មនុស្សប្រុសតំណាងអោយបារី Marlboro ដំបូងគេបង្អស់បានស្លាប់ដោយសារតែជម្ងឺសួត!
Connect with us

គួរដឹង

មនុស្សប្រុសតំណាងអោយបារី Marlboro ដំបូងគេបង្អស់បានស្លាប់ដោយសារតែជម្ងឺសួត!

“ជក់បារីនាំអោយខូចសុខភាព” ជាពាក្យមួយឃ្លាដែលមនុស្សជាច្រើនតែងតែនិយាយ ជាពិសេសទៅកាន់អ្នកដែលមានទម្លាប់ជក់បារី ដើម្បីជួយក្រើនរំលឹកអ្នកទាំងនោះកុំអោយជក់បារីច្រើនពេក ព្រោះវាគឺជាសត្រូវលាក់មុខយ៉ាងសាហាវដែលនៅពីក្រោយខ្នងអ្នក។

ថ្វីត្បិតតែការពិតនេះត្រូវបានមនុស្សគ្រប់គ្នាទទួលស្គាល់ដឹងលឺក៏ដោយ អ្នកតែជក់បារីតិចណាស់ដែលបានសម្រេចចិត្តថាបញ្ឈប់ការជក់បារីនោះ ព្រោះពួកគេបានញៀននឹងសារធាតុវាដែលនៅក្នុងនោះទៅហើយ។

តួយ៉ាងដូចបុរសម្នាក់ដែលជាអ្នកតំណាងអោយបារីម៉ាក Marlboro បារីនេះអញ្ចឹងដែរ។ អ្វីដែលធ្វើអោយអ្នកបារីមួយចំនួនកាលនោះមានការខ្លាចញញើតបន្តិចពីការជក់បារីនោះគឺថា បុរសតំណាងនោះ ចុងក្រោយត្រូវបានស្លាប់ដោយសារតែជម្ងឺដែលបណ្តាលមកពីការជក់បារី គឺជម្ងឺសួតតែម្តង។

លើសពីនេះទៀត លោកមិនមែនជាមនុស្សតែម្នាក់នោះទេ ដែលតំនាងអោយក្រុមហ៊ុនបារីMarlboro ហើយស្លាប់ដោយសារការជក់បារីនោះ មានមនុស្សមួយចំនួនទៀតច្រើនដែរ ដែលធ្លាប់តែតំណាងក្រុមហ៊ុននេះ ហើយស្លាប់ដោយជម្ងឺទាក់ទងនឹងសួត។

អញ្ចឹងហើយដូចជាលោក McLarenជាដើម បន្ទាប់ពីដឹងខ្លួនថាលោកមានជម្ងឺមហារីកសួត លោកបានឈប់ធ្វើការតំនាងដោយក្រុមហ៊ុនបារីMarlboro ប៉ុន្តែបែរជាចេញមុខរៀបចំយុទ្ធនាការប្រឆាំងនឹងការជក់បារីទៅវិញ។ នេះគ្រាន់តែឧទាហរណ៍មួយយ៉ាងងាយស្រួលមើលនៃអ្នកជក់បារីប៉ុណ្ណោះ អញ្ចឹងហើយសម្រាប់អ្នកដែលជក់បារី អ្នកគួរតែចាប់ផ្តើមផ្តាច់អោយហើយទៅ៕

អត្ថបទល្អផ្សេងទៀត៖ មិននឹកស្មានថា អ្នកហិតផ្សែងបារី អាចមានគ្រោះថ្នាក់ដល់ថ្នាក់នេះសោះ!

នរណាៗក៏បានដឹងដែរហើយថា ការជក់បារីគឺជាគ្រោះថ្នាក់ដ៏ធំបំផុតនៃសុខភាព ព្រោះវាគឺជាប្រភពនៃជម្ងឺជាច្រើន ដែលក្នុងនោះរួមមានទាំងជម្ងឺមហារីកទៀតផង។ ប៉ុន្តែតើអ្នកដឹងទេថា ថ្វីត្បិតតែការជក់បារីគឺមហន្តរាយនៃជីវិតសម្រាប់អ្នកដែលជក់ពិតមែន ប៉ុន្តែសម្រាប់អ្នកដែលហិតផ្សែងនោះវិញ វាហាក់បីដូចជាថ្នាំពុលមួយដែលពួកគេបរិភោគពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងដែរ។

មានករណីជាច្រើនដែលអ្នកជម្ងឺសុទ្ធតែជាប្រភេទ អ្នកជក់អកម្ម រឺ ដែលមានន័យថា ពួកគេមិនបានជក់បារីទេ ប៉ុន្តែពួកគេតែងតែនៅជិត រឺហិតក្លិនផ្សែងបារីនោះជាប្រចាំ។ អ្នកជម្ងឺប្រភេទនេះអាចកើតមានបញ្ហាធ្ងន់ធ្ងរជាច្រើន ដែលបញ្ហាទាំងនោះភាគច្រើនគឺធ្ងន់ធ្ងរជាងអ្នកដែលចេះជក់បារីទៀតផង។

ហេតុផលដ៏ធំបំផុតនៃការហិតក្លិនផ្សែងបារីគឺ ដោយសារតែនៅពេលហិត ផ្សែងនោះនឹងចូលទៅក្នុងសួតរបស់យើង ដូចជាអ្នកជក់បារីអញ្ចឹងដែរ។

ភាពខុសគ្នាដែលធ្វើអោយអ្នកហិតផ្សែងនោះមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនោះគឺ ដោយសារនៅក្នុងបារីមានបន្ទះម្យ៉ាងដែលជួយចម្រោះសារជាតិគីមីដែលនៅក្នុងថ្នាំជក់ ដូច្នេះហើយអ្នកដែលជក់បារីផ្ទាល់មិនសូវទទួលជាតិពុលដែលខ្លួនបានជក់នោះទេ។

ផ្ទុយទៅវិញ សម្រាប់អ្នកដែលហិតផ្សែងវិញនោះ ពួកគេពុំមានបន្ទះចម្រោះអ្វីមកការពារនោះទេ ពោលគឺនៅពេលដែលគេស្រូបចូលទៅ គឺសារធាតុពុលទាំងអស់អាចចូលទៅក្នុងសួតបានទាំងស្រុងតែម្តង។ ជម្ងឺភាគច្រើននៃអ្នកដែលឧស្សាហ៍ហិតផ្សែងបារីរួមមានជម្ងឺមហារីកសួត និងមហារីកបំពង់កជាដើម។

ដូច្នេះដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក អ្នកគួរតែឈប់ជក់បារី។ រីឯអ្នកដែលតែងតែនៅក្បែរផ្សែងបារី អ្នកគួរតែព្យាយាមគេចពីផ្សែងទាំងនោះអោយបានកាន់តែច្រើនកាន់តែល្អ៕

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម