លោក គីណូរ៉ា អ្នកបង្កើតអុកចត្រង្គខ្មែរ អនឡាញគំរោងបង្កើត អោយកុំព្យូទ័រចេះលេងអុកចត្រង្គខ្មែរ ហើយមិនងាយមានជើងឯកណាអាចលេងឈ្នះបាន
Connect with us

គួរដឹង

លោក គីណូរ៉ា អ្នកបង្កើតអុកចត្រង្គខ្មែរ អនឡាញគំរោងបង្កើត អោយកុំព្យូទ័រចេះលេងអុកចត្រង្គខ្មែរ ហើយមិនងាយមានជើងឯកណាអាចលេងឈ្នះបាន

សំរាប់អ្នកដែលចូលចិត្តិលេងអុកចត្រង្គខ្មែរយើង និង បានស្គាល់ខ្លះហើយពីការលេងអុកអនឡាញតាមទូរស័ព្ទនិង កុំព្យូរទ័រ ដែលបង្កើតដោយលោក គីណូរ៉ា។ ហើយមានអ្នកខ្លះប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាល្បែងអុកចត្រង្គរបស់លោកមិនមានដាក់អោយលេងអុកជាមួយកុំព្យូរទ័របាន ហើយមានអ្នកខ្លះយល់ថាការបង្កើតកុំព្យូទ័រលេងជាមួយមនុស្សមិនពិបាកអ្វីទេ។

លោកគីណូរ៉ា បានលើកឡើងថាការធ្វើអោយមានកុំព្យូរទ័រលេងជាមួយមនុស្សបានវាពិតជាមិនពិបាកទេ ប៉ុន្តែ បើធ្វើអោយកុំព្យូរទ័រ ខ្លាំង ដែលមនុស្សមិនអាចលេងអុកឈ្នះបាននោះវាមិនងាយស្រួលទេ ហើយត្រូវចំណាយពេវេលាមិនតិចជាង៣ឆ្នាំ ហើយត្រូវពឹងលើបីផ្នែកសំខាន់ៗគឺ:

១. ផ្នែក វិភាគក្រឡាដោយប្រើ AI (Artificial Intelligence)
ចំពោះផ្នែកនេះ គឺ ត្រូវពឹងផ្អែកលើអ្នកជំនាញខាងសរសេរកម្មវិធីទាំងស្រុង ដោយអ្នកសរសេរត្រូវដឹង ក្បួនលេងផង ដើម្បីសរសេរ។ ហើយអ្នកសរសេរត្រូវចេះ algorithm ខ្លះដូចជា

  • Minimax algorithm
  • Alpha-beta pruning
  • Killer heuristic
  • Iterative deepening depth-first search
  • Null-move heuristic
  • Late Move Reductions

២. ផ្នែក ក្បួនយុទ្ធសាស្រ្ត បញ្ចូលពី អ្នកលេងជំនាញផ្សេងៗគ្នា
បន្ទាប់ពីសរសេរ AI និងប្រើ algorithm ដើម្បីស្វែងរកក្រឡា ណាល្អសំរាប់ដើរ ហើយនោះ អ្នកសរសេរកម្មវិធី ត្រូវ សហការជាមួយនឹង អ្នកលេងខ្លាំងពូកែ ដើម្បីធ្វើការសាកល្បងប្រកួតជាមួយកម្មវិធី កុំព្យូរទ័រ របស់ខ្លួន។ ហើយស្វែងរកចំនុចខ្សោយណាដែរ កុំព្យូទ័រលេងចាញ់មនុស្ស។ ដោយយកចំនុចនោះដាក់ចូលក្នុង តារាង កំណត់ពិន្ទុនៃជំហ៊ានដើរ។ ផ្នែកនេះហើយដែលត្រូវការពេវេលារាប់ឆ្នាំ ដើម្បីសំរិតសំរាំង ការគិតរបស់កុំព្យូរទ័រ អោយខ្លាំងឡើងៗ។ ករណី ដូចអុកអន្តរជាតិ (Chess International Rule) គេមានកម្មវិធី អុកគេខ្លាំងដូចជាកម្មវិធី អុក Stockfish ត្រូវបានបង្កើតដោយអ្នកសរសេរកម្មវិធីមិនតិចជាង ១០នាក់ទេ ហើយមានអ្នកចូលរួមធ្វើការសាកល្បង រាប់លាននាក់។ ក្រៅពី កម្មវិធី Stockfish ក៏មានកម្មវិធីខ្លាំង ផ្សេងៗទៀតដែលដែលអាចលេងអុកអន្តរជាតិបាន។

៣. ផ្នែក ល្បឿននៃការគិតរបស់ CPU
ក្រោយពីបញ្ចប់ការសរសេរ កម្មវិធី ជាផ្លូវការហើយ ត្រូវយកកម្មវិធីនេះដំណើរការលើ ប្រព័ន្ធកុំព្យូរទ័រ  ដែលមាន ការគិតរបស់ CPU ខ្លាំងទើប អ្នកលេងអុកមិនអាចលេងយកឈ្នះបាន។ ការប្រកួតជំរើស គឺគេ កំណត់ពេលវេលា បើយើង មានកុំព្យូរទ័រ ដែល មាន CPU ទាប នោះ កុំព្យូទ័រ នឹង មិនអាចឈ្នះមនុស្សបានទេ។ នៅ ខែកុម្ភះ 2018 កម្មវិធី Stockfish  បានដំណើរការ ល្បែងអុកអន្តរជាតិចំនួន 634 លានក្តារ ដែរត្រូវចំណាយរយះពេល 927 ឆ្នាំនៃរយះពេល ដើរសរុប របស់ CPU កុំព្យូរទ័រទាំងអស់បូកបញ្ចូលគ្នាតែមួយ។

ដោយកត្តានៃផ្នែកទាំងអស់នេះហើយដែល ជាហេតុធ្វើអោយ ការបង្កើតកុំព្យូរទ័រដែលអាចលេងអុកខ្មែរ ពិបាកនឹងបង្កើតបានជោគជ័យ។ យ៉ាងណាក៏ដោយ លោកបានរំពឹងលើ កម្មវិធី  Stockfish  ដែលជាកម្មវិធីបើកចំហរ ដោយលោកនឹង ពិនិត្យមើល និង កែប្រែកម្មវិធីនេះដោយដាក់បញ្ចូលក្បួនអុកខ្មែរចូល។

លោក គីណូរ៉ា (Ky Nora) គឺជាជនជាតិខ្មែរ ដែលមានដុង ក្នុងការសរសេរហ្គេម និង វក់វីទៅនឹងការបង្កើតហ្គេមដោយខ្លួនឯង។ លោកបានបញ្ចប់ការសិក្សាផ្នែកពត៏មានវិទ្យានៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅឆ្នាំ 2003​ ។

  • ឆ្នាំ 2003 – 2008 : ជាវិស្វករ សរសេរកម្មវិធីអោយ ក្រុមហ៊ុន Allweb
  • 2009 – 2010 : លោកចាប់ផ្តើមបង្កើកក្រុមតូចមួយដើម្បីសរសេរ ហ្គេម 3D ដែលមានលំនាំ ដូច ហ្គេម AK Online តែខុសត្រង់លោកបញ្ចូលអោយមានការប្រើសិល្ប៏វេទមន្ត។ រូបលោកគឺជាអ្នកសរសរ កូដ និង មានអ្នក រចនារូបភាព 3D បីរូបទៀត ដូចជា លោក យក់ ជីវរី (Yok Chivalry), លោក ណុប ណារិន (Nob Narin), និង កញ្ញា ថាច មួយសីុម (Tach Mouy Sim)។ ដោយសារ ការធ្វើហ្គេម 3D នេះ មើលទៅមានលក្ខណះកាន់តែធំឡើងៗ និង មិនមានធនធានសំរាប់ បន្ត ហើយនិងមើលទៅត្រូវចំណាយពេលវេលាយូរទៀត លោកក៏សំរេចចិត្តិបិទទ្វារសិន។
  • 2011 : លោកក៏ចាប់ផ្តើមងាកមករកទីផ្សារ ហ្គេមទូរស័ព្ទ ដោយបង្កើតក្រុមថ្មី ហើយលោកក៏សំរេចចិត្តិ យកហ្គេម 3D ដែលលោកផ្អាកឆ្នាំមុនទៅ ទាក់ទងជាមួយកុ្រមហ៊ុនសប្បាយ (Sabay) ដោយសង្ឃឹមថា អាចនឹងសហការ ធ្វើហ្គេមថ្មីនេះ ដែលមានលក្ខណះជារបស់ខ្មែរសុទ្ធសាទ្ធ។ ប៉ុន្តែ Sabay បានបដិសេធចោល នូវសំណើរ ដោយមូលហេតុមានកង្វះខាត យ៉ាងច្រើននៅក្នុង ហ្គេមរបស់លោក។ រហូតដល់ឆ្នាំ 2012 លោកក៏បិទនិង ផ្អាកដំណើរការម្តងទៀត។ ហើយលោកក៏សំរេចចិត្តិទៅជួយអាជីវកម្មរបស់គ្រួសារវិញ។
  • 2014 – បច្ចុប្បន្ន : លោកធ្វើការម្នាក់ឯង លើហ្គេម អនឡាញ ផង និង ជួយការងារ គ្រួសារផង។ លោកបានជោគជ័យលើហ្គេមប្រភេទក្តារ ជាពិសេសហ្គេម អុកចត្រង្គខ្មែរ។

សូមមើលស្នាដៃដែលលោកមិនបាន បញ្ចេញ មកក្នុង ទីផ្សារ នៅតំណរភ្ជាប់ខាងក្រោម
ស្នាដៃចាស់ៗ របស់លោកគីណូរ៉ា

 

(អត្ថបទពាណិជ្ជកម្ម)

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម