មានដឹងអត់ថាហេតុអីបានជាសត្វឆ្កែចិញ្ចឹមរបស់អ្នកចូលចិត្តលិឍ និងប៉ះរាងកាយអ្នកម្ល៉េះ???
Connect with us

គួរដឹង

មានដឹងអត់ថាហេតុអីបានជាសត្វឆ្កែចិញ្ចឹមរបស់អ្នកចូលចិត្តលិឍ និងប៉ះរាងកាយអ្នកម្ល៉េះ???

សត្វឆ្កែគឺជាសត្វចិញ្ចឹមដ៏ឆ្លាតវៃ ហើយវាក៏ជាសត្វដែលចេះប្រើវិធីសាស្រ្តជាច្រើនដើម្បីទំនាក់ទំនងជាមួយមនុស្ស។ ការលិត និងប៉ះ បរបោសអង្អែល គឺជាវិធីសាស្រ្តមួយដែលវាចូលចិត្តប្រើ។ ប៉ុន្តែ ការលិត អាចមានអត្ថន័យច្រើនផងដែរ ទង្វើនេះមិនបានបកប្រែដើម្បីបង្ហាញតែពីសេចក្តីស្រលាញ់មួយប៉ុណ្ណោះ គ្រប់ពេលនោះទេ។ ក្នុងនោះផងដែរវាក៏មាន ហេតុផលជាច្រើនសំខាន់ៗដែលបញ្ជាក់ថាហេតុអ្វីបានជាសត្វឆ្កែចូលចិត្តលិទ្ធ និងប៉ះពាល់រាងកាយមនុស្ស ថាតើវាមានន័យដូចម្តេចខ្លះ។

១. បង្ហាញសេចក្ដីស្រឡាញ់ 

Dog-Lick

ការលិទ្ធគឺជាមធ្យោបាយបង្ហាញពីស្នេហានិងសេចក្តីស្រលាញ់របស់ពួកគេចំពោះមនុស្ស និងម្ចាស់របស់គេ។ សត្វឆ្កែត្រូវបានគេស្គាល់ថាជាសត្វធម្មជាតិមួយ ដែលពូកែប្រើវិធីសាស្រ្តផ្សេងៗក្នុងការបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេទៅកាន់បរិយាកាសជុំវិញគេ។ នៅពេលសត្វឆ្កែលិទ្ធ និងមកប៉ះពាល់អ្នក ខួរក្បាលរបស់ពួកគេបញ្ចេញអង់ដូហ្វិនឬអ័រម៉ូនសុភមង្គលដែលធ្វើឱ្យពួកគេស្ងប់ស្ងាត់របស់ពួកគេ។ វាអាចប្រៀបធៀបទៅនឹងអារម្មណ៍ដូចគ្នា និងអារម្មណ៍សុវត្ថិភាពដែលកុមារមានពេលឪពុកម្តាយឱបឬថើបពួកគេ។ ក្នុងករណីខ្លះពួកគេអាចលួងលោមអ្នកនៅពេលអ្នកឈឺឬសោកសៅផងដែរ។

២. ដើម្បីធ្វើប្រាស្រ័យទាក់ទង

Dog-Lick

ដូចដែលការនិយាយដែរ គឺសត្វឆ្កែចិញ្ចឹមធ្វើការប្រាស្រ័យទាក់ទងជាមួយម្ចាស់វា ដោយការលិទ្ធនេះហើយ ហើយក៏ដោយការធ្វើកាយវិការ និងការបញ្ចេញសម្លេងផ្សេងៗផងដែរ។ ដូច្នេះ នៅពេលដែលសត្វឆ្កែរបស់អ្នកមកព្រុសដាក់អ្នក ឬមកបក់កន្ទុយដាក់អ្នក គឺមានន័យថាវាចង់បានអ្វីម្យ៉ាង ឬចង់ប្រាប់អ្នកពីរឿងអ្វីម្យ៉ាងហើយ។ ពេលខ្លះកាយវិការរបស់វាបែបនេះ គឺវាចង់បានម្ហូប ចង់បានការយកចិត្តទុកដាក់ ការឱបពីអ្នក ដូច្នេះ អ្នកគួរតែព្យាយាមរៀនយល់ដឹងពីកាយវិការទាំងនោះរបស់សត្វឆ្កែរបស់អ្នក ដើម្បីធ្វើឱ្យការទាក់ទងជាមួយសត្វចិញ្ចឹមអ្នកកាន់តែជិតស្និទ។

៣. ទាមទារការចាប់អារម្មណ៏

Dog-Lick

សត្វឆ្កែគឺជាសត្វចិញ្ចឹមមួយប្រភេទ ដែលមានការទាមទារចង់បានការចាប់អារម្មណ៏ពីម្ចាស់របស់គេ គេក៏ជាសត្វចិញ្ចឹមមួយប្រភេទដែលត្រូវការការស្រលាញ់ច្រើនពីម្ចាស់របស់គេផងដែរ។ សត្វចិញ្ចឹមនេះ ក៏ចេះច្រណែនដូចមនុស្សយើងដែរ នៅពេលដែលម្ចាស់ទៅចាប់អារម្មណ៏របស់ផ្សេង ឬអ្នកផ្សេងពីគេ ដូច្នេះពេលនោះវានឹងមកធ្វើកាយវិការ ដូចជាលិទ្ធ ការមកបក់កន្ទុយ ឬព្យាយាមមកប្រលែងលេងជាមួយដើម្បីមកទាមទារការចាប់អារម្មណ៏ និងការស្រលាញ់វិញ។

៤. ដើម្បីបង្ហាញការដាក់ស្នើទៅម្ចាស់គេ

Dog-Lick

ដូចគ្នានឹងសត្វទាំងអស់ដែលរស់នៅជាក្រុមៗ ឬមានការរស់នៅក្នុងសង្គមមួយនោះ ការលិឍក៏អាចត្រូវបានចាត់ទុកថាជាកាយវិការចុះចូលចំពោះសមាជិកដែលលេចធ្លោជាងគេ។ ពេលខ្លះកាយវិការនៃការលួងលោមនេះ គឺប្រាប់អ្នកថាអ្នកទទួលការគោរពពីគេ និងការគោរពអ្នកក្នុងនាមជាអ្នកមើលថែ និងជាម្ចាស់របស់ពួកគេ ហើយក៏កំពុងរំលឹកអ្នកថាអ្នកគឺជាមេដឹកនាំនៃក្រុមរបស់ពួកគេ។

៥. ដើម្បីជាការរុករកថ្មី

Dog-Lick

ស្របពេលដែលរស់រានមានជីវិតនៅក្នុងព្រៃ ឬនៅក្នុងសង្គម និងគ្រួសារមួយ សត្វឆ្កែបានប្រើអារម្មណ៍ ក្លិននិងរសជាតិ ដើម្បីស្វែងរកទីកន្លែងថ្មីៗ និងការកំណត់អត្តសញ្ញាណមនុស្ស ក៏ដូចជារុករកឃើញឬដឹងពីវត្ថុផ្សេងៗមិនថាមានចលនាឬគ្មានជីវិត។ ដូចដែលយើងបានភ្ជាប់និងរៀនពីអារម្មណ៍នៃពិភពលោកជុំវិញយើងតាមរយៈអារម្មណ៍របស់យើង សត្វឆ្កែប្រើអារម្មណ៍នៃរសជាតិរបស់ពួកគេដើម្បីសម្គាល់និងស្គាល់អ្វីៗផ្សេងៗនៅជុំវិញពួកគេនិងយើងជាម្ចាស់ផងដែរ។

៦. ដើម្បីឱ្យស្គាល់ និងយល់ពីអ្នកឱ្យកាន់តែច្បាស់

Dog-Lick

ក្នុងនាមជាម្ចាស់របស់វា សត្វឆ្កែគឺជាសត្វមួយដែលមានមនោសញ្ចេតនាខ្ពស់ជាងសត្វដទៃ ហើយវាក៏ចូលចិត្ត និងចង់បានការយល់ដឹងពីម្ចាស់របស់គេឱ្យកាន់តែច្បាស់ ដោយការលិទ្ធ ការបរបោសអង្អែលជាមួយអ្នក ការហិតដឹងក្លិនអ្នក និងការប្រលែងលេងផ្សេងៗ។ តាមវិធីនេះផងដែរ វានឹងងាយស្រួលបែងចែករវាងម្ចាស់របស់គេ និងអ្នកដទៃដែលពួកគេមិនស្គាល់ ហើយក៏ដើម្បីការការពារគ្នាទៅវិញទៅមករវាងម្ចាស់ និងឆ្កែរបស់គេ។ ដោយការលិទ្ធផងដែរ គេនឹងដឹងកាន់តែច្បាស់ថារសជាតិមួយណា ជារសជាតិម្ចាស់របស់គេ៕

អត្ថបទល្អផ្សេងទៀត៖  ធ្លាប់ឆ្ងល់ទេ! ហេតុអ្វីបានជាឆ្កែរបស់អ្នកដេកផ្ងារពោះបែបនេះ?

សត្វឆ្កែ គឺជាសត្វចិញ្ចឹមដ៏ពេញនិយមជាងគេសម្រាប់មនុស្សជុំវិញពិភពលោក ព្រោះតែវាមានភាពវៃឆ្លាត និងស្មោះត្រង់មិនចាញ់មនុស្សប៉ុន្មានទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ធម្មជាតិសត្វ និងមនុស្សគឺខុសពីគ្នា ដូច្នេះពេលខ្លះយើងពិតជាពិបាកដឹង រឺយល់ពីឆ្កែរបស់យើងខ្លាំងណាស់ ព្រោះវាមិនអាចនិយាយប្រាប់អ្វីមួយពីក្នុងចិត្តរបស់វាមកកាន់យើងបានឡើយ។

ដូច្នេះហើយទើបថ្ងៃនេះAnarchak នឹងលើកយកចំនុចទាំង១០ដែលសត្វឆ្កែនិយមធ្វើ និងបកស្រាយពីអត្តន័យនីមួយៗរបស់វា ដើម្បីអោយប្រិយមិត្តយើង ជាពិសេសគឺអ្នកដែលស្រលាញ់ឆ្កែបានយល់កាន់តែច្បាស់ពីឆ្កែរបស់ខ្លួន។ ចំនុចទាំង១០នេះមានដូចជា៖

១. បើវាបក់កន្ទុយ

ប្រសិនជាវាបក់កន្ទុយមួយៗ នោះមានន័យថាវាមិនយល់ថាអ្នកកំពុងចង់អោយវាធ្វើអ្វីមួយនោះទេ ហើយវារងចាំអ្នកដើម្បីបញ្ជាក់អោយច្បាស់តើអ្នកចង់អោយវាធ្វើអ្វីអោយប្រាកដ។ តែប្រសិនជាវាបក់កន្ទុយលឿនវិញ នោះមានន័យថាវាដឹងវាអ្នកជាម្ចាស់វាហើយ។ ហើយវាក៏អាចបញ្ជាក់ថា វាសប្បាយចិត្តនឹងវត្តមានរបស់អ្នកដែរ។

២. បើកន្ទុយវាលើកឡើងត្រង់

បើកន្ទុយវាលើកឡើងត្រង់ នេះបញ្ជាក់ថា វាមិនចង់ធ្វើតាមអ្វីដែលអ្នកនិយាយនោះទេ។

៣. បើកន្ទុយវាខ្វៀនចូលប្រឡោះជើង

ប្រសិនជាឆ្កែអ្នកធ្វើបែបនេះ វាកំពុងតែមានអារម្មណ៍ភ័យខ្លាច រឺមានការឈឺចាប់នៅផ្នែកណាមួយ។ ប្រសិនជាអ្នកឃើញវាតែងតែធ្វើបែបនេះ ប៉ុន្តែមិនឃើញមានបញ្ហាអ្វីនៅខាងក្រៅ អ្នកគួរតែរកវាទៅអោយពេទ្យពិនិត្យអោយច្បាស់។

៤. បើវាបើកភ្នែកធំៗ

បើវាបើកភ្នែកធំៗ វាកំពុងបង្ហាញថាវាចង់បានការចាប់អារម្មណ៍ពីអ្នក ឬចង់អោយអ្នកឆ្លើយតបអ្វីមួយនឹងវា។

៥. បើវាធ្វើភ្នែកធ្មេចបើកៗ

បើវាធ្វើបែបនេះ នោះមានន័យថាវាចង់លេងជាមួយអ្នក។ ប៉ុន្តែប្រសិនជាវាធ្វើបែបនេះមិនឈប់ វាអាចមានបញ្ហាជាមួយនឹងភ្នែកវិញក៏ថាបាន។

៦. បើវាបើកស្លឹកត្រចៀកឡើងលើ រឺក៏ស្លឹកត្រចៀកចុះក្រោម

អាកប្បកិរិយាទាំងពីរនេះអាចបង្ហាញថាវាកំពុងមានការងើងឆ្ងល់ រឺកំពុងសម្របខ្លួនទៅនឹងបរិយាកាសថ្មីដែលនៅជុំវិញខ្លួនវា។

៧. បើត្រចៀកវាធ្លាក់ចុះមកជាប់មុខ

បើត្រចៀកវាធ្លាក់ចុះមកជាប់មុខ ទោះបីមួយចំហៀងក្តី រឺក៏ទាំងសងខាងក្តី នេះមានន័យថាឆ្កែរបស់អ្នកមានការភិតភ័យទៅនឹងមនុស្ស រឺកន្លែងដែលវាកំពុងតែនៅនោះ។

៨. បើឆ្កែអ្នកស្ងាប

បើឆ្កែអ្នកស្ងាប នោះអាចដោយសារតែវាខ្លាច ជាពិសេសនៅពេលដែលវានៅក្បែរឆ្កែដទៃទៀត។ ប៉ុន្តែបើវាស្ងាបនៅពេលដែលឃើញអ្នកស្ងាប នោះមានន័យថាវាមានអារម្មណ៍ជិតស្និទជាមួយអ្នក។

៩. បើវាលិឍមុខខ្លួនឯង

ប្រសិនជាឆ្កែរបស់អ្នកធ្វើបែបនេះ នេះមានន័យថាវាកំពុងតែស្រ្តេស កើតទុក រឺព្រួយបារម្ភពីគ្រោះថ្នាក់អ្វីមួយ។

១០. បើវាដេកផ្ងារពោះ រឺរមៀលចុះឡើយ

បើវាធ្វើបែបនេះ មានន័យថាវាកំពុងតែចង់អោយអ្នកលេងជាមួយវា ហើយអ្នកអាចអង្អែលពោះវាដើម្បីបង្ហាញថាអ្នកនឹងលេងជាមួយវា៕

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម