ធ្វើយ៉ាងណាទើបគេហៅថា ធ្វើការដោយភាពឆ្លាតវៃ? គន្លឹះទាំង ៨ នេះអាចជួយអ្នកបាន!
Connect with us

បែបផែនជីវិត

ធ្វើយ៉ាងណាទើបគេហៅថា ធ្វើការដោយភាពឆ្លាតវៃ? គន្លឹះទាំង ៨ នេះអាចជួយអ្នកបាន!

កាល​ពីមុន មនុស្សម្នាក់ៗតែងមានផ្នត់គំនិតថា ដើម្បីសម្រេចបានជោគជ័យក្នុងការធ្វើអ្វីមួយ យើងត្រូវតែខិតខំប្រឹងប្រែង។ ដោយឡែក ក្នុងពេលបច្ចុប្បន្ន ដោយសារតែការខិតខំត្រូវចំណាយពេលវេលានិងកម្លាំងអស់ច្រើន មនុស្សមួយចំនួនចាប់ផ្ដើមឲ្យដំបូន្មានថា “កុំខំ! ធ្វើអីក៏ដោយ ឲ្យចេះឆ្លាត!”​ ប៉ុន្ដែពួកគេមិនបានប្រាប់នោះទេថា តើការធ្វើការដោយភាពឆ្លាតវៃនោះគឺមានលក្ខណៈបែបណា? ធ្វើបែបណាទើបគេហៅថាឆ្លាតនោះ? ខាងក្រោមនេះជាគន្លឹះទាំង ៨ ដែលអាចជួយអ្នកបាន។

១. គ្រប់គ្រងពេលវេលា៖ ធ្វើបែបណាទើបហៅថាគ្រប់គ្រងពេលវេលាបានល្អ? អ្នកត្រូវកំណត់អាទិភាពនៃកិច្ចការរបស់អ្នក ថាតើការងារណាដែលសំខាន់និងបន្ទាន់ជាងគេ។ ចូរកុំព្យាយាមធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ អ្នកត្រូវចេះសន្មត់ថា ការងារមួយចំណាយពេលប្រហែលប៉ុន្មាន ហើយអ្នកត្រូវបញ្ចប់ការងារមួយនេះត្រឹមពេលណា។

២. ប្រើប្រាស់បច្ចេកវិទ្យាជំនួយ៖ ពេលណាដែលបច្ចេកវិទ្យាអាចជួយអ្នកបាន អ្នកគួរតែប្រើវាដើម្បីកាត់បន្ថយការចំណាយពេលវេលានិងកម្លាំងកាយរបស់អ្នក។ ឧទារហណ៍ អ្នកអាចប្រើប្រាស់កុំព្យូទ័រក្នុងការស្រាវជា្រវរកឯកសារ ប្រើប្រាស់ទូរស័ព្ទក្នុងការទំនាក់ទំនងរឺបង្កើតបញ្ជីការងារដែលត្រូវធ្វើជាដើម។

៣. មានរបៀបរៀបរយ៖ មនុស្សដែលមានផលិតភាពខ្ពស់ច្រើន​​ ជាមនុស្សដែលចេះរៀបចំឲ្យមានលំដាប់លំដោយត្រឹមត្រូវ។ បើទោះបីជាការរៀបចំ ដូចជាឯកសារ រឺសៀវភៅ អាចចំណាយពេលជាងការទុកដាក់គ្មានសណ្ដាប់ធ្នាប់ក៏ពិតមែន ប៉ុន្ដែវាអាចជួយសន្សំពេលវេលាបានយ៉ាងច្រើននៅពេលដែលអ្នកត្រូវការរកឯកសារទាំងនោះ ហើយសណ្ដាប់ធ្នាប់ល្អក៏អាចនាំឲ្យអ្នកមានអារម្មណ៍ក្នុងការធ្វើការងារផ្សេងៗផងដែរ។

៤. សម្រាកបន្ដិចឲ្យបានញឹកញាប់៖ សូម្បីែតមនុស្សដែលរវល់បំផុតក៏ត្រូវការពេលសម្រាកខ្លះដែរ។ ចំណាយពេល ៥ ទៅ ១០ នាទី ដើរចេញពីតុ ពត់ដៃពត់ជើង ទៅនិយាយជាមួយមិត្តភក្ដិ ទៅញ៉ាំទឹក ទៅញ៉ាំផ្លែឈើ រឺធ្វើអ្វីផ្សេងៗទៀតតាមដែលអ្នកចង់។ វានឹងជួយបន្ធូរភាពតានតឹងរបស់អ្នកនិងធ្វើឲ្យអ្នកអាចធ្វើការកិច្ចការអ្វីមួយយ៉ាងមានប្រសិទ្ធភាពផងដែរ។

៥. បដិសេធការងារមិនសំខាន់៖ ពាក្យថា “ទេ” គឺជាពាក្យមួយដែលពិបាកនឹងនិយាយចេញសម្រាប់មនុស្សមួយចំនួន។ ពួកគេតែងតែយល់ព្រមក្នុងការធ្វើអ្វីគ្រប់យ៉ាង ប៉ុន្ដែបើប្រសិនបើអ្វីដែលអ្នកធ្វើនោះមិនមែនជាចំណង់ចំណូលចិត្ត រឺអាទិភាពរបស់អ្នកទេ ចូរបដិសេធនឹងសំណើនោះ។

៦. ប្រគល់ការងារឲ្យអ្នកដទៃ៖ នេះមិនមែនមានន័យថា អ្នកកំពុងតែធ្វើបាបពួកគេនោះទេ ប៉ុន្ដែវាជាឪកាសដែលអ្នកដទៃអាចរៀនពីការងារនោះបាន។ ដូច្នេះហើយ អ្នកមិនគួរស្រវាចាប់យកកិច្ចការទាំងអស់មកធ្វើខ្លួនឯងនោះទេ។ ចូរបែងចែកវាឲ្យទៅមិត្តរួមការងាររបស់អ្នក ដើម្បីភាពល្អប្រសើរទាំងសងងខាង។

៧. កុំទាមទារភាពល្អឥតខ្ចោះ៖ វាជារឿងកម្រដែលយើងធ្វើអ្វីមួួយបានល្អឥតខ្ចោះ ហើយវាក៏មិនមែនជារឿងចាំបាច់អីនោះដែរ។ ការទាមទារភាពល្អឥតខ្ចោះនេះអាចបណ្ដាលឲ្យអ្នកមានទំនាក់ទំនងមិនល្អជាមួយអ្នករួមការងាររឺសមាជិកក្រុម មានការពន្យាពេល មានផលិតភាពទាប ហើយក៏អាចនាំមកនូវភាពតានតឹងនិងការបាក់ទឹកចិត្តផងដែរ។ 

៨. ដឹងពេលត្រូវសុំជំនួយ៖ មិនថាមនុស្សឆ្លាតពូកែប៉ុណ្ណានោះទេ អ្នកអាចនឹងជួបការងារពិបាកដែលធ្វើឲ្យអ្នកធុញថប់ជាខ្លាំង។ ឈប់ព្យាយាមធ្វើជាវីរៈនារី រឺ វីរៈបុរសទៀត ហើយកុំសម្ងំរងទុក្ខម្នាក់ឯង។ សុំជំនួួយពីប្រធានរបស់អ្នកនៅកន្លែងធ្វើការ រឺលោកគ្រូអ្នកគ្រូ បើអ្នកជាសិស្ស៕

ប្រភព៖ Lifehack

អត្ថបទល្អផ្សេងទៀត៖ គំនិតទាំង៨យ៉ាងដែលមនុស្សស្រីឆ្លាតមាន តើអ្នកមានគំនិតទាំងនេះទេ?

ជាមនុស្សស្រីម្នាក់ដែលឆ្លាត ត្រូវយល់ពីចំនុចទាំង៨ខាងក្រោមនេះ ហើយចង់ដឹងថាខ្លួនឯងជាមនុស្សស្រីម្នាក់ឆ្លាតដែរឬក៏អត់នោះ អញ្ចឹងក៏ឆាប់ចូលអានចំនុចខាងក្រោមនេះ តើអ្នកមានប៉ុន្មានចំនុចដែរ?

មនុស្សស្រីឆ្លាត

១.​​ មិនតក់ក្រហល់ មានភាពអត់ធ្មត់

ព្យាយាមស្វែងយល់ពីខ្លួនឯងជាមុនសិន ស្វែងយល់ថាខ្លួនឯងត្រូវការអ្វីអោយប្រាកដ ត្រូវគិតអោយបានច្បាស់លាស់។ មានតែយល់ពីខ្លួ​នឯងត្រូវការអ្វីនោះទេ ទើបអាចដឹងថាខ្លួនឯងគួរធ្វើអ្វី។

មនុស្សស្រីដែលមានភាពអត់ធ្មត់

២. អាពាហ៍ពិពាហ៍មិនមែនជាអ្វីគ្រប់យ៉ាងក្នុងមួយឆាកជីវិតយើងនោះទេ

ក្នុងមួយឆាកជីវិតរបស់មនុស្សស្រីអាចជួបនិងមនុស្សប្រុសដែលស្រលាញ់យើងដោយស្មោះគឺពិតជារឿងល្អដែលអ្នកគួរតែចេះថែរក្សារអោយបានល្អ ប៉ុន្តែប្រសិនបើជួបជាមួយនិងមនុស្សដែលមិនចេះស្រលាញ់ ថែរក្សារអ្នកវិញ អ្នកត្រូវតែអាចលះបង់មនុស្សម្នាក់នេះបាន។

អាពាហ៍ពិពាហ៍

៣​. មិនត្រូវភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៏ទៃ

ទោះបីជាមនុស្សប្រុសម្នាក់នោះធ្វើល្អដាក់អ្នកច្រើនប៉ុណ្ណាក៏ដោយ ក៏ក្នុងពិភពលោកនេះ ពាក់កណ្តាលជារបស់មនុស្សប្រុស ពាក់កណ្តាលជារបស់មនុស្សស្រី។ ជីវិតរបស់អ្នក គឺមិនពាក់ពន្ធ័ជាមួយនឹងគេទេ។ អ្នកគឺជាអ្នកដែលដឹកនាំក្នុងជីវិតរបស់អ្នក ចំនែកឯការបង្ហាញខ្លួនរបស់គេ គឺគ្រាន់តែដោយសារអ្នកជ្រើសរើសយកគេតែប៉ុណ្ណោះ។ ប្រសិនបើគេចាកចេញ អ្នកក៏នៅអាចធ្វើអោយជីវិតរបស់អ្នកប្រសើរឡើងបានដូចគ្នា។ អ្វីដែលអ្នកខ្វះនោះគឺត្រូវធ្វើអោយជីវិតរបស់អ្នកជោគជ័យ និងក្តីរីករាយអោយបានច្រើនបំផុត។

ទំនាក់ទំនងជាមួយអ្នកដ៏ទៃ

៤. អ្នកអាចមិនសូវជាស្រស់ស្អាត ប៉ុន្តែអត្តចរិតល្អជាអ្វីដែលអ្នកត្រូវមាន

ដូចដែលយើងបានដឹងថា នៅក្នុងលោកនេះ ជាធម្មតាគឺមិនសូវស្រស់ស្អាតទេ ហើយប្រាកដណាស់ អត្តចរិតដែលល្អតែម្យ៉ាងគត់របស់មនុស្សស្រីនិងក្លាយទៅជាភាពស្រស់ស្អាត ភាពទាក់ទាញដ៏ល្អបំផុតរបស់មនុស្សស្រី។

មិនស្អាត តែចរិតល្អ

៥. អាចធ្វើការងារផ្ទះបាយបាន ហើយក៏អាចមានមុខក្នុងផ្នែកសង្គមបានដូចគ្នា

ត្រូវចេះគោរពដឹងគុណឪពុកម្តាយ ត្រូវចេះយកចិត្តទុកដាក់ថែរក្សារសាច់ញាតិ្ត កាន់តែសំខាន់ត្រូវចេះស្រលាញ់ខ្លួនឯង។​ ត្រូវធ្វើជាមនុស្សស្រីម្នាក់ដែលមានមុខរបរមួយ អាចសំរេចសមិទ្ធផល ហើយអាចជាមនុស្សស្រីម្នាក់ដែលអាចបញ្ចេញមុខក្នុងសង្គមទៀតផង។

ចូលចង្រ្កានបាន ចូលសង្គមបាន

៦. ធ្វើជាមនុស្សម្ចាស់ការលើខ្លួនឯង ប៉ុន្តែមិនមែនប្រកាន់ខ្ជាប់គំនិតខ្លួនឯងតែម្យ៉ាងទេ

ធ្វើជាមនុស្សស្រីដែលមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន មិនពេលវេលាសំរាប់ខ្លួនឯង និងកាន់តែល្អបំផុតគឺមានការងារដែលមានប្រភពចំណូលគ្រប់គ្រាន់មួយ។

ជាមនុស្សមានភាពម្ចាស់ការ

៧. ចេះស្រលាញ់ខ្លួនឯង

ចង់អោយអ្នកដ៏ទៃមកស្រលាញ់យើង ដំបូងឡើយអ្នកត្រូវចេះស្រលាញ់ខ្លួ​នឯងសិន។ មនុស្សស្រីដែលសូម្បីតែខ្លួនឯងក៏មិនស្រលាញ់ តើអោយអ្នកដ៏ទៃមកស្រលាញ់អ្នកយ៉ាងម៉េចទៅ? មនុស្សប្រុសគេនិងមិនរីករាយដែលយកមនុស្សស្រីដែលស្គមស្គាំងមិនស្រស់ស្អាតចូលទៅក្នុងគ្រួសាររបស់គេ រស់នៅជាមួយទេ គេត្រូវការតែមនុស្សស្រីដែលចេះស្រលាញ់ខ្លួន ចេះរៀបចំខ្លួនបានល្អស្អាតតែប៉ុណ្ណោះ។

ស្រលាញ់ខ្លួនឯង

៨. ចេះថែរក្សារសុខភាពខ្លួនឯងបានល្អប្រសើរ

ព្យាយាមបង្កើតមិត្តដែលមានចំនង់ចំនូលចិត្តដូចគ្នាអោយបានច្រើន។ មានពេលទំនេរ ស្តាប់តន្ត្រី អានសៀវភៅ រាល់ថ្ងៃឆ្លៀតពេលហាត់ យ៉ូហ្គា ហាត់ប្រាណ ឬក៏ចេញទៅរត់ហាត់ប្រាណជាដើម។

ហាត់យ៉ូហ្គា

 

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម