ពិតជាមិនធម្មតាមែន ព្រះវិហារនេះមិនត្រឹមតែស្អាតទេ ថែមទាំងធ្វើបុណ្យពេញទំហឹងទៀតផង!!! មានវីដេអូ
Connect with us

ទាក់ទាញ

ពិតជាមិនធម្មតាមែន ព្រះវិហារនេះមិនត្រឹមតែស្អាតទេ ថែមទាំងធ្វើបុណ្យពេញទំហឹងទៀតផង!!! (មានវីដេអូ)

សេចក្តីស្រលាញ់ និង ការអាណិតគឺជាគុណធម៌ចំបងមួយនៃ គ្រីស្ទសាសនា វាជាការរុញច្រាន និងការបំផុសបំផុលមួយយ៉ាងខ្លាំងតាមរយៈរូបភាពនាៗ តួយ៉ាងដូចដែលយើងនឹងមើលឃើញនូវរឿងរ៉ាវខាងក្រោម ដែលព្រះវិហារមួយដ៏ស្កឹមស្កៃ បានធ្វើបុណ្យយ៉ាងមហិមាទៅដល់អ្នកដែលគ្មានទីជម្រកនៅតំបន់នោះ ឱ្យស្នាក់នៅក្នុងព្រះវិហារនោះ។  

gubbio-project

យោងតាមសេចក្តីរាយការណ៏បានឱ្យដឹងថាព្រះវិហារមួយនៅ ផ្លូវ Boniface របស់ទីក្រុង សាន់ហ្វា្រន់ស៊ីស្កូ បានផ្ដល់កន្លែងស្នាក់នៅទៅដល់មនុស្ស ២២៥ នាក់ ជារៀងរាល់ថ្ងៃនៅក្នុងវិហាររបស់ពួកគេ។ កិច្ចការមួយនេះត្រូវបានធ្វើឡើងដោយសារការសហការជាមួយគម្រោង ហ្គូប៊ីយ៉ូ ជាគម្រោងជួយដល់មនុស្សដែលខ្វះផ្ទះសម្បែងនៅ។ កាលពីឆ្នាំ ២០០៤ គំនិតត្រូវបានផ្ដួចផ្ដើមដោយការរួមគ្នានៃសកម្មជនសហគមន៍ លោក Shelly Roder និង Father Louis Vitale ដែលគម្រោងការ ហ្គូប៊ីយ៉ូ Gubbio Project មានគោលបំណងចង់ដោះស្រាយបញ្ហាប្រជាជនដែលខ្លះកន្លែងជ្រកកោន​ទាំងមនុស្សស្រី និងមនុស្សប្រុស ដែលនៅតំបន់ Tenderloin នៃ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ 

gubbio-project

អ្នកដែលខ្វះទីជម្រកទាំងនោះត្រូវបានស្វាគមន៏យ៉ាងកក់ក្តៅ និងគ្មានការរើសអើងអ្វីឡើយ​ អ្នកទាំងអស់គ្នាដែលចូលទៅកាន់ព្រះវិហារនោះ ត្រូវគោរពដោយភាពខ្ពង់ខ្ពស់ជាខ្លាំង និងត្រូវបានឱ្យតម្លៃផងដែរ។ ទន្ទឹមនឹងនេះដែរ គម្រោងមួយនេះ ក៏មានគោលបំណងធំៗ ដូចជា៖

ទីមួយ គឺដើម្បីផ្ដល់ជូនការសម្រាក ដែលស្អាត មានភាពស្ងប់ស្ងាត់ មានអនាម័យ និងសន្តិសុខសន្តិភាពត្រឹមត្រូវ។ ទីពីរ គឺដើម្បីដាំដុះនូវគោលគំនិតសហការរីករាយ ការរួមបញ្ចូលគ្នាជាសហគមន៏មួយដែលយល់ពីគ្នាទៅវិញទៅមក មានការទទួលខុសត្រូវរវាងគ្នានិងគ្នា នៃអ្នកដែលនៅក្នុងសហគមន៏នោះ។ មិនត្រឹមតែផ្ដល់កន្លែងសម្រាប់គេងសម្រាកធម្មតានោះទេ ព្រះវិហារនោះក៏ផ្ដល់ផងដែរនូវ កញ្ចប់របស់របរប្រើប្រាស់ដូចជា ភួយ ប្រអប់អនាម័យ ស្រោមជើង និងការម៉ាស្សាខ្លួនផងដែរ។

gubbio-project

ដើម្បីយល់ដឹងបន្ថែមអ្នកក៏អាចទស្សនាវីដេអូខាងក្រោម៖ 

អត្ថបទល្អផ្សេងទៀត៖  មិននឹកស្មានសោះថាប្រទេសមួយនេះជាប្រទេសដែលខ្ជះខ្ជាយអាហារតិចជាងគេបំផុតក្នុងពិភពលោក

ពិភពលោកអាចជាកន្លែងដែលពោរពេញទៅដោយភាពអយុត្តិធម៌។ ខណៈពេលមនុស្សមួយចំនួនមិនមានម្ហូបអាហារទទួលទានគ្រប់គ្រាន់ មនុស្សមួយចំនួនទៀតបែរជាញ៉ាំអាហារយ៉ាងខ្ជះខ្ជាយ។ ដោយមើលឃើញពីបញ្ហានេះ ប្រទេសបារាំងក៏បានចាត់វិធានការណ៍ចំពោះផ្សារទំនើប ដោយហាមមិនឲ្យអ្នកលក់ទាំងអស់បោះចោលម្ហូបដែលនៅសល់នោះទេ។

ម្ហូបដែលនៅសល់ហើយនៅល្អអាចញ៉ាំបានត្រូវយកទៅបរិច្ចាគឲ្យសមាគមសប្បុរសធម៌ ហើយកាកសំណល់ដទៃក៏មិនត្រូវទុកចោលអត់ប្រយោជន៍ផងដែរ។ វាត្រូវតែក្លាយជាចំណីរបស់សត្វ។

មុនពេលរដ្ឋាភិបាលបានធ្វើការហាមឃាត់ ម្ហូបអាហារ ៧,១ លានតោនត្រូវបានបោះចោលជារៀងរាល់ឆ្នាំ។ ប្រមាណ ២ ភាគ ៣ នៃចំនួននេះគឺចេញពីអ្នកប្រើប្រាស់ទូទៅ ១៥ ភាគរយចេញពីភោជនីយដ្ឋាន ហើយ ១១ ភាគរយចេញពីហាងលក់ទំនិញ។

ហាងទំនិញណាដែលបោះចោលម្ហូបអាហារញ៉ាំបាននឹងត្រូវទទួលពិន័យធ្ងន់ធ្ងរ​។ ជារៀងរាល់ឆ្នាំ មានតែ ១.៨ ភាគរយនៃផលិតផលម្ហូបអាហារប៉ុណ្ណោះដែលបានក្លាយជាកាកសំណល់។ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសបារាំងខ្ជះខ្ជាយអាហារតិចជាងបណ្ដាប្រទេសនានាក្នុងពិភពលោក ហើយវាបានជំរុញប្រទេសដទៃ ជាពិសេសប្រទេសក្នុងសហភាពអឺរ៉ុបក្នុងការបង្កើតច្បាប់នេះ។

ដឹងទេថា ជារៀងរាល់ឆ្នាំ ម្ហូបអាហារប្រមាណ ១,៣ ពាន់លានតោនត្រូវបានខ្ជះខ្ជាយនៅជុំវិញពិភពលោក? អ្នកអាចគិតពីទម្លាប់នៃការញ៉ាំរបស់អ្នកសារជាថ្មីបាន!

មតិយោបល់

ពេញនិយម