ប្រវត្តិព្រះបាទ នរោត្តម យុគន្ធរ ជាអ្នកបដិវត្តន៍ក្រោមនឹមអាណានិគមបារាំង នៅឆ្នាំ១៩០០!
Connect with us

គួរដឹង

ប្រវត្តិព្រះបាទ នរោត្តម យុគន្ធរ ជាអ្នកបដិវត្តន៍ក្រោមនឹមអាណានិគមបារាំង នៅឆ្នាំ១៩០០!

នរោត្តម យុគន្ធរ៖ ប្រសិនជាយើងធ្វើដំណើរពីផ្សារធំថ្មី ឆ្ពោះទៅទិសខាងត្បូងតាមបណ្តោយផ្លូវព្រះមុនីវង្ស ពេលមកដល់ផ្លូវបំបែកជាបួន រវាងផ្លូវព្រះមុនីវង្ស និងផ្លូវព្រះសីហនុ ឬហៅថាស្តុបពេទ្យចិន យើងឃើញសាលាចំណាស់មួយស្ថិតលើដីទំនាប ទល់មុខសំណង់អាគារ៤២ជាន់ ។ សាលាចំណាស់មួយនោះឈ្មោះថា “សាលាយុគន្ធរ” តើយុគន្ធរនោះជានរណា ?

ព្រះនរោត្តម យុគន្ធរ គឺជាបុត្រច្បងរបស់ ព្រះបាទនរោត្តម ព្រះអង្គ​បានប្រសូត្រនៅឆ្នាំ ១៨៦០ នៅរាជធានីឧត្តុង្គ​(វាំងចាស់) ព្រះមាតានាម ចៅផល្លាទេវី សុទ្ធចន្ទ្រា ។

ព្រះយុគន្ធរ ជាបុត្រាមួយអង្គដែលព្រះបាទនរោត្តមជ្រើសតាំងជារាជទាយាទសម្រាប់ស្នងរាជសម្បត្តិបន្ទាប់ពីទ្រង់សោយទីវង្គត់។ ព្រះយុគន្ធរ បានរៀបអភិសេកភរិយាចំនួន ៤ដង។ ទី១-អ្នកស្រអែម ទី២-អ្នកកៀន ទី៣-អ្នក អ៊ឹម និងទី៤-នរោត្តម មល្លិកា និងមានបុត្រ ៩នាក់។ 

ក្នុងសកម្មភាពការងារ ព្រះយុគន្ធរ ជាមនុស្សម្នាក់ដែលមិនសូវចុះសម្រុងជាមួយបារាំងទេ។ នៅឆ្នាំ១៩០០ ក្នុងព្រះរាជកិច្ចដឹកនាំប្រតិភូមួយទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមការតាំងពិពណ៌អន្តរជាតិ ដែលរៀបចំដោយប្រទេសបារាំងនៅទីក្រុងបារីស ឆ្លៀតឱកាសនៃការឡើងថ្លែងសុន្ទរកថា ព្រះយុគន្ធរបានធ្វើការតវ៉ាជាមួយបារាំង ដោយសុំឱ្យបារាំងផ្តល់សិទ្ធគ្រប់គ្រងរដ្ឋបាលមួយផ្នែកមកអោយកម្ពុជាវិញ ដែលកម្រមានអ្នកហ៊ានចេញមុខធ្វើដូច្នេះណាស់។

សកម្មភាពនេះ បានធ្វើអោយពួកអាណានិគមបារាំងខឹងសម្បាជាមួយទ្រង់ជាខ្លាំង ដែលធ្វើឱ្យពួកមន្រ្តីបារាំងសើចចំអកឱ្យទ្រង់។ ចំណែកឯមន្រ្តីខ្មែរដែលអែបអបបារាំងបានបង្ខំទ្រង់សុំអភ័យទោសបារាំងវិញ ជាថ្នូរនិងការរួចទោសកំហុស ប៉ុន្តែព្រះយុគន្ធរបានបដិសេធសំណើនេះ។

នៅពេលព្រះអង្គយាងត្រឡប់មកមាតុប្រទេសវិញ ពេលកប៉ាល់ចូលសំចតនាកំពុងផែសិង្ហបុរី ព្រះអង្គសម្រេចគេចព្រះកាយក្រោយពីដឹងថាមានគំរោងធ្វើឃាតទ្រង់។ ព្រះអង្គបាននិរទេសខ្លួនទៅរស់នៅប្រទេថៃ ហើយបានសុគត់នៅឆ្នាំ១៩៣៤ នាទីក្រុងបាងកក ក្នុងព្រះជន្ម៧៤ ឆ្នាំ មុនកម្ពុជាទទួលបានឯករាជ្យពីបារាំង៕

ប្រភព៖ Tara Om/Monovichea

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម