ហេតុផលទាំង៣យ៉ាងធំៗ ដែលធ្វើអោយមនុស្សម្នាក់ផ្លាស់ប្តូរខុសពីមុន!
Connect with us

បែបផែនជីវិត

ហេតុផលទាំង៣យ៉ាងធំៗ ដែលធ្វើអោយមនុស្សម្នាក់ផ្លាស់ប្តូរខុសពីមុន!

នរណាក៏ដូចជានរណាដែរ អោយតែពេលវេលាដើរទៅមុខ ពួកគេសុទ្ធតែបានផ្លាស់ប្តូរ មិនថាប្តូរតិចរឺច្រើន រឺប្តូរទៅរកភាពវិជ្ជមាន រឺអវិជ្ជមាននោះទេ។ ប៉ុន្តែមិនមែនគ្រប់ការផ្លាស់ប្តូរទាំងអស់សុទ្ធតែមានប្រយោជន៍ល្អទាំងអស់នោះឡើយ ខណះដែលភាពផ្លាស់ប្តូរមួយចំនួនទៀតអាចជារឿងល្អមួយសម្រាប់ពួកគេ និងមនុស្សជុំវិញខ្លួនផ្ទាល់។

ដើម្បីសិក្សាអោយដឹងថា ហេតុអ្វីបានមនុស្សម្នាក់បែរជាផ្លាប់ប្តូរខ្លួនឯងអោយទៅជាមនុស្សមួយទៀតផ្សេង មានកត្តាច្រើនណាស់ដែលគេត្រូវពិចារណា តាំងពីមនុស្ស និងបរិស្ថានជុំវិញខ្លួនរបស់ពួកគេជាដើម។ ក្នុងកត្តាទាំងអស់នោះ មានកត្តាធំៗបីសំខាន់បំផុត ដែលជារឿយៗបានធ្វើអោយមនុស្សផ្លាស់ប្តូរ ដោយក្នុងនោះមានដូចជា៖

១. ពួកគេមើលរៀនបានច្រើនជាងមុន
មនុស្សជាច្រើនបានធ្វើការផ្លាស់ប្តូរដោយសារតែគេពួកគេទទួលបានចំនេះដឹង និងបទពិសោធន៍ច្រើនជាងមុន។ ភាគច្រើនហេតុផលនេះតែងធ្វើអោយមនុស្សផ្លាស់ប្តូរទៅជាមនុស្សល្អជាងមុន ព្រោះពួកគេដឹងថាអ្វីដែលល្អសម្រាប់ពួកគេដែលត្រូវអោយពួកគេប្រកាន់យក ហើយអ្វីដែលមិនល្អដែលត្រូវអោយគេបោះបង់។

២. ពួកគេឈឺចាប់ខ្លាំងពេក
ភាពឈឺចាប់ គឺជាហេតុផលចម្បងមួយទៀតដែលធ្វើអោយមនុស្សផ្លាស់ប្តូរដែរ ប៉ុន្តែកត្តាទី២នេះអាចនឹងធ្វើអោយមនុស្សប្តូរទៅជាល្អជាងមុន រឺអាក្រក់ជាងមុន អាស្រ័យទៅតាមការយល់ឃើញរបស់បុគ្គល។ ភាពឈឺចាប់ធ្វើអោយពួកគេកែប្រែ ព្រោះពួកគេមិនចង់អោយរឿងដដែលនោះកើតមានលើរូបគេម្តងទៀត។

៣. ពួកគេធុញនឹងភាពដដែល
កត្តាចម្បងទី៣ គឺកើតឡើងដោយសារតែសាមីខ្លួនធុញនឹងភាពដដែលរបស់ខ្លួន អញ្ចឹងហើយទើបបានជាខ្លួនចង់ស្វែងរកអ្វីដែលថ្មីមកសាកល្បង រឺអនុវត្ត។ កត្តាទី៣នេះក៏ភាគច្រើនធ្វើអោយពួកគេកែប្រែជាមនុស្សប្រសើរជាងមុនផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុផលដែលអ្នកគួរ និងមិនគួរប្រើ ពេលសុំចេញពីធ្វើការមុនម៉ោង!

នៅក្នុងជីវិតការងារ មិនថាអ្នកចង់រឺមិនចង់ តែងតែមានពេលមួយដែលអ្នកត្រូវបានកាលះទេសះបង្ខំអោយសុំច្បាប់ឈប់សម្រាក រឺសុំចេញពីធ្វើការហើយ។ ការសុំចេញពីធ្វើការមុនម៉ោង មិនមែនជារឿងអ្វីដែលគួរអោយខ្មាសអៀន រឺភ័យខ្លាចនោះឡើយ ប្រសិនណាជាអ្នកមានហេតុផលត្រឹមត្រូវដើម្បីសុំចេញនោះ។

តើហេតុផលណាខ្លះដែលចាត់ទុកថាស័ក្តសម និងមិនស័ក្តសមនៅក្នុងការសុំច្បាប់ចេញមុនម៉ោង?

ហេតុផលដែលត្រឹមត្រូវ៖

១. ប្រសិនជាអ្នកត្រូវទៅចូលរួមពិធីណាមួយដែលពាក់ព័ន្ធជាមួយនឹងការងារ ឧទាហរណ៍ដូចជាការត្រូវបានគេអញ្ចើញហៅអោយចូលរួមជាដើម។ ការចូលរួមបែបនេះអាចនឹងធ្វើអោយអ្នកបង្កើតបានបណ្តាញល្អៗជាច្រើន ដែលអាចជួយអ្នកសម្រេចការងារបានជោគជ័យជាងមុន។

២. ប្រសិនជាអ្នកត្រូវចូលរួមកម្មវិធីបណ្តុះបណ្តាលរឺ សិក្ខាសិលាអ្វីមួយផ្សេងៗដែលអាចផ្តល់ជាចំណេះដឹងដល់អ្នក និងជួយអោយការងារអ្នកអាចធ្វើបានដោយរលូនជាងមុន។

៣. ប្រសិនជាអ្នកមានបញ្ហាដែលទាក់ទងនឹងក្រុមគ្រួសារ ដូចជាសមាជិកក្នុងក្រុមគ្រួសារណាម្នាក់មានរឿងអាសន្នដែលត្រូវការវត្តមានអ្នក រឺប្រសិនជាផ្ទះរបស់មានបញ្ហាអ្វីមួយត្រូវការការដោះស្រាយ។

៤. ប្រសិនជាអ្នកមានបញ្ហាផ្ទាល់ខ្លួន ដូចជាមិនស្រួលខ្លួនខ្លាំងមិនអាចបំពេញការងារបន្តទៀត រឺត្រូវធ្វើឯកសារផ្ទាល់ខ្លួនអ្វីមួយដែលពាក់ព័ន្ធនឹងម៉ោងធ្វើការជាដើម។

ហេតុផលដែលអ្នកមិនគួរប្រើប្រាស់៖

១. ប្រសិនជាអ្នកមានភាពធុញទ្រាន់ រឺមិនសូវមានការងារធ្វើនៅកន្លែងធ្វើការ។

២. ប្រសិនជាអ្នកមិនស្រួលខ្លួនដោយសារតែអ្នកបានទទួលទានជាតិស្រវឹងពីម្សិលមិញ រឺពីពេលណាមក ដែលធ្វើអោយអ្នកមិនអាចបំពេញការងារបាន។ ប្រសិនជាអ្នកមានបញ្ហាបែបនេះ អ្នកមិនត្រូវបញ្ជាក់មូលហេតុដែលអ្នកមិនស្រួលខ្លួនឡើយ។

៣. ប្រសិនជាអ្នកត្រូវទៅដើរកំសាន្តជាមួយមិត្តភក្តិ រឺត្រូវទៅចូលរួមកម្មវិធីមិនសូវសំខាន់មួយចំនួនដូចជាខួបកំណើតរបស់មិត្តភក្តិជាដើម។

៤. ប្រសិនជាអ្នកត្រូវទៅសម្ភាសការងារជាមួយក្រុមហ៊ុនផ្សេង ដែលអ្នកបានដាក់ពាក្យព្រោះចង់ឈប់ពីក្រុមហ៊ុនបច្ចុប្បន្ន។ ៥. ប្រសិនជាអ្នកមានបញ្ហាបន្តិចបន្តួចនៅក្នុងក្រុមហ៊ុន នៅក្នុងក្រុមគ្រួសារ រឺផ្ទាល់ខ្លួនជាដើម៕

មតិយោបល់

ពេញនិយម