ចូរកុំបណ្ដោយឲ្យរបស់ទាំង ៥ យ៉ាងនេះគ្រប់គ្រងជីវិតអ្នកឲ្យសោះ!
Connect with us

បែបផែនជីវិត

ចូរកុំបណ្ដោយឲ្យរបស់ទាំង ៥ យ៉ាងនេះគ្រប់គ្រងជីវិតអ្នកឲ្យសោះ!

តើអ្នកធ្លាប់សួរខ្លួនឯងទេថា រស់ដើម្បីអ្វី? ខណៈពេលមនុស្សមួយចំនួនរស់ដោយគ្មានគោលដៅរឺគ្មានគោលបំណងអ្វីទាំងអស់ មនុស្សមួយចំនួនទៀតបានធ្វើការកំណត់យ៉ាងជាក់លាក់នូវអ្វីដែលពួកគេចង់សម្រេចបាននៅក្នុងជីវិតរបស់ពួកគេ។ យ៉ាងណាក្ដី មិនថាអ្នកមានគោលដៅជីវិតរឺមិនមាន មនុស្សម្នាក់ៗតែងសង្ឃឹមថា ពួកគេអាចរស់នៅក្នុងជីវិតមួយដែលពោរពេញទៅដោយសុភមង្គល។ ប្រសិនបើអ្នកចង់មានជីវិតដ៏ល្អមួយ ចូរកុំបណ្ដោយឲ្យរបស់ទាំង ៥ យ៉ាងខាងក្រោមនេះធ្វើការគ្រប់គ្រងលើជីវិតអ្នកឲ្យសោះ។

១. អតីតកាលរបស់អ្នក៖ អ្វីដែលបានកើតឡើងទៅហើយគឺមិនអាចកែប្រែបាននោះទេ។ ការខ្វល់ខ្វាយពីអតីតកាលមិនអាចជួយអ្វីបាន ក្រៅពីបំផ្លាញសុភមង្គលរបស់អ្នកក្នុងពេលបច្ចុប្បន្ន រឺក៏អាចបំផ្លាញអនាគតរបស់អ្នកផងដែរ។ ដូច្នេះហើយ ចូរបណ្ដោយឲ្យវារំលងផុតទៅចុះ ដោយចាត់ទុកថា វាគឺជាមេរៀនដ៏ល្អមួយ។

២. ការវាយតម្លៃរបស់អ្នកដទៃ៖ មនុស្សជាច្រើនតែងព្យាយាមសម្របតាមការគិតរបស់អ្នកដទៃ ប៉ុន្ដែការធ្វើបែបនេះមានន័យថា អ្នកកំពុងតែបណ្ដោយឲ្យនរណាម្នាក់គ្រប់គ្រងលើជីវិតរបស់អ្នកហើយ។ ដើម្បីព្យាយាមធ្វើឲ្យនរណាម្នាក់ពេញចិត្ត អ្នកអាចនឹងបង្ខំចិត្តធ្វើអ្វីដែលខ្លួនមិនចង់។ ដូចនេះហើយ ចូរធ្វើជាអ្នកខ្លួនឯង ដោយកុំបណ្ដោយឲ្យការវាយតម្លៃរបស់អ្នកដទៃមានគាបសង្កត់លើជីវិតអ្នកឲ្យសោះ។

៣. កង្វះភាពជឿជាក់៖ ការបរាជ័យជាទូទៅកើតឡើងដោយសារខ្លួនយើងតែងគិតថា យើងមិនអាចធ្វើអ្វីមួយបាន ហើយផ្នត់គំនិតបែបនេះនឹងធ្វើឲ្យជីវិតរបស់អ្នកគ្មានថ្ងៃប្រសើរឡើងនោះទេ។ វាមិនមែនជាមោទនភាពនោះទេក្នុងការគិតថាអ្នកអាចធ្វើបាន ប៉ុន្ដែវាជាក្ដីសង្ឃឹមដែលជួយក្នុងការបំភ្លឺផ្លូវអ្នកឲ្យដើរទៅដល់គោលដៅនោះ។

៤. ទំនាក់ទំនងស្នេហា៖ មនុស្សមួយចំនួនតែងតែត្រូវការនរណាម្នាក់មកជួយបំពេញជីវិតរបស់ពួកគេ ដោយសារតែភ័យខ្លាចភាពឯកា ប៉ុន្ដែទង្វើបែបនេះនឹងជៀសមិនផុតពីទុក្ខសោកនោះទេ នៅពេលដែលទំនាក់ទំនងស្នេហាដើរមកដល់ផ្លូវបំបែក។ ដូច្នេះហើយ អ្នកត្រូវព្យាយាមធ្វើជាមនុស្សដែលរឹងប៉ឹងម្នាក់ មនុស្សដែលនៅតែអាចរស់ដោយរីករាយ បើទោះបីជានៅម្នាក់ឯង។

៥. មាសប្រាក់៖ នេះហើយជារបស់ម្យ៉ាងដែលមានឥទ្ធិពលបំផុត ដោយវាបានធ្វើការគ្រប់គ្រងលើជីវិតមនុស្សជាច្រើន។ ជាក់ស្ដែង មាសប្រាក់ជារបស់សំខាន់ដែលយើងត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្ដែប្រសិនបើអ្នករស់មួយថ្ងៃៗដើម្បីតែលុយតែម្យ៉ាងនោះ ជីវិតរបស់អ្នកនឹងបាត់បង់អស់នូវភាពរីករាយ។ ចូរធ្វើអ្វីដែលអ្នកពូកែនិងស្រលាញ់ចូលចិត្ត ហើយលុយនឹងរត់តាមអ្នកនៅពេលក្រោយ៕

អត្ថបទល្អផ្សេងទៀត៖ រស់នៅយ៉ាងណាកុំឱ្យជីវិតមានបញ្ហា??? ដំណោះស្រាយមាននៅទីនេះ

បញ្ហានាំឱ្យមនុស្សគ្រប់គ្នាធ្លាក់ចុះដុនដាប ហើយវាជាការអាម៉ាស់មួយដែលមានបញ្ហាមួយចំនួននៅក្នុងជីវិតមិនចេះចប់។ អត្ថបទនេះនឹងជួយអ្នកឱ្យរស់នៅដោយគ្មានបញ្ហា។ អ្នកអាចនឹងមិនដោះស្រាយរាល់បញ្ហាដែលអ្នកមាននោះទេ ប៉ុន្តែអ្នកអាចព្យាយាមបំបាត់បញ្ហាដែលអាចកើតមានច្រើនបំផុត។

. ស្វែងរកឬសគល់បញ្ហា

How to live your life without problems

កត់សម្គាល់ទុកបញ្ហាដែលកំពុងកើតឡើងមកលើអ្នក បញ្ហាធំៗដូចជា បញ្ហាមិត្តភាព គ្រួសារ បញ្ហាសាលា ឬបញ្ហារាងកាយផ្សេងៗ។ តើបញ្ហាទាំងអស់នោះធ្វើឱ្យអ្នកមិនសប្បាយចិត្តដល់កំរិតណា? តើបញ្ហាមួយណាដែលយើងអាចដោះស្រាយបាន ឬមិនបាន??

. រកធាតុដែលបង្កបញ្ហាទាំងនោះ

How to live your life without problems

នៅក្នុងបញ្ហាមួយៗដែលអ្នករកបានក្នុងជីវិតអ្នក អ្នកត្រូវស្វែងរកតើអ្វីមួយជាធាតុបង្កនៃបញ្ហានោះ កើតឡើងដំបូងដោយសារអ្វី។ បើយើងរកចំនុចផ្ដើមនៃកំហុសបាន យើងនឹងអាចដោះស្រាយបញ្ហានោះបាន។

. ប្រឈមមុខនឹងបញ្ហាទំនាក់ទំនងមិត្តភាព

How to live your life without problems

នៅពេលមានបញ្ហាជាមួយមិត្តភ័ក្រ អ្នកត្រូវដឹងពីរបៀបនិយាយ និងរបៀបដោះស្រាយជាមួយពួកគេ ដោយនិយាយទៅកាន់គេមុនសួរគេរកការពិតនៃបញ្ហារវាងអ្នកទាំងពីរ បើសិនជាគេធ្វើបាបអ្នក មិននិយាយរកអ្នក គួរតែចាប់ផ្ដើមធ្វើអ្វីម្យ៉ាងមុន។ បើគេធ្វើមិនល្អលើអ្នក អ្នកប្រាប់រឿងទាំងនោះទៅអ្នកដទៃ ឬក៏ឆ្លើយតបទៅអ្វីដែលគេបានធ្វើមកលើយើង។

How to live your life without problems

មួយទៀតសង្កេតមើលមិត្តភ័ក្រណាដែលមិនស្មោះត្រង់នឹងយើង មិត្តដែលចង់ចាក់យើងពីក្រោយ សង្កេតមើលមនុស្សណាដែលផ្អែមតែនៅនឹងមុខ តែធ្វើអាក្រក់ក្រោយខ្នងយើង។ បើយើងសង្កេតឃើញមានមិត្តទាំងនោះនៅជិតខ្លួន អ្នកអាចនៅឱ្យឆ្ងាយពីពួកគេ។

. ប្រឈមមុខនឹងបញ្ហាគ្រួសារ

How to live your life without problems

បើសិនជាឳពុកម្តាយរបស់អ្នកលែងលះគ្នា អ្នកត្រូវជួបបញ្ហាច្រើនណាស់ អ្នកត្រូវព្យាយាមធ្វើយ៉ាងណាបញ្ចុះបញ្ចូលអ្នកទាំងពីរឱ្យឈប់ឈ្លោះគ្នា រកហេតុផលដែលបង្កជម្លោះរវាងឳពុកម្តាយរបស់អ្នក។ បើសិនជាឳពុកម្តាយរបស់នៅតែឈ្លោះគ្នាមិនឈប់ ហើយឈានដល់ការវាយតប់គ្នា អ្នកត្រូវតែប្រាប់រឿងនោះទៅអ្នកណាម្នាក់ជាបន្ទាន់ រកជំនួយដោះស្រាយទៅលើរឿងនោះ។ បើសិនអ្នកត្រូវឳពុកម្តាយធ្វើបាប អ្នកក៏អាចប្រាប់អ្នកណាម្នាក់ពីបញ្ហានោះ រកឱ្យគេជួយ មិនថាអ្នកត្រូវធ្វើបាបដោយផ្លូវចិត្ត ឬផ្លូវកាយក៏ដោយ។

. ប្រឈមមុខនឹងបញ្ហាសាលា

How to live your life without problems

បើសិនជាអ្នកមិនពិន្ទុមិនល្អ ដោយសារតែអ្នកមិនរៀន អ្នកត្រូវខំប្រឹងរៀនឡើងវិញ មានតែខិតខំដោយខ្លួនឯងដោយចំណាយពេលរៀនឱ្យបានច្រើនជាងមុន។ បើសិនជាគ្រូអ្នកឱ្យពិន្ទុមិនស្មើភាពគ្នាអ្នកត្រូវតែនិយាយជាមួយគាត់ពីបញ្ហានោះ រកការពិតនៃរឿងនោះ។ កុំព្យាយាមធ្វើបង្កបញ្ហាជាមួយគ្រូ កុំព្យាយាមធ្វើចរិកមិនល្អទៅកាន់គ្រូបង្រៀន ត្រូវរៀនបត់បែនចរិក និង អាកប្បកិរិយាតាមគន្លងធម៌ ធ្វើជាសិស្សល្អ ព្យាយាមស្តាប់គ្រូ ខំរៀនខ្លួនឯងបន្ថែមទៀតពីក្រៅ។

How to live your life without problems

. ប្រឈមមុខនឹងបញ្ហាសន្តិសុខផ្ទាល់ខ្លួន

How to live your life without problems

អភិវឌ្ឍន៏នូវការគោរពខ្លួនឯង ស្រលាញ់ខ្លួនឯង គិតថាខ្លួនយើងជាមនុស្សស្អាតជានិច្ច ធ្វើជាខ្លួនឯង ទទួលស្គាល់ខ្លួនឯងជាខ្លួនឯង កុំកែតម្រូវខ្លួនឯងដោយសារតែគេ។ កុំជឿសម្តីអ្នកដទៃដែលនិយាយមិនល្អមកកាន់យើងពេក ហើយអ្នកត្រូវបារម្ភពីខ្លួនឯងជានិច្ច មើលថែខ្លួនឯងជាប្រចាំ បើសិនជាគិតថាអ្នកនៅខ្វះខាតអ្វីអ្នកអាចកែតម្រូវបានទៀត។

. ប្រឈមមុខនឹងការឈឺចាប់រាងកាយ និងមុខរបួសមែនទែន

How to live your life without problems

ម៉ាស្សាត្រង់កន្លែងដែលឈឺចាប់នោះ បើសិនជាឈឹខ្លាំងកុំប៉ះពាល់វា ទុកវាចោលសិនបើសិនជាវាឈឺខ្លាំង ឬអ្នកអាចព្យាបាលជាបឋមនៅតំបន់កន្លែងនោះ ចាំទៅមន្ទីរពេទ្យពេលក្រោយ។

How to live your life without problems

. ចង់គេចផុតពីភាពស្រ្តេស ភាពតានតឹង

How to live your life without problems

វិធីមួយអាចធ្វើសមាធិ សមាធិធ្វើឱ្យអារម្មណ៏អ្នកស្ងប់ កុំគិតអ្វីដែលអវិជ្ជមាន កុំស្តាប់គំនិតមិនល្អដែលចេញពីក្នុងខ្លួនយើង ស្តាប់ខាងល្អ ហើយក៏កុំជឿសម្តីមិនល្អរបស់អ្នកជុំវិញខ្លួនដែលនិយាយមកកាន់អ្នក កុំឱ្យវាចូលមកក្នុងការគិតរបស់អ្នក។ រៀនធ្វើអ្វីៗដោយខ្លួនឯង ធ្វើតាមបេះដូងរបស់អ្នក អ្វីដែលអ្នកចង់ កុំខ្វល់ច្រើន។ រៀនធ្វើជាមនុស្សល្អម្នាក់។

How to live your life without problems

ធ្វើអ្វីដែលអាចកាត់បន្ថយភាពតានតឹងបាន ដែលអ្នកជឿថាអាចកាត់បន្ថយវាបាន។ ឬអាចប្រាប់អ្នកដទៃ ដូចជាសមាជិក គ្រួសារ ឬមិត្តភ័ក្រ ពីបញ្ហាដែលអ្នកជួប អាចឱ្យគេជួយដោះស្រាយ។ ចំណាយពេលសម្រាកលំហែកាយខ្លះកុំឱ្យជីវិតស្មុគស្មាញពេក។ យំចេញឱ្យអស់បើទ្រាំមិនបាន បញ្ចេញពីអារម្មណ៏ពិតរបស់អ្នកទៅលើរឿងនោះ។ បំភេ្លចអ្វីៗមួយរយៈ សម្រាកបន្តិចចាំបន្តដំណើរទៅមុខទៀត៕

មតិយោបល់

ពេញនិយម