ហេតុអ្វីបានជាគ្រូពេទ្យមិនសូវចង់ចាក់ថ្នាំសន្លប់អោយអ្នកជម្ងឺ?
Connect with us

គួរដឹង

ហេតុអ្វីបានជាគ្រូពេទ្យមិនសូវចង់ចាក់ថ្នាំសន្លប់អោយអ្នកជម្ងឺ?

ថ្នាំសន្លប់ ត្រូវបានគេប្រើប្រាស់ជាច្រើនឆ្នាំណាស់មកហើយនៅក្នុងវិស័យសុខាភិបាល។ គេប្រើប្រាស់ថ្នាំសន្លប់ ចាក់អោយអ្នកជម្ងឺជាពិសេសមុនពេលដែលទទួលការព្យាបាល រឺធ្វើការវះកាត់អ្វីមួយធំៗ ដើម្បីជួយសម្រួលដោយការឈឺចាប់នៅពេលកំពុងតែព្យាបាល ក៏ដូចជាដើម្បីអោយគ្រូពេទ្យអាចធ្វើការងាររបស់ខ្លួនដោយងាយស្រួលងាយមុន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្រាប់ការព្យាបាលក្នុងពេលបច្ចុប្បន្ននេះ គ្រូពេទ្យមិនសូវជាចង់ប្រើប្រាស់ថ្នាំសន្លប់លើអ្នកជម្ងឺប៉ុន្មាននោះទេ ប្រសិនជាពួកគេមានជម្រើសនៅក្នុងការមិនប្រើ រឺជួនកាលដើម្បីជំនួសថ្នាំសន្លប់ ពួកគេអាចប្រើប្រាស់ថ្នាំស្ពឹកវិញក៏មាន។

ហេតុអ្វីបានជាគ្រូពេទ្យមិនសូវចង់ប្រើប្រាស់ថ្នាំសន្លប់អញ្ចឹង?
ហេតុផលទីមួយគឺដោយសារតែមិនចាំបាច់។ ប្រសិនកាលណាដែលគ្រូពេទ្យឃើញថាអ្នកជម្ងឺមិនចាំបាច់ដល់ទទួលយកការចាក់ថ្នាំស្ពឹកនៅពេលទទួលការព្យាបាល នោះគ្រូពេទ្យនឹងមិនចាក់អោយអ្នកជម្ងឺនោះទេ ព្រោះការព្យាបាលទាំងនោះប្រហែលជាមានសភាពតូចតាចធម្មតាដូចជាការដេររបួស រឺវះយកគីសចេញពីកន្លែងមិនសំខាន់ជាដើម។

លើសពីនោះទៅទៀត គ្រូពេទ្យមិនប្រើប្រាស់ថ្នាំសន្លប់នោះទេ ប្រសិនជាលក្ខខណ្ឌរបស់អ្នកជម្ងឺនោះមិនសមប្រកប ដូចជាអ្នកជម្ងឺប្រហែលជាកំពុងមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនជាដើម។ ការចាក់ថ្នាំសន្លប់ចូលទៅ អាចបង្កជាបញ្ហាផ្សេងៗដល់ទារក ហើយវាក៏អាចធ្វើអោយប៉ះពាល់ដល់គុណភាពនៃទឹកដោះម្តាយផងដែរ។

ក្រៅពីនោះ ដោយសារតែថ្នាំសន្លប់មានគុណវិបត្តិរបស់វា ពោលគឺជាផ្តល់ជាលទ្ធផលវិជ្ជមានមួយចំនួនដល់រាងកាយអ្នកជម្ងឺដូចជាការគិត ការចងចាំ ការផ្តល់ប្តូរអារម្មណ៍ជាដើម ដូច្នេះហើយគ្រូពេទ្យមិនសូវចង់ប្រើប្រាស់ថ្នាំសន្លប់លើអ្នកជម្ងឺនោះទេ៕

អត្ថបទល្អផ្សេងទៀត៖ ការពិត ដោយសារតែបញ្ហាដែលយើងតែងធ្វេសប្រហែសនេះសោះ បានជាធ្វើឲ្យសន្លប់

យើងតែធ្លាប់បានឃើញ និង បានលឺមកហើយអំពីមនុស្សដែលសន្លប់ បាត់បង់ស្មារតីជាដើម។ អ្នកខ្លះថា ការសន្លប់បាត់បង់ស្មារតីនោះ មកពីព្រលឹងរបស់គេហោះចេញពីខ្លួនជាដើម។ ប៉ុន្តែ តើអ្នកបានដឹងពីមូលហេតុដែលអ្នកសន្លប់ដែរទេ? ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលបណ្តាលឲ្យអ្នកសន្លប់៖

១. សំពាធឈាមរបស់អ្នកធ្លាក់ចុះ

Syncope គឺជាពាក្យបច្ចេកទេស ដែលប្រើចំពោះការសន្លប់។ Melisa Lai-Becker បាននិយាយថា ការសន្លប់បណ្តាលមកពី អុកស៊ីហ្សែន ឬ ជាតិស្ករធ្លាក់ចុះ ក្នុងការបញ្ជូនទៅកាន់ខួរក្បាល ដែលធ្វើឲ្យឈានដល់ចំណុចមួយដែលធ្វើឲ្យវាលែងដើរ។ វាហាក់ដូចជាពេលដែលយើងគេងលក់អញ្ចឹងដែ។ បេះដូងនៅដើរ យើងនៅដកដង្ហើម ប៉ុន្តែ យើងមិនដឹងខ្លួនទេ។

Vasovagal syncope គឺជាហេតុផលដែលពេញនិយមដែលធ្វើឲ្យអ្នកសន្លប់ រហូតដល់ ២៥ ទៅ ៤០%។ វាកើតឡើងនៅពេលដែលប្រព័ន្ធប្រសាទ ដែលគ្រប់គ្រងសំពាធឈាម ឈប់ដំណើរការ ដោយសារតែ បញ្ហា ដូចជា ឈរយូរម៉ោង ក្តៅខ្លាំង ភ័យជាដើម។

២. អ្នកជួបប្រទះនឹងបេះដូងលោតញាប់ពេក

បើយោងតាម Mayo Clinic មួយភាគបួន នៃការសន្លប់ ទាក់ទងនឹង​ បេះដូងលោតមិនប្រក្រតី ។ Dr. Lai-Becker ជាទូទៅ បេះដូងលោតលឿនពេក ប្រហែលជា ១៥០ ដងក្នុង ១នាទី។ នៅពេលដែលបេះដូងលោតញាប់ពេក អ្នកមានឈាមច្រើនក្នុងខ្លួន ប៉ុន្តែ បេះដូងមិនអនុញាតិឲ្យមានពេលគ្រប់គ្រាន់សំរាប់ឈាមនោះហូរទៅឲ្យដល់ខួរក្បាលនិង ខ្លួនប្រាណទេ។

Arrythmias មិនដល់ថ្នាក់ធ្ងន់ធ្ងរទេ ប៉ុន្តែ គេអាចដឹងពីបញ្ហាដែលកើតមានឡើង ដោយនៅពេលពិនិត្យជំងឺ។ នេះជាហេតុផលដែលសំខាន់ដើម្បីទៅឲ្យពេទ្យពិនិត្យមើល។

៣. អ្នកឃ្លានខ្លាំងពេក

ពេលខ្លះ អ្នកប្រហែលជាមានបទពិសោធន៍ ដែលមិនល្អ ដែលអ្នកមិនបានញ៉ាំអាហារ ដែលធ្វើឲ្យអ្នកឃ្លានពេក។ វាធ្វើឲ្យខួរក្បាលរបស់អ្នកមិនមានអ្វីសំរាប់ដំណើរការ។

ជាតិស្ករក្នុងឈាមធ្លាក់ចុះ អាចបណ្តាលឲ្យមានការសន្លប់ ដោយសារតែ ខួរក្បាលរបស់អ្នកបានបាត់បង់ថាមពលខ្លាំង ដែលហៅថា ក្លុយកូស។ សំរាប់អ្នកដែលមានជំងឺទឹកនោមផ្អែម គេអាចនឹងបាត់បង់ស្មារតីភ្លាមបើសិនជាគេមិនបានញ៉ាំអាហារ។ ប៉ុន្តែDr. Lai-Becker និយាយថា បើមនុស្សធម្មតាវិញ គេអាចនឹងញ័រ ឬ បែកញើស ឬ អាចសន្លប់បើគេមិនបានញ៉ាំអាហារ។

៤. អ្នកមានអារម្មណ៍រំជើបរំជួលពេក

យើងអាចមើលឃើញការសន្លប់ក្នុងទូរទស្សន៍ដែលបណ្តាលមកពីការប៉ះទង្គិចផ្នែកអារម្មណ៍។ វាជាការពិត។ Dr. Lai-Becker  និយាយថា មនុស្សម្នាក់អាចនឹងសន្លប់បើសិនជាគេលឺអ្វីដែលមិនល្អ។ ឧទាហរណ៍ថា មនុស្សមួយចំនួន សន្លប់ពេលដែលអ្នកដែលគេស្រលាញ់ស្លាប់។ វាកើតឡើង នៅពេលដែលអ្វីមួយកើតចំពោះអារម្មណ៍។ ជាជារឿងធម្មតាទេ ដែលមនុស្សសន្លប់ព្រោះតែ ការប៉ះទង្គិចផ្លូវអារម្មណ៍។ ចំពោះអ្នកវិទ្យាសាស្រ្តមួយចំនួនមិនទទួលយល់ព្រមជាមួយនឹងការសិក្សានេះទេ ដោយសារតែ ការប៉ះទង្គិចផ្លូវអារម្មណ៍បណ្តាលមកពីការធ្លាក់ចុះសំពាធឈាមផងដែរ។

៥. ក្រោកឈរ

នៅពេលដែលអ្នកក្រោកឈរ ឈាមរបស់អ្នកត្រូវបានទំនាញទាញចុះ ដែលធ្វើឲ្យអ្នកមានសំពាធឈាមទាប។ និយាយថា ក្នុងករណីនេះ កំលាំងទំនាញទាញកុំឲ្យឈាមធ្វើដំណើរទៅខួរក្បាលរបស់អ្នកលឿនពេក។ ជាទូទៅ នៅពេលដែលអ្នកសំពាធឈាមទាប ខួរក្បាលនឹងឲ្យសញ្ញាទៅបេះដូងដើម្បីឲ្យផលិតឈាមបន្ថែម ដែលធ្វើឲ្យអ្នកមិនមានអារម្មណ៍ដឹងខ្លួនទេ។ សន្លប់ ឬ មានអារម្មណ៍វិលមុខនៅពេលដែលអ្នកក្រោកឈរឡើងច្រើនដង ជាសញ្ញានៃបញ្ហាសុខភាព។ អ្នកគួរតែទៅពិនិត្យ នៅមន្ទីរពេទ្យ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម