អ្នកណាថាសម្លាប់ខ្លួនព្រះប្រោសមិនរស់? ប្រោសរស់ ប៉ុន្តែ….
Connect with us

គួរដឹង

អ្នកណាថាសម្លាប់ខ្លួនព្រះប្រោសមិនរស់? ប្រោសរស់ ប៉ុន្តែ….

ជីវិតកើតមកតែងតែជួបរឿងលំបាក រឿងកើតទុក្ខ ដែលមនុស្សគ្រប់រូបមិនអាចជៀសផុតបានដោយងាយនោះទេ អ្នកទាំងអស់គ្នាដែលកើតនៅក្នុងលោកនេះសុទ្ធតែធ្លាប់ជួបហើយនៅរឿងរ៉ាវសោកសៅ អារម្មណ៏ដុនដាបធ្លាក់ចុះ គិតអ្វីមិនចេញក្រៅពីចង់តែធ្វើបាបខ្លួនឯង និងចង់គេចឱ្យផុតពីភាពសោកសៅទាំងនោះដោយគិតតែចង់បញ្ចប់ជីវិតខ្លួនឯងជាដើម។ តួយ៉ាង យើងបានឃើញហើយថាកន្លងមកតែងតែលេចលឺដំណឹង ក៏ដូចជាពត៌មានទាក់ទងទៅនឹងករណីសម្លាប់ខ្លួន។ ហើយមួយវិញទៀត ករណីសម្លាប់ខ្លួនទាំងនោះគឺតែងតែកើតឡើងទៅលើយុវវ័យក្មេងៗវ័យជំទង់ ដែលពួកគេជួបរឿងមិនសប្បាយចិត្ត និងគិតខ្លីសម្លាប់ខ្លួនឯង។

Suicide

ជាការពិតណាស់ បើយើងក្រលេកមកមើលការសម្លាប់ខ្លួនរបស់មនុស្សលោកយើង គឺឃើញថាវាមិនមែនជារឿងត្រឹមត្រូវនោះទេ វាក៏ត្រូវបាននិយាយថាវាជាអំពើមួយដែលឃោរឃៅដែលមនុស្សលោកហ៊ានធ្វើមកកាន់ខ្លួនឯង និងផ្ដាច់ជីវិតតែមួយគត់របស់ខ្លួន។ លើសពីនេះទៅទៀត បើមើលតាមផ្លូវព្រះពុទ្ធសាសនាផងដែរ គឺកាន់តែខុសខ្លាំងទៅទៀត។ មនុស្សយើងដែលកាន់សាសនាព្រះពុទ្ធប្រាកដជាដឹងហើយថា ការសម្លាប់ខ្លួនគឺអំពើខុសក្រមសីលធម៌ព្រះពុទ្ធ និងក្រមសីលធម៌ខ្លួន ព្រះពុទ្ធមិនបានបង្រៀនសត្វលោកឱ្យចេះសម្លាប់ខ្លួនឡើយ ហើយព្រះពុទ្ធបង្ហាញថា ការសម្លាប់ខ្លួនគឺជាអំពើខុស ដែលមនុស្សដែលប្រព្រឹត្តនោះនឹងទទួលទណ្ឌកម្មលើខ្លួនឯងនៅពេលដែលខ្លួនស្លាប់ទៅ។

Suicide

ជាមួយគ្នាដែរ យើងក៏បានលេចលឺពាក្យដែលមនុស្សទូទៅ ក៏ដូចជាមនុស្សចាស់ជាច្រើនដែលគាត់កាន់សាសនាព្រះពុទ្ធបាននិយាយតៗគ្នាថា ការសម្លាប់ខ្លួន ឬអ្នកដែលសម្លាប់ខ្លួនព្រះប្រោសមិនរស់ឡើយ ដែលមានន័យថា គេនឹងត្រូវស្លាប់រហូតគ្មានថ្ងៃចាប់ជាតិនោះទេ ហើយគេថែមទាំងនឹងទទួលទណ្ឌកម្មពីឋានរកធ្ងន់ធ្ងរថែមទៀតផង។ សម្លាប់ខ្លួន បើស្តាប់ដំបូងគឺពិតជាមានន័យអវិជ្ជមានខ្លាំងណាស់សម្រាប់ត្រចៀកមនុស្ស ប៉ុន្តែយ៉ាងណាយើងនៅតែឃើញដដែលៗនៅអំពើនេះកើតឡើង នោះក៏អាចដោយសារតែគេ មិនបានគិតដល់ គ្រប់ជ្រុងជ្រោយពីផលវិបាក នៅពេលដែលគេជួបរឿងរ៉ាវមិនល្អម្តងៗ ឬពេលដែលគេមានអារម្មណ៏ស្រ្តេសខ្លាំង និងទ្រាំទៅនឹងរឿងរ៉ាវអាក្រក់ដែលកើតឡើងលើខ្លួនគេមិនឈប់ឈរ។

Suicide

Suicide

Suicide

ក៏ប៉ុន្តែយោងទៅតាមការសិក្សាពីពាក្យទូន្មានរបស់ចាស់ៗ និងព្រះពុទ្ធផងដែរ ឃើញថា ការសម្លាប់ខ្លួន ឬមនុស្សដែលសម្លាប់ខ្លួននោះ គឺព្រះអាចប្រោសឱ្យរស់បាន ឬមានន័យថា អាចមានឱកាសចាប់ជាតិជាថ្មីម្តងទៀតបាន ក៏ប៉ុន្តែការចាប់ជាតិរបស់គេ ការដែលគេមានអាយុជីវិតជាមនុស្សថ្មីម្តងទៀត គេនឹងត្រូវស្លាប់នៅអាយុដដែល ដែលគេបានសម្លាប់ខ្លួនកាលពីជាតិមុន ហើយវានឹងកើតឡើងដដែលៗចំនួន ១៥០ ជាតិ។ បើមនុស្សម្នាក់នោះសម្លាប់ខ្លួនត្រឹមអាយុ ១៨ ឆ្នាំ នោះគេអាចមានឱកាសរស់ជាតិថ្មី ចាប់ជាតិថ្មី ប៉ុន្តែជាតិថ្មីនោះ គេអាចរស់ត្រឹមតែអាយុ ១៨ ឆ្នាំប៉ុណ្ណោះគេនឹងត្រូវស្លាប់ទៅវិញ ហើយនឹងកើតឡើងដដែលៗ ចំនួន ១៥០​ជាតិ៕

អត្ថបទល្អផ្សេងទៀត៖ ដាក់វត្ថុ៣យ៉ាងនេះក្នុងបន្ទប់គេង ដូចកំពុងតែសំលាប់ខ្លួនឯងម្តងបន្តិចៗ

អ្នកមិនដឹងទេថា ក្នុងជីវភាពប្រចាំថ្ងៃវត្ថុសាមញ្ញទាំងបីយ៉ាងខាងក្រោមនេះ អាចធ្វើអោយអ្នកស្លាប់ដោយមិនដឹងខ្លួនដោយបន្តិចម្តងៗ!

១. នាឡិការោទ៍

មនុស្សជាច្រើនយល់ថាការដាក់នាឡិការោទ៍នៅលើក្បាលដំនេកគ្រែគឺជារឿងធម្មតា ប៉ុន្តែតាមពិត និឡិការោទ៍អាចផ្តល់នូវផលប៉ះពាល់មិនល្អដល់សុខភាពយើងនៅពេលដែលយើងកំពុងតែគេងលង់លក់ ព្រោះពេលដែលយើងកំពុងគេង សំលេងនាឡិការោទ៍ រោទ៍ដាស់យើងអោយក្រោកឡើង។ អ្នកប្រហែលជាយល់ថាមិនជាអ្វីនោះទេ ប៉ុន្តែយូរៗទៅនឹងធ្វើអោយអ្នកមានសំពាធកើនឡើង ធ្វើអោយគេងមិនលក់ ហើយអាចធ្វើអោយសំពាធឈាមកើនឡើងទៀតផង។ អ្នកគួរតែទុកនាឡិការោទ៍អោយឆ្ងាយ ឬក៏ដាក់សំលេងរោទ៍អោយមានសំលេងតិច ហើយទុកអោយឆ្ងាយ។

នាឡិការោទ៍

២. ឌុយសាកថ្មទូរសព្ទ័

យើងប្រហែលជាគិតថាការដែលដាក់ឆ្នាំងសាកថ្មទូរសព្ទ័នៅលើក្បាលដំនេកគឺជាការងាយស្រួលក្នុងការបញ្ចូលថ្មទូរសព្ទ័ មិនដឹងថាការធ្វើបែបនេះគឺដូចកំពុងសម្លាប់ខ្លួនឯងម្តងបន្តិចៗអញ្ចឹង។ ការផ្លាស់ប្តូរកំរិតភនៃការបញ្ចូលទូរសព្ទ័ គឺជាបំរែបំរួលវិទ្យុសកម្មមួយបែប ហើយយូរៗទៅអាចនិងធ្វើអោយមានការប៉ះពាល់ដល់ប្រពន្ធ័ប្រសាទនៃការចងចាំ និង កាន់តែធ្ងន់ធ្ងរជាងនេះអាចឈានដល់ជំងឺមហារីកទៀតផង។

ឌុយសាកថ្មទូរសព្ទ័

៣. ផើងដាំដើមឈើតូចៗ

មានអ្នកខ្លះយល់ថាការដាក់ផើងដើមឈើតូចៗក្នុងបន្ទប់គេង អាចធ្វើអោយបរិយាកាសក្នុងបន្ទប់ល្អ បង្កើតអោយមានអុកស៊ីសែន និងសាកសមក្នុងការដាក់ក្នុងបន្ទប់គេងជាការលម្អរ ប៉ុន្តែមិនបានដឹងថា នៅពេលយប់ ដើមឈើនេះក៏ត្រូវការអុកស៊ីសែន ហើយយើងផ្ទាល់ក៏ត្រូវការអុកស៊ីសែន ដូច្នេះធ្វើអោយមានកង្វះខាតអុកស៊ីសែនក្នុងបន្ទប់ យូរៗទៅក៏អាចបង្ករជាជំងឺ ប្រដាប់ដង្ហើម ឈឺក្បាលមួយចំហៀងក្បាល និងឈឺក្បាលធ្ងន់ធ្ងរផងដែរ។

ផើងដាំដើមឈើ

ដើម្បីសុខភាពល្អទាំងអស់គ្នា ត្រូវជៀសឆ្ងាយពីវត្ថុ៣យ៉ាងនេះ៕

មតិយោបល់

ពេញនិយម