មួយណាល្អជាង៖ ការខិតខំប្រឹងប្រែង រឺ ទេពកោសល្យពីធម្មជាតិ?
Connect with us

បែបផែនជីវិត

មួយណាល្អជាង៖ ការខិតខំប្រឹងប្រែង រឺ ទេពកោសល្យពីធម្មជាតិ?

ខណៈពេលដែលមនុស្សមួយចំនួនមានភាពវៃឆ្លាតពីកំណើតមក មនុស្សមួយចំនួនទៀតមិនមានអំណោយទានបែបនេះនោះទេ។ មនុស្សដែលមានទេពកោសល្យពីកំណើតតែងត្រូវបានគេកោតស្ញប់ស្ញែងចំពោះសមត្ថភាពរបស់ពួកគេ​ក្នុងការចាប់យកអ្វីមួយបានយ៉ាងលឿនរឺការសម្រេចបានអ្វីមួយយ៉ាងងាយ។ ដោយឡែក មនុស្សមួយចំនួនទៀតត្រូវខិតខំប្រឺងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានលទ្ធផលដូចគ្នានោះ។ ប៉ុន្ដែ តើរវាងកត្ដាទាំងពីរនេះ មួយណាដែលមានភាពល្អប្រសើរជាង?

ជាក់ស្ដែង ទេពកោសល្យពីធម្មជាតិអាចធ្វើឲ្យបុគ្គលម្នាក់មានសមត្ថភាពខ្ពស់ក្នុងការសម្រេចគោលដៅរបស់ពួកគេ ប៉ុន្ដែ ប្រសិនបើគ្មានការខិតខំហើយអង្គុយរងចាំលទ្ធផលល្អមករកខ្លួន មនុស្សដែលមានការខិតខំតស៊ូប្រាកដជាអាចយកឈ្នះបាន។

ជាក់ស្ដែង បុគ្គលល្បីល្បាញមួយចំនួនអាចមានថ្ងៃនេះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់ពួកគេ ដូចជាលោក Walt Disney ជាដើម ដែលត្រូវបានបណ្ដេញចេញដោយក្រុមហ៊ុនកាសែតមួយ និងត្រូវបានស្ដីបន្ទោសឲ្យថា “គ្មានគំនិតថ្មីៗ” និង “ខ្វះគំនិតច្នៃប្រឌិត”។

គួរបញ្ជាក់ផងដែរ ការប្រើពាក្យឆ្លាតរឺមិនឆ្លាតនេះអាចជាជម្រើសមិនល្អមួយ។ នៅពេលដែលត្រូវបានគេសរសើរ មនុស្សដែលឆ្លាតអាចនឹងមានមោទនភាពចំពោះខ្លួនឯង ហើយអាចនឹងមានការធ្វេសប្រហែសច្រើន ដោយពួកគេគិតថា ពួកគេនឹងសម្រេចវាបានដោយមិនចាំបាច់ខំប្រឹង។

មនុស្សមួយចំនួនទៀតដែលត្រូវបានគេថាឲ្យមិនសូវឆ្លាតអាចនឹងមានការបាក់ទឹកចិត្ត រឺអាចបោះបង់ចោលក្ដីស្រមៃរបស់ពួកគេក៏ថាបាន។

ដូច្នេះហើយ អ្នកមិនគួរប្រើ ហើយក៏កុំគិតពីសម្ដីទាំងនោះច្រើនពេក។ មិនថាអ្នកឆ្លាតរឺមិនសូវឆ្លាតក៏ដោយ អ្នកគួរចងចាំថា ការខិតខំតស៊ូនិងមិនចុះចាញ់ដោយងាយ ជាកត្តាដ៏សំខាន់មួយដែលអាចជួយអ្នកដើរទៅដល់គោលដៅដែលអ្នកចង់បាន៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ គន្លឹះសំខាន់ៗដើម្បីបង្កើនភាពឆ្លាតវ័យរបស់អ្នកអោយកាន់តែខ្លាំងទ្វេដង

ជាទូទៅមនុស្សយើងម្នាក់ៗតែងតែចង់បាននូវភាពវ័យឆ្លាតក្នុងការធ្វើអ្វីមួយ មិនថាភាពឆ្លាតវ័យក្នុងការធ្វើការងារ ភាពឆ្លាតវ័យក្នុងការសិក្សា និងជីវិតរស់នៅប្រចាំថ្ងៃផ្សេងៗ។ ក៏ប៉ុន្តែមនុស្សយើងកើតមកគឺមិនអាចយកនូវភាពឆ្លាតវ័យមកជាមួយបានភ្លាមនោះទេ ភាពឆ្លាតវ័យគឺកើតចេញពីការហ្វឹកហាត់ និងការរៀនសូត្រ លុតដំផ្សេងៗ។

ដោយឡែកភាពឆ្លាតវ័យរបស់មនុស្សយើងម្នាក់ៗក៏មានមិនស្មើគ្នាដែរ កំរិតនៃភាពឆ្លាតវ័យគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដូចសព្វដងដែរ ថ្ងៃនេះអាណាចក្រនឹងនាំមកនូវគន្លឹះសំខាន់ៗមួយចំនួនដើម្បីបង្កើនភាពឆ្លាតវ័យរបស់យើងឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធិភាព។

Improve your intelligence

១. បើយោងតាមអ្នកវិទ្យាសាស្រ្តផ្នែករោគប្រសាទ គាត់បានណែនាំដល់ការលេងវីដេអូហ្គេម ដែលអាចជួយបង្កើនភាពឆ្លាតវ័យរបស់មនុស្សយើង។​ វីដេអូហ្គេម អាចជួយពង្រឹងសមត្ថភាពរបស់អ្នកខាងផ្នែកវាយតម្លៃ និងវិភាគពីស្ថានការណ៏ផ្សេងៗ ហើយអាចជួយឱ្យយើងធ្វើការសំរេចចិត្តបានរហ័ស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយដល់គុណភាពដំណើរការនៃខួរក្បាលឱ្យរហ័សរហួន ពង្រឹងការផ្តោតអារម្មណ៏ និងការយកចិត្តទុកដាក់ទៅលើរឿងអ្វីមួយ។

Video game

២. បើយោងតាមអ្នករោគចិត្តសាស្រ្ត ការអនុវត្តនូវការបណ្តុះគោលគំនិតឬការគិតឱ្យបានល្អិតល្អន់ទៅលើគ្រប់ជ្រុងជ្រោយរបស់ហេតុការអ្វីមួយ ឬរឿងអ្វីមួយដែលបានកើតឡើង វាធ្វើឱ្យយើងអាចអភិវឌ្ឍន៏នូវផ្នត់គំនិតរបស់យើងក៏ដូចជាធ្វើឱ្យការគិត និងខួរក្បាលយើងមានភាពអភិវឌ្ឍន៏ដែលអាចដោះស្រាយនូវបញ្ហាអ្វីមួយបានយ៉ាងងាយ ហើយវាក៏ធ្វើឱ្យយើងមានការត្រិះរិះពិចារណាកាន់តែប្រសើរ។

Improve your intelligence

៣. ក៏ដូចគ្នាដែរបើតាមការស្រាវជ្រាវនោះ យើងអាចបង្កើនភាពឆ្លាតវ័យរបស់យើងដោយការធ្វើលំហាត់ប្រាណជាប្រចាំ មិនត្រឹមតែប៉ុណ្ណោះការហាត់ប្រាណក៏ជួយឱ្យខួរក្បាលយើងចងចាំបានល្អជាងមុនផងដែរ។ ហាត់ប្រាណគឺអាចជួយខួរក្បាលយើងឱ្យដំណើរការបានល្អ វាជួយបណ្តុះការលូតលាស់នៃកាចងចាំ និងក៏ដូចជាបណ្តុះសរសៃរប្រសាទថ្មីៗ ដែលឱ្យមានភាពឆ្លាតនិងរក្សាការចងចាំល្អជាងមុន។ ដូច្នេះហើយទើបសហគ្រិនជោគជ័យគឺមានទំលាប់ហាត់ប្រាណជាប្រចាំ។

Improve your intelligence

៤. មួយវិញទៀត ការទទួលទាននូវភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនក៏ជួយដល់ការបង្កើននូវមុខងារថ្មីៗរបស់ខួរក្បាលផងដែរ។ តាមការដកពិសោធន៏មួយចំនួនបានឱ្យដឹងថា ជាតិកាហ្វេអ៊ីនជួយជុំរុញដល់ការគិតរបស់យើងឱ្យកាន់តែច្បាស់ ធ្វើឱ្យអារម្មណ៏យើងប្រសើរឡើង ងាយប្រតិកម្មនឹងរឿងអ្វីមួយឬក៏ហៅថាការពន្លឿននូវការឆ្លើយតបនៃខួរក្បាល បង្កើនការចងចាំ ភាពប្រុងប្រយ័ត្ន និងមុខងារនៃការយល់ដឹងរបស់ខួរក្បាល។

៥. លេងឩបករណ៏តន្រ្តីក៏ជួយដល់ជំនាញនៃការទំនាក់ទំនងរបស់យើងផងដែរ។ ការលេងនូវឩបករណ៏តន្ត្រីជួយបង្កើនប្រព័ន្ធរំញោចនៃភាពភ័យខ្លាច ព្រោះវាធ្វើឱ្យយើងផ្តោតអារម្មណ៏ទៅលើគ្រប់ជំហាននៃឩបករណ៏នោះ។ និយាយរួមការលេងតន្រ្តី ជាពិសេសលេងជាក្រុមគឺជួយឱ្យគ្រប់ប្រព័ន្ធនៃខួរក្បាលទាក់ទងគ្នាតាមឩបករណ៏នោះ ហើយក៏ធ្វើឱ្យយើងមានភាពលឿននៃការចាប់ចំនាំជាមួយនឹងទំនាក់ទំនងរវាងឩបករណ៏តន្រ្តីទាំងនោះ ក៏ដូចជាជីវិតពិតយើងផងដែរ។

៦. ហ្វឹកហាត់នៃការសរសេររបស់អ្នក គឺការសរសេរដោយដៃរាល់អ្វីដែលយើងគិតឬគំនិតរបស់យើង និងរៀបចំគំនិតទាំងនោះឱ្យចេញជាដំនោះស្រាយ។ បើប្រៀបធៀបការវាយគំនិតចូលក្នុងកុំព្យូរទ័រជាមួយនឹងការសរសេរដោយដៃនៃគំនិតទាំងនោះ គឺអ្នកដែលសរសេរដោយដៃនឹងអាចរៀនបានលឿនជាង ចងចាំព័ត៍មានបានយូរ និងងាយចាប់យកនូវគំនិតដែលថ្មីៗ។

Improve your intelligence

៧. អានជាមួយនឹងអត្ថបទឬសៀវភៅរឿងបែបប្រឌិតៗ។ គេបានយល់ឃើញថាអ្នកដែលអាននូវរឿងបែបនោះគឺជាមនុស្សដែលឆាប់យល់ពីស្ថានការណ៏អ្វីមួយដែលកំពុងកើងឡើង ហើយងាយយល់ពីអារម្មណ៏អ្នកដទៃដោយសារតែគេមានភាពស្រមើស្រម៉ៃខ្ពស់ពីការអានទាំងនោះ។

Improve your intelligence

គេខ្លាំងខាងផ្នែកពន្យល់នូវអារម្មណ៏ និងហេតុការណ៏អ្វីមួយដោយប្រើការយល់ឃើញពីទស្សនៈផ្សេងៗគ្នាមកផ្តុំបញ្ចូលគ្នាបង្កើតជារូបភាពមួយឱ្យយើងងាយយល់ពីហេតុការណ៏មួយនោះ៕

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម