ទៅ​​លេង​បាំងកក ​កន្លែង​ល្បី​មួយ​នេះ​ម្ហូប​ឆ្ងាញ់​ហើយ​តម្លៃ​ធូរថ្លៃ​ទៀត ត្រូវ​ទៅ​កុំខាន
Connect with us

គួរដឹង

ទៅ​​លេង​បាំងកក ​កន្លែង​ល្បី​មួយ​នេះ​ម្ហូប​ឆ្ងាញ់​ហើយ​តម្លៃ​ធូរថ្លៃ​ទៀត ត្រូវ​ទៅ​កុំខាន

ភ្ញៀវទេសចរណ៍​ជាច្រើន​ពិសេស​កម្ពុជា ចូលចិត្ត​ទៅ​ទស្សនាទីក្រុង​​បាំងកក​ប្រទេស​ថៃ តែ​មួយ​ចំនួន​បាន​មើល​រំលង​ China Town ដែល​ជា​កន្លែង​ពេញ​និយម​និង​សម្បូរ​ម្ហូប​អាហារ​ឆ្ងាញ់​ថែម​ទាំង​តម្លៃ​ថោក។

នៅ​ China Town ពោរពេញ​ទៅ​ដោយ​ជនចិន​និង​ជនជាតិ​ថៃ​កាត់​ចិន ដែល​ពួកគេជំនាញ​ធ្វើ​ម្ហូបឆ្ងាញ់ៗ​មែនទែន។ នៅ​ទីនោះ​មាន​ហាង​អាហារ​ជា​ច្រើន​កន្លែង ដែល​អាច​ឲ្យ​អ្នក​ជ្រើស​រើស​ តែ​ត្រូវ​រង់ចាំ​តម្រង់​ជួរ​បន្តិច​ ព្រោះ​មនុស្ស​ច្រើន​កកកុញ​នោះ​ទីនោះ​។

ហាង​អាហារ​នៅ​ China Town ចាប់​បើក​ពី​ម៉ោង​ខ្ទង់ ៥ ឡើង ដែល​ជា​ពេល​ដែល​មនុស្ស​ជា​ច្រើន​ដើរ​ខ្វែង​ខ្វាត់​តាម​ដង​ផ្លូវ ហើយ​តាម​ហាង​នីមួយ​មាន​មនុស្ស​ណែនណាន់តាន់តាប់ សឹង​តែ​ត្រូវ​រង់​ចាំ​ដើម្បី​យក​កន្លែង​អង្គុយ។ មួយ​វិញ​ទៀត​សូម្បី​តែ​គុយ​ទាវ​នៅ​តាម​ដង​ផ្លូវ​ក៏​ឆ្ងាញ់គ្មានពីរ​ដែរ ដូច្នេះ​កុំ​រំលង​ឲ្យ​សោះ​បើ​បាន​ទៅ​ដល់​បាំង​កក​ហើយ។

បើ​សិន​ជា​អ្នក​គ្រោង​នឹង​ចំណាយ​ពេល​មួយ​ថ្ងៃ​​នៅក្រុង​បាំងកក នៅ​ពេល​ព្រឹក​អ្នក​គួរ​ជិះ​រថភ្លើង​លើ​អាកាស​ (BTS) ទៅ​លេង​ផ្សារ​ចាក់តុចាក់ (Chatuchak) ដែល​ចំណាយ​ពេល​ជិះ​រថភ្លើង​ប្រហែល ១០ នាទី​អី​ប៉ុណ្ណោះ។ ក្រោយ​ដើរ​លេង​និង​សម្រាក​ញាំអាហារ​នៅ​លើ​សួន​នៅ​ចាត់តុចាក់​ដល់​រសៀល អ្នក​គួរ​ជិះ​រថភ្លើង​ក្រោម​ដី (MRT) នៅ​ក្បែរ​សួន​នោះ តម្រង់​ទៅ​China Town ដោយ​ចំណាយ​តែ​ខ្ទង់ ៥០ បាត​ប៉ុណ្ណោះ។ ពេល​ទៅ​ដល់​ China Town ពេល​រៀង​រសៀល​អ្នក​អាច​ដើរ​ថត​រូប​មើល​តំបន់​នៅទីនោះ ហើយ​ដល់​ល្ងាច​សឹម​ទៅ​ញាំ​អាហារ​ ធានា​ថា​ដំណើរ​កម្សាន្ត​ពេញ​មួយ​ថ្ងៃ​របស់​អ្នកនឹង​ពេញ​ដោយ​ភាព​រីករាយ។

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម