ហេតុផលអ្វីទើបបានជានូវសុខៗអ្នកមានអារម្មណ៍ចង់ក្អួត?
Connect with us

សុខភាព & សម្រស់

ហេតុផលអ្វីទើបបានជានូវសុខៗអ្នកមានអារម្មណ៍ចង់ក្អួត?

តើអ្នកធ្លាប់ដែរទេ? ជួនកាល នៅសុខៗទាំងដែលអ្នកពុំមានជម្ងឺអ្វីសោះ ប៉ុន្តែអ្នកបែរជាមានអារម្មណ៍ចង់ក្អួតទៅវិញ? តើវាបណ្តាលមកពីមូលហេតុអ្វី? អាការះវិលមុខ រកចង់ក្អួតនៅមិនសុខក្នុងខ្លួន អាចបណ្តាលមកពីហេតុផលមួយចំនួន ដោយក្នុងនោះមានខ្លះជាដំណឹងល្អ ខ្លះជាដំណឹងអាក្រក់ និងខ្លះអាចជារឿងធម្មតាមួយ។

អាការះនេះអាចកើតមានលើមនុស្សគ្រប់គ្នា មិនប្រកាន់វ័យ រឺអាយុ។ ប្រសិនជាអ្នកនៅសុខៗក៏មានអារម្មណ៍ចង់ក្អួត ហើយចង់ដឹងពីប្រភពនៃអាការះនេះ អ្នកអាចចាប់អារម្មណ៍តាមវិធីមួយចំនួនដូចជា៖

១. ពេលដែលក្អួត
តើអ្នកក្អួតនៅពេលណា? ប្រសិនជាអ្នកទទួលទានគ្រឿងស្រវឹង ពិតណាស់វាអាចនឹងធ្វើអោយក្អួត បើពិសាលើសកំណត់។ ប៉ុន្តែប្រសិនជាក្អួតបន្ទាប់ពីទទួលទានអាហារអ្វីមួយ វាអាចប្រហែលមកពីសារធាតុ ក្លិន និងគុណភាពរបស់អាហារនោះ ឧទាហរណ៍ដូចជាអាហារផ្អាប់ទុកយូរខូចគុណភាពជាដើម។

២. រយះពេលដែលអ្នកក្អួត
ប្រសិនជាអ្នកយូរៗក្អួតម្តង រឺពេលដែលក្អួត អ្នកក្អួតតែមួយដង រឺប៉ុន្មានដងក៏បាត់ អាការះនេះអាចប្រហែលជាបណ្តាលមកពីបាក់តេរីផ្សេងៗ ដែលអ្នកអាចព្យាបាលរួចបាត់។ ប៉ុន្តែប្រសិនជាអ្នកមានអាការះក្អួតជាប់ ជាប្រចាំក្នុងរយះពេលណាមួយ វាប្រហែលជាអាចជារោគសញ្ញាជម្ងឺប្រចាំកាយ រឺក៏ដោយសារតែអ្នកមានផ្ទៃពោះ (លុះត្រាណាតែអ្នកបានរួមភេទ)។

៣. សារធាតុដែលនៅក្នុងកម្អួតនោះ
ជាទូទៅ នៅពេលដែលអ្នកក្អួត សារធាតុដែលនៅក្នុងនោះគឺជាអ្វីដែលអ្នកបានទទួលទានចូលទៅ ប៉ុន្តែនៅក្នុងករណីដែលកម្អួតនោះមានលាយលំជាមួយនឹងឈាមទៀត វាអាចជាករណីធ្ងន់ធ្ងរមួយ ដែលទាមទារអោយអ្នកទៅជួបទទួលការពិនិត្យពីគ្រូពេទ្យជំនាញអោយបានដិតដល់។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែអាការះក្អួតអាចបណ្តាលមកពីបញ្ហាជាច្រើនរាប់មិនអស់ ដូច្នេះដើម្បីការពារពីគ្រោះថ្នាក់ដែលអ្នកមិនអាចដឹងមុន អ្នកគួរតែទទួលយកការពិនិត្យអោយបានត្រឹមត្រូវ និងទៀងទាត់៕

អត្ថបទល្អផ្សេងទៀត៖ បើអ្នកមានអាការៈបែបនេះ បញ្ជាក់ថាអ្នកមាន​របួស​នៅ​លើ​ខួរក្បាល​ហើយ

​របួស​ខួរក្បាល​ដោយ​ការប៉ះទង្គិច​ដែល​ភាគច្រើន​ជាការ​ខ្ទាំ​នោះ បង្កឡើង​ដោយ​ការ​ប៉ះទង្គិច​នឹង​របស់​មុត​ស្រួច និង​ទាល​ទៅលើ​ក្បាល​ដោយផ្ទាល់​។ វា​ប្រហែលជា​កើតឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ លេង​បាល ឬ​ធ្លាក់​ពី​ទី​ខ្ពស់​។​

​បើសិន​ជា​អ្នក​សង្ស័យថា ជាការ​របួស​ខួរក្បាល​ដោយ​ការប៉ះទង្គិច​មែន ចូរ​ស្វែងរក​ការព្យាបាល​ភ្លាមៗ​។ គ្រូពេទ្យ​ប្រហែលជា​អាច​ធ្វើ​ការពិនិត្យ​សរសៃប្រសាទ​ដើម្បី​វាយ​តម្លៃ​ទៅលើ​ការគិត ការ​ធ្វើ​ចលនា មុខងារ​ញាណ និង​ការ​រ៉េ​ផ្លិច​ជាដើម​។ 

​រោគសញ្ញា​តិចតួច​នៃ​ការ​បួស​ខួរក្បាល​ដោយ​ការប៉ះទង្គិច​មានដូចជា​៖
•​    ​ឈឺក្បាល​
•​    ​វង្វេងវង្វាន់​
•​    ​ព្រឹល​ភ្នែក​
•​    ​ប្រែប្រួល​អាកប្បកិរិយា​

​ចំពោះ​អា​ការៈបន្ថែម​ខាងក្រោម​នេះ​ទៀត​ក៏​អាច​បញ្ជាក់​ថា មានការ​របួស​នៅ​ខួរក្បាល​ធ្ងន់ធ្ងរ​ដែរ​៖
•​    ​ច​ង្អោ ឬ​ក្អួត​
•​    ​និយាយ​ឡុ​លៗ​
•​    ​ខ្សោយ​ដៃ ឬ​ជើង​
•​    ​មាន​បញ្ហា​នៃ​ការគិត​៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម