ពិនិត្យ​កន្លែង​ចាក់​សាំង ​៧​កន្លែង ​ឃើញ​ទាំង​ ៧​ ​ចាក់​សាំង​មិន​គ្រប់​លីត្រ​ឱ្យ​ភ្ញៀវ
Connect with us

ថ្មីៗ

ពិនិត្យ​កន្លែង​ចាក់​សាំង ​៧​កន្លែង ​ឃើញ​ទាំង​ ៧​ ​ចាក់​សាំង​មិន​គ្រប់​លីត្រ​ឱ្យ​ភ្ញៀវ

​មន្ត្រី​ជំនាញ​កាំកុងត្រូល ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានីយ​ចាក់​ប្រេង​សាំង​៧​កន្លែង​នៅ​ក្រុង​បាត់ដំបង រក​ឃើញ​ថា​ទាំង​៧​កន្លែង​នោះ ​ចាក់​សាំង​មិន​គ្រប់​លីត្រ​ឱ្យ​ភ្ញៀវ​ទាំង​អស់។

ស្ថានីយ​ចំនួន ៥ លួច​បន្លំ​បរិមាណ និង​គុណភាព ហើយ​ស្ថានីយ​២​ទៀត លួច​បន្លំ​តែ​បរិមាណ​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​ ​មន្ត្រី​កាំកុងត្រូល​បាន​ណែនាំ និង​ឲ្យ​ម្ចាស់​ស្ថានីយ​ចុះកិច្ចសន្យា​បញ្ឈប់​ការលក់​កេង​បន្លំ​ដូចនេះ​ទៀត​៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុសិ៏

មតិយោបល់

ពេញនិយម