កម្ពុជា​ចង់​​សម្លាប់​ការ​នាំ​ឡាន​មួយ​ទឹកចូល​ប្រទេស​​ ក្រោយ​​សម្រេច​បង្កើន​ពន្ធ​នាំ​ចូល​ធ្ងន់ក​
Connect with us

ថ្មីៗ

កម្ពុជា​ចង់​​សម្លាប់​ការ​នាំ​ឡាន​មួយ​ទឹកចូល​ប្រទេស​​ ក្រោយ​​សម្រេច​បង្កើន​ពន្ធ​នាំ​ចូល​ធ្ងន់ក​

រដ្ឋាភិបាល​កម្ពុជា​ នឹង​ដាក់​​បន្ថែម​ពន្ធ​កាន់​តែ​ធ្ងន់ក​​ទៅ​លើ​ការ​នាំ​ចូល​ឡាន​ចាស់ៗ​មួយ​ទឹក​ ហើយ​បន្ធូរ​ពន្ធ​ដល់​ការ​នាំ​ចូល​ឡាន​ថ្មី ដើម្បី​ចូលរួម​ការ​ពារ​ដល់​បរិស្ថាន​និង​បង្កើន​សុវត្ថិភាព​ដល់​អ្នក​បើកបរ។

បើ​តាម លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា រដ្ឋាភិបាល​នឹង​ប្រើ​យុទ្ធសាស្រ្ត​ថ្មី​នេះ ជា​ការ​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ឡាន​មួយ​ទឹក ពិសេស​ឡាន​ដែល​ផលិត​ក្រោម​ឆ្នាំ ២០០០ តែ​នឹង​លើក​ទឹកចិត្ត​ដល់​ការ​នាំ​ចូល​ឡាន​ថ្មី ដោយ​កាត់​បន្ថយ​ពន្ធ​ដល់​ទៅ ៥០ភាគរយ​ឯណោះ។

នេះ​បាន​ន័យ​ថា​ ពេល​ការ​នាំ​ចូល​​ឡាន​ថ្មី​កាន់តែ​កើនឡើង ហើយ​ឡាន​មួយ​ទឹក​កាន់​តែ​ថយ​ចុះ នោះ​កំណើន​រោងចក្រ​ដំឡើង​យានយន្ត​នឹង​ផុសផុល​ឡើង ជា​​លទ្ធផល​នឹង​បង្កើត​ការងារ​ជា​ច្រើន​ដល់​ពលរដ្ឋខ្មែរ។

បច្ចុប្បន្ន​ពន្ធ​ដែល​រដ្ឋ​បាន​ចំណូល​ច្រើន​ជាង​គេ​គឺ​ពន្ធ​ពី​យានយន្ត ដោយគយ​ប្រមូល​បាន​ប្រហែលជាង៤០ភាគរយ ហើយ​ការនាំចូលរថយន្តគ្រប់ប្រភេទ មានចន្លោះពី៥ពាន់ទៅ៦ពាន់ គ្រឿងក្នុង១ខែៗ៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម