ចង់ដឹងថាសមត្ថភាពប្រាជ្ញារបស់អ្នកដល់កម្រិតណា តោះសាកដោះស្រាយប្រស្នានេះទៅមើល!
Connect with us

ទាក់ទាញ

ចង់ដឹងថាសមត្ថភាពប្រាជ្ញារបស់អ្នកដល់កម្រិតណា តោះសាកដោះស្រាយប្រស្នានេះទៅមើល!

គ្រួសារមួយមានសមាជិក ៤ នាក់មានការប្រញ៉ាប់ខ្លាចខកខានជើងរថភ្លើង ប៉ុន្ដែពួកគេត្រូវដើរឆ្លងស្ពានមួយដែលអាចទ្រទ្រង់បានមនុស្សត្រឹមតែពីរនាក់ប៉ុណ្ណោះពេលឆ្លងម្ដង។ អ្វីដែលរឹតតែចោទជាបញ្ហានោះគឺ មេឃងងឹតទៅហើយ ដូច្នេះពួកគេត្រូវការដើរកាន់ចង្កៀង។

ពួកគេសល់ពេលត្រឹមតែ ១៧ នាទីប៉ុណ្ណោះ។ នៅពេលដើរឆ្លងស្ពានម្ដង លោកតាត្រូវការពេល ១០ នាទី ឪពុក ៥ នាទី កូនស្រី ២​ នាទី និងកូនប្រុស ១ នាទីប៉ុណ្ណោះ។

តោះ! គិតទៅមើលថាធ្វើបែបណាទើបសមាជិកគ្រួសារទាំង ៤ នាក់នេះអាចឆ្លងស្ពានបានទាំងអស់គ្នាក្នុងរយៈពេល ១៧ នាទី។

ចម្លើយនោះគឺ…

១. កូនប្រុសនិងកូនស្រីដើរកាន់ចង្កៀងឆ្លងស្ពានចំណាយពេលអស់ ២ នាទី ហើយកូនប្រុសនោះត្រូវចំណាយពេល ១ នាទីឆ្លងទៅម្ខាងនោះវិញ។ (អស់ ៣​ នាទី)

២. កូនប្រុសយកចង្កៀងឲ្យលោកប៉ានិងលោកតាដើរឆ្លងស្ពាន អស់ពេល ១០ នាទី ទើបឆ្លងផុត។ (អស់ ១៣ នាទី)

៣. កូនស្រីយកចង្កៀងទៅយកប្អូនប្រុសវិញអស់ពេល ២ នាទី ហើយពួកគេទាំងពីរដើរឆ្លងស្ពានជាមួយគ្នាម្ដងទៀត អស់ពេល ២ នាទី។ (អស់ ១៧ នាទី)

តើអ្នកគិតឃើញបែបនេះទេ? ហើយអ្នកចំណាយពេលគិតអស់ប៉ុន្មានដែរ?

អត្ថបទល្អផ្សេងទៀត៖ ប្រស្នាទាំង ៥ ដែលកំពុងរកជើងខ្លាំងចូលមកស្រាយ! តោះមកសាកទាំងអស់គ្នា!

ថ្ងៃនេះ Anarchak នឹងនាំយកហ្គេមដែលកំពុងពេញនិយមទាំង 4យកចែកជូនប្រិយមិត្តដើម្បីវឹកហាត់ខួរក្បាលរបស់ខ្លួនអោយកាន់តែវៃឆ្លាតជាងមុន។ ចង់ដឹងអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណា មកលេងទាំងអស់គ្នា៖

១. ចោរ និងមួក

មានអ្នកទោសបួសអ្នកត្រូវបានគេអោយឈរតម្រុងជួរនៅក្នុងទិសដៅស្របគ្នា ខណះដែលអ្នកទោសទី១ដល់អ្នកទោសទី៣នៅឃាំងដោយជញ្ជាំងមួយពីអ្នកទោសទី៤ (ដូចនៅក្នុងរូបស្រាប់) ដូច្នេះ៖

• អ្នកទោសទី១ អាចមើលឃើញអ្នកទោសទី២ និងទី៣
• អ្នកទោសទី២ អាចមើលឃើញអ្នកទោសទី៣
• អ្នកទោសទី៣ និងទី៤មិនអាចមើលឃើញអ្នកណាទាំងអស់

អ្នកទោសទាំងអស់សុទ្ធតែពាក់មួក ប៉ុន្តែពួកគេមិនដឹងថាខ្លួនឯងពាក់មួកពណ៌អ្វីនោះទេ។ ពួកគេតម្រូវអោយប្រាប់ពីពណ៌មួករបស់ខ្លួនពាក់ ប៉ុន្តែពួកគេហាមមិនអោយងាក រឺនិយាយទៅកាន់គ្នាឡើយ។ ពួកគេគ្រាន់តែដឹងថាក្នុងនោះ មានអ្នកទោសពីរអ្នកពាក់មួកពណ៌ស និងពីរអ្នកទៀតពណ៌ខ្មៅ។

សំណួរ៖ តើអ្នកទោសទីប៉ុន្មានដែលឆ្លើយមុនគេ? (ចម្លើយនៅចុងអត្ថបទ)

២. 

ខណះដែលកំពុងតែប្តូរកង់រថយន្ត ជាងរថយន្តម្នាក់ស្រាប់តែភ្លេចខ្លួនធ្វើអោយសោរសម្រាប់មូលខ្ចៅទាំងបួនរបស់យាន់ឡានធ្លាក់ចូលទៅក្នុងលូទឹកស្អុយ។ មិនថាគាត់ព្យាយាមប៉ុណ្ណា គាត់នៅតែមិនអាចយកវាបាន។ កំពុងតែអស់សង្ឃឹម គាត់ក៏បានឃើញក្មេងប្រុសម្នាក់ដើរតាមផ្លូវនោះ ហើយនិយាយថាគេអាចជួយគាត់ដើម្បីយករបស់នោះមកវិញ អោយតែគាត់ធ្វើតាមអ្វីដែលក្មេងនោះនិយាយ។ គាត់បានធ្វើតាម ដោយដាក់កង់ឡាននោះ ទាំងមិនមូលខ្ចៅ រួចបើកទៅកាន់កន្លែងជួសជុលឡានដែលនៅម្តុំនោះដោយសុវត្ថិភាព។

សំណួរ៖ តើក្មេងនោះបាននិយាយអ្វីទៅកាន់គាត់? (ចម្លើយនៅចុងអត្ថបទ)

៣. បុរសជិះជណ្តើរយន្ត

បុរសម្នាក់រស់នៅជាន់ទី១៧។ រាល់ដងនៅពេលដែលគាត់ជិះជណ្តើរយន្តនោះជាមួយនរណាម្នាក់ ជណ្តើរយន្តនោះនឹងឡើងទៅដល់ជាន់ទី១៧ដែលគាត់នៅនោះតែម្តង។ ប៉ុន្តែប្រសិនជាគ្មាននរណាម្នាក់ជិះជាមួយនោះទេ គាត់ជិះត្រឹមតែជាន់ទី៩នោះទេ។

សំណួរ៖តើអ្នកអ្វីបានជាចឹង? (ចម្លើយនៅចុងអត្ថបទ)

៤. ក្មេងៗដែលជាអ្នកជម្ងឺនៅពេទ្យកុមារមួយ អោយតែមកពេទ្យហើយ តែងតែចង់យកតុក្កតាដែលជារបស់មន្ទីរពេទ្យដាក់អោយអ្នកជម្ងឺលេងនោះទៅផ្ទះវិញរហូត។ ប្រសិនជាអ្នកបុគ្គលិកនៅទីនោះមិនមានវិធីសាស្ត្រអ្វីដោះស្រាយនោះទេ មន្ទីរពេទ្យនឹងត្រូវចំនាយលុយច្រើនណាស់ដើម្បីទិញតុក្កតានោះមកទុកវិញ។ ប៉ុន្តែតាំងពីបុគ្គលិកពេទ្យម្នាក់ផ្តល់ដំណោះស្រាយមួយមក មិនមានកុមារណាយករបស់ទាំងអស់នោះទៅផ្ទះទៀតទេ។
សំណួរ៖ តើដំណោះស្រាយនោះគឺជាអ្វី?

ចម្លើយ៖

១. អ្នកទោសទី២ជាអ្នកនិយាយមុនគេ ដោយសារតែអ្នកទោសទី៣ និងទី៤មិនអាចមើលមួករបស់ខ្លួនឯងមិនអ្នកដទៃឃើញនោះទេ។ ផ្ទុយទៅវិញ អ្នកទោសទី១ ត្បិតបើមើលឃើញមួកអ្នកទោសទី២ និងទី៣មែន ប៉ុន្តែដោយសារតែខ្លួនឃើញអ្នកទាំងពីរនោះមានមួកពណ៌ផ្សេងគ្នា ដូច្នេះខ្លួនមិនដឹងច្បាស់ថាមួកដែលខ្លួនពាក់នោះពណ៌អ្វីនោះទេ។ ដូច្នេះដោយសារតែអ្នកទោសទី១នៅផ្សេង អ្នកទោសទី២ដឹងថាខ្លួនប្រាកដជាពាក់មួកពណ៌ផ្ទុយពីបុរសទី៣ហើយ។

២. ក្មេងនោះប្រាប់បុរសនោះអោយដោះខ្ចៅមួយៗពីយាន់របស់កង់ទី៣ទៀត ដើម្បីយកចាប់នៅកង់ដែលដាក់ថ្មីនោះ ជាការស្រេច។

៣. ដោយសារបុរសនោះទាបពេក អញ្ចឹងបើគាត់ជិះម្នាក់អែង គាត់ចុចដល់ត្រឹមតែជាន់ទី៩ទេ។

៤. តុក្កតាទាំងអស់សុទ្ធតែត្រូវបានគេបិតបង់បិតដំបៅ ហើយគ្រូពេទ្យប្រាប់ក្មេងទាំងនោះថា តុក្កតានោះឈឺហើយ ហើយត្រូវនៅមន្ទីរពេទ្យដើម្បីមើលថែជម្ងឺ។
តើអ្នកទាញត្រូវបានប៉ុន្មានក្នុងចំនោម៤នេះ?

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម