រូបថត១៥សន្លឹកដែលបង្ហាញពីជ្រុងម្ខាងទៀត ដែលអ្នកប្រហែលមិនធ្លាប់ដឹងពីប្រទេសចិន!
Connect with us

ទាក់ទាញ

រូបថត១៥សន្លឹកដែលបង្ហាញពីជ្រុងម្ខាងទៀត ដែលអ្នកប្រហែលមិនធ្លាប់ដឹងពីប្រទេសចិន!

ស្របជាមួយនឹងការអភិវឌ្ឍន៍ក្នុងអត្រាជាមធ្យមប្រមាណ១០%រៀងរាល់ឆ្នាំ បានធ្វើអោយសេដ្ឋកិច្ចប្រទេសចិនងើបឈរឡើងយ៉ាងលឿនបំផុត ពោលគឺវាបានធ្វើអោយប្រទេសស្តារមុខមាត់ពីប្រទេសដែលគ្រាន់តែមានប្រជាជនច្រើនបំផុតក្នុងលោកមួយ ទៅប្រទេសដែលមានកំលាំងលូតលាស់ខ្លាំងក្លា រហូតបានក្លាយជាមហាអំនាចមួយប្រចាំតំបន់ និងពិភពលោកទៅហើយ។

ក្នុងរយះពេលមិនដល់២០ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍របស់ប្រទេសចិន បានផ្តល់អោយឃើញជារូបរាងតាមរយះការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែប ជាមួយនឹងការរីករាយដុះដាលដូចផ្សិតនៅអាគារធំៗខ្ពស់ ដែលមើលទៅគួរអោយស្ងើចសរសើរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកបានឃើញនោះគឺគ្រាន់តែជាគំនូរមួយភ្នែកតូចប៉ុណ្ណោះដែលបង្ហាញពីប្រទេសចិន។

ខណះដែលមនុស្សជាច្រើនបានដឹងថាប្រទេសចិនជាប្រទេសដែលខ្លាំងខាងផ្នែកសេដ្ឋកិច្ច មានមនុស្សជាច្រើនមិនបានដឹងថារាប់សិបលានអ្នកនៃប្រជាជនទៀតបានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ខាងក្រោមនេះគឺជារូប ១៥សន្លឹក ដែលបង្ហាញពីជ្រុងម្ខាងទៀតដែលអ្នកប្រហែលមិនធ្លាប់បានឃើញពីប្រទេសចិន៖

អត្ថបទល្អផ្សេងទៀត៖ ការពិតទាំង ១០ របស់ប្រទេសចិន ដែលអ្នកអាចនឹងមិននឹកស្មានដល់

ប្រទេសចិនមានអរិយធម៌ដ៍ខ្ពង់ខ្ពស់ ដែលបានសាយភាយយ៉ាងទូលំទូលាយនៅលើពិភពលោក ដោយប្រទេសនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបណ្ដាប្រទេសនានា​ ជាពិសេសប្រទេសដែលស្ថិតនៅទ្វីបអាស៊ី។ ដោយហេតុនេះហើយ អត្តសញ្ញាណរបស់ប្រទេសចិន ដូចជាការប្រើប្រាស់ចង្កឹះជាដើម ត្រូវបានស្គាល់និងដឹងលឺដោយមនុស្សជាច្រើន ។ អ្នកប្រហែលជាគិតថា អ្នកដឹងច្រើនពីប្រទេសមួយនេះ ប៉ុន្ដែក៏មានរឿងជាច្រើនទៀតដែលអ្នកប្រហែលជាមិនបានដឺង ហើយក៏ប្រហែលជាមិននឹកស្មានថា វាអាចកើតឡើងនៅក្នុងប្រទេសមួយនេះដែរ។

១. ដើមឈើប្រហែល ២០ លានដើមត្រូវបានកាប់ជារៀងរាល់ឆ្នាំ ដើម្បីបំពេញតម្រូវការចង្កឹះចំនួន ៨០ ពាន់លានគូក្នុងមួយឆ្នាំ។ ប្រហែលដោយសារតែបញ្ហានេះ ផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើរបស់ប្រទេសចិននៅសល់ត្រឹមប្រមាណ ២០% តែប៉ុណ្ណោះ។

២. អ្នកមានទ្រព្យសម្បត្តិនៅប្រទេសចិនដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារជួលមនុស្សដែលមានរួបរាងដួច ដើម្បីទទួលទោសជំនួសខ្លួន។

៣. ជារៀងរាល់ថ្ងៃសត្វឆ្មាជាង ១​ ម៉ឺនក្បាលត្រូវបានគេបរិភោគនៅក្នុងខេត្តក្វាងទុង ដោយធ្វើឱ្យក្រុមសកម្មជនមានកំហឹងនិងនាំឱ្យមានការតវ៉ាជាច្រើន។ តាមធម្មតា សត្វឆ្មាទាំងនោះត្រូវបានរក្សាទុកនៅក្រោមស្ថានភាពដែលគួរឲ្យស្អប់ខ្ពើម ហើយត្រូវបានយកស្បែកចេញ និងចម្អិនទាំងរស់។

៤. ខ្លាឃ្មុំផេនដាទាំងអស់នៅក្នុងពិភពលោកត្រូវបានខ្ចីពីប្រទេសចិន។ ចាប់តាំងពីសង្គ្រាមត្រជាក់មកប្រទេសចិនបានផ្តល់ជាកម្ចីនូវសត្វខ្លាឃ្មុំផេនដាទៅប្រទេសផ្សេងៗ ដើម្បីបង្ហាញពីភាពសុឆន្ទៈ ហើយខ្លាឃ្មុំផេនដាដែលទើបនឹងកើតត្រូវបានបញ្ជូនមកប្រទេសចិនវិញដើម្បីជួយពង្រីកហ្សែនរបស់ពួកគេ។

៥. ប្រជាជនជាង ៣៥ លាននាក់នៅក្នុងប្រទេសចិននៅតែរស់នៅក្នុងរូងភ្នំ។ បើទោះបីជាការរស់នៅក្នុងរូងភ្នំហាក់ដូចជានៅសម័យបុរាណក៏ពិតមែន រួងភ្នំខ្លះអាចផ្តល់នូវការរស់នៅដ៏ប្រណិត។

៦. ម្ជុលត្រូវបានដាក់នៅក្រោមចង្ការបស់ទាហាននៅក្នុងជួរកងទ័ពចិនក្នុងកំឡុងពេលហ្វឹកហាត់ ដើម្បីរក្សាជំហររបស់ពួកគេឲ្យនៅត្រង់។ ម្ជុលនេះក៏ធ្វើឲ្យទាហានមិនហ៊ានងក់ដោយសារការអស់កម្លាំងផងដែរ។

៧. ប្រទេសចិនមានការកកស្ទះចរាចរណ៍យូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលមានរយៈពេល ១២ ថ្ងៃនិងមានប្រវែងជាង​ ១៩​ គីឡួម៉ែត។

៨. ការដកដង្ហើមយកខ្យល់អាកាសនៅទីក្រុងប៉េកាំងមានឥទ្ធិពលស្មើនឹងការជក់បារី ២១ ដើមក្នុងមួយថ្ងៃ។

៩. នៅខេត្តដុងយ៉ាងនៃប្រទេសចិន រៀងរាល់និទាឃរដូវ ស៊ុតដែលស្ងោរនៅក្នុងទឹកនោមរបស់ក្មេងប្រុសត្រូវបានលក់ជាម្ហូបដ៏ពិសេស។

១០. ប្រជាជនចិនភាគច្រើនចាត់ទុកឈីសជាម្ហួបចម្លែក​ ហើយក៏មិនដែលភ្លក់រសជាតិវាដែរ។

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម