តោះ!​ សាកធ្វើការទស្សន៍ទាយតាមរយៈខ្សែបាតដៃរបស់អ្នក!
Connect with us

ទាក់ទាញ

តោះ!​ សាកធ្វើការទស្សន៍ទាយតាមរយៈខ្សែបាតដៃរបស់អ្នក!

ការទស្សទាយន៍ដោយមើលបាតដៃបានកើតចេញមកពីប្រទេសឥណ្ឌាដំបូងគេបង្អស់ ហើយក្រោយមក វាក៏បានសាយភាយទៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាមេរិចខាងជើង។ បើទោះបីវាមិនមែនជាវិទ្យាសាស្រ្តពិតក្ដី ការមើលបាតដៃនេះអាចឲ្យយើងដឹងពីរឿងរ៉ាវមួយចំនួនរបស់នរណាម្នាក់ ទើបវាត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។

ខ្សែបន្ទាត់លើបាតដៃដែលគួរឱ្យកត់សម្គាល់បំផុតមួយគឺស្ថិតនៅខាងក្រោមម្រាមដៃរបស់លោកអ្នក ហើយខ្សែនេះត្រូវបានគេឲ្យឈ្មោះថាជាខ្សែបេះដូង ដោយសារតែវាអាចបង្ហាញពីទំនាក់ទំនងនិងជីវិតស្នេហារបស់អ្នកនាពេលអនាគតបាន។

តោះ! សាកមើលបាតដៃខ្លួនឯង ដោយដាក់បាតដៃរបស់អ្នកទន្ទឹមគ្នា។

ប្រសិនបើខ្សែបន្ទាត់ខាងស្តាំដៃខ្ពស់ជាងខ្សែបន្ទាត់ខាងឆ្វេង វាមានន័យថាអ្នកជាមនុស្សដែលពោរពេញទៅដោយសេចក្ដីស្រលាញ់ ហើយការគិតរបស់អ្នកក៏មានភាពចាស់ទុំជាអាយុផងដែរ។អ្នកអាចនឹងរៀបការជាមួយមនុស្សដែលមានអាយុច្រើនជាងខ្លួន ហើយជាទូទៅ អ្នកតែងទទួលបានការស្រលាញ់ពេញចិត្តពីចាស់ទុំ។ អ្នកមិនខ្វល់ពីអ្វីដែលសង្គមគិត ហើយអ្នកចូលចិត្តការរស់នៅដោយមានសេរីភាព។ អ្នកក៏ចូលចិត្តធ្វើអ្វីមិនឲ្យដូចអ្នកដទៃទាំងស្រុងផងដែរ។

ដោយឡែក ប្រសិនបើខ្សែបន្ទាត់ខាងឆ្វេងខ្ពស់ជាងខាងស្តាំ វាមានន័យថាអ្នកជាមនុស្សដែលមានភាពជឿជាក់និងឯករាជ្យ ហើយអ្នកមិនត្រូវការស្នេហាមកបំពេញចិត្តខ្លួនឯងនោះទេ។ អ្នកចូលចិត្តការប្រកួតប្រជែង ហើយអ្នកតែងរក្សាគោលជំហរយ៉ាងរឹងមាំ រាល់ពេលដែលអ្នកគិតថាអ្វីមួយត្រឹមត្រូវ។ លើសពីនេះទៅទៀត គ្មានអ្វីអាចមករារាំងផ្លូវអ្នកបាននោះទេ បើសិនអ្នកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំហើយ។

ចុះបើខ្សែបន្ទាត់ទាំងពីរនេះស្មើគ្នា តើវាមានន័យយ៉ាងណា?​ វាបង្ហាញថា អ្នកជាមនុស្សដែលមានភាពនឹងធឹង មិនឆេវឆាវ និងភាពស្ងប់ស្ងាត់។ អ្នកមិនចូលចិត្តការផ្លាស់ប្តូរ ហើយអ្នកអាចក្លាយជាឪពុករឺម្តាយដ៏អស្ចារ្យម្នាក់។ អ្នកជាមនុស្សសុភាពរាបសា ហើយអ្នកអាចធ្វើឲ្យអ្នកដទៃជឿជាក់ថា នៅក្នុងលោកគឺពិតជាមានមនុស្សល្អ។ អ្នកចេះយល់ចិត្តអ្នកដទៃ ហើយអ្នកអាចជាទីពឹងនៅពេលដែលពួកគេមានអារម្មណ៍មិនល្អចំពោះខ្លួនឯង។ ចំពោះអាពាហ៍ពិពាហ៍ អ្នកនឹងរៀបការជាមួយមនុស្សម្នាក់ដែលអ្នកជុំវិញខ្លួនសុទ្ធយល់ស្រប។

តើការទស្សន៍ទាយនេះត្រូវបានប៉ុន្មានភាគរយ?

ប្រភព៖ Mesmerizing Words

អត្ថបទល្អផ្សេងទៀត៖ ឆុត ៩០%! ក្បួនទស្សន៍ទាយបាតដៃល្បីរាប់ពាន់ឆ្នាំរបស់ឥណ្ឌា អាចបង្ហាញពីអនាគតយើងច្បាស់ចែស!

អបិយជំនឿនៅតែជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីសង្គមជឿនលឿននិងទំនើបដូចបច្ចុប្បន្ន។ នេះដោយសារតែវិទ្យាសាស្ដ្រនៅពុំអាចពន្យល់ពីភាពអាថ៌កំបាំងរបស់វាបាន។ 

ជាក់ស្ដែងក្បួនទស្សន៍ទាយខ្សែបាតដៃខាងក្រោមរបស់ឥណ្ឌា មានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ ហើយត្រូវបានល្បីតៗគ្នាដោយសារតែភាពឆុតរបស់វា។ តោះសាកអាននិងផ្ទៀតបន្តិចទៅមើលថាវាឆុតសម្រាប់អ្នកឬអត់?

១. ខ្សែបាតដៃនៃភាពជោគជ័យ៖


បើអ្នកមានខ្សែបាតដៃត្រង់អូសកាត់ខ្សែទាំងបីទៀត (ដូចក្នុងរូបពណ៌ក្រហម) នេះបង្ហាញថាអ្នកមានឱកាសទទួលជោគជ័យខ្ពស់នៅថ្ងៃអនាគត។ នេះជាខ្សែបន្ទាត់នៃភាពជោគជ័យហើយកម្រមាននរណាមានវាណាស់ បើមានក៏មិនសូវច្បាស់និងវែងដែរ។

ប្រសិនបើវាត្រង់ភ្លឹង ដិតច្បាស់ ហើយមិនដាច់ មានន័យថា រាល់ក្ដីស្រមៃនិងមហិច្ឆតារបស់អ្នកនឹងនាំមកនូវភាពជោគជ័យយ៉ាងប្រាកដ។ ប្រសិនបើវាមិនត្រង់ ឬមានដាច់ៗ មិនច្បាស់ អ្នកអាចនឹងប្រឈមមុខនឹងឧបសគ្គតែមុននឹងក្រោយនៅតែអាចឆ្ពោះទៅរកភាពជោគជ័យបាន។

២. ខ្សែបាតដៃនៃសុភមង្គល ៖


ជាទូទៅមនុស្សភាគច្រើនមានខ្សែនៅកដៃនេះតែ ២ ឬ ៣ ទេ។ តែបើអ្នកមានខ្សែបន្ទាត់ទាំងនេះដល់ទៅ ៤ ហើយមានសភាពដិតច្បាស និងវែងៗ នោះអ្នកជាមនុស្សដែលតែងតែមានសុភមង្គលនិងនាំសំណាងដល់អ្នកជុំវិញ។

ប្រសិនបើខ្សែទាំងនេះមើលមិនសូវច្បាស់ ឬមានត្រឹមតែ ៣ អ្នកក៏នៅតែមានសុភមង្គលគ្រាន់តែក៏មានលាយឡំនឹងបញ្ហាមួយចំនួន។

៣. ខ្សែបាតដៃសុខភាព ៖

ផ្ទុយពីខ្សែបាតដៃខាងលើ បើសិនអ្នកមានខ្សែបន្ទាត់សុខភាព (អូសកាត់ដូចក្នុងរូបពណ៌ខ្មៅ)  វាជាសញ្ញាអាក្រក់បង្ហាញថាអ្នកអាចជួបបញ្ហាសុខភាពញឹកញាប់ ជាពិសេសបញ្ហាសរីរាង្គខាងក្នុង។ តែកម្រមានមនុស្សដែលមានវាណាស់។

៤. ខ្សែបាតដៃនៃទ្រព្យសម្បត្តិ៖


បើសិនណាអ្នកមានសំណាងមានខ្សែបាតដៃខ្លីមួយអូសកាត់ខ្សែទទឺងបាតដៃទាំងពីរ (ដូចក្នុងរូប) នោះជីវិតអ្នកនឹងមិនស្គាល់ពាក្យថាក្រទេ។ រាល់សេចក្ដីខំប្រឹងរបស់អ្នកតែងហុចផលផ្លែផ្កាជានិច្ច។ហើយនឹងមានអ្នកចាំទំនុកបម្រុងអ្នកមិនឱ្យខ្វះខាតឡើយ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម