សម្រាប់អ្នកចូលចិត្តរូបថតរូប! រៀនវិធីនេះដើម្បីថតរូបអោយសង្សារខ្លួនអោយដូចជាងថតអាជីព!
Connect with us

ទាក់ទាញ

សម្រាប់អ្នកចូលចិត្តរូបថតរូប! រៀនវិធីនេះដើម្បីថតរូបអោយសង្សារខ្លួនអោយដូចជាងថតអាជីព!

សម័យស្មាតហ្វូនហើយ សឹងតែមនុស្សគ្រប់ភេទគ្រប់វ័យ សុទ្ធតែចូលចិត្តថតរូប ជាពិសេសនៅពេលដែលពួកគេស្លៀកពាក់ស្អាតៗ ទៅកន្លែងស្អាត ឬធ្វើខ្លួនគួរអោយទាក់ទាញជាដើម។ ប៉ុន្តែទោះបីជាអ្នកតែងខ្លួនបានស្អាតប៉ុណ្ណាក៏ដោយ ប្រសិនណាជាអ្នកថតមិនចេះថតអោយបានស្អាតនោះទេ ប្រសិនជាអ្នកថតមិនចេះថត អ្នកនៅតែមើលទៅមិនស្អាតដដែល។

ដូច្នេះហើយដើម្បីកុំអោយឳកាសល្អដែលខំធ្វើខ្លួនចេញទៅក្រៅ អ្នកអាចថតរូបអោយស្អាតបានដោយប្រើប្រាស់វិធីប៉ុន្មានចំនុចងាយៗខាងក្រោមនេះ៖

១. បើថតធម្មតា
បើថតធម្មតា អ្នកគួរទុកចន្លោះពីគោលដៅធំខាងលើ ខណះដែលចន្លោះពីខាងក្រោមទុកអោយផុតពីជើងគោលដៅបន្តិចបានហើយ។

២. បើថតយកទេសភាព
សម្រាប់អ្នកថតយកទេសភាព អ្នកគួរតែថតយកគោលដៅមិនអោយចំកណ្តាល។ មានន័យថា គោលដៅអាចនៅខាងស្តាំបន្តិច រឺខាងឆ្វេងបន្តិច។

៣. បើថតចង់អោយខ្ពស់
នរណាក៏ចង់អោយខ្លួនឯងថតមកឃើញរាងខ្ពស់សន្លឹមល្អដែរ ដូច្នេះដើម្បីចង់អោយថតមកឃើញរាងបែបនេះ អ្នកគួរតែដាក់ជើងមួយមកមុខបន្តិច ទើបឃើញខ្ពស់ និងរាងតូចជាងមុន។

៤. បើថតពេលយប់
សម្រាប់រូបថតពេលយប់ អ្នកគួរថតគោលដៅអោយនៅចំកណ្តាល ដោយរក្សាចំនុចទី១ជាគោលការណ៍ដដែល។

៥. បើថតរូបបែបអង្គុយ
ប្រសិនជាគោលដៅស្ថិតនៅជាលក្ខណះអង្គុយ អ្នកអាចធ្វើបានការបង្ហាញតាមរូបនេះ

ទាំងនេះគឺជាវិធីងាយៗដែលមនុស្សធម្មតាក៏អាចថតបាន។ សាកល្បងរៀនថតទាំងអស់គ្នា ស្រួលថតអោយបានរូបស្អាតឡូយៗពេលដើរលេងចូលឆ្នាំខ្មែរខាងមុខនេះ៕

អត្ថបទល្អផ្សេងទៀត៖ យានរុករក Curiosity «ថតរូប Selfie លើជម្រាលភ្នំមួយ នៃភពព្រះអង្គារ» និងកំពុងព្យាយាម​ឡើងកំពូល…

(វ៉ាស៊ីនតោន)៖ យានរុករក​ភពព្រះអង្គារ Curiosity បានថតរូប​ស៊ែលហ្វី Selfie មួយប៉ុស្តិ៍ ដ៏ស្រស់ស្អាត និងអស្ចារ្យ​នៅលើ​ជម្រាល Vera Rubin Ridge ដែល​ជាតំបន់មួយឆ្ពោះ​ទៅរក​កំពូលភ្នំ Mount Sharp ដែលមាន​កម្ពស់រហូតដល់ទៅ ៥.៥គីឡូម៉ែត្រ​ ឯណោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​វិទ្យាសាស្ត្រ និងអវកាស Space នាព្រឹក​ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។

រូបថត​ស៊ែលហ្វី​ថ្មី ដែលអង្គការ​ NASA ទើបតែបញ្ចេញ​ជាពណ៌ធម្មជាតិ​នោះ បានបង្ហាញ​អំពី​ការបំពេញ​ការងារយ៉ាង​លំបាកលំបិន របស់យាន​អវកាស Curiosity ដែលមាន​​រយៈពេល​ខ្ទង់ ០៦ឆ្នាំមក​ហើយ នៅលើផ្ទៃ​ភពក្រហម ដែលសំបូរដោយ​ធូលីមួយនេះ ហើយយាន​នេះ​​ក៏កំពុងតែធ្វើ​ដំណើរ​សន្សឹមៗ ទៅរកតំបន់​កំពូលភ្នំ Mount Sharp ដើម្បី​ថតរូប និងសិក្សាស្រាវជ្រាវ​អ្វីថ្មីៗបន្ថែម នៅ​ទីនោះផងដែរ។

សម្រាប់រូបមួយ​ប៉ុស្តិ៍បែប Selfie នេះ​យាន Curiosity បានថតតាំង​តែពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅត្រង់ជម្រាល​ភ្នំកម្ពស់ ៣០០ម៉ែត្រ ស្ថិត​​នៅចំកណ្តាល​នៃ​បឹង​យក្ស Gale Crater ដែលយាន Curiosity បានធ្វើការ​ថតរូបកាលពី​ប៉ុន្មានខែមុន​រួចមកហើយនោះ អំពីស្ថានភាពទូទៅជាច្រើន និងដាមនៃទឹក ដែលធ្លាប់មាន។

គួរបញ្ជាក់ថា យានរុករក Curiosity បានធ្វើការចុះចតនៅលើបាតបឹង Gale Crater កាលពីខែសីហា ឆ្នាំ២០១២ ហើយក៏បាន​ចាប់ផ្តើមធ្វើការសិក្សា​នៅតំបន់​ជើងភ្នំ Mouth Sharp តាំងពី​ខែកញ្ញា ឆ្នាំ២០១៤ មកទល់នឹង​បច្ចុប្បន្ន។ អ្វីដែល​សំខាន់ បាននាំឲ្យអ្នក​វិទ្យាសាស្ត្រ ធ្វើការសិក្សា​អំពីសណ្ឋាន​នៃបឹងយក្ស Gale Crater នោះគឺ ស្នាមដិតដាម នៃវត្តមាន​ទឹក ដែលធ្លាប់មានកាលពី​រាប់រយ រាប់ពាន់​លានឆ្នាំមុន ប៉ុន្តែ​ថា តើកត្តាអ្វី​ដែលបង្ក​ឲ្យវា​សាបសូន្យ​ទៅដូចសព្វថ្ងៃ គឺនៅតែជាចម្ងល់ ដែល​យាន Curiosity អាចនឹង​បំបែក។

ចំណុចសំខាន់៖ ភពអង្គារ គឺទីតាំងមួយ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​នេះ ដែលក្រុម​អ្នកវិទ្យាសាស្ត្រ​រាប់ទសវត្សរ៍មក​ហើយ មានការ​សង្ស័យថា ជាទីតាំងអាច​ធ្លាប់មាន​ផ្ទុកជីវិត នៅក្នុងទម្រង់​ណាមួយ ឬយ៉ាងហោច​ណាស់ ភពនេះធ្លាប់មាន​បរិយាកាស និងផ្ទៃទឹក​គ្របដណ្តប់លើ​ស្រទាប់លើនៃភព ដូចនឹងផែនដី​បច្ចុប្បន្នដែរ។ អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើការ​សន្និដ្ឋាន​ជាច្រើនមូលហេតុ​មកហើយ ប៉ុន្តែចម្លើយ​ជាក់លាក់ គឺមានតែការ​សិក្សា​ស្រាវជ្រាវ​ និងរុករកភស្តុតាង​ដោយផ្ទាល់តែប៉ុណ្ណោះ ទើបគ្រប់គ្នាអាចទទួលយកបាន៕

មតិយោបល់

ពេញនិយម