នេះជាអ្វីដែលអ្នកអាចរៀនពីក្មេងៗបានទាក់ទងទៅនឹងភាពស្មើគ្នានៃបុរសនិងស្រ្ដី
Connect with us

បែបផែនជីវិត

នេះជាអ្វីដែលអ្នកអាចរៀនពីក្មេងៗបានទាក់ទងទៅនឹងភាពស្មើគ្នានៃបុរសនិងស្រ្ដី

អ្នកគ្រូម្នាក់បានបង្គាប់ឲ្យក្មេងៗចំនួន ៤ គូខុសៗគ្នាយកបាល់ពណ៌ផ្កាឈូកនិងបាល់ពណ៌ខៀវដាក់ចូលក្នុងថូពីរផ្សេងគ្នា។ ពួកគេក៏បានជួយគ្នាក្នុងការយកបាល់ដាក់បំពេញក្នុងថូទាំងពីរនោះ។ បន្ទាប់ពីការងារនេះរួចរាល់ អ្នកគ្រូក៏បានចែករង្វាន់ជូនពួកគេ។ ពួកគេបានបិទភ្នែកហើយលាដៃទទួលរង្វាន់នោះ ជាមួយនឹងអារម្មណ៍អរផងភ័យផង។ ដោយឡែក នៅពេលដែលបើកភ្នែកឡើង អ្នកខ្លះប្រែជាស្រឡាំងកាំង អ្នកខ្លះភ្ញាក់ផ្អើលខ្លាំង ហើយអ្នកខ្លះទៀតក៏មិនសុខចិត្ត។

អ្នកគ្រូបានប្រាប់ទៅកុមារីដែលមិនសុខចិត្តនោះថា មូលហេតុដែលនាងបានតិចជាងក្មេងប្រុសដែលជាដៃគូរបស់នាងនោះគឺ ដោយសារតែនាងជាក្មេងស្រី។ នាងក៏បានបើកភ្នែកធំៗ ហើយក្មេងស្រីដទៃទៀតបាននិយាយថា “វាពិតជាអយុត្តិធម៌ខ្លាំងណាស់”។

អ្នកគ្រូក៏បានសួរទៅក្មេងស្រីម្នាក់ទៀតថានាងគិតយ៉ាងណា​ ហើយនាងក៏បានឆ្លើយថា “ពួកយើងធ្វើការងារដូចគ្នា តែចំណែកពួកយើងបែរជាមិនស្មើគ្នាទៅវិញ”។

ក្មេងប្រុសម្នាក់ទៀតបានបន្ថែមថា “វាមិនមែនជាបញ្ហានោះទេ ដែលអ្នកគ្រាន់តែជាប្រុសរឺស្រី” ឯកុមារាម្នាក់ផ្សេងទៀតក៏បាននិយាយថា ”ក្មេងស្រីក៏មានតម្លៃដូចទៅនឹងក្មេងប្រុសដែរ”។

ក្មេងប្រុសទាំងនោះក៏បានចែករំលែករង្វាន់របស់ពួកគេឲ្យក្មេងស្រីដែលជាដៃគូសហការ រហូតដល់ចំណែករបស់ពួកគេស្មើគ្នា៕

ប្រភព៖ Finansforbundet

 

មតិយោបល់

ពេញនិយម