រឿងពិតខ្លះៗរបស់ប្រទេស ស្វីស ដែលដឹងហើយនឹងផ្លាស់ប្តូរគំនិតអ្នកទៅកាន់ប្រទេសមួយនេះ
Connect with us

គួរដឹង

រឿងពិតខ្លះៗរបស់ប្រទេស ស្វីស ដែលដឹងហើយនឹងផ្លាស់ប្តូរគំនិតអ្នកទៅកាន់ប្រទេសមួយនេះ

ប្រទេស ស្វីសប្រហែលជាមានអ្នកបានដឹងខ្លះហើយថាជាប្រទេសមួយដែលមានធនាគារដែលអាចជឿទុកចិត្តបានជាងគេលើលោក ក៏ជាប្រទេស ដែលសំបូរសូកូឡាឆ្ងាញ់ៗញ៉ាំ និងជាតំបន់ពិសេសដែលចិញ្ចឹមសត្វគោយកទឹកដោះ ដែលត្រូវជឿថាមានទឹកដោះគោស្រស់ជាងគេ។ ប៉ុន្តែទាំងនេះមិនមែនជាអ្វីដែលពិសេសប៉ុន្មានទេ ដែលអ្នកគួរដឹង តួយ៉ាងវាមានរឿងរ៉ាវដ៏អស្ចារ្យជាច្រើនទៀតដែលអ្នកគួរតែដឹងពីប្រទេសនេះ ដែលនឹងមានសភាពប្លែកពីប្រទេសដទៃ។

. ប្រទេសដែលគ្មានរដ្ឋធានីនិងប្រធានាធិបតី 

Interesting facts about Swiss

មិនមានប្រធានាធិបតីឬរដ្ឋធានីនៃប្រទេសស្វ៊ីសទេ ប៉ុន្តែវាមានភាសាផ្លូវការចំនួន 4 នៅក្នុងប្រទេស។ ប្រជាពលរដ្ឋមានសិទ្ធិលុបចោលច្បាប់ណាមួយដែលសភាអនុម័តហើយ ជាមួយគ្នាដែរប្រទេសនេះមិនដែលមានជម្លោះពូជសាសន៍នៅក្នុងប្រទេសឡើយ។

. មានច្បាប់ធូររលុងជាមួយនឹងកាំភ្លើង

Interesting facts about Swiss

មនុស្សជាច្រើនគិតថាប្រទេសស្វីសគឺជាប្រទេសដែលមានសន្តិភាពនិយមពីព្រោះវានៅតែមានភាពអព្យាក្រឹតនៅក្នុងជម្លោះយោធា ប៉ុន្តែនេះមិនមែនជាការពិតទាំងស្រុងនោះទេ។ ការបម្រើកងទ័ព សម្រាប់បុរសនៅតែកើតមាន ហើយវាចាប់ផ្ដើមពីអាយុ ១៨ឆ្នាំផងដែរ។ ដូច្នេះហើយបានជាបុរសៗនៅប្រទេសនេះ ត្រូវមានអាវុធនៅផ្ទះនិងត្រៀមខ្លួនជានិច្ច ប្រើវានៅគ្រប់ពេលវេលា។  ក្នុងចំណោមមនុស្ស 8 លាននាក់នៅក្នុងប្រទេស គឺមានកាំភ្លើងចំនួន ៤លានដើមទៅហើយ (ដែលមានកាំភ្លើងចំនួន 50 ដើមទៅហើយ សម្រាប់មនុស្ស 100 នាក់) ។ ទោះជាយ៉ាងណាក៏ដោយអត្រាឧក្រិដ្ឋកម្មនៅក្នុងប្រទេសស្វ៊ីសគឺទាបបំផុតក្នុងពិភពលោក។ គ្រឿងស្រវឹងត្រូវបានលក់ត្រឹមតែរហូតដល់ម៉ោង 10:00 យប់។

. ការសូកប៉ាន់នៅក្នុងប្រទេសនេះគឺស្របច្បាប់ទាំងស្រុង 

Interesting facts about Swiss

នៅឆ្នាំ ២០១៧ ប្រទេសស្វ៊ីសបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងចំណាត់ថ្នាក់ប្រទេសដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការស៊ីសំណូកយ៉ាងសកម្ម។ អ្វីដែលគួរឱ្យចង់ដឹងចង់ឃើញនោះគឺថាប្រទេសស្វីសបានសំរេចចិត្តយកការសូកប៉ាន់ធ្វើជាអំពើ ស្របច្បាប់ ក្នុងទម្រង់បង់ប្រាក់សម្រាប់សេវាកម្មជាក់លាក់ណាមួយ។ ពួកគេគិតថាវានឹងមានប្រសិទ្ធភាពជាងការប្រយុទ្ធប្រឆាំងនឹងការសូកប៉ាន់។

. ការផាកពិន័យពឹងផ្អែកទៅលើចំណូលរបស់អ្នក 

Interesting facts about Swiss

ការផាកពិន័យនៅប្រទេសនេះត្រូវបានគេដឹងថា មានតម្លៃខ្ពស់ខ្លាំង។ អ្នកបើកបររថយន្តក្នុងល្បឿន 180 ម៉ាយក្នុងមួយម៉ោង នឹងត្រូវទទួលបានប្រាក់ពិន័យចំនួន 650 ពាន់អឺរ៉ូ។​ ប៉ុន្តែទោះជាយ៉ាងណា ការផាកពិន័យមិនមានតម្លៃថេរនោះទេ គឺតម្លៃនៃការផាកពិន័យនឹងអាស្រ័យទៅលើចំណូលដែលអ្នករកបានក្នុងមួយខែៗ។

. សូកូឡា គឺជាផលិតផលនាំចេញ នាំមុខគេ 

Interesting facts about Swiss

នៅតំបន់ Bern ត្រូវបានគេដឹងថាសូកូឡាបាននាំចេញ រហូតដល់ ៧ លានដុំជារៀងរាល់ថ្ងៃ។ ហើយកាលពីមួយរយៈ ស្វីស ក៏បានបង្កើតម៉ាកសូកូឡា ថ្មីមានឈ្មោះថា Ruby Chocolate ផងដែរ។

. កាំបិទដែលទាហានស្វីសប្រើគឺនាំមកពីទីក្រុងរ៉ូម 

Interesting facts about Swiss

ភាពចម្លែកគឺថាប្រទេសស្វីស មិនមានផលិតកាំបិទដោយខ្លួនឯងនោះទេ ប៉ុន្តែវាត្រូវបាននាំចូលពីប្រទេស អ៊ីតាលី ទីក្រុងរ៉ូម ហើយវាក៏មានមួយផ្នែកនៃកាំបិទនោះដែលនាំចូលពីប្រទេស ជប៉ុនផងដែរ។

៧. សណ្ឋាគារ ឈ្មោះថា “Null Stern” ជាសណ្ឋាគារគ្មានដំបូល

Interesting facts about Swiss

នៅភ្នំអាល់ ប្រទេសស្វីស បងប្អូនភ្លោះឈ្មោះ Frank និង Patric Riklin បានបើកសណ្ឋាគារមួយដែលមានឈ្មោះថា Null Stern ។ ជាសណ្ឋាគារដែលមានបន្ទប់ដោយគ្មានជញ្ជាំងនិងពិដាននោះទេ ហើយវាមានតម្លៃ 300 ដុល្លារ ក្នុងមួយយប់។ សណ្ឋាគារនេះស្ថិតនៅជិត 4 ពាន់ហ្វីត ខាងលើនៃកម្រិតទឹកសមុទ្រ។

. ការយកចិត្តទុកដាក់អំពីសត្វជ្រូកហ្គីណេ 

Interesting facts about Swiss

ប្រជាជននៃប្រទេស ស្វីស គឺមានការមើលថែដល់សត្វចិញ្ចឹមប្រភេទនេះណាស់ គេត្រូវតែចិញ្ចឹមសត្វនេះជាគូ ឬច្រើនជាងនេះ ព្រោះវាជាសត្វដែលមិនអាចរស់នៅតែឯងបាននោះទេ បើសិនជាមានមួយក្បាលងាប់ឬបាត់ ម្ចាស់ត្រូវតែទិញថែមដើម្បីឱ្យវាមានគ្នា៕  

អត្ថបទល្អផ្សេងទៀត៖ ពិតជានឹកស្មានមិនដល់មែន បើដឹងរឿងដែលប្រទេសជប៉ុនធ្វើសម្រាប់ក្មេងស្រីម្នាក់នេះ អ្នកនឹងរឹតតែគោរពប្រទេសមួយនេះ!

ប្រទេសជប៉ុន ជាប្រទេសមួយដែលធ្វើអោយមនុស្សគ្រប់គ្នាសរសើរមិនដែលដាច់ពីមាត់នោះទេ ព្រោះកុំថាឡើយប្រទេស រឺប្រជាជនរបស់ប្រទេសនេះ សូម្បីតែគោលនយោបាយ រឺរបៀបរបបការងារប្រទេសនេះ ក៏ធ្វើអោយពិភពលោកគោរពអោយតម្លៃមិនស្ទើរដែរ។

ក្រៅពីបញ្ហាធំៗដែលប្រទេសជប៉ុនបានយកចិត្តទុកដាក់បំពេញអោយបានល្អឥតខ្ចោះ សូម្បីតែរឿងតូចៗក៏ប្រទេសនេះមិនលើកលែងអោយមានខ្វះចន្លោះដែរ។ តួយ៉ាងដូចជារឿងមួយនេះអញ្ចឹង នរណាៗក៏ដោយអោយតែបានលឺពីរឿងនេះនឹងចាប់ផ្តើមស្រលាញ់ប្រទេសជប៉ុនដោយមិនដឹងខ្លួន។

រឿងនេះជារឿងពិតដែលកើតមាននៅឯស្ថានីយ៍មួយកន្លែងឈ្មោះថា គ្យឹះស៊ីរ៉ាតាគី នៅកោះហុកកៃដូ។ នៅស្ថានីយ៍មួយនេះ គឺមានអ្នកដំណើរតែម្នាក់គត់ដែលចាំជិះរថភ្លើង ព្រោះទីនោះជាតំបន់ដាច់ស្រយាល និងមិនសូវមាននរណាម្នាក់ធ្វើដំណើរមកកាន់ទីប្រជុំជនធំឡើយ។

ថ្វីត្បិតតែមានអ្នកដំណើរតែម្នាក់ពិតមែន រដ្ឋាភិបាលជប៉ុន មិនបានបិទស្ថានីយ៍មួយនោះឡើយ ពោលគឺរថភ្លើងនៅតែធ្វើដំណើរមកកាន់ស្ថានីយ៍នេះដើម្បីទទួលយកអ្នកដំណើរ ព្រោះថាអ្នកដំណើរម្នាក់នោះគឺជាក្មេងស្រី ដែលធ្វើដំណើរតាមរថភ្លើងទៅសាលារៀនប្រចាំថ្ងៃ។

រថភ្លើងនោះនៅដំណើរការរហូត ព្រោះបើអញ្ចឹងទេ ក្មេងស្រីនោះមិនអាចទៅសាលារៀនបាននោះឡើយ។ ជារៀងរាលថ្ងៃ រថភ្លើងឆ្លងកាត់តំបន់នោះតែប៉ុន្មានជើងតែប៉ុណ្ណោះ ព្រោះនៅពេលដែលឆ្លងកាត់នោះ បើមិនមែនក្មេងស្រីនោះត្រូវទៅរៀន ក៏ត្រូវពេលដែលនាងត្រលប់មកផ្ទះវិញដែរ។

គួរបញ្ជាក់ផងដែរថា ស្ថានីយ៍ត្រូវបានបិតលែងអោយដំណើរការនៅក្នុងខែមិនា ឆ្នាំ ២០១៦ ខណះដែលក្មេងស្រីនោះបានបញ្ចប់ការសិក្សាពីសាលានោះ ហើយនាងលែងត្រូវការធ្វើដំណើរទៅតាមរថភ្លើងទៀត។ ទង្វើរនេះពិតជាគួរអោយសរសើរពិតមែន៕

មតិយោបល់

ពេញនិយម