សាលាមត្តេយ្យមួយនៅជប៉ុនអោយសិស្សរៀន ដោយគ្មានរនាំងបាំងត្រឹមត្រូវ! ហេតុអ្វី?
Connect with us

គួរដឹង

សាលាមត្តេយ្យមួយនៅជប៉ុនអោយសិស្សរៀន ដោយគ្មានរនាំងបាំងត្រឹមត្រូវ! ហេតុអ្វី?

អោយតែលឺដល់ប្រទេសជប៉ុន ទស្សនះរបស់មនុស្សជាច្រើនចំពោះរាល់ទង្វើរបស់ប្រទេសមួយនេះមិនសូវជាមានភាពអវិជ្ជមានប៉ុន្មាននោះទេ ដោយសារតែប្រទេសធ្វើអោយមនុស្សជាច្រើនក្នុងពិភពលោលស្រលាញ់ គោរព និងយកតម្រាប់តាមទៅហើយ។ ជារឿយៗប្រទេសជប៉ុនតែងតែធ្វើរឿងប្លែកៗ ដែលជួនកាលមនុស្សទូទៅស្ទើរតែមិនយល់ពីហេតុផលរបស់ប្រទេសផងដែរ។

ពោលគឺដូចជាសាលាមេតេយ្យរបស់ប្រទេសជប៉ុនមួយនេះអញ្ចឹងដែរ។ ជាទូទៅ ឳពុកម្តាយយកកូនតូចទៅដាក់នៅក្នុងសាលាមតេ្តយ្យដើម្បីអោយពួកគេមានការមើលថែដិតដល់ បូករួមទាំងទទួលបានចំនេះដឹងប្រកបដោយគុណភាព។ ប៉ុន្តែសាលានេះបែរជាមកកូនសិស្សមត្តេយ្យដែលជាកុមារតូចៗមកអោយរត់ហាលថ្ងៃ ជាជាងអង្គុយនៅក្នុងបន្ទាប់បិទជិតម៉ាស៊ីនត្រជាក់ទៅវិញ។

សាលាមត្តេយ្យមួយនេះមានឈ្មោះថា ហ្វូជី។ វាមានលក្ខណះខុសគ្នាពីសាលាមត្តេយ្យផ្សេងៗទៀតត្រង់ថា សិស្សដែលរៀននៅទីនោះត្រូវបានគ្រូបណ្តោយអោយរត់លេង រឺឡើងដើមឈើជាដើម។ តាមប្រសាសន៍របស់លោក តេហ្សូកា នៅក្នុងកម្មវិធីវេទិកាសាធារណះដ៏ល្បីមួយឈ្មោះថា TED បានអោយដឹងថា កូនក្មេងគួរតែត្រូវបានបណ្តោយអោយធ្វើរឿងខ្លះៗ ដោយមិនចាំបាច់ការពារដិតដល់ពេកនោះទេ។

ការដែលអោយពួកគេអាចរត់លេងជាមួយមិត្តភក្តិ រឺក្មេងៗដទៃទៀត អាចធ្វើអោយពួកគេចេះបង្កើនស្មារតីសាមគ្គីគ្នា ដ៏ដូចជាបង្រៀនអោយពួកគេចេះយល់ពីអ្នកដទៃ និងរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ម្យ៉ាងវិញទៀត កូនសិស្សតូចៗទាំងនោះ ក៏អាចឡើងដើមឈើលេង ដោយសកម្មភាពនេះអាចចាត់ទុកជាបំនិនជីវិត វឹកហាត់ខ្លួនអោយមានភាពក្លាហានក៏ថាបាន។

ទោះបីជាសាលាអនុញ្ញាតអោយក្មេងតូចៗធ្វើរឿងជាច្រើនដូចនេះក្តី សាលាបានយកចិត្តយ៉ាងខ្លាំងដូចគ្នាទៅលើសុវត្ថិភាពរបស់កុមារដោយរួមមានតាំងការដាក់កម្លាំងអោយចាំមើលគ្រប់គ្រាន់ ខណះដែលក្មេងៗទាំងនោះក៏បំពាក់ទៅដោយមួយសមត្ថភាពការពារយ៉ាងល្អផងដែរ។ សាលាមត្តេយ្យនេះក៏អាចជាតម្រាប់របស់សាលាមតេ្តយ្យផ្សេងៗក្នុងការមើលថែក្មេងផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីឪពុកម្តាយជនជាតិជប៉ុនហ៊ានបណ្តោយអោយកូនតូចខ្លួនធ្វើដំណើរទៅរៀនខ្លួនឯងអញ្ចឹង?

រឿងរ៉ាវម្យ៉ាងរបស់ឪពុកម្តាយជនជាតិជប៉ុន ដែលធ្វើអោយឪពុកម្តាយជនជាតិដទៃទៀត នាំគ្នាស្ងើចសរសើរ និងហួសចិត្តគ្រប់គ្នា ព្រោះតែពួកគេមិនចង់ជឿថា ជនជាតិជប៉ុននេះបណ្តោយកូនរបស់ខ្លួនដែលមានអាយុមិនទាន់ដល់១០ឆ្នាំផង អោយធ្វើដំណើរទៅសាលារៀន និងត្រលប់មកផ្ទះវិញដោយខ្លួនឯង។

ប៉ុន្តែ តើហេតុអ្វីឪពុកម្តាយជនជាតិជប៉ុនហ៊ានបណ្តោយអោយកូនតូចខ្លួនធ្វើដំណើរទៅរៀនខ្លួនឯងអញ្ចឹង? ខាងក្រោមនេះគឺជាហេតុផលធំៗដែលជម្រុញអោយពួកគេសម្រេចចិត្តហ៊ានបណ្តោយបែបនេះ៖

១. សន្តិសុខល្អ

សន្តិសុខនៅប្រទេសជប៉ុន ត្រូវបានគេចាត់ទុកជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅក្នុងការរស់នៅ និងដើរហើរ ពោលអ្នកមិនចាំបាច់បារម្មណ៍បញ្ហាចាប់ជម្រិត ឆក់ប្លន់ រឺយ៉ាងណានោះទេ។ នៅតាមដងផ្លូវតូចធំសុទ្ធតែបំពាក់អោយប្រព័ន្ធកាម៉េរាសុវត្ថិភាព និងប៉ូលីសដើម្បីយាមអង្កត។ ដូច្នេះហើយទើបឪពុកម្តាយជប៉ុនហ៊ានបណ្តោយអោយកូនរបស់ខ្លួនទៅណាមកណាតែឯង។

២. ប្រជាជនចេះជួយគ្នា

ការបណ្តោយអោយកូនក្មេងធ្វើដំណើរតែម្នាក់ឯងអាចជារឿងមានគ្រោះថ្នាក់ ព្រោះតែពួកគេងាយស្រួលវវ្វេងផ្លូវ។ ប៉ុន្តែសម្រាប់ប្រទេសជប៉ុន ប្រជាជនពួកគេមានការជួយគ្នាសម្បើមណាស់ ពោលគឺប្រសិនជាពួកគេឃើញមានក្មេងណាដើរម្នាក់ឯងដូចជាវវ្វេងផ្លូវ ពួកគេនឹងរាយការណ៍ដល់សមត្ថភាពភ្លាមៗ។

៣. ប្រព័ន្ធយាន្តគមនាគមន៍មានគ្រប់គ្រាន់

ប្រព័ន្ធបណ្តាញគមនាគមន៍របស់ប្រទេសជប៉ុន គឺមានភាពជឿនលឿនបំផុត ដូច្នេះហើយក្មេងទាំងនោះអាចធ្វើដំណើរតាមវាជាទម្លាប់ប្រចាំថ្ងៃ ដោយមិនខ្លាចវវ្វេងនៅក្នុងការរកយាន្តជំនិះអ្វីធ្វើដំណើរនោះទេ។

៤. គ្មានជម្រើស

ការដែលឪពុកម្តាយជប៉ុនសម្រេចចិត្តធ្វើបែបនេះផងនោះ គឺដោយសារតែពួកគេពុំមានជម្រើស។ ការងារពួកគេច្រើនរាប់មិនអស់ ដែលមិនអាចអោយពួកគេចំនាយពេលទៅជូនកូនរបស់ខ្លួនទៅសាលា និងមកផ្ទះនោះទេ។ ដូច្នេះចង់រឺមិនចង់ ពួកគេត្រូវតែធ្វើបែបនេះ៕

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម