សញ្ញាទាំង ៨​​ ដែលបញ្ជាក់ថាអ្នកនឹងមិនអាចក្លាយជាអ្នកមានស្តុកស្តមបាន
Connect with us

បែបផែនជីវិត

សញ្ញាទាំង ៨​​ ដែលបញ្ជាក់ថាអ្នកនឹងមិនអាចក្លាយជាអ្នកមានស្តុកស្តមបាន

ផ្ទុយពីផ្នត់គំនិតរបស់មនុស្សទូទៅ មហាសេដ្ឋីម្នាក់បាននិយាយថា​ អ្នកណាក៏អាចក្លាយជាអ្នកមានបានដែរ ប៉ុន្ដែអ្វីដែលសំខាន់គឺថា មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលចេះចាប់យកឪកាសរឺបង្កើតឪកាសមួយនោះដោយខ្លួនឯង។ ជាការពិតណាស់ អនាគតរបស់មនុស្សម្នាក់គឺកើតចេញពីអ្វីដែលពួកគេកំពុងគិតរឺធ្វើក្នុងពេលបច្ចុប្បន្ន។ ដូច្នេះហើយ ប្រសិនបើអ្នកកំពុងតែមានសញ្ញាទាំង ៨ ខាងក្រោមនេះ អ្នកប្រហែលជានឹងមិនអាចក្លាយជាអ្នកមាននោះទេ។  ​

១. អ្នកគិតតែពីខំ៖ ការខិតខំធ្វើការរាល់ថ្ងៃដោយគ្មានការវិវត្តផ្លាស់ប្ដូរអ្វីសោះនឹងមិនអាចនាំអ្នកដើរទៅរកវិថីជោគជ័យនោះទេ។ ហេតុនេះហើយ អ្នកត្រូវតែមានភាពឆ្លាតវ័យ។ ឧទាហរណ៍ អ្នកអាចធ្វើការវិនិយោគទុនក្នុងផ្សារមូលប័ត្រដើម្បីរកប្រាក់បន្ថែម បើយោងតាមអ្នកប្រឹក្សាយោបល់ផ្នែកហរិញ្ញវត្ថុម្នាក់។ គាត់បានបន្ថែមថា វាមិនមានហានិភ័យខ្ពស់ មិនចំណាយលុយច្រើន ហើយក៏មិនចំណាយពេលច្រើនផងដែរ។

២. អ្នកគិតតែពីសន្សំ៖ ការសន្សំជារឿងល្អ ប៉ុន្ដែផ្នត់គំនិតរបស់មហាសេដ្ឋីភាគច្រើនមិនមែនជាការសន្សំតែមួយមុខនោះទេ តែជាវិធីក្នុងការរកប្រាក់បន្ថែមដោយប្រើប្រាក់សន្សំដែលពួកគេមាន។  

៣. អ្នកចាយលើសពីសមត្ថភាព៖ អ្នកប្រហែលជាគិតថា ការចាយលើរបស់ថ្លៃៗអាចជំរុញឲ្យអ្នកខិតខំរកប្រាក់ឲ្យបានច្រើន ប៉ុន្ដែវាក៏អាចជាមហន្ដរាយដ៏ធំមួយផងដែរ។

៤. អ្នកពេញចិត្តនឹងប្រាក់ចំណូលថេរ៖ មហាសេដ្ឋីមិនមែនក្លាយជាអ្នកមានទ្រព្យសម្បត្តិតាមរយៈប្រាក់ខែរឺប្រាក់គិតជាម៉ោងនោះទេ ប៉ុន្ដែពួកគេភាគច្រើនទទួលបានប្រាក់តាមរយៈលទ្ធផលនៃគម្រោង រឺការធ្វើជំនួញ។

៥. អ្នកកំពុងព្យាយាមធ្វើតាមអ្នកដទៃ៖ អ្នកប្រហែលជាចង់ធ្វើដូចបុគ្គលជោគជ័យណាម្នាក់រឺក៏ចង់ធ្វើដូចឪពុកម្ដាយរបស់អ្នក។ ប៉ុន្ដែការធ្វើបែបនេះមិនអាចនាំអ្នកទៅរកភាពជោគជ័យបាននោះទេ។ អ្នកត្រូវតែធ្វើអ្វីដែលអ្នកស្រលាញ់ ទើបអ្នកអាចធ្វើវាដោយការពេញចិត្តបាន។

៦. អ្នកពេញចិត្តនឹងជីវិតសុខស្រួល៖ គោលដៅរបស់មនុស្សភាគច្រើនគឺភាពសុខស្រួលផ្លូវកាយ ផ្លូវចិត្តនិងផ្លូវអារម្មណ៍ ប៉ុន្ដែភាពសុខស្រួលទាំងនេះនឹងមិនមែនជាអ្វីដែលមហាសេដ្ឋីភាគច្រើនតែងតែគិតនោះទេ ដោយសារតែពួកគេដឹងថា ការក្លាយជាអ្នកមានមិនមែនជារឿងងាយស្រួល ហើយវាទាមទារឲ្យពួកគេយកឈ្នះភាពភ័យខ្លាចនិងហ៊ានប្រថុយដោយមានការពិចារណា។

៧. អ្នកមិនមានគោលដៅ៖ តើអ្នករកប្រាក់ដើម្បីអ្វី? ដើម្បីិទិញផ្ទះ? ទិញឡាន? ដើរកំសាន្ដ? ការរៀបចំផែនការសម្រាប់ប្រាក់ដែលអ្នករកបានគឺមានសារៈសំខាន់ណាស់។ មហាសេដ្ឋីម្នាក់បាននិយាយថា មូលហេតុចំបងដែលមនុស្សភាគច្រើនមិនអាចទទួលបានអ្វីដែលពួកគេចង់បាន គឺដោយសារពួកគេមិនដឹងពីអ្វីដែលពួកគេចង់បានពិតប្រាកដ។

៨. អ្នកគិតថាអ្នកមិនអាចក្លាយជាអ្នកមាន៖ បើអ្នកគិតបែបនេះហើយ អ្នកប្រាកដជានៅតែប៉ុនហ្នឹង! កុំគិតថា ភាពជាអ្នកមានទ្រព្យសម្បត្តិគឺសម្រាប់តែមនុស្សដែលមានសំណាង! អ្នកត្រូវមានការរំពឹងទុកខ្ពស់ ហើយព្យាយាមដើរឲ្យដល់គោលដៅមួយនោះ។ បើទោះជាមិនដល់ចំនុចមួយនោះ យ៉ាងហោចណាស់ក៏អាចជិតដល់ដែរ៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ ឆ្លងកាត់ការប្រមាថដ៏ខ្លាំងមួយ ធ្វើឲ្យ Jack Ma ក្លាយជាសេដ្ឋីលំដាប់ពិភពលោកដល់សព្វថ្ងៃ!

មហាសេដ្ឋីលំដាប់ពិភពលោក Jack Ma មានប្រវត្តិជូរចត់ជាច្រើនក្នុងជីវិត ដែលទម្រាំតែមានថ្ងៃក្លាយជាសេដ្ឋីដ៏មានមហាសាលបំផុតដូចពេលនេះ។ តើលោកធ្លាប់ឆ្លងកាត់ការលំបាកអ្វីខ្លះក្នុងជីវិត?

ជាការពិតណាស់ ជីវិតមនុស្សរស់នៅសព្វថ្ងៃនេះ មានអ្នកខ្លះទទួលបានទ្រព្យសម្បត្តិស្តុកស្តម្ភពីគ្រួសារ ជីអាជីវកម្មបន្តពីឪពុកម្តាយ​បានធ្វើឲ្យពួកគេមានភាពងាយស្រួល និងសុីវិល័យជាងអ្នកដែលខំប្រឹងតែពីបាតដៃទទេ ពីចំណុចសូន្យឡើងដល់កម្រិតកំពូល​ដូចជា Jack Ma បានណាស់។

នៅក្នុងជីវិតដ៏សែនជូរចត់របស់ មហាសេដ្ឋីរូបនេះ ដែលធ្លាប់បានប្រាប់សារព័ត៌ក្រៅស្រុកថា «ក្នុងជីវិតរបស់ខ្ញុំ បានចងចាំ​រឿង​ដ៏មិននឹកស្មានដល់មួយ នៅពេលដែលខ្ញុំសម្ភាសការងារជាមួយនឹងក្រុមហ៊ុនមាន់បំពងដ៏ល្បី KFC ក្នុងចំណោម 25 នាក់ មាន​បេក្ខភាព 24 នាក់ត្រូវបានជ្រើសរើសជាបុគ្គលិក មានតែខ្ញុំម្នាក់គត់ ដែលត្រូវគេបដិសេធមិនទទួលយក»។

ប្រហែលមក​ពីរឿងនេះហើយ ដែលជាដើមចមធ្វើឲ្យរូបលោក Jack Ma មានថ្ងៃនេះ ដោយសារតែការឈឺចាប់នឹងការប្រមាថសុំការងារ​គេ​ធ្វើ ឬមកពីគេមើលងាយគាត់ថាមិនសមនឹងឲ្យចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយនេះ។

នៅក្នុងខ្សែជីវិតដ៏ជូរចត់របស់គាត់ អាចក្លាយជាមេរៀនដ៏ល្អសម្រាប់យើងយកមករិះគិតដោយខ្លួនឯងថា ក្នុង​នាមគាត់ជាមនុស្ស​សាមញ្ញដែលធ្លាប់គេមិនទទួលឲ្យចូលបម្រើការងារក្នុងហាងមាន់បំពងមួយកន្លែង ថ្ងៃនេះគាត់បានប្រែក្លាយខ្លួនជា​មហា​សេដ្ឋីលំដាប់ពិភពលោក មានទ្រព្យសម្បត្តិរាប់លានដុល្លារបាន ចុះហេតុអ្វីអ្នកមិនអាចធ្វើបានដូចគាត់ បើមិនបានទេតើនៅខ្វះចំណុចណាខ្លះ? សួរសំណួរដល់ខ្លួនឯង ប្រឹងប្រែងព្យាយាមបន្ថែម និងរកចម្លើយនេះឲ្យឃើញ ថ្ងៃមុខអ្នកប្រាកដជាមានថ្ងៃដូច​ជាគាត់ពុំខានឡើយ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម