើយធានាថា អ្នកនឹងភ្លឺភ្នែកលែងចំណាយពេលឥតប្រយោជន៍លើរឿងអត់បានការទៀត!


ខាងក្រោមនេះជាអត្ថបទប្រែសម្រួលពីវីដេអូដ៏ពិសេសមួយ ដែលឆ្លុះបញ្ចាំងពីជីវិតរបស់យើងម្នាក់ៗ ស្ដីអំពីការចេះបែងចែកនិងឱ្យតម្លៃលើអ្វីដែលមានសារៈសំខាន់ខ្លាំងលើជីវិតយើង។  យើងមានសមត្ថភាពក្នុងការសម្រេចបានអ្វីមួយយ៉ាងពិតប្រាកដប្រសិនបើយើងប្រើពេលវេលារបស់យើងដោយភាពឈ្លាសវៃ។ តែដើម្បីសម្រេចបាននូវសមត្ថភាពនោះ អ្នកគួរតាមដានរឿងដ៏ពិសេសខាងក្រោមទាំងអស់គ្នា!

លោកសាស្ដ្រាចារ្យម្នាក់បានធ្វើការពិសោធន៍ផ្ទាល់មួយនៅចំពោះសិស្សមួយក្រុមដោយគ្រាន់តែប្រើក្រឡមួយដើម្បីពន្យល់។ គាត់បានដាក់គ្រាប់កូនហ្គោលជាច្រើនគ្រាប់ចូលក្នុងក្រឡ ហើយសួរកូនសិស្សថា៖ “ពេញឬនៅ?” កូនសិស្សក៏ឆ្លើយព្រមគ្នាថា៖ “ពេញហើយ”។

តែក្រោយមកគាត់ក៏ចាក់ដុំគ្រួសតូចៗចូលទៅក្នុងនោះទៀតហើយក៏សួរម្ដងទៀត៖ “ចុះលើកនេះពេញឬនៅ”។ កូនសិស្សក៏ឆ្លើយព្រមគ្នាថា៖ “ពេញហើយ”។

ក៏ប៉ុន្តែលោកគ្រូនៅតែអាចចាក់បញ្ចូលគ្រាប់ខ្សាច់បន្ថែមទៅក្នុងនោះបានទៀត។ មិនតែប៉ុណ្ណោះគាត់ថែមទាំងអាចចាក់ស្រាបៀរមួយដបចូលបន្ថែមទៀតផងដែរ។

គាត់ក៏បកស្រាយប្រាប់កូនសិស្សថា៖

“ជីវិតយើងប្រៀបដូចនឹងក្រឡនេះអញ្ជឹង! ហើយគ្រាប់កូនគោល គឺតំណាងឱ្យ រឿងសំខាន់ខ្លាំងជាងគេបង្អស់ដូចជាក្រុមគ្រួសារ មិត្តភក្តិ និងសុខភាព យើង។ គ្រួស គឺតំណាងឱ្យរឿងសំខាន់ផ្សេងទៀត មានដូចជារថយន្ត ការងារ និងផ្ទះរបស់យើង។ ចំណែកខ្សាច់នេះ គឺតំណាងឱ្យអ្វីផ្សេងទៀតដែលគ្រាន់តែជារឿងតូចតាចកំបុិកំប៉ុក។”

គាត់បានបន្តថា៖ “ឥឡូវប្រសិនបើយើងដាក់ខ្សាច់ចូលទៅក្រឡនេះមុនគេ យើងនឹងមិនមានកន្លែងសម្រាប់ដាក់គ្រួស ឬគ្រាប់កូនគោលនោះទេ។ ដូចគ្នាទៅនឹងជីវីតយើងជាក់ស្ដែង ប្រសិនបើយើងចំណាយកំលាំង និងពេលវេលាទាំងអស់របស់អ្នកទៅលើរឿងតូចៗច្រើនពេក យើងនឹងមិនមានពេលវេលាសម្រាប់កិច្ចការឬអ្វីទាំងឡាយដែលសំខាន់ពិតប្រាកដសំរាប់យើងនោះទេ។ ដូចនេះសូមចិត្តទុកដាក់អ្វីដែលសំខាន់សំរាប់សុភមង្គលរបស់អ្នកដោយកំណត់អាទិភាពរាល់កិច្ចការរបស់អ្នក ដោយសារតែអ្វីគ្រប់យ៉ាងផ្សេងទៀតគឺប្រៀបបានដូចជាខ្សាច់ក្នុងក្រឡនេះប៉ុណ្ណោះ។

បើយើងរវល់តែគិតគូរនិងចំណាយពេលលើរឿងមិនសំខាន់ មានន័យថាយើងកំពុងចាក់ខ្សាច់ចូលទៅក្នុងក្រឡមុនហើយ នោះជីវិតយើងនឹងគ្មានពេលសម្រាប់ផ្ដោតលើរឿងសំខាន់នោះទេ ប្រៀបដូចជាក្រឡដែលគ្មានសល់ប្រឡោះសម្រាប់ដាក់គ្រាប់គ្រួសនិងគ្រាប់កូនហ្គោលចូលចឹងដែរ!”

ចុងក្រោយគាត់ក៏បញ្ជាក់ថា៖ “ចំណែកការដែលគាត់អាចចាក់ស្រាបៀរចូលទៅក្នុងក្រឡនោះបើទោះបីជាវាហាក់ដូចជាពេញហើយក៏ដោយ មានន័យថាបើទោះបីជាជីវិតយើងមើលទៅរវល់មមាញឺកប៉ុណ្ណាក៏ដោយ ក៏យើងនៅតែអាចឈ្លៀតពេលដើម្បីផឹកស្រាមួយដបពីរដបជាមួយមិត្តភក្ដិយើងបានដែរ!”

តើអ្នកជាប្រភេទក្រឡមួយណា?

ចុចអានផ្សេងៗ៖ ៩ចំនុចក្នុងការប្រើប្រាស់ភាពខ្លាំងនិងគ្រប់គ្រងភាពខ្សោយរបស់អ្នក

ចុចអានផ្សេងៗ៖ តើអ្នកស្គាល់ខ្លួនឯងបានប៉ុណ្ណា? ចំនុចទាំង៨នេះ បង្ហាញថាអ្នកជាមនុស្សស្រគត់ស្រគម

ដោយ៖ ណាវី
ប្រភព៖ Meir Kay

មតិយោបល់

ពីនេះពីនោះ1 hour ago

សម្ដេចតេជោ ហ៊ុន សែន បង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខ កំពុងប្រយុទ្ធប្រឆាំង COVID-19

ពីនេះពីនោះ4 hours ago

អាសូរណាស់ ! ដោយសារតែ កូរ៉ូណា មិនអាចចេញទៅបិណ្ឌបាតចង្ហាន់បាន ព្រះសង្ឃក្នុងវត្តមួយនាំគ្នាចុះបេះកំប្លោកមកស្លម្ជូរត្រីឆ្អើរ

ពីនេះពីនោះ5 hours ago

គួរឲ្យបារម្ភណាស់ Matthew និងភរិយា សម្រាកព្យាបាលជម្ងឺកូវីដ១៩​ ២០ថ្ងៃហើយ តែលទ្ធផលតេស្ដនៅតែវិជ្ជមានដដែល !

ពីនេះពីនោះ8 hours ago

ភ្ញាក់ផ្អើល! ក្រោយឃើញយន្តហោះដំាសុទ្ធតែពេជ្រព័ទ្ធជុំវិញ ការពិតគេកែច្នៃក្នុងកម្មវិធី Photoshopសោះ (មានវីដេអូ)

ថ្មីៗ21 hours ago

មិនគួរឲ្យជឿ!!! ជនជាតិដើមភាគតិចដំបូងគេ នៅព្រៃអាម៉ាហ្សូន បានរកឃើញផ្ទុកវីរុសកូវីដ១៩

ថ្មីៗ3 weeks ago

ជា្របជាដំណឹង!!! ចាប់ពីថ្ងៃស្អែកនេះទៅ អ្នកភ្នំពេញនៅតាមតំបន់ទាំងនេះនឹងដាច់ភ្លើង ៣ ថ្ងៃជាប់គ្នា

គួរដឹង4 weeks ago

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់​​ថ្នាំ​​​បំបាត់​ឈឺ​ក្បាល​ដោយ​​គ្មាន​​មូល​​ហេតុ​ ដែលអ្នក​គួរយល់​​ដឹង

ថ្មីៗ3 weeks ago

អរគុណណាស់!! មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ពីនេះពីនោះ3 weeks ago

ក្រសួងពាក់ព័ន្ធ ជួយមើលផង!ក្មេងស្រីម្នាក់ថាសង្សានាងកើត ជំងឺកូរ៉ូណាស្លាប់ហើយ នៅកំពង់សោម (មានវីដេអូ)

ពីនេះពីនោះ2 weeks ago

សម្តេចតេជោ ចេញបញ្ជាហាមមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ ខណៈវៀតណាម​បិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី

Trending

Copyright © 2019 ANARCHAK