ហេតុអ្វីបានជាអ្នកត្រូវមើលកន្ទុយលេខក្រដាស $១០០ រាល់ពេលដែលចាយម្តងៗ?
Connect with us

គួរដឹង

ហេតុអ្វីបានជាអ្នកត្រូវមើលកន្ទុយលេខក្រដាស $១០០ រាល់ពេលដែលចាយម្តងៗ?

តើអ្នកមានដែលចំណាំទេថា រៀងរាល់ពេលដែលអ្នកត្រូវយកក្រដាស $១០០ចាយ អ្នកតែងតែត្រួតពិនិត្យលេខបីខ្ទង់ខាងក្រោយ និងអក្សរដែលនៅលើក្រដាសនោះអោយច្បាស់សិន សឹមអោយទៅអ្នកដទៃដើម្បីគិតប្រាក់។ តើហេតុអ្វីបានជាអ្នកត្រូវធ្វើបែបនេះទៅវិញ?

សម្រាប់មនុស្សមួយចំនួន ពួកគេប្រហែលជាបានដឹងពីហេតុផលពីក្រោយការដែលធ្វើបែបនេះហើយ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់ដឹង ហេតុផលដែលធំបំផុតដែលអ្នកគួរតែមើលកន្ទុយលេខ និងអក្សរនៅពេលដែលអ្នកចាយក្រដាស $១០០ នេះ ក៏ព្រោះតែដើម្បីសុវត្ថិភាពនៃការប្រើប្រាស់លុយ និងការពារការក្លែងបន្លំ។

ដោយសារតែក្រដាស$១០០នេះតម្លៃ អញ្ចឹងហើយ ជារឿយៗតែងតែមានការក្លែងបន្លំលុយក្លែងក្លាយមកថាជាលុយពិតប្រាកដ ដូច្នេះហើយនៅពេលដែលអ្នកចំនាំប្រាក់របស់អ្នកបានមុនពេលហុចទៅអោយគេ គេមិនអាចក្លែងបន្លំលុយហើយថាលុយអ្នកជាលុយក្លែងក្លាយនោះឡើយ។

ជួនកាលប្រសិនជាគេចង់បន្លំលុយរបស់អ្នក គេអាចផ្លាស់ប្តូរសន្លឹកលុយយ៉ាងងាយស្រួល ព្រោះអ្នកប្រហែលជាមិនបានចំនាំលុយនោះទេ ប៉ុន្តែបើលុយនោះជាលុយក្លែងក្លាយពិតប្រាកដ អ្នកក៏អាចដឹងពីប្រភពថាលុយនោះអ្នកប្រហែលជាបានពីណាដែរ។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការចាយវាយប្រាក់ផ្ទាល់ខ្លួនរបស់អ្នកជៀសវាងមានការក្លែងបន្លំ អ្នកគួរតែចំនាយពេលប៉ុន្មានវិនាទីដើម្បីធ្វើទម្លាប់នេះ ទើបជាការល្អ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីបានជាចិន ហាមឃាត់មិនអោយប្រើប្រាស់អក្សរ “N” ទៅវិញ?

ពត៌មានទាក់ទងទៅនឹងប្រទេសចិន ជាពិសេសរដ្ឋាភិបាលចិនទាក់ទិននឹងការលុបបំបាត់នូវអណត្តិរបស់ប្រធានាធិបតីនៅមិនទាន់សាបរលុបពីការចាប់អារម្មណ៍របស់អ្នកតាមដានពត៌មានផង ឥឡូវនេះមានសារពត៌មានជាច្រើនទៀតបានសរសេរថារដ្ឋាភិបាលចិន ថែមទាំងហាមមិនអោយមានការប្រើប្រាស់អក្សរ “N” ទៀតផង។

តើមានរឿងអ្វីកើតឡើងបានជាចិន “N” បែរជាហាមរឿងបែបនេះទៅវិញ?
ពាក់ព័ន្ធនឹងការហាមឃាត់នេះ បើតាមលោកសាស្ត្រាចារ្យ វ៉ិចទ័រ ម៊ែរ ដែលមានអ្នកជំនាញផ្នែកអក្សរសាស្ត្រចិន នៅឯសាកលវិទ្យាល័យផេនស៊ីវេនៀ បានបង្ហាញអោយដឹងថា រដ្ឋាភិបាលចិនអាចនឹងយល់ថាអក្សរ “N” គឺមានន័យថា n>2 នៅក្នុងគណិតវិទ្យា ដែលការប្រើប្រាស់វានេះគឺហាក់បីដូចជាសើចចម្អក ឌៀមដាម រឺសម្តែងការប្រឆាំងទៅដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលចិន។

ទន្ទឹមនឹងការប្រើប្រាស់អក្សរនេះទៀត សូម្បីតែពាក្យមួយចំនួនដូចជា “immortality”, “infinity”, “ascend the throne” និងការបង្ហោះរូបតុក្កតា Winnie the Pooh ក៏ត្រូវបានគេហាមឃាត់នៅលើអ៊ីនធឺណែតដូចគ្នា ព្រោះពួកវាត្រូវបានចាត់ចូលជាទង្វើមិនយល់ស្របពេញចិត្តជាមួយនឹងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ ការបិទផ្អាកប្រើប្រាស់នេះប្រហែលជាគ្រាន់តែធ្វើឡើងក្នុងរយះពេលខ្លីមួយតែប៉ុណ្ណោះ បើតាមការប៉ាន់ស្មានរបស់អ្នកជំនាញ៕

មតិយោបល់

ពេញនិយម