តើ​ជំងឺ​រលាក​ក្រពេញ​ទី​រ៉ូ​អ៊ីត​ក្រោយ​សម្រាល​កូនមាន​រយៈពេល​យូរ​ប៉ុណ្ណា​?
Connect with us

សុខភាព & សម្រស់

តើ​ជំងឺ​រលាក​ក្រពេញ​ទី​រ៉ូ​អ៊ីត​ក្រោយ​សម្រាល​កូនមាន​រយៈពេល​យូរ​ប៉ុណ្ណា​?

ជំងឺ​រលាក​ក្រ​ពេញទី​រ៉ូ​អ៊ីត​ក្រោយ​សម្រាលកូន​គឺជា​ការ​រលាក​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ី​តដែល​វិវត្ត​អំឡុងពេល​ក្នុង​ឆ្នាំ​ដំបូង​បន្ទាប់​ពី​កូន​កើត ដែល​ជារឿយៗ​មាន​រយៈពេល​ជាច្រើន​សប្តាហ៍ ទៅ​ជា​ច្រើន​ខែ​។ ចំពោះ​ស្ត្រី​មួយចំនួន​, ជំងឺ​រលាក​ក្រ​ពេញទី​រ៉ូ​អ៊ីត​ក្រោយ​សម្រាលកូន​នាំអោយ​មាន​ការថយចុះ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត​រយៈពេល​យូរ​។​

មូលហេតុ​នៃ​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដឹង​នោះ​ទេ​។ អ្នក​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​រលាក​ក្រពេញ​ទី​រ៉ូ​អ៊ីត​ក្រោយ​សម្រាលកូន​ប្រសិនបើ​អ្នក​មាន​ជំងឺ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​, ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ ឬ​មាន​ប្រវត្តិ​នៃ​ជំងឺ​រលាក​ក្រ​ពេញទី​រ៉ូ​អ៊ីត​។​

​ដំបូង​, ការបញ្ចេញ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត និង​ការ​រលាក​ដែល​ត្រូវបាន​ទាក់ទង​អាច​បណ្តាលអោយមាន​រោគសញ្ញា​ដូចគ្នា​ទៅ​នឹង​ជំងឺ​នៃ​ការបញ្ចេញ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត​កើន​ឡើង​ដែល​រួមមានៈ​

  • ឆាប់​ខឹង​
  • ថប់​បារម្ភ​
  • ញ័រ​ទ្រូង​
  • ស្រក​ទម្ងន់​មិនមាន​មូលហេតុ​
  • កើនឡើង​កម្តៅ​ខ្លួន​

​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ការបញ្ចេញ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត​កើនឡើង​អាច​ត្រូវ​បាន​បញ្ជាក់​ដោយ​ការ​ធ្វើតេស្ត​ឈាម​។ ជាទូទៅ ការព្យាបាល​មិនចាំបាច់​ចំពោះ​អ្នក​ដែល​មាន​រោគសញ្ញា​តិចតួច​។ ប្រសិនបើ​ចាំបាច់​, ថ្នាំ beta blockers អាច​ជួយ​បន្ថយ​រោគសញ្ញា​បាន ទោះបីជា​ថ្នាំ​នេះ​មិន​ត្រូវបាន​ណែនាំ​ចំពោះ​ស្ត្រី​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ក៏ដោយ​។​

​បន្ទាប់មក​, នៅពេល​ដែល​កោសិកា​ទី​រ៉ូ​អ៊ីត​ក្លាយ​ត្រូវបាន​ប៉ះពាល់​ដោយ​ការ​រលាក​, រោគសញ្ញា​នៃ​ជំងឺ​ការថយចុះ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីតអាច​វិវត្ត​រួមមានៈ​

  • អស់កម្លាំង​
  • ខ្សោយ​
  • ឡើង​ទម្ងន់​
  • កើនឡើង​ភាព​ត្រជាក់​នៃ​ខ្លួន​

​ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​នៃ​ការថយចុះ​ការបញ្ចេញ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត​ត្រូវ​បាន​បញ្ជាក់​ដោយ​តេស្ត​ឈាម​។ ជាទូទៅ ការព្យាបាល​មិនចាំបាច់​នោះ​ទេ​ចំពោះ​ការ​មាន​រោគសញ្ញា​តិចតួច​នោះ​។ ប្រសិនបើ​រោគសញ្ញា​ធ្ងន់ធ្ងរ​, ការព្យាបាល​ដោយ​ការ​ជំនួស​ដោយ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីតនោះ​អាច​ត្រូវបាន​គេ​ប្រើប្រាស់​។​

​ចំពោះ​ស្ត្រី​, មុខងារ​នៃ​ទី​រ៉ូ​អ៊ីតអាច​ត្រឡប់​មក​ធម្មតា​វិញ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ស្ត្រី​មួយ​ចំនួន​ដែល​វិវត្ត​ទៅ​ជា​ជំងឺរលាក​ក្រពេញទី​រ៉ូ​អ៊ីត​ក្រោយ​សម្រាលកូន និង​តម្រូវ​អោយ​មាន​ការព្យាបាល​ដោយ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត​រយៈពេល​យូរ​។ ដោយសារ​តែ​ជំងឺ​នៃ​ការថយចុះ​អរ​ម៉ូ​នទី​រ៉ូ​អ៊ីត​បង្ហាញ​ពី​ហានិភ័យ​ទៅ​នឹង​ការវិវត្ត​នៃ​កុមារ​, វា​ជា​រឿង​សំខាន់​ដើម្បី​បញ្ជាក់​ពី​លក្ខខ័ណ្ឌ​គឺ​ត្រូវបាន​ពិនិត្យ​មុន​នឹង​ចង់​មាន​កូន​នៅពេល​ក្រោយ​៕

ផ្តល់សិទ្ធិដោយ :  សុខភាព

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម