ធ្លាប់ឃើញក្មេងប្រុសម្នាក់នេះទេ? ដឹងរឿងជីវិតរបស់គេទើបដឹងថាគេតស៊ូប៉ុណ្ណា!
Connect with us

ទាក់ទាញ

ធ្លាប់ឃើញក្មេងប្រុសម្នាក់នេះទេ? ដឹងរឿងជីវិតរបស់គេទើបដឹងថាគេតស៊ូប៉ុណ្ណា!

កាលពីពេលប៉ុន្មានខែមុន នៅក្នុងបណ្តាទំនាក់ទំនងសង្គមជាច្រើន បានធ្វើការចែកចាយបង្ហោះរូប និងវីដេអូរបស់ក្មេងប្រុសម្នាក់ដែលមានមានបានចូលមកក្នុងថ្នាក់រៀនទាំងមុខឡើងក្រហមឆេះ ជាមួយនឹងសក់ក្បាលដែលបានកក និងរុំជិតទៅដោយព្រិលទឹកកក។ រូបថត និងវីដេអូរបស់ក្មេងប្រុសម្នាក់នោះត្រូវបានគេយកទៅបង្ហោះនិយាយលេងសើចស្ទើរតែគ្រប់គ្នា ដោយសារតែរូបរាងរបស់គេ និងសក់ទឹកកកនោះ។

ប៉ុន្តែពុំមាននរណាម្នាក់ដឹងពីការពិតដែលនៅពីក្រោយក្មេងប្រុសម្នាក់នោះឡើយ។ ក្មេងប្រុសទឹកកក ដែលជារហ័សនាមដែលមនុស្សជាច្រើននៅលើអ៊ីនធឺណែតបានហៅនោះ មានឈ្មោះថា វ៉ាង ហ្វូម៉ាន។ ជារៀងរាល់ព្រឹក ហ្វូម៉ាន ត្រូវដើរចម្ងាយ ៤.៥គីឡូម៉ែត កាត់ភ្នំ និងព្រៃដែលហុំព័ទ្ធទៅដោយព្រិលទឹកកកសក្បុស ដើម្បីទៅរៀននៅសាលាមួយដែលមានទីតាំងនៅឯតំបន់ដាច់ស្រយ៉ាលរបស់ប្រទេសចិន។

អោយតែកាលណាមានខ្យល់ធ្លាក់ខ្លាំងរួមជាមួយនឹងព្រិល រឺក៏អាកាសធាតុចាប់ផ្តើមនោះត្រជាក់ខ្លាំងនោះ សក់ក្បាលរបស់ហ្វូម៉ាន នឹងចាប់ផ្តើមកក ព្រោះថាគេពុំមានមួកសម្រាប់ពាក់ការងាររងាឡើយ។ ប្រសិនជាគេដើរលឿន គេប្រហែលជាអាចទៅដល់សាលារៀនក្នុងរយះពេលមួយម៉ោង ប៉ុន្តែពេលវេលាអាចយូរជាងនេះប្រសិនជាគេដើរយឺតៗ។

សព្វថ្ងៃហ្វូម៉ាន រស់នៅក្នុងគ្រួសារដែលមានតែឪពុកម្នាក់ជាបង្អែកតែមួយគត់ ខណះដែលម្តាយបានបោះបង់ពួកគេព្រោះមិនអាចទ្រាំនឹងជីវភាពក្រលំបាកវេទនា។ ផ្ទះរបស់គេស្ថិតនៅភូមិដាច់ស្រយាលដែលរាល់ថ្ងៃគេមិនធ្លាប់បានទទួលទានបាយឡើយ ព្រោះមិនមានលទ្ធភាព។ អាហាររបស់គេគឺដំបូងស្ងោរ ដោយពួកគេអាចបរិភោគបានត្រឹមតែពីរពេលប៉ុណ្ណោះ។

គ្រួសារហ្វូម៉ាន គ្រាន់តែជាឧទាហរណ៍មួយនៃគ្រួសារក្រីក្រជាច្រើនដែលរស់នៅក្នុងប្រទេសចិនសព្វថ្ងៃ ដោយវាបានបង្ហាញថាថ្វីត្បិតតែសេដ្ឋកិច្ចប្រទេសចិនឥឡូវកំពុងតែរីកចម្រើនយ៉ាងគំហុក ប្រជាជនចិនជាច្រើនទៀតនៅមិនទាន់ជីវភាពធូរធារអាចទទួលយកបាននៅឡើយ៕

អត្ថបទល្អផ្សេងទៀត៖ ការពិតនៅទីក្រោយសក់ក្មេងប្រុសម្នាក់នេះ នឹងធ្វើអោយអ្នកស្រក់ទឹកភ្នែក!

នេះគឺជារឿងរ៉ាវពិតរបស់ក្មេងប្រុសម្នាក់ដែលជាជនជាតិស្បែកខ្មៅសញ្ជាតិអាមេរិចមួយរូបដែលមានអាយុទើបតែដប់ឆ្នាំប៉ុណ្ណោះប៉ុន្តែគេបានធ្វើរឿងមួយដែលមនុស្សធំជាច្រើនស្ទើរតែមិនអាចធ្វើបានដូចជា ហើយរឿងនោះគឺលាក់នៅក្នុងសក់ដែលរួញវែងរបស់គេនេះហើយ។

ក្មេងប្រុសដែលអាចធ្វើអោយមនុស្សគ្រប់គ្នាស្រក់ទឹកភ្នែកម្នាក់នេះមានឈ្មោះថា ថូម៉ាស់ ម៊ូរ៉េ។ មនុស្សគ្រប់គ្នាចាប់ផ្តើមស្គាល់ឈ្មោះគេនៅពេលដែលគេចាប់ផ្តើមកាត់សក់ដ៏វែងរបស់ខ្លួន បន្ទាប់ពីខ្លួនបានទប់ចិត្តមិនកាត់សក់សោះក្នុងរយះពេល២ឆ្នាំមកនេះ ពោលគឺចាប់តាំងពីគេមានអាយុ៨ឆ្នាំមកម្លេះ។

ការសម្រេចចិត្តមួយនេះត្រូវបានធ្វើឡើងបន្ទាប់ពីថូម៉ាសបានឃើញម្តាយរបស់ខ្លួនមើលវីដេអូមួយនៅក្នុងបណ្តាញសង្គមយូធូបដែលកាលនោះ ក្នុងវីដេអូបាននិយាយពីក្មេងស្រីម្នាក់ដែលមិនមានសក់ទាល់តែសោះនៅលើក្បាល។

ពេលនោះថូម៉ាសបានសួរម្តាយខ្លួនអំពីហេតុផលដែលធ្វើអោយក្មេងស្រីដែលនៅក្នុងវីដេអូនោះគ្មានសក់។ ម្តាយរបស់ថូម៉ាសក៏បានប្រាប់ទៅកាន់កូនរបស់ខ្លួន ដោយនិយាយថាក្មេងស្រីម្នាក់នោះមានរងគ្រោះដោយសារជម្ងឺមហារីក ហើយសក់របស់នាងក៏ជ្រុះអស់ទៅ។

ចាប់តាំងពីពេលនោះមក ថូម៉ាសចាប់ផ្តើមមានគំនិតមួយគឺចង់ទុកសក់ខ្លួនអែងដើម្បីជួយអោយអ្នកដែលកើតជម្ងឺមហារីកនោះមានសក់ដូចខ្លួនដែរ។ ប៉ុន្តែដោយសារតែថូម៉ាសជាមនុស្សប្រុស ខ្លួនត្រូវចំនាយពេលយូរដើម្បីទុកសក់របស់ខ្លួនទម្រាំអាចដុះវែង និងយកទៅប្រើប្រាស់បាន។

បន្ទាប់ពីមានបំណងមួយនេះ ថូម៉ាសបានសុំការអនុញ្ញាតបីម្តាយរបស់ខ្លួន ដើម្បីសម្រេចបំនងតាមអ្វីដែលខ្លួនបានគិត។ ដោយយល់ឃើញពីទឹកចិត្តដ៏សប្បុរសរបស់កូនប្រុស ព្រមទាំងមានការលើកទឹកចិត្តពីមីងរបស់ខ្លួនផង ម្តាយរបស់ថូម៉ាសក៏យល់ព្រមអោយកូនទុកសក់។

ការទុកសក់អោយវែងមិនកាត់រយះពេលពីរឆ្នាំនេះមិនងាយស្រួលនោះទេ ដោយសារវាតម្រូវអោយមានការថែទាំច្រើន។ ម្យ៉ាងវិញទៀត ដោយសារថូម៉ាសជាក្មេងប្រុស ដូចនេះការទុកសក់វែងរបស់ខ្លួនត្រូវធ្វើអោយថូម៉ាសទទួលរងការសើចចម្អកពីអ្នកនៅក្នុងសាលារៀនរបស់ខ្លួនជាដើម។ ប៉ុន្តែឧបសគ្គទាំងនេះមានបានធ្វើអោយថូម៉ាសបោះបង់គំនិតរបស់ខ្លួននោះទេ។

ថ្មីនេះសក់របស់ថូម៉ាសបានដុះវែងល្មមនឹងអោយគេកាត់បានហើយ ដូច្នេះគេក៏បានសម្រេចចិត្តកាត់សក់របស់ខ្លួន នឹងយកទៅដេរដើម្បីបរិច្ចាកអោយអ្នកដែលកើតជម្ងឺមហារីក។ ថ្វីត្បិតតែមានអាយុប៉ិននេះមែន ប៉ុន្តែបេះដូងរបស់ថូម៉ាសធំជាងមនុស្សផ្សេងៗទៀតជាច្រើន ដោយសារខ្លួនបានជួយដល់អ្នកដែលមានបញ្ហាបានជាច្រើនអ្នកអោយសប្បាយចិត្តវិញ។ ដូច្នេះនេះគឺជាមេរៀនមួយសម្រាប់មនុស្សគ្រប់គ្នា ដើម្បីចាប់ផ្តើមធ្វើអ្វីមួយអោយអ្នកដទៃដែលគ្មានសំណាងដូចខ្លួន ព្រោះការជួយតែបន្តិចបន្តួចក៏មានន័យខ្លាំងដែលដល់អ្នកដែលត្រូវការជំនួយ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម