ចង់មានអាយុវែង រស់នៅបានយូរមកស្ដាប់ដំបូន្មានពីមនុស្សចាស់ដែលមានអាយុវែងជាងគេ
Connect with us

គួរដឹង

ចង់មានអាយុវែង រស់នៅបានយូរមកស្ដាប់ដំបូន្មានពីមនុស្សចាស់ដែលមានអាយុវែងជាងគេ

យើងទាំងអស់គ្នារស់នៅលើផែនដីតែមួយ ដកដង្ហើមក្នុងបរិយាកាសតែមួយជាមួយគ្នា និងញ៉ាំអាហារដែលដាំដុះលើផ្ទៃដីតែមួយ និងផឹកទឹកដែលបានពីផែនដីរបស់យើង ប៉ុន្តែស្របគ្នានេះដែរ គឺឃើញថាក៏មានមនុស្សខ្លះមានសុខភាពល្អ រស់នៅបានយូរអាយុវែង ក៏មានមនុស្សខ្លះទៀតមានសុខភាពទន់ខ្សោយ ងាយឈឺនិងឆាប់ស្លាប់ទៀតផង។

How to live up to 100+

ជាមួយគ្នានេះដែរក៏មានការសិក្សាស្រាវជ្រាវពីមណ្ឌលសិក្សាមួយដែលធ្វើការដកស្រង់ពីជីវិតពិតរបស់មនុស្សចាស់ និងមនុស្សដែលអាចរស់នៅបានអាយុ និងមានសុខភាពល្អ ជាងអ្នកដទៃទៀត។ ក្នុងនោះដែរ គឺបានសិក្សាអំពីរបៀបនៃការរស់នៅប្រចាំថ្ងៃ របៀបហូបចុក វិធីសាស្រ្តនៃការធ្វើយ៉ាងណាឱ្យរស់នៅបានដោយភាពស្ងប់សុខយូរអង្វែង។ ដោយប្រមូលបានទិន្នន័យពីច្រើនកន្លែងជុំវិញពិភពលោកមក គេបានរកឃើញថាមានភាពដូចគ្នានៃរបៀបរស់នៅរបស់មនុស្សចាស់ដែលមានអាយុវែងជាងគេលើលោក។

. ការបំលាស់ទី

ការផ្លាស់ទីគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងការជាជំនឿដ៏សំខាន់នៃការរស់នៅរបស់គេ។ ពួកគេរស់នៅក្នុងបរិយាកាសមួយដែលជុំរុញពួកគេឱ្យរស់នៅដោយគ្មានការគិតស្មុគស្មាញ។ ជាឩទាហរណ៏ ពួកគេមានទំលាប់ជាការដាំដំណាំ ជាមួយនឹងបរិយាកាសដែលគ្មានគ្រឿងអេឡិចត្រូនិច។ មនុស្សចាស់ទាំងនោះក៏បានផ្ដល់ដំបូន្មានឱ្យមនុស្សគ្រប់រូបរស់នៅដោយមានទំលាប់ធ្វើចំការ ដើរហាត់ប្រាណ ចំអិនអាហារ និងធ្វើការបំលាស់ទីផ្សេងៗដែលជាទំលាប់ប្រចាំថ្ងៃ ទាំងអស់នេះ វាក៏ជួយទ្រទ្រង់ជីវិតយើងមួយផ្នែកធំផងដែរ។

How to live up to 100+

. ការយល់ច្បាស់ពីគោលបំណងខ្លួនឯង

បើតាមដំបូន្មានពីមនុស្សចាស់នៅប្រទេស ជប៉ុន គេបានប្រាប់ខាងអ្នកស្រាវជ្រាវថា មនុស្សគ្រប់រូប គួរតែរស់នៅ ដោយមានគោលដៅជីវិតច្បាស់លាស់ មានផែនការក្នុងការរស់នៅប្រចាំថ្ងៃឱ្យច្បាស់លាស់ និងអាចរស់នៅដោយមិនវង្វេងក្នុងវាលវដ្តសង្សា។

. ការកាត់បន្ថយស្រ្តេស

ស្រ្តេសគឺជាបុព្វហេតុមួយនៃជម្ងឺឈឺថ្កាត់ និងភាពអសុភមង្គលនៃមនុស្សម្នាក់ៗ ដូច្នេះមនុស្សដែលអាចរស់នៅបានយូរអង្វែង គឺពួកគេមានទំលាប់អាចកាត់បន្ថយស្រ្តេសដោយទំលាប់ប្រចាំថ្ងៃរបស់ពួកគេដោយធ្វើសកម្មភាពផ្សេងៗ។

How to live up to 100+

. រស់នៅតាមច្បាប់កំណត់ដោយត្រឹម ៨០%

ការកំហិតការទទួលទានកាឡូរីនិងការតមអាហារមិនទៀងទាត់គឺជាការអនុវត្តជាទូទៅនៅក្នុដំណើរទៅកាន់អាយុវែង និងការរស់នៅបានយូរដល់រយឆ្នាំ។ ច្បាប់នេះគឺពួកគេកំណត់ខ្លួនឯងឱ្យឈប់ទទួលទាន នៅពេលក្រពះរបស់ពួកគេពេញ 80% ឬពេលដែលគេមានអារម្មណ៏ថាបានញ៉ាំឆ្អែតបាន ៨០% ដូចនេះនឹងជួយការពារការឡើងទម្ងន់និងគ្រោះថ្នាក់នៃជំងឺរបស់ពួកគេ។

. បរិភោគរបបអាហារដែលពេញដោយអាហាររុក្ខជាតិច្រើនជាងសាច់

យោងតាមការស្រាវជ្រាវរបស់ពួកគេ សាច់ត្រូវបានគេបរិភោគត្រឹមតែប្រាំដងក្នុងមួយខែប៉ុណ្ណោះ បើចង់បានអាយុវែង។ មូលដ្ឋានគ្រឹះនៃរបបអាហាររបស់មនុស្សរស់នៅយូរអង្វែងគឺរុក្ខជាតិនិងសណ្តែកដែលមានប្រហែល 95% នៃទម្លាប់នៃការញ៉ាំរបស់ពួកគេ។ សណ្តែកសៀង សណ្តែកផ្សេងៗទៀតនិងរុក្ខជាតិ និងបន្លែផ្សេងទៀតបង្កើតបានជារបបអាហារដែលមានសុខភាពល្អនិងមានជីវជាតិ ហើយចំណែកអាហារមានទំហំតូចជាងទំហំអាហាររបស់លោកខាងលិច។ របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិមិនត្រឹមតែល្អសម្រាប់សុខភាពរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាក៏ល្អសម្រាប់ភពផែនដីនេះដែរ។

How to live up to 100+

. ញ៉ាំស្រាបន្តិចបន្តួច

ស្រាមួយពែងជាមួយអាហារនិងមិត្តភក្តិជារៀងរាល់ថ្ងៃហាក់ដូចជាចំណែកមួយដែលធ្វើឱ្យយើងមានអាយុវែងយូរអង្វែង។ ប៉ុន្តែល្បិចមួយគឺការតភ្ជាប់ទៅនឹងការផឹកដែលមានកម្រិតមធ្យម មិនមែនផឹកម្តងដប់ពីរដប ឬច្រើនជាងនេះក្នុងពេលតែមួយយប់នោះទេ។

. នៅជិតគ្រួសារជានិច្ច

មនុស្សដែលមានបទពិសោធន៏រស់នៅបានអាយុវែងនោះ ត្រូវបានគេដឹងថា ពួកគេតែងតែនៅជិតគ្រួសារជានិច្ច និងមានភាពស្និទស្នាលជាមួយសមាជិកគ្រួសារគេជាខ្លាំង។ នេះរាប់បញ្ចូលទាំងឪពុកម្ដាយចាស់និងសមាជិកគ្រួសារដែលនៅផ្ទះជាមួយសមាជិកគ្រួសារផ្សេងទៀតឬរស់នៅក្បែរនោះ។ ការសិក្សាបានបង្ហាញថាការមានជីដូនជីតានិងឪពុកម្តាយនៅក្បែរនោះបន្ថយអត្រាជំងឺនិងអត្រាមរណភាពរបស់កុមារនៅក្នុងផ្ទះផងដែរ។ ពួកគេបានប្តេជ្ញាចិត្តជាដៃគូជីវិតនិងវិនិយោគពេលវេលាច្រើននិងថាមពលដែលពេញដោយក្តីស្រឡាញ់ដល់កូនៗ របស់ពួកគេ។ 

How to live up to 100+

ការបង្កើតសុខភាពនិងសុភមង្គលល្អដោយខ្លួនឯង

ការផ្លាស់ប្តូរបន្តិចបន្តួចក្នុងជីវិតអាចមានសារៈសំខាន់ណាស់ដើម្បីធានាឱ្យជីវិតមានភាពរឹងមាំនិងសុភមង្គល។ អ្នកអាចធ្វើបដិវត្តសុខភាពរបស់អ្នកបានដោយការញ៉ាំល្អប្រសើរជាងមុនហើយការផ្លាស់ប្តូរតិចតួចនៅក្នុងផ្ទះបាយរបស់អ្នកនឹងមានឥទ្ធិពលល្អលើសុខភាពរបស់អ្នក។

ជាមួយគ្នាផងដែរ ការដែលប្រើបរិយាកាសរស់នៅប្រចាំថ្ងៃឱ្យល្អប្រសើរដូចជា ការដែលមានសួនច្បារនៅជុំវិញផ្ទះ ការរស់នៅជាមួយធម្មជាតិច្រើនជាង គ្រឿងអាឡិចត្រូនិច ការដែលមានទំលាប់ល្អសម្រាប់ខ្លួនឯង ការដែលមានមិត្តភ័ក្រល្អប្រសើរ ចេះមានការស្រលាញ់ លើកទឹកចិត្តគ្នាទៅវិញទៅមក ក៏អាចធ្វើឱ្យជីវិតយើងកាន់តែប្រសើរតាមនោះដែរ គឺវាអាចជួយយឹតយោងគ្នា៕

 វីដេអូខាងក្រោម៖

 អត្ថបទល្អផ្សេងទៀត៖ ម្ហូបពិសេសនេះអាចជាអាថ៌កំបាំងដែលធ្វើឲ្យជនជាតិកូរ៉េខាងត្បូងមានអាយុវែង

ការសិក្សាថ្មីមួយបានធ្វើការព្យាករណ៍ថា ស្រ្ដីជនជាតិកូរ៉េខាងត្បូងដែលកើតក្នុងឆ្នាំ ២០៣០ នឹងក្លាយជាមនុស្សដំបូងគេនៅក្នុងពិភពលោកដែលមានអាយុកាលជាមធ្យមលើសពី ៩០​ ឆ្នាំ។

អ្នកស្រាវជ្រាវបានលើកឡើងថា អាយុវែងរបស់ពួកគេអាចបណ្ដាលមកពីរបបអាហារ ជាពិសេសគីមឈី ដែលជាអាហារសំខាន់ប្រចាំប្រទេសរបស់ពួកគេ។

ស្ពៃក្តោបដែលត្រូវបានគេត្រាំមានរសជាតិប្រៃនិងហិរនេះមានពោរពេញទៅដោយវីតាមីន A និង B ហើយវាក៏មានផ្ទុកបាក់តេរីមានប្រយោជន៍ (ដូចដែរនៅក្នុងយ៉ាអួ) ផងដែរ។

យ៉ាងណាក្ដី គីមឈីមិនមែនជាមូលហេតុតែមួយនោះទេ។​ មូលហេតុដទៃទៀតរួមមាន ការលើកកម្ពស់ការអប់រំផ្នែកចំណីអាហារ ភាពជឿនលឿននៃសេដ្ឋកិច្ចនិងសង្គម អត្រាគ្រោះថ្នាក់ចរាចរណ៍ទាបនិងប្រព័ន្ធថែទាំសុខភាពដែលមានគុណភាពខ្ពស់ ដែលធ្វើឱ្យអត្រានៃការរស់រានពីជំងឺធ្ងន់ធ្ងរកាន់តែប្រសើរឡើង ព្រមទាំងកាត់បន្ថយអត្រាមរណៈរបស់ទារកផងដែរ៕

មតិយោបល់

ពេញនិយម