អ្វី​ទៅជា​ជំងឺ​រលាក​ទងសួត​?
Connect with us

សុខភាព & សម្រស់

អ្វី​ទៅជា​ជំងឺ​រលាក​ទងសួត​?

ជំងឺ​រលាក​ទងសួត​គឺ​ជា​ជំងឺ​ញឹកញាប់​មួយ​ដែល​កើតឡើង​នៅលើ​ផ្លូវដង្ហើម​។ ជំងឺ​នេះ​បង្កឡើង​ដោយ​ការបង្ក​រោគ​។ នៅពេល​ផ្លូវដង្ហើម​នេះ​រង​ការ​រលាក វា​នឹង​ទៅ​ជា​ហើម ហើយ​ចេញ​ជាតិ​រំអិល​ច្រើន រហូតដល់​ពិបាក​ដកដង្ហើម​។ 

ជំងឺ​រលាក​ទងសួត​ច្រើន​តែ​គើត​ឡើង​លើ​ទារក​ទើប​នឹង​កើត និង​កុមារ​តូចៗ ដោយសារ​តែ​ច្រមុះ និង​ផ្លូវដង្ហើម​ពួកគេ​ងាយ​នឹង​ស្ទះ​ជាង​មនុស្ស​ធំ​។ ជាធម្មតា ជំងឺ​នេះ​កើតឡើង​ក្នុង​រយៈពេល ២​ឆ្នាំ​ដំបូង​នៃ​ជីវិត ហើយ​ភាគច្រើន​ប្រហែល ៣ ទៅ​៦​ខែ​នៃ​ជីវិត​។ ជំងឺ​រលាក​ទងសួត​ក៏​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ប្រុស ទារក​ទើបនឹង​កើត ក្មេង​ដែល​មិន​បៅ​ទឹកដោះ​ម្តាយ និង​អ្នក​ដែល​រស់នៅ​ក្នុង​កន្លែង​មាន​មនុស្ស​រស់​នៅ​ច្រើន​។ 

ជំងឺ​រលាក​ទងសួត​ច្រើន​តែ​បង្ក​ឡើង​ដោយ​វីរុស ហើយ​ភាគច្រើន​ជា​វីរុស​ឈ្មោះ Respiratory Synscytial Virus (RSV)​។ វីរុស​ផ្សេងៗ​ទៀត​ក៏​មាន​ដែរ​ដូចជា Rhinovirus (​បង្ក​ជំងឺ​ផ្តាសាយ​), Influenza, Metabpneumovirus Adenovirus, Coronavirus និង Parainfluenza​។ កុមារ​ដែល​ប៉ះពាល់​នឹង​ផ្សែង​បារី​ច្រើន​ក៏​ងាយ​នឹង​កើត​ជំងឺ​រលាក​ទងសួត​ផងដែរ​។ ថ្វី​បើ​ជំងឺ​នេះ​មាន​លក្ខណៈ​តិចតួច តែ​ទារក​មួយចំនួន​គឺ​ងាយ​ប្រឈម​ការ​រលាក​សួត​ធ្ងន់ធ្ងរ​ណាស់ ជាពិសេស​ក្មេង​កើត​មិន​គ្រប់​ខែ មាន​ជំងឺ​សួត ឬ​បេះដូង ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដោយសារ​ជំងឺ ឬ​ថ្នាំ​ព្យាបាល​។ ក្មេង​ទាំងនេះ​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ 

ក្មេង​ដែល​រលាក​ទងសួត​ប្រហែល​ជា​ងាយ​នឹង​កើត​ជំងឺហឺត​នៅ​ថ្ងៃក្រោយ​ដែរ​។ វា​នៅ​មិន​ទាន់​ច្បាស់​ថា តើ​ជំងឺ​នេះ​បង្ក​ជា​ជំងឺហឺត​ឬ​អត់​ទេ​។ អ្នកជំនាញ​បាន​បន្ត​ការសិក្សា​ទៅលើ​ទំនាក់ទំនង​រវាង​ជំងឺ​រលាក​ទងសួត និង​ការកើត​ជំងឺហឺត​នៅ​ថ្ងៃក្រោយ​ទៀត​។ 

រោគសញ្ញា​
​សញ្ញា​ដំបូង​នៃ​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​ស្រដៀង​គ្នា​នឹង​ជំងឺ​ផ្តាសាយ​ដែរ​ដូចជា​៖
•​    ​តឹង​ច្រមុះ​
•​    ​ហៀរ​សម្បោរ​
•​    ​ក្អក​
•​    ​ក្តៅខ្លួន​

​រោគសញ្ញា​ទាំងនេះ​អាច​មាន​រយៈពេល​យូរ​បំផុត​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ហើយ​បន្ត​ជាមួយ​នឹង​ភាព​ធ្ងន់​ធ​ញ​ងរ​នៃ​ការ​ក្អក និង​ដកដង្ហើម​លឺ​ដូ​ចហួច​។ ពេលខ្លះ ការពិបាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​អាច​កើតឡើង​បន្តិច​ម្តងៗ​។ រោគសញ្ញា​ដែល​ត្រូវ​តាមដាន​ខ្លាំង​នោះ​មានដូចជា​៖
•​    ​ដកដង្ហើម​ញ៉ាប់​
•​    ​បេះដូង​ដើរ​ញ៉ាប់​
•​    ​ដកដង្ហើម​ចូល​ឃើញ​មាន​ទាញ​ស្បែក​នៅ​ចន្លោះ​ឆ្អឹងជំនី​
•​    ​ក្អួត ក្រោយ​ពី​ក្អក​រួច​
•​    ​មិន​ញ៉ាំ​អាហារ ដែល​នាំ​ឲ្យ​ថយ​ចុះ​ទឹកនោម​

​ពេលខ្លះ​រោគសញ្ញា​ទាំងនេះ​អាច​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​។ អ្វី​ដែល​មិនសូវ​កើតឡើង​នោះ​គឺថា ទារក​ប្រហែលជា​អាច​បាត់​ដង្ហើម​រយៈពេល​ខ្លី​មុន​ពេល​កើត​ជា​រោគសញ្ញា​ណា​ផ្សេង​ទៀត​។ ករណី​ធ្ងន់ធ្ងរ រោគសញ្ញា​អាច​នឹង​ធ្ងន់​ភ្លាមៗ​។ ក្មេង​ដែល​រលាក​ទងសួត​ធ្ងន់ធ្ងរ​ប្រហែលជា​អស់កម្លាំង​ខ្លាំង​ដោយសារ​តែ​ចលនា​នៃ​ការដកដង្ហើម​មាន​ភាព​ខ្សោយ និង​អាច​ស្ទះ​ក្នុង​ផ្លូវដង្ហើម​ផង​។ ស្បែក​អាច​ប្រែ​ទៅជា​ស្វាយ​ដែល​យើង​អាច​សម្គាល់​ដឹង​ជា​ពិសេស​នៅលើ​បបូរមាត់ និង​ក្រចកដៃ​។​

​ភាព​ឆ្លង​
​ការបង្ក​រោគ​ដែល​ធ្វើឲ្យ​មាន​ជំងឺ​រលាក​ទងសួត​គឺ​អាច​ឆ្លង​ទៅ​អ្នក​ដទៃ​បាន​។ មេរោគ​អាច​រាលដាល​ទៅ​អ្នកដទៃ​តាម​ដុំ​ដំណក់​ទឹកមាត់​ដែល​ចេញពី​មាត់ និង​ច្រមុះ​របស់​អ្នកជំងឺ ដែល​វា​អាច​អណ្តែត​នៅ​លើ​បរិយាកា​ក្រោយ​ពី​កណ្តាស ក្អក ឬ​សើច ហើយក៏​អាច​ឆ្លង​បានដែរ​នៅពេល ដំណក់ទឹក​មាត់​នេះ​ប៉ះពាល់​ទៅ​នឹង​របស់​លេង​។ 

​សម្រាប់​ទារក​ទើប​នឹង​កើត​នៅក្នុង​ពេទ្យ​វិញ​គឺ​មាន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​នេះ ហើយក៏​ទៅ​ជា​រលាក​ទងសួត​បាន​ដែរ​ដោយសារ​តែ​ពួកគេ​មាន​ការប៉ះពាល់​នឹង​ក្មេង​ធំៗ​ច្រើន​។ 

​ការបង្ការ​
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្ការ​ភាព​ឆ្លង​វីរុស​នេះ កឺ​លាង​សម្អាត​ដៃ​ឲ្យបាន​ស្អាត និង​ញឹកញាប់​។ វា​ប្រហែលជា​ជួ​ួ​ថែរក្សា​ទារក​ទើប​នឹង​កើត​មិន​ឲ្យ​ឆ្លង​ជំងឺ​ពី​អ្នក​ដែល​ក្អក ឬ​ផ្តាសាយ​ផងដែរ​។ ទារក​ដែល​ប៉ះពាល់​នឹង​ផ្សែង​បារី​ទំនង​ជា​ងាយ​មាន​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ​ជាង​ទារក​ដែល​រស់នៅ​មិន​ប៉ះពាល​ផ្សែង​បារី​។ រឿង​នេះ​ត្រូវបាន​ណែនាំ​តែ​លើ​ទារក​ទើប​នឹង​កើត​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ដូចជា ទារក​កើត​មិន​គ្រប់​ខែ ឬ​ទារក​ដែល​មាន​ជំងឺ​សួត ឬ​បេះដូង​រ៉ាំរ៉ៃ​។ 

​រយៈពេល​សង្ងំ​
​រយៈពេល​សង្ងំ​អាច​ប្រែប្រួល​ពី​ច្រើន​ថ្ងៃ​ទៅ​មួយ​សប្តាហ៍ អាស្រ័យ​ទៅលើ​ការបង្ក​រោគ​ដែល​កំពុងតែ​ធ្វើឲ្យ​មាន​ជំងឺ​រលាក​ទងសួ​តដែ​រ​។​

​រយៈពេល​មានជំងឺ
​ករណី​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​មាន​រយៈពេល​យូរ​បំផុត​ប្រហែល ១២​ថ្ងៃ ប៉ុន្តែ​ទារក​ដែលមាន​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ​អាច​ធ្វើឲ្យ​ក្អក និង​ដកដង្ហើម​លឺសូរ​ដូច​ហួច​រយៈពេល​ច្រើន​សប្តាហ៍​។ ជាទូទៅ ជំងឺ​នេះ​នឹង​មាន​ភាព​ខ្លាំង​បំផុត​នៅ​ថ្ងៃ​ទី​ពីរ ឬ​ទី​បី​ក្រោយពី​ចាប់ផ្តើម​ក្អក និង​ពិបាក​ដ​ដង្ហើម​មុន​ពេល​ស្រួលបួល​មកវិញ​។ 

​ការព្យាបាល​ជាមួយ​គ្រូពេទ្យ​
​សំណាង​ដែរ ករណី​ជំងឺ​រលាក​ទងសួត​ភាគច្រើន​គឺ​តិចតួច ហើយក៏​មិន​ត្រូវ​ការព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដែរ​។ ការប្រើ​ថ្នាំ​ផ្សះ​មិនមែនជា​រឿង​មាន​ប្រយោជន៍​ឡើយ​ដោយសារ​តែ​ជំងឺ​នេះ​បង្កឡើង​ដោយ​វីរុស ហើយ​ថ្នាំ​ផ្សះ​អាចមាន​ប្រសិទ្ធភាព​តែ​លើ​ករណី​ការបង្ក​រោគ​ដោយ​បាក់តេរី​ប៉ុណ្ណោះ​។ ពេលខ្លះ​ថ្នាំ​ប្រហែលជា​ត្រូវ​ឲ្យ​លេប​ដើម្បី​ជួយ​ផ្លូវដង្ហើម​ក្មេង​បើក​បាន​ល្អ​ឡើង​វិញ​។ 

​ទារក​ទើបនឹង​កើត​ដែល​ពិបាក​ដកដង្ហើម ខ្សោយ​ជាតិ​តឹក ឬ​អស់កម្លាំង គួរតែ​នាំទៅ​ជួប​ពេទ្យ​។ ទារក​ដែល​មាន​អាការៈ​ជំងឺ​មធ្យម ឬ​ធ្ងន់ធ្ងរ​ក៏​ប្រហែលជា​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​ចាក់​សេរ៉ូម និង​ដាក់​អុកស៊ីសែន​ដែរ​។ អ្វី​ដែល​កម្រ​នោះ​គឺថា ករណី​ធ្ងន់ធ្ងរ​បំផុត ទារក​ខ្លះ​ត្រូវ​ការដាក់​ម៉ាស៊ីន​ជួយ​ដកដង្ហើម​។

​ការព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​
​ការព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ក្មេង​ភាគ​ច្រ​នើ​គឺ​ឲ្យ​គេ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​។ ដោយសារតែ​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​ធ្វើ​ឲ្យ​ក្មេង​មិន​មាន​អារម្មណ៍​ចូលចិត្ត​ញ៉ាំ​ទឹក ដូច្នេះ​ចូរ​ប្រាកដ​ថា​អ្នក​បានឲ្យ​គេ​ញ៉ាំ​តឹ​គ្រប់គ្រាន់​ហើយ​។ គួរតែ​ញ៉ាំ​តឹង​បន្តិចៗ​តែ​ច្រើន​ដង​។ 

​ដើម្បី​សម្អាត​ផ្លូវដង្ហើម​នៅ​ច្រមុះ​ដែល​កំពុងតែ​ស្ទះ ចូរ​ព្យាយាម​ប្រើ​សឺ​រ៉ា​ង និង​ទឹក​សេរ៉ូម​ប្រៃ​បាញ់​ក្នុង​ច្រមុះ​។ រឿង​នេះ​មាន​ប្រយោជន៍​ជាពិសេស​មុន​ពេល​ឲ្យគេ​ញ៉ាំ​អាហារ និង​គេង​។ ពេលខ្លះ ការ​ដែល​ដាក់​កូន​ឲ្យគេ​ង​ក្បាល​ខ្ពស់​ក៏​ស្រួល​ដល់​ការដកដង្ហើម​ដែរ​។ 

​ថ្នាំ Acetaminophen អាច​ឲ្យ​កូន​ញ៉ាំ​បាន​ដើម្បី​ជួយ​បញ្ចុះ​កម្តៅ និង​ធ្វើឲ្យ​គេ​កាន់តែ​ស្រួល​ក្នុង​ខ្លួន​។ ចូរ​ប្រាកដថា អ្នក​បានឲ្យ​គេ​ញ៉ាំ​ក្នុងកម្រិ​តដែល​ត្រឹមត្រូវ​ហើយ​។ 

​ពេល​ដែល​ត្រូវ​ទាក់ទង​គ្រូពេទ្យ​
​ចូរ​ទាក់ទង​គ្រូពេទញយ​បើសិន​ជា​កូន​អ្នក​៖
•​    ​ដកដង្ហើម​ញ៉ាប់ ជា​ពិសេស​មាន​ផត​ទ្រូង ឬ​ដកដង្ហើម​លឺសូរ​ដូ​ចហួច​
•​    ​អាច​ខ្សោះ​ជាតិ​ទឹក​ដោយសារ​តែ​ក្អត ឬ​របប​អាហារ​មិន​គ្រប់គ្រាន់​
•​    ​ងងុយគេង​ច្រើនជាង​ធម្មតា​
•​    ​ក្តៅខ្លួន​ខ្លាំង​
•​    ​ក្អក​កាន់តែខ្លាំង​
•​    ​អស់កម្លាំង​ខ្លាំង​

​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​បើសិន​ជា​អ្នក​យល់ថា កូន​កំពុងតែ​ពិបាក​ដកដង្ហើម ក្អក ផត​ទ្រូង ឬ​ដកដង្ហើម​លឺសូរ​ដូច​ហួច​កាន់តែ​ធ្ងន់​ទៅៗ ឬ​បបូរមាត់ និង​ក្រចកដៃ​ទៅ​ជា​ពណ៌​ស្វាយ​៕

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ពេញនិយម