វិធីសាស្រ្តនិយាយលួងលោមមនុស្សដែលកំពុងមានការបាត់បង់ដ៏ធំធេងនៃជីវិត និងជួយឱ្យគេមានអារម្មណ៏ប្រសើរឡើងវិញ
Connect with us

បែបផែនជីវិត

វិធីសាស្រ្តនិយាយលួងលោមមនុស្សដែលកំពុងមានការបាត់បង់ដ៏ធំធេងនៃជីវិត និងជួយឱ្យគេមានអារម្មណ៏ប្រសើរឡើងវិញ

មានរឿងមួយទាក់ទងទៅនឹងគ្រួសារមួយគ្រួសារដែលទើបតែផ្លាស់លំនៅទៅនៅឆ្ងាយ មិនយូរប៉ុន្មានពួកគេក៏មានការផ្សារភ្ជាប់រវាងអ្នកភូមិថ្មីនៅទៅនោះ។ ប៉ុន្មានឆ្នាំក្រោយមក នារីជាម្តាយក៏បានសម្រាលកូនក្នុងផ្ទៃនៅមន្ទីរពេទ្យស្រុកមួយនៅទីនោះ លុះកូនប្រុសរបស់គាត់មានអាយុ ៣ខែ គេក៏មានជម្ងឺ មិនយូរប៉ុន្មានពេទ្យមិនអាចព្យាបាលបានកូនប្រុសនោះក៏បាត់បង់ជីវិតទៅ។ ម៉្លោះហើយ ការបាត់បង់កូនជាទីស្រលាញ់មួយនេះ ធ្វើឱ្យនារីម្នាក់នោះមានការសោកសៅជាខ្លាំង ហើយនាងក៏បានសង្កេតឃើញការប្រែប្រួលដោយសារមនុស្សជុំវិញខ្លួនហាក់ដូចជាមិនសូវជាមានទំនាក់ទំនងជាមួយនាង មិនសូវហ៊ាននៅជិតនាង និងនិយាយសួរនាំអ្វីច្រើនឡើយ។

ក្រោយមកទើប ពួកគេបានមកសុំទោសនារីជាម្តាយនោះវិញ ដោយនិយាយថាពួកគេមិនហ៊ានធ្វើអ្វីឡើយ ចំពោះការបាត់បង់មួយនេះ ធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង និងមានការអាណិតអាសូរនាងដល់ថ្នាក់មិនដឹងជាត្រូវនិយាយថាយ៉ាងណាទៅកាន់នាងនោះទេ មានតែសម្ងំស្ងៀម។ ផ្ទុយទៅវិញ គឺនាងជាម្តាយកំឡុងពេលនេះគឺត្រូវការការលើកទឹកចិត្តជាខ្លាំង និងការនិយាយលួងលោមពីមនុស្សជុំវិញខ្លួន មិនថាមិត្តភ័ក្រ ឬមនុស្សជិតស្និទទេ គឺជាពេលវេលាដែលនាងត្រូវការភាពកក់ក្តៅ។

UnspeakableLossFeature

ដូច្នេះយើងឃើញថា ការដែលជួបរឿងបែបនេះ ក្នុងនាមជាមិត្តភ័ក្រ ជាអ្នកស្គាល់គ្នា​ ឬជាអ្នកជិតស្និទ វាជាការប្រសើរមួយដែលចេះធ្វើការលួងលោម និងនិយាយស្តីលើកទឹកចិត្ត ទោះខុសឬត្រូវក៏ដោយ ជាជាងការដែលមិននិយាយអ្វីសោះ ឬការដែលទុកគេចោល ដោយគិតថាមិនហ៊ាននិយាយ។

UnspeakableLossFeature

ដូច្នេះដើម្បីជៀសវាងពីវិប្បដិសារី ឬភាពស្តាយក្រោយណាមួយ អ្នកត្រូវតែជាមនុស្សដែលចេះលើកទឹកចិត្តអ្នកដទៃ ដែលកំពុងតែមានវិបត្តិធ្ងន់ធ្ងរ និងត្រូវការជំនួយពីអ្នក។ ជាមួយគ្នានេះដែរ ខាងក្រោមក៏មានវិធីសាស្រ្តប្រាំយ៉ាងក្នុងការធ្វើយ៉ាងណាអាចជួយគេបានក្នុងការលួងលោម និងលើកទឹកចិត្តនោះ។

. គ្រប់គ្រងអារម្មណ៏ខ្លួនឯងឱ្យបានជាមុនសិន

ពេលដែលយើងដឹងថាមនុស្សជាទីស្រឡាញ់ ឬមិត្តភ័ក្រយើង មានមហន្តរាយកើតឡើង ដំបូងយើងប្រាកដជាមានអារម្មណ៍តក់ស្លុត។ ចង្វាក់បេះដូងរបស់យើងមានល្បឿនលឿន និងថយចុះមិនប្រក្រតី ហើយពេលខ្លះយើងអាចមានចង់ក្អួតឬវិលមុខ មិនស្រួលខ្លួនទៀតផងដោយសារតែភាបតក់ស្លុតខ្លាំងពេក។ ដូច្នេះ មុនដំបូងយើងត្រូវតែគ្រប់គ្រងអាការៈទាំងនោះឱ្យបានជាមុនសិន រៀនសម្រួលអារម្មណ៏ខ្លួនឱ្យស្ងប់ ធ្វើចិត្តឱ្យបាន ដូច្នេះទើបយើងអាចមានលទ្ធភាពទៅមើលថែ និយាយលួងលោម និងលើកទឹកចិត្តគេដែលកំពុងតែសោកសៅនោះ។

UnspeakableLossFeature

. ផ្តោតសំខាន់ទៅលើមនុស្សម្នាក់នោះ

សូមចងចាំថាភាពឯកោដែលពួកគេមាន ការដែលអ្នកទុកគេចោល គឺដូចជាឈឺចាប់មួយសម្រាប់គេ និងជាភាពសោកសៅដែលកាន់តែធ្ងន់ទៅលើភាពសោកសៅដែលគេមាន។ ប្រសិនបើអ្នកប្រងើយកន្តើយគេ មិនហ៊ានធ្វើអ្វីទៅកាន់គេ គឺមានន័យថាអ្នកអាត្មានិយមណាស់។ អ្នកដែលបាត់បង់នោះ គឺគេត្រូវការការលួងលោមខ្លាំងមែនទែន ប៉ុន្តែគេអាចមិនហ៊ាននិយាយ ដូច្នេះ អ្នកត្រូវតែរកវិធីយ៉ាងណានៅជិតគេឱ្យបានច្រើន ព្យាយាមលួងលោមគេ និងលើកទឹកចិត្តគេ ទោះការនិយាយ ឬកាយវិការណាមិនត្រឹមត្រូវក៏ដោយ វាប្រសើរជាងទុកគេចោលមិននិយាយអ្វីសោះ ដែលវាអាចនឹងកាន់តែបំបាក់ទឹកចិត្តគេថែម។

. ទទួលស្គាល់ថា យើងពិតជាមិនមានអ្វីនិយាយសោះ

វាជាចាប់ផ្ដើមដ៏ប្រសើរមួយ ដែលអ្នកចាប់ផ្ដើមនិយាយទៅកាន់គេ និងបញ្ជាក់ពីទឹកចិត្ត និងអារម្មណ៏អ្នកនៅពេលនោះ ចំពោះហេតុការណ៏នោះ។ ការដែលនិយាយទៅកាន់គេថាអ្នកពិតជាមានអារម្មណ៏យ៉ាងណា ពិតជាធ្វើឱ្យគេមានអារម្មណ៏ធូស្បើយនិងមានអារម្មណ៏ថាមានអ្នកនៅជិត និងអាចចែករំលែកភាពសោកសៅទាំងនោះ។

UnspeakableLossFeature

. ស្ដាប់

បើសិនជាគេមកនិយាយជាមួយអ្នកពីអ្វីដែលបានកើតឡើងនោះ មុខងារសំខាន់របស់អ្នក អ្នកត្រូវតែព្យាយាមស្ដាប់គេ ដោយមិននិយាយរំខានអារម្មណ៏គេ ឬកាត់ចង្វាក់គេនោះទេ ស្ដាប់គេធ្វើការបកស្រាយឱ្យរួចរាល់ ហើយក៏កុំប្រាប់គេពីអ្វីដែលគេគួរធ្វើ ឬមិនគួរធ្វើដែរ ព្យាយាមទុកពេលឱ្យគេ ឱ្យគេធ្វើអ្វីដែលគេចង់ធ្វើទៅចុះ គ្រាន់តែអ្នកអាចនៅក្បែរគេចាំលើកទឹកចិត្តគេទៅបានហើយ។

UnspeakableLossFeature

. សួរនាំពីសុខទុក្ខ និងអាចជួយសម្រួលការងារគេ

នៅពេលភ្លាមៗ អ្នកមានមុខងារសួរនាំគេ ឬមកជិតគេ និងព្យាយាមយល់ដឹងពីអ្វីដែលបានកើតឡើង។ ហើយអ្នកក៏អាចធ្វើជាមនុស្សម្នាក់ដែលជួយសម្រួលការងារគេប្រចាំថ្ងៃ ជាមួយការងារបន្តិចបន្តួចទៅតាមអ្វីដែលអ្នកអាចធ្វើបានសម្រាប់គេ។ ទោះអ្នកមិនអាចដោះស្រាយអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែអ្នកអាចអង្គុយជាមួយគេ ដូច្នេះធ្វើឱ្យពួកគេមិនមានអារម្មណ៍ឯកោ។ នោះតម្រូវឱ្យអ្នកមានឆន្ទៈក្នុងអារម្មណ៏អ្នក និងការបើកចំហចិត្តស្តាប់រឿងរ៉ាវគេ។ វាជាអំណោយមួយយ៉ាងវិសេសវិសាលដែលអាចធ្វើឱ្យគេមានអារម្មណ៏ល្អវិញ និងមានការប្រសើរឡើងដោយការនៅរបស់អ្នក៕

អត្ថបទល្អផ្សេងទៀត៖ វិធីសាស្រ្តទាំង៥ ដើម្បីចងចាំជីវិតពីអតីតជាតិដែលស្ទើរតែមិនគួរអោយជឿ

មានរឿងជាច្រើនដែលបានកើតឡើងក្នុងប្រសិនបើអ្នករំលឹកការចងចាំឡើងវិញ មុនពេលដែលយើងចាប់កំណើតជាមនុស្ស។ វិញ្ញានរបស់យើងក៏បានឆ្លងកាត់ការចាប់ជាតិជាច្រើនដងមុនពេលដែលមកសន្ធិតក្នុងជីវិតបច្ចុប្បន្នរបស់យើង។

ថ្វីបើមានមនុស្សជាច្រើនចង់ដឹងពីជីវិតរបស់ពួកគេពីអតីតជាតិ វាអាចនិងមានភាពពិបាកក្នុងការចាប់ផ្តើមស្វែងយល់ប្រសិនបើអ្នកមិនមានវិធីសាស្រ្តណាមួយជាក់លាក់។ មានអ្នកជំនាញដែលបានស្វែងយល់ពីជិវិតរបស់ពួកគេពីអតីតកាល ដែលពួកគេអាចជួយអ្នកបានក្នុងការស្វែងយល់អតីតជាតិ។ ប៉ុន្តែទោះបីជាអ្នកមិនមានអ្នកជំនាញនៅជិតខ្លួន អ្នកក៏នៅតែអាចចាប់ផ្តើមស្វែងយល់ពីជិវិតរបស់អ្នកបានដោយអនុវត្តតាមគន្លឹះទាំងនេះ។

១. គិតពីកន្លែង ឬមនុស្សដែលអ្នកហាក់ដូចជាធ្លាប់ស្គាល់

តើអ្នកធ្លាប់មានអារម្មណ៍ថាអ្វីមួយធ្លាប់បានកើតឡើងចំពោះអ្នកនៅកន្លែងណាមួយ ឬពេលណាមួយទេ? អារម្មណ៍ដែលអ្នកធ្លាប់បានធ្វើអ្វីមួយ ឬជួបនរណាម្នាក់ពីមុនអាចជាការចងចាំពីជីវិតអតីតជាតិរបស់អ្នក។ នៅក្នុងជីវតិបច្ចុប្បន្ន យើងអាចនិងមានទំំនាញដោយស្វ័យប្រវត្តិទៅនិងមនុស្ស និងកន្លែងដែលយើងធ្លាប់ជួបពីមុន ព្រោះវាអាចធ្វើឲ្យអ្នកមានស្វែងយល់ពីខ្លួនអ្នកដោយមិនប្រឹងប្រែងច្រើន។ កុំព្រងើយកន្តើយពីអារម្មណ៍ចៃដន្យមួយនេះព្រោះវាអាចជួយអ្នកឲ្យកត់សម្គាល់ពីជីវតិរបស់អ្នកពីអតីតកាល។

២. អង្គុយនៅក្នុងបន្ទប់ស្ងាត់ មានភ្លើងព្រឹមនិងសមាធិ

ការសមាធិជាវិធីដ៏ពិសេសក្នុងការស្វែងរកការពិតដែលលាក់បាំងពីខ្លួនអ្នក ពីព្រោះការដែលចិត្តរបស់អ្នកកាន់តែស្ងប់ អ្នកអាចនិងងាយជ្រាបដឹងនូវថាមពល និងដំណើររបស់វិញ្ញាណអ្នក។ វិញ្ញាណរបស់អ្នកកើតឡើងមុនពេលរាងកាយរបស់អ្នកទៀត ដូច្នេះវាបានឆ្លងកាត់ការចាប់ជាតិច្រើនរួចមកហើយ។ ការដែលអ្នកចូលកាន់តែជ្រៅផ្នែកខាងក្នុង ផ្តោតការចាប់អារម្មណ៍ទៅលើអ្វីដែលចូលមកកាន់វិញ្ញាណដឹងរបស់អ្នក។ តើអ្នកចងចាំមុខ កន្លែង និងបទពិសោធន៍ជាក់លាក់ណាមួយដែរឬទេ? តើអ្វីដែលអ្នកដូចជាធ្លាប់ស្គាល់? អ្វីដែលស្ថិតនៅក្នុងចិត្តរបស់អ្នក វាមានទំនាក់ទំនងជាមួយនិងវិញ្ញាណរបស់អ្នក និងជាងអ្វីដែលអ្នកបានជួបប្រទះ។

៣. កុំបង្ខំខ្លួនឯង

ប្រសិនបើអ្នកព្យាយាមស្វែងយល់ពីជីវិតក្នុងអតីតកាលដោយគិតថាវាជាកិច្ចការដែលត្រូវធ្វើជាជាងសកម្មភាពកំសាន្ត អ្នកប្រហែលជាមិនទទួលអ្វីបាបច្រើនទេ។ កុំបង្ខំ អ្នកគ្រានតែទទួលយកនូវអ្វីដែលមកក្នុងចិត្តរបស់អ្នកដោយធម្មជាតិ និងឲ្យវាទៅតាមដំណើរ។ ប្រសិនបើអ្នកបង្ខំពេក អ្នកនិងអាចរំលឹកនូវការចងចាំដែលអ្នកមិនដែលមានទៅវិញ។ អ្នកគួរតែសម្រាក ដកដង្ហើមធំៗ និងកុំផ្តោតខ្លាំងទៅលើការចងចាំ។

៤. ចាប់ផ្តើមដោយគិតពីកំណើតបច្ចុប្បន្នរបស់អ្នក តើមានអ្វីបានកើតឡើងក្នុងអតីតដែលនាំអ្នកមកកាន់ជីវិតនេះ?

គិតពីអ្វីដែលអ្នកបានឆ្លងកាត់។ ការឈឺចាប់ ការតស៊ូ ការឈឺក្បាលក្នុងជីវិតទាំងឡាយ ជីវិតគ្រួសារ និងអ្វីដែលនាំឲ្យអ្នកមានជីវិតបច្ចុប្បន្ន។ ប្រហែលជាអ្នកមិនមានទំនាក់ទំនងល្អជាមួយនិងមនុស្សក្នុងអតីតកាលរបស់អ្នក និងឆ្ងល់ថាហេតុអ្វីបានជារឿងរ៉ាវមិនល្អដូចដែលអ្នកចង់។ ស្វែងយល់ពីអ្វីៗដែលកើតឡើងជីវិតរបស់អ្នក ព្រោះជីវិតនេះកើតឡើងដោយសារបទពិសោធន៍ក្នុងជីវិតជាតិមុន។ អាចថាជាតិមុន អ្នកមានអ្វីៗគ្រប់យ៉ាងដោយធ្វើអំពើមិនល្អ ហើយក្នុងជីវិតបច្ចុប្បន្នអ្នកត្រូវឆ្លងកាត់កម្មពៀរដូចជាឆ្លងកាត់ជវិតលំបាកវេទនាជាដើម។

ទាំងនេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ ប៉ុន្តែអ្នកគួរតែប្រមូលផ្តុំអ្វីដែលអ្នកបានស្វែងយល់ចូលគ្នាដើម្បីស្វែងយល់ពីដំណើរនៃវិញ្ញណរបស់អ្នក។

៥. ផ្តោតថាតើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអ្នកនឹកស្រមៃពីការចងចាំទាំងនោះ

ពេលខ្លះ ការចងចាំនិងពិតជាការពិតដែលយើងបានបង្កើតនៅក្នុងជីវិតរបស់ខួរក្បាលរបស់យើង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិងមានអារម្មណ៍ខុសគ្នានៅពេលដែលអ្នកស្រមៃអ្វីមួយជាជាងការចងចាំអ្វីមួយ។ ប្រសិនបើអ្នកនឹកប៉ះចំអ្វីដែលអ្នកមានអារម្មណ៍ល្អ ឬអារម្មណ៍ដ៏មានថាមពលផ្សេងទៀតឆ្លងកាត់រាងកាយ អ្នកអាចនិងបានចងចាំនូវផ្នែកសំខាន់នែវិញ្ញាណរបស់អ្នកក្នុងអតីតជាតិ៕

មតិយោបល់

ពេញនិយម