សន្យាខ្ចី​លុយ​​មិត្តភ័ក្តិ​មួយ​អាទិត្យ​សង រហូត​ដល់​ ៥ ឆ្នាំ​ តែ​ម្ចាស់​លុយ​​មិន​ដែល​ទារសូម្បី​ម្តង ព្រោះ…
Connect with us

គួរដឹង

សន្យាខ្ចី​លុយ​​មិត្តភ័ក្តិ​មួយ​អាទិត្យ​សង រហូត​ដល់​ ៥ ឆ្នាំ​ តែ​ម្ចាស់​លុយ​​មិន​ដែល​ទារសូម្បី​ម្តង ព្រោះ…

រវាង​មិត្ត​ភ័ក្តិ​ការ​ខ្ចី​លុយ​ទៅ​វិញ​ទៅ​មក បង្ហាញ​ពី​ការ​ជួយ​គ្នា តែ​ពេល​ខ្លះ​រឿង​ខ្ចី​លុយ​នេះ​ហើយ​ធ្វើ​ឲ្យ​មិត្តភាព​រាប់​ឆ្នាំ​បែកបាក់។

ជាក់ស្តែង​បុរស​​ខ្មែរ​ម្នាក់​ខាង​ក្រោម ដែល​ត្រូវ​មិត្តភ័ក្តិ​ខ្ចី​លុយ​ ៥០០ ដុល្លារ ហើយ​សន្យា​ថា​មួយ​អាទិត្យ​ក្រោយ​សង​វិញ តែ​អូស​បន្លាយ​រហូត​ដល់​ ៥​ ឆ្នាំ ទើប​ចុង​ក្រោយ​​ចងការ​ខ្ចី​លុយ​គេ​មក​សង ​ទាំង​ដែល​លោក​មិន​ដែល​ទារ​សូម្បី​ម្តង​រយៈ​ពេល​ ៥ ឆ្នាំ​នេះ។

យ៉ាង​ណា​មិញ លោក​ក៏​បាន​ទូន្មាន​ដល់​មិត្តភ័ក្តិទាំង​ឡាយ​ដែល​កំពុង​រាប់​អានគ្នា ត្រូវ​ជៀស​ឲ្យ​ផុត​រឿង​លុយ​នេះ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មិត្តភាព​បែកបាក់​បាន។

ក្នុង​សារ​ដ៏វែង​អន្លាយ​នោះ គណនី​ហ្វេសប៊ុកមួយ​ឈ្មោះ Saneet Thongchai បាន​រៀបរាប់​ថា «អរគុណដែលខំចងការគេមកសងលុយខ្ញុំ ៥ឆ្នាំហើយដែលអ្នកបានខ្ចីលុយខ្ញុំ ដោយសន្យាថា1អាទិត្យទេ អ្នកនឹងសងខ្ញុំវិញ ៥ ឆ្នាំនេះខ្ញុំមិនដែលទារលុយអ្នកសូម្បីតែមួយម៉ាត់ ព្រោះថាខ្ញុំខ្លាចអ្នកខ្មាស់ខ្ញុំ ខ្លាចប៉ះពាល់ដល់មិត្តភាពរបស់យើង ខ្ញុំគិតថាពេលអ្នកមានលុយអ្នកនឹងនឹកឃើញសងលុយខ្ញុំ ខ្ញុំធ្លាប់ជួបច្រើនដងហើយ ដែលអ្នកស្គាល់គ្នាជិតស្និទ្ធ ឈ្លោះគ្នាដោយសាររឿងខ្ចីលុយហើយមិនសង ហើយក៏នៅមានអ្នកជំពាក់លុយខ្ញុំច្រើនអ្នកទៀតដែលមិនទាន់សងខ្ញុំ នេះហើយជាមូលហេតុដែលខ្ញុំតែងតែផ្តាំអ្នកដែលស្គាល់ខ្ញុំថាបើចង់រាប់អានគ្នាយូរអង្វែង សូម្បីកុំខ្ចីលុយ បើខ្ញុំអាចជួយបាន ខ្ញុំនឹងអោយអ្នកតែម្ដង ដូចនេះហើយបានខ្ញុំមិនចូលចិត្តអោយគេខ្ចីលុយ បើជួយបានខ្ញុំសុខចិត្តជួយគេវិញល្អជាង ព្រោះខ្ញុំមិនចេះទារពីគេសង្ឃឹមថាសារមួយនេះនឹងឃើញដល់អ្នកជំពាក់លុយគេទាំងអស់អោយយល់ពីអារម្មណ៍ម្ចាស់លុយ ហើយនឹកឃើញសងលុយគេផង កុំដោយសារតែរឿងនេះធ្វើអោយប៉ះពាល់ដល់ការរាប់អាននិងមិត្តភាពរបស់យើង»៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម