ប្រទេសសៀម (ថៃ) កើតក្រោយដុំថ្មនៃប្រាសាទអង្គរវត្ត​ខ្មែរទេ ដូច្នេះកូន​ខ្មែរគួរដឹងផង
Connect with us

គួរដឹង

ប្រទេសសៀម (ថៃ) កើតក្រោយដុំថ្មនៃប្រាសាទអង្គរវត្ត​ខ្មែរទេ ដូច្នេះកូន​ខ្មែរគួរដឹងផង

បើយោងតាមឯកសារប្រវត្តិសាស្ត្រ ជនជាតិថៃ (សៀម) គឺស្ថិតនៅក្នុងអម្បូរ ថៃ-វៀត (Thai-Viet) ដែលខុសពីជនជាតិខ្មែរស្ថិតនៅក្នុង មន-ខ្មែរ​ ឬ ខ្មែរ-មន (Mon-Khmer)។ ក្រោមការវាយលុករបស់មេទ័ពម៉ុងហ្គោល (Mongol) បានធ្វើឲ្យជនជាតិថៃនិរទេសខ្លួនពីនគរណានចៅ (Nan Chao) ស្រុក​ចិនខាងត្បូង មកកាន់ភូមិភាគឥណ្ឌូចិន ដែលដើមឡើយ​ជា​ទឹកដី​របស់​ខ្មែរទេ។

នៅក្នុងការភៀសខ្លួន​នេះ មេទ័ពថៃដ៏ខ្លាំងពូកែជាច្រើននាក់ ដែល​ចាញ់​សង្គ្រាមដោយការវាយលុកពីសំណាក់កងទ័ពរបស់គូលីបាយខាន់ ត្រូវបង្ខំ​ចិត្តចាកចេញពីស្រុកចិនខាងត្បូង ហើយក៏ជ្រក​កោន​ក្នុងទឹកដី​ខ្មែរ។ ជនភៀសខ្លួនទាំងនោះ ក្នុងដំណាក់កាលដំបូង​ បានស្ថិតនៅ​ក្រោម​ការត្រួតត្រារបស់ ​ព្រះបាទ​សូរ្យវរ្ម័នទី២ ដែលជាម្ចាស់ផែនដី និងជាស្ថាបនិកប្រាសាទអង្គរវត្តដ៏ធំមហិមាក្នុងលោក។

នៅក្នុងការរស់នៅជាជនភៀសខ្លួននោះ ជនជាតិថៃស្ថិតនៅ​ក្នុងស្ថាន​ភាព​ទាបជាងជនជាតិខ្មែរ ដែលជាម្ចាស់ទឹកដី ហើយត្រូវរស់​នៅដោយ​ការ​ស៊ីឈ្នួលឲ្យម្ចាស់ទឹកដី។

ហេតុនេះហើយ​បានជាគេឃើញចម្លាក់​ជា​ប្រវត្តិសាស្ត្រនៅប្រាសាទអង្គរវត្ត មេទ័ពសៀមស៊ីឈ្នួលក្នុងជួរទ័ពខ្មែរ ដែលពេលឆ្លាក់ចំឡាក់នោះ ជនជាតិសៀមមិនទាន់មាន​ប្រទេសនៅ​ឡើយ​ទេ និងក៏ពុំទាន់មានអក្សររបស់ខ្លួនដែរ។ ពោល គឺមុនបង្កើត​រដ្ឋ​នៅ​សុខោទ័យ និងការសាងសង់អយុធ្យានៅឆ្នាំ ១៣៥០ នៃគ្រិស្តសករាជ។

ត្រង់ចំណុចនេះហើយ ដែលសឲ្យឃើញចំណាស់​នៃខឿននៃ​វប្បធម៌​ជន​ជាតិ​ខ្មែរជាជនជាតិខ្លាំងពូកែ ក្នុងពេលដែល​ជនជាតិ សៀម​ជាទាហាន​ស៊ី​ឈ្នួលខ្មែរនៅឡើយ។

នៅក្នុងចំណោមជនជាតិថៃទាំងនោះ គេឃើញ​មាន​ចំនួនស្ត្រីភេទតិចជាងបុរស។ ក៏ប៉ុន្តែមិនយូរប៉ុន្មាន សមត្ថភាពនិងទេពកោសល្យ​នៃមេដឹកនាំថៃ​នៅ​សុខោទ័យ ដែលមានឥទ្ធិពលខ្លាំងពូកែជាងកុលសម្ព័ន្ធថៃដទៃទៀត ដូចជានៅអយុធ្យា សុផានាបុរី ជាដើម។ បានធ្វើឲ្យជនជាតិថៃ​បន្តិច​ម្តងៗ​ ក្លាយទៅជាមហាអំណាច ហើយរហូតត្រួតត្រាខ្មែរវិញបានថែមទៀត។

ឧទាហរណ៍ជាក់ស្តែងគឺ នៅឆ្នាំ ១៣៨៩ កងទ័ពថៃបានវាយ​លុក​ព្រះរាជធានីអង្គរវត្ត គឺអង្គរធំដោយជោគជ័យហើយចាប់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើជាឈ្លើយសឹកចំនួនជិត ១សែននាក់ នាំទៅទីក្រុងអយុធ្យា ដែល​ជាទីក្រុងចាស់ររបស់ខ្មែរដែរ តែត្រូវថៃដណ្តើមបាននៅឆ្នាំ ១៣៥០ នៃគ្រិស្ត​សករាជ ដោយព្រះបាទអ៊ូថង ជាមហាក្សត្រថៃជំនាន់នោះ។ ទន្ទឹមនឹង​នេះ ទ័ពថៃក៏បានដឹកជញ្ជូនព្រះពុទ្ធបដិមាធ្វើអំពីមាស ប្រាក់ សំរឹទ្ធ កែវ​កង ក្បួនខ្នាត ទ្រព្យសម្បត្តិខ្មែរជាជ័យភណ្ឌផងដែរ។

ទំព័រប្រវត្តិសាស្ត្រ​បាន​ឲ្យដឹងដែរថា នៅឆ្នាំ ១២៣៨ មេទ័ពថៃដ៏ខ្លាំពូកែមួយ​រូបឈ្មោះ ​ស្រី​ជន្ទ្រា​អាទិត្យ បានបម្រើក្នុងជួរទ័ពខ្មែរ ក្រោមការដឹកនាំ​របស់ ​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាព្រះមហាក្សត្រខ្មែរ បានដណ្តើមខេត្តសុខោទ័យពីខ្មែរ។

អំឡុងពេលដែលជនជាតិថៃ ស្ថិតនៅជាចំណុះជាអ្នកស៊ីឈ្នួលច្បាំងឲ្យខ្មែរនោះ គេបានឆ្លាក់រូបមេទ័ព និងទ័ពថៃជាច្រើននៅ​លើជញ្ជាំង​ប្រាសាទ​អង្គរវត្ត ដូចដែលនៅសល់ជាសក្ខីភាពស្រាប់ សម្រាប់បញ្ជាក់​នូវប្រវត្តិ​សាស្ត្រ​នេះ ហើយតាមរយៈប្រវត្តិសាស្ត្រនេះ ហាក់បីដូចជា​បានដាស់​សតិសម្បជញ្ញៈខ្មែរឲ្យដឹងថា ដូនតាខ្លួនធ្លាប់ជាមហាអំណាច ហើយធ្លាប់​មានទឹកដីដ៏យ៉ាងទូលំទូលាយអស្ចារ្យ។

Related image
រូបចម្លាក់ទ័ពសៀម ឬថៃបច្ចុប្បន្ន បានបង្ហាញឲ្យយើងឃើញ​នូវឥទ្ធិពល​របស់​ព្រះមហាក្សត្រខ្មែរសម័យបុរាណ មិនត្រឹមតែអាច​សង់ ប្រាសាទអង្គរវត្ត បាន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែបានបង្ហាញនូវកម្រិតវឌ្ឍនភាពកប់កំពូលរបស់ខ្លួនដែរ ដោយ​មានមេទ័ពបរទេសមកស៊ីឈ្នួលច្បាំងនឹងនគរចម្ប៉ាដែលមកបៀតបៀនកម្ពុជាផង។ ការស្តារខឿនវប្បធម៌មួយប្រកបដោយភាពរុងរឿង​ថ្កុំ​ថ្កើង​បាន គឺដោយសារតែពលិកម្មនិងការតស៊ូរបស់ដូនតាខ្មែរយើង។

ស្នាដៃជាច្រើន​របស់​​ព្រះមហាក្សត្រ​ខ្មែរ មានទ្រង់ទ្រាយជា​ការបង្កើត​លោកតាមទេវកថា ព្រហ្មញ្ញសាសនា ដូចជាការកូរសមុទ្រ​ទឹកដោះ​ឆ្លាក់​លើប្រាសាទថ្មជាដើម ដើម្បីស្វែងរកនូវទឹកអមតៈ ឬទឹកអម្រិត ប្រភព​នៃ​សុភមង្គលរបស់ប្រជារាស្ត្រខ្មែរក្នុងព្រះរាជនគរទាំងមូល។ តាម​ទស្សនៈ​នេះហើយ ដែល ព្រះបាទសុរិយាវរ្ម័នទី២ បានបញ្ជាឲ្យ​គេឆ្លាក់​នូវ​រឿងកូរសមុទ្រទឹកដោះ ឬក៏ក្បួនទ័ពសៀមនិងខ្មែរ ដែលមកពីបណ្តា​ខេត្ត​នានានៅលើប្រាសាទរបស់ព្រះអង្គដែលជាម្ចាស់ដែនដី៕

ផ្ដល់សិទ្ធិ៖ មនោវិជ្ជា

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម