ទាក់ទាញ
បារម្ភបញ្ហាគេបោះវ៉ាលីរបស់ខ្លួនខ្លាំងចូលយន្តហោះ បុគ្គលិកAirAsia អាចថ្នាក់ថ្នមវ៉ាលីរបស់អ្នកដោយថើប និងអោបផង!
វាគឺជារឿងទូទៅបំផុតដែលជាកង្វល់របស់អ្នកដំណើរតាមយន្តហោះគ្រប់គ្នា ត្រង់ថានៅពេលដែលខ្លួនដាក់ផ្ញើរវ៉ាលីនៅក្នុងកាប៊ីនរបស់យន្តហោះ វ៉ាលីទាំងនោះតែងតែអាចមានការបាក់បែក ប្រះស្រាំ រឺជួនកាលអាចទាំងធ្វើអោយបែកវត្ថុដែលនៅក្នុងវ៉ាលីនោះទៀតផង។ នេះគឺដោយសារតែការមិនយកចិត្តទុកដាក់ ក៏ដូចជាការប្រើប្រាស់កម្លាំងទាំងកម្រោលរបស់បុគ្គលិកអាកាសចរណ៍នៅពេលដែលលើកវ៉ាលីទាំងនោះម្តងៗ។
តួយ៉ាងដូចជាក្រុមហ៊ុនAirAsia អញ្ចឹងដែរ ដែលទទួលរងការចោទប្រកាន់ពីសំនាក់អ្នកដំណើររបស់ខ្លួន បន្ទាប់ពីតួកង់របស់គេត្រូវដាក់អោយសារតែបុគ្គលិកក្រុមហ៊ុននេះបានបោះអីវ៉ាន់របស់ខ្លួនខ្លាំងៗពេក។ ការចោទប្រកាន់នេះត្រូវបានក្រុមអ្នកដឹកនាំក្រុមហ៊ុនAirAsia នេះគឺលោកFernandes ចេញមកធ្វើការបកស្រាយ សូមទោសយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គលិកខ្លួននោះ។
ត្រឹមតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចេញសូមទោសជាសាធារណះហើយនោះ ស្រាប់តែគេចាប់ផ្តើមឃើញមានរូបថតបង្ហោះជាច្រើនដែលបង្ហាញពីរូបភាពបុគ្គលិកAirAsia អោប និងថើបវ៉ាលីរបស់អ្នកដំណើរ ដើម្បីបង្ហាញថាខ្លួនស្រលាញ់ និងយកចិត្តទុកដាក់វ៉ាលីរបស់អ្នកដំណើរទាំងនោះអោយដូចជារបស់មានតម្លៃរបស់ខ្លួនអញ្ចឹងដែរ។
គួរបញ្ជាក់ផងដែរថា បញ្ហានេះមិនមែនទើបតែកើតឡើងជាលើកទីមួយនោះទេ ប៉ុន្តែប្រសិនជាក្រុមហ៊ុនទាំងអស់សុទ្ធតែអាចធ្វើដូច AirAsia នេះ វាពិតជាប្រសើរខ្លាំងណាស់៕
អត្ថបទល្អផ្សេងទៀត៖ យន្តហោះប៊ូអ៊ីង ៧៣៧ ធ្លាក់កាលពីពេលកន្លងទៅ បានក្លាយជាកន្លែងទេសចរសម្រាប់ភ្ញៀវបរទេស នៅទីក្រុងបាលី
យន្តហោះដ៏ចំណាស់មួយ ដែលជាយន្តហោះប៊ូអ៊ីង ម៉ូដែល ៧៣៧ ត្រូវបានគេរកឃើញថាបានធ្លាក់នៅតំបន់មួយកន្លែង ត្រង់ជ្រលងភ្នំ នៃទីក្រុងបាលី ប្រទេស ឥណ្ឌូនេស៊ី បានក្លាយទៅតំបន់ទេសចរសម្រាប់ជនបរទេសជាច្រើនមកពីគ្រប់ទិសទី ហើយក៏គ្មានអ្នកណាម្នាក់អាចទាយបានទេថាតើយន្តហោះមួយនេះធ្លាក់ដោយសារអ្វី ហើយបានទៅតាំងទីនៅកន្លែងនោះដោយសារអ្វីដែរ។
លើសពីនេះទៅទៀត យន្តហោះមួយគ្រឿងនេះត្រូវបានគេរុំព័ទ្ធ ហើយគេក៏មិនអាចដឹងថាយន្តហោះជាម៉ាកអ្វី ហើយមកពីក្រុមហ៊ុនណាដែរ។ យន្តហោះមួយគ្រឿងនេះ ត្រូវបានរុំព័ទ្ធដោយព្រៃឈើដ៏ក្រាស់ និងរថយន្តកុងទីន័រដ៏ធំៗ នៅម្តុំតំបន់នោះ។ យន្តហោះមួយគ្រឿងនេះ ត្រូវបានគេដឹងថាវានៅក្រោមការឃ្លាំមើលត្រឹមត្រូវ ហើយទេសចរភាគច្រើនបានដឹងតៗគ្នា ក៏មានបំណងចង់ទៅទស្សនានៅទីនោះក្នុងវិស្សមកាលរបស់ពួកគេ។
បើតាមប្រភពពត៌មានមួយចំនួនបានឱ្យដឹងថា យន្តហោះមួយគ្រឿងដែលលាក់ខ្លួនក្នុងព្រៃនេះ ត្រូវបានគេគម្រោងសាងសង់ទៅជាភោជនីយដ្ឋានមួយ សម្រាប់ភ្ញៀវទេសចរ។ ហើយក៏ឱ្យដឹងទៀតថា មានពាណិជ្ជករ ក៏ដូចជាសហគ្រិនមួយចំនួន បានបំណងវិនិយោគទៅលើការធ្វើភោជនីយដ្ឋាននៅទីនោះ។ យ៉ាងណាមិញ គម្រោងនោះមិនទទួលបានផលសម្រេចទេ ដោយសារតែការចំណាយទាំងអស់គឺវាច្រើនលើសលប់ពេក។ ដូច្នេះ បានជាគេសម្រេចចិត្តទុកតំបន់នោះ និងយន្តហោះមួយគ្រឿងនោះឱ្យភ្ញៀវទេសចរទស្សនាធម្មតា ដូចរមនីយដ្ឋានដទៃដែរ។
នៅទីក្រុងបាលី ផងដែរ គឺសំបូរទៅដោយកន្លែងទស្សនាច្រើនណាស់ ជាពិសេសកន្លែងចំណាស់ៗ ដូច តំបន់យន្តហោះនេះជាដើម និងតំបន់ព្រៃឈើដទៃទៀត។ ដូច្នេះ អ្នកដែលចូលចិត្តទស្សនាទីកន្លែងបែបនេះ គឺគួរតែឆ្លៀតឱកាសពេលទំនេរទៅទស្សនានៅទីក្រុងបាលីនឹងត្រូវចិត្តជាពុំខាន។ ជាពិសេស គេឃើញមានដៃគូស្នេហាជាច្រើនបានទៅទស្សនានៅទីនោះ ហើយបានផ្តិតនូវរូបភាពយ៉ាងស្រស់ស្អាត ហើយក៏បានបង្ហោះចែកជូនបណ្តាញសង្គមនាៗ។
មិនត្រឹមតែប៉ុណ្ណោះ មិនមែនមានតែយន្តហោះមួយគ្រឿងនេះទេ គេក៏បានរកឃើញយន្តហោះដទៃទៀត នៅតំបន់ផ្សេង ដែលជាយន្តហោះប្រភេទប៊ូអ៊ីងដូចគ្នា បានតាំងខ្លួននៅតំបន់សំងាត់ដទៃផងដែរ ដូចជានៅ Kedonganan៕
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!