ហេតុអ្វីបានជាចិន ហាមឃាត់មិនអោយប្រើប្រាស់អក្សរ “N” ទៅវិញ?
Connect with us

គួរដឹង

ហេតុអ្វីបានជាចិន ហាមឃាត់មិនអោយប្រើប្រាស់អក្សរ “N” ទៅវិញ?

ពត៌មានទាក់ទងទៅនឹងប្រទេសចិន ជាពិសេសរដ្ឋាភិបាលចិនទាក់ទិននឹងការលុបបំបាត់នូវអណត្តិរបស់ប្រធានាធិបតីនៅមិនទាន់សាបរលុបពីការចាប់អារម្មណ៍របស់អ្នកតាមដានពត៌មានផង ឥឡូវនេះមានសារពត៌មានជាច្រើនទៀតបានសរសេរថារដ្ឋាភិបាលចិន ថែមទាំងហាមមិនអោយមានការប្រើប្រាស់អក្សរ “N” ទៀតផង។

តើមានរឿងអ្វីកើតឡើងបានជាចិន “N” បែរជាហាមរឿងបែបនេះទៅវិញ?
ពាក់ព័ន្ធនឹងការហាមឃាត់នេះ បើតាមលោកសាស្ត្រាចារ្យ វ៉ិចទ័រ ម៊ែរ ដែលមានអ្នកជំនាញផ្នែកអក្សរសាស្ត្រចិន នៅឯសាកលវិទ្យាល័យផេនស៊ីវេនៀ បានបង្ហាញអោយដឹងថា រដ្ឋាភិបាលចិនអាចនឹងយល់ថាអក្សរ “N” គឺមានន័យថា n>2 នៅក្នុងគណិតវិទ្យា ដែលការប្រើប្រាស់វានេះគឺហាក់បីដូចជាសើចចម្អក ឌៀមដាម រឺសម្តែងការប្រឆាំងទៅដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលចិន។

ទន្ទឹមនឹងការប្រើប្រាស់អក្សរនេះទៀត សូម្បីតែពាក្យមួយចំនួនដូចជា “immortality”, “infinity”, “ascend the throne” និងការបង្ហោះរូបតុក្កតា Winnie the Pooh ក៏ត្រូវបានគេហាមឃាត់នៅលើអ៊ីនធឺណែតដូចគ្នា ព្រោះពួកវាត្រូវបានចាត់ចូលជាទង្វើមិនយល់ស្របពេញចិត្តជាមួយនឹងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ ការបិទផ្អាកប្រើប្រាស់នេះប្រហែលជាគ្រាន់តែធ្វើឡើងក្នុងរយះពេលខ្លីមួយតែប៉ុណ្ណោះ បើតាមការប៉ាន់ស្មានរបស់អ្នកជំនាញ៕

អត្ថបទល្អផ្សេងទៀត៖ ស្គរសំរិទ្ធិ ហៅទឹកភ្លៀងដែលគេហៅស្គរមហោរធិកសំរិទ្ធមានប្រភពមកពីកុលសម្ព័ន្ធចិនឈ្មោះ “ហ្សូន” កាលពី ៦០០ ឆ្នាំមុន គ.ស

សូម​កត់សម្គាល់ថា ក្នុងចំណោម​ឧបករណ៍​ភ្លេង ស្គរ​ម​ហោរ​ធិ​ក​សំ​រិ​ទ្ធិ បាន​ដើរតួនាទី​យ៉ាងខ្លាំង ទោះបី​ជាមាន​ប្រភព​ចេញពី​ប្រទេស​ចិន​ក៏ដោយ​។ គេ​បាន​រកឃើញ​វត្តមាន​ស្គរ​នេះ មួយចំនួន​ក្នុង​ផ្នូរ​សព​នៅ​ភូមិ​ព្រ​ហារ ខេត្តព្រៃវែង កំពង់ចាម កណ្ដាល និង​បន្ទាយមានជ័យ ជាដើម​។​ យោងតាម​ការស្រាវជ្រាវ​របស់​អ្នកឯកទេស​ចិន​បាន​ឲ្យ​ដឹងថា ស្គរ​ម​ហោ​ធិ​ក​សំ​រិ​ទ្ធិ ដែល​ជាទី​ពេញនិយម​របស់​ជនជាតិ​ចិន​នា​សម័យ​បុរេប្រវត្តិសាស្ដ្រ ហើយ​កំពុងតែ​ទទួល​ការពេញ និយម​នៅក្នុង​ភូមិភាគ​ខាងត្បូង​ជាពិសេស​នៅ​ខេត្ត​យូ​ណ្ណាន់ ដោយ​កល​សម្ព័ន្ធ​ចិន​ឈ្មោះ «​ហ្សួ​ន​» នៅឡើយ​គឺជា​សម្ម​ទិ្ធ​ផល​របស់​ជាតិ​សាសន៍​ចិន​សុទ្ធសាធ​។​

​សូមបញ្ជាក់ថា ស្គរ​ម​ហោរ​ធិ​ក​សំ​រិ​ទ្ធិ ដែលមាន​ចំណាស់​ចាស់​ជាងគេ គឺ​ស្ថិតក្នុង​ស្ថានីយ​មួយចំនួន​ដែល​ស្ថិតក្នុង​ព្រំប្រទល់​ដែន​នៃ​ប្រទេស​ចិន​សព្វថ្ងៃ ពោល​គឺមាន​ក្នុង​តំបន់​យូ​ណ្ណាន់ ហើយ​មាន​កាល​បរិ​ចេ្ឆ​ទ​ស្ថិតក្នុង​អន្លុង​ស​.​វ​ទី ៦ មុន​គ​.​ស​។ រីឯ​ចំណែក​ស្គរ​ដែល​គេ​រកឃើញ​នៅក្នុង​ភូមិភាគ​អាស៊ី​អាគេ្នយ៍​នេះ ជាពិសេស​ស្គរ​នៅ​ប្រ​ទស​ហៀ​កណា​ម​ខាងជើង​។ នៅ​កម្ពុ​ជាមាន​អាយុ​ត្រឹមតែ​ស​.​វ​ទី​៥ ដល់ទី​១ នៃ​គ​.​ស​តែប៉ុណ្ណោះ​។​

លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើនេះ គឹ​មាន​សារៈសំខាន់​ណាស់ ហើយ​វា​ជា​ពត៌មាន​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ជួន​ដល់​និស្សិត​ខ្មែរ​ទាំងអស់​ថា ស្គរ​បុរេប្រវត្តិសាស្ត្រ​នេះ មាន​ប្រភព​ចេញពី​ប្រទេស​ចិន ហើយនឹង​ត្រូវ​ផលិត​ចេញពី​តំបន់​យូ​ណ្ណាន់ យ៉ាង​ប្រាកដ ដើម្បី​ផ្ដល់នូវ​ជម្រើស​ជាច្រើន​ដល់​សហគមន៍​អម្បូរ​ចិន​(​ថែ​-​យៀ​ត​) និង​មន​-​ខ្មែរ តាម​តម្រូវការ​និង​ការពេញនិយម​រៀងៗ​ខ្លួន កាលពី​២០០០​ឆ្នាំ​មុននេះ​យ៉ាង​ប្រាកដ​។​

ការរកឃើញ​ស្គរ​នេះ​បង្ហាញ​នូវ​រូបភាព​របស់​សង្គម​មួយ​ដែលមាន​ការរីកចម្រើន​លើ​វិស័យសេដ្ឋកិច្ច សង្គម និង​សាសនា​របស់​បុព្វការី​ជន​ខ្មែរ​ដែល​បាន​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ដែល​បានធ្វើ​ឲ្យ​វប្បធម៌​មន​-​ខ្មែរ មាន​ភាពសម្បូរ​ណ៍​បែប​ព្រមទាំង​ភាពរឹងមាំ​។​ដូច្នេះ ការផ្សព្វផ្សាយ​នៃ​ស្គរ​នេះ មិន​ត្រឹម​ត្រូវតែ​បម្រើ​ផលប្រយោជន៍​របស់​ខ្មែរ​តែប៉ុណ្ណោះ​ទេ ក្នុង​ពី​ធី​កម្ម​នានា​ដើម្បី​សូម​ឲ្យ​ទឹកភ្លៀង ព្រោះ​ពេលនោះ​សង្គម​ខ្មែរ​គឺជា​សង្គម​មាន​ឧស្សាហកម្ម​លោហៈ និង​កសិកម្ម​ជា​មូលដ្ឋានគ្រឹះ ថែមទាំង​ពង្រីក​ការចេះដឹង​ផ្សេងៗ​ឯទៀត​ដែរ​តាម​បណ្ដា​តំបន់​មួយចំនួន​។​ ​ម្យ៉ាងទៀត ការប្រើប្រាស់​ក៏បាន​បញ្ជាក់​អំពី​កម្រិត​ចេះដឹង​ខាង​ស្ល​លោហៈ​ផងដែរ​។​

សូមបញ្ជាក់​ផងដែរ​ថា ស្គរ​ម​ហោរ​ធិ​ក​សំ​រិ​ទ្ធិ ដែល​ត្រូវបានធ្វើ​នៅ​ប្រទេស​ចិន កាលពី​៦០០​ឆ្នាំមុន​គ​.​ស ហើយ​មានការ​រីកចម្រើន​ជា​លំដាប់​រហូតដល់​ស​.​វ​ទី​១ នៃ​គ​.​ស ត្រូវបាន​ផ្សព្វផ្សាយ​ទៅកាន់​តំបន់​នៃ​ប្រទេស​ហៀក​ណា​ម​ខាងជើង​នៃ​ចក្រភព​នគរ​ភ្នំ ប្រទេស​ភូមា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​។​ ដោយ​ពត៌មាន​ទាំងនេះ បាន​ជួយ​ឲ្យ​ស្គាល់​នូវ​តួនាទី​នៃ​ស្គរ​ដែល​បាន​នាំចូល​ពី​ប្រទេស​ចិន​។ ពិធី​ដង្ហែ​សព ដោយមាន​ប្រើ​ស្គរ​ម​ហោរ​ធិ​ក​ទៅកាន់​កន្លែង​បញ្ចុះសព​ក្រោម​អធិប​តិ​ភាព​របស់​មេកន្ទ្រាញ (​មេភូមិ​) នៅក្នុង​ពី​ធី​នេះ​មាន មេ​គ្រួសារ​ព្រមទាំង​ញាតិមិត្ត​ចូលរួម ហើយ​ប្រការនេះ​គឺជា​ការលើក​កិត្តិយស​សព​ឲ្យ​បាន​ខ្ពង់ខ្ពស់​។

ម្ល៉ោះហើយ ក្នុង​ក្បួន​ហែសព​ទៅកាន់​កន្លែង​កប់​គេ​បាន​យក​ស្គរ​ជាប់​ជាមួយ ដើម្បី​ទូង​ផង​។​
ក្នុង​ឳ​កាស​នេះដែរ គេ​សង្ឃឹមថា ស្គរ​អាចជួយ​ប្រោះព្រំ​នូវ​ទឹកភ្លៀង​ពេញ​បរិបូ​ណ៍​សម្រាប់​ស្រែចម្ការ​ដែលជា​ប្រភព​នៃ​វិបុល​សុខ និង​សុភមង្គល​ដល់​សហគម​ន៍​មនុស្ស ជាហេតុ​បណ្ដាល​ឲ្យ​គេ​ដាក់ឈ្មោះថា ស្គរ​ហៅ​ទឹកភ្លៀង​៕

មតិយោបល់

ពេញនិយម