គួរដឹង
មានចាំហ្គេម Ice Bucket Challenge ទេ? តាមពិតគេលេងហ្គេមនេះដើម្បីយកមកជួយអ្នកជម្ងឺដូចជាលោក Stephen Hawking សោះ!
ប្រសិនជាអ្នកដែលចំនាយពេលច្រើនដែលនៅលើបណ្តាញសង្គមនានា អ្នកប្រាកដជាបានដឹងពីហ្គេមមួយឈ្មោះថា Ice Bucket Challenge ដែលមានវត្តមានពីប៉ុន្មានឆ្នាំមុន ដែលហ្គេមនេះត្រូវបានគេចូលរួមលេងស្ទើរតែជុំវិញពិភពលោក ព្រោះហ្គេមនេះបានបង្កើតឡើងដើម្បីជួយដល់អ្នកជម្ងឺមួយប្រភេទគឺ ជម្ងឺ Amyotrophic lateral sclerosis (ALS)។
ជម្ងឺ Amyotrophic lateral sclerosis (ALS) ជាជម្ងឺដែលមានការកាចសាហាវមិនចាញ់ជម្ងឺមហារីកប៉ុន្មានទេ ពោលគឺអ្នកដែលទទួលរងដោយសារជម្ងឺនេះហើយ ពួកគេគ្មានសង្ឃឹមរស់បានយូរនោះទេ។ ក្នុងចំនោមបុគ្គលល្បីដែលទទួលរងគ្រោះដោយសារជម្ងឺនេះគឺមានសាស្ត្រាចារ្យដ៏ល្បីឈ្មោះម្នាក់ដែរ គឺលោក Stephen Hawking។
តើអ្វីទៅជាជម្ងឺAmyotrophic lateral sclerosis (ALS)?
ជម្ងឺ Amyotrophic lateral sclerosis (ALS)គឺជាជម្ងឺដែលធ្វើអោយប៉ះពាល់ដល់ណឺរ៉ូន និងការគ្រប់គ្រងចលនានៃសាច់ដុំ ដូចជាការដើរ និយាយ រឺញ៉ាំអាហារជាដើម។ អ្នកជម្ងឺនេះច្រើនតែមិនអាចបានម្ចាស់ការដល់ការបញ្ចេញសកម្មភាពទាំងអស់នេះ ដោយស្ថានភាពទាំងអស់នេះមានលក្ខណះកាន់តែធ្ងន់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
ជាទូទៅ អ្នកជម្ងឺនេះច្រើនតែស្លាប់ក្នុងរវាងពី២ទៅ៥ឆ្នាំ ដោយសារតែខ្លួនប្រាណរបស់គេខ្សោយទៅៗព្រោះតែមិនមានជីវជាតិបំប៉នបានទទួលទានចូលទៅ រឺហាត់ប្រាណអោយរាងកាយរឹងមាំដូចមនុស្សធម្មតាឡើយ ស្របពេលដែលជម្ងឺនេះក៏មិនទាន់មានថ្នាំព្យាបាលផងដែរ។
ជម្ងឺនេះត្រូវបានគេចាត់ទុកជាជម្ងឺដ៏ពិបាកព្យាបាលមួយ ដោយសារតែអ្នកវិទ្យាសាស្ត្រមិនទាន់អាចកំណត់បាននៅឡើយថា តើវាបង្កមកពីមូលហេតុអ្វីអោយប្រាកដនោះឡើយ ប៉ុន្តែអ្វីដែលគេអាចសន្និដ្ឋានពីករណីរបស់អ្នករងគ្រោះដោយសារតែជម្ងឺនេះភាគច្រើន អ្នកជម្ងឺមានលក្ខណះប្រហាក់ប្រហែលនឹងគ្នា ដូចជា៖
• អ្នកជម្ងឺចាប់ផ្តើមមានការវិវត្តន៍ជម្ងឺនេះឡើងនៅរវាងអាយុ ៥៥ទៅ ៧៥ឆ្នាំ
• មនុស្សប្រុសមានភាគរយដែលអាចកើតជម្ងឺនេះច្រើនជាងមនុសស្រី
• ភាគរយជម្ងឺនេះអាចកើតឡើងចំពោះកងទាហានចូលនិវត្តន៍អាចមានច្រើនជាងបុគ្គលធម្មតា
ថ្វីត្បិតតែគេធ្វើការសន្និដ្ឋានបែបនេះមែន កត្តាដែលធ្វើអោយមានជម្ងឺនេះពិតប្រាកដនៅតែមិនអាចកំណត់បានច្បាស់លាស់ដដែល៕
អត្ថបទល្អផ្សេងទៀត៖ បើជួបជាមួយមនុស្សដែលមានជម្ងឺបាក់ទឹកចិត្ត ហាមនិយាយពាក្យទាំង៤នេះ!
មានមនុស្សមិនតិចទេដែលបានដឹង ជម្ងឺបាក់ទឹកចិត្តគឺចាជម្ងឺដ៏សាហាវបំផុត ព្រោះការខុសពីជម្ងឺដទៃដែលសុទ្ធតែមានថ្នាំព្យាបាល ជម្ងឺបាក់ទឹកចិត្តគឺមិនអាចមានថ្នាំអ្វីមកព្យាបាលអោយជាដាច់ ក្រៅពីខ្លួនឯងជួយខ្លួនឯងនោះទេ។
ប្រសិនជាអ្នកស្កាល់នរណាម្នាក់ដែលមានជម្ងឺនេះ អ្នកត្រូវតែយកចិត្តទុកដាក់ជាមួយពាក្យសម្តីដែលអ្នកប្រើទៅកាន់គេបន្តិច ព្រោះថាពួកគេអាចនឹងរងគ្រោះយ៉ាងខ្លាំងជាមួយនឹងពាក្យសម្តីរបស់អ្នកប្រសិនជាអ្នកនិយាយទាំងមិនបានចាប់អារម្មណ៍។
បើជួបជាមួយមនុស្សដែលមានជម្ងឺបាក់ទឹកចិត្ត ហាមនិយាយពាក្យទាំង៤នេះ៖
១. កុំនិយាយថា “អ្នកមានបញ្ហានេះមិនមែនធ្ងន់ធ្ងរទេ ព្រោះនៅមានមនុស្សជាច្រើនទៀតដែលមានបញ្ហានេះ ហើយធ្ងន់ធ្ងរជាងអ្នកទៅទៀត”។ គួរនិយាយថា “អ្នកមិនមែនជាមនុស្សតែម្នាក់នោះទេដែលមានបញ្ហានេះ ហើយខ្ញុំនៅនឹងទីនោះចាំជួយ ប្រសិនជាអ្នកត្រូវការជំនួយ”។
២. កុំនិយាយថា “គ្មានភាពយុត្តិធម៌នោះទេនៅក្នុងពិភពលោកនេះ ដូច្នេះកុំព្យាយាមចង់បានវា” ប៉ុន្តែត្រូវនិយាយថា “អ្នកសំខាន់សម្រាប់ខ្ញុំ និងមនុស្សនៅជុំវិញខ្លួន”។
៣. កុំនិយាយថា “ឈប់ពិបាកចិត្តទៅ” ព្រោះវាមិនអាចជួយអ្វីបាននោះឡើយ ប៉ុន្តែអ្នកគួរតែនិយាយថា “ចង់យំ រឺស្រែក បង្ហាញវាអោយអស់មក ព្រោះខ្ញុំនៅទីនេះហើយ”។
៤. កុំនិយាយថា “មួយថ្ងៃៗឃើញតែពិបាកចិត្តមិនស្រាកស្រាន្ត” ប៉ុន្តែអ្នកត្រូវនិយាយថា “ខ្ញុំជឿថាបញ្ហានេះគឺពិតជាមានមែន ប៉ុន្តែនេះមិនបានន័យថាអ្នកជាមនុស្សឆ្កួតទេ ព្រោះខ្ញុំដឹងថាអ្នកមានបញ្ហាច្រើនណាស់ដែលអ្នកពិបាកនឹងនិយាយចេញមកក្រៅ។ ប៉ុន្តែតើអ្នកអាចនិយាយប្រាប់ខ្ញុំបានទេ ក្រែងលោហ៍មានអ្វីដែលខ្ញុំអាចជួយបាន?”
គួរបញ្ជាក់ផងដែរថា ពាក្យសម្តីដែលអ្នកនិយាយរួចហើយ អ្នកប្រហែលជាមិនចាំវានោះទេ ព្រោះសម្រាប់អ្នកដែលស្តាប់វិញ វាអាចដក់ជាប់នៅក្នុងខួរក្បាលគេរហូត កុំថាឡើយពួកគេមានជម្ងឺបាក់ទឹកចិត្ត ដូច្នេះប្រសិនជាអ្នកពិតជាចង់ជួយពួកគេមែននោះ អ្នកត្រូវតែយកចិត្តទុកដាក់ទៅលើពាក្យដែលអ្នកនិយាយអោយបានខ្ពស់បំផុត៕
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត9 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!