វិធីដ៏មានប្រសិទ្ធិភាព ដើម្បីជួយអោយក្មេងស្រលាញ់ការរៀនសូត្រ!
Connect with us

គ្រួសារ & ស្នេហា

វិធីដ៏មានប្រសិទ្ធិភាព ដើម្បីជួយអោយក្មេងស្រលាញ់ការរៀនសូត្រ!

ដោយសារតែចំនេះវិជ្ជា ជាទ្រព្យតែមួយគត់ដែលមិនអាចអោយនរណាម្នាក់លួចយកទៅបាន ឪពុកម្តាយគ្រប់រូបតែងតែប្រាថ្នាធ្វើយ៉ាងណាផ្គត់ផ្គង់អោយកូនមានទ្រព្យសម្បត្តិមួយនេះអោយបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន។ ប៉ុន្តែថ្វីត្បិតតែបែបនេះមែន ទ្រព្យសម្បត្តិមិនអាចកើនទៅណាឡើយ ប្រសិនជាសមីខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ខ្លួនឯងដើម្បីបង្កើតវា។

តួយ៉ាង ការប្រាថ្នាចង់ចេះចង់ដឹងនេះ គឺអាចបណ្តុះបណ្តាលអោយក្មេងតាំងពីពួកគេនៅតូចៗមកម្ល៉េះ ពោលគឺថាប្រសិនជាក្មេងនោះមានចិត្តចង់រៀនសូត្រច្រើន ពួកគេមិនសូវចាំបាច់អោយមានការតឺនពីឪពុកម្តាយច្រើននោះឡើយ។ ប៉ុន្តែបើពួកគេមិនចង់វិញ កាន់តែបង្ខំកាន់តែមិនធ្វើអោយពួកគេទទួលផលល្អ។

តើត្រូវធ្វើបែបណាដើម្បីអោយកូនក្មេងមានចិត្តរៀន? វិធីខាងក្រោមទាំង៤នេះអាចជួយបាន៖

១. បង្កើតបរិយាកាសទាក់ទាញមួយអោយគេ

ក្មេងច្រើនតែចង់ធ្វើអ្វីមួយប្រសិនជាពួកគេចាប់អារម្មណ៍ រឺត្រូវបានទាក់ទាញអោយរបស់នោះ។ ដូច្នេះហើយឪពុកម្តាយគួរតែចេះរៀបចំបរិយាកាសណាមួយដើម្បីអោយទាក់ទាញនឹងការរៀនសូត្ររបស់ពួកគេ ឧទាហរណ៍ដូចជាបង្កើតល្បែងលេងជាមួយកូន និងឆ្លៀតបង្រៀនពួកគេពីនេះពីនោះ។

២. បង្ហាត់អោយពួកគេចេះឆ្ងល់

ជាទូទៅ ក្មេងភាគច្រើនចូលចិត្តរៀនសូត្រ ដោយពាក្យរៀនសូត្រនេះមិនកំណត់ការត្រូវតែរៀននៅសាលានោះទេ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេអាចរៀនពីនេះពីនោះបានដូចគ្នា។ អញ្ចឹងហើយដើម្បីបណ្តុះគំនិតអោយពួកគេចង់ដឹងចង់យល់កាន់តែច្រើន អ្នកត្រូវបង្ហាត់បង្រៀនអោយពួកគេចេះឆ្ងល់ជាមុនសិន ព្រោះកាលណាដែលគេចាប់ផ្តើមឆ្ងល់ហើយ ពួកគេនឹងព្យាយាមរកចម្លើយដោយខ្លួនឯង។

៣. មើលលើចំនង់ចំនូលចិត្ត និងសមត្ថភាពពីកំណើតរបស់ក្មេង

ក្មេងចង់រៀនសូត្រ រឺក្មេងរៀនសូត្របានល្អបំផុតនៅពេលដែលពួកគេធ្វើអ្វីដែលពួកគេចូលចិត្ត ដូច្នេះអ្នកជាអាណាព្យាបាលរបស់ក្មេង អ្នកត្រូវតែចេះស្វែងយល់ថាអ្វីទៅជាចំនង់ចំនូលចិត្តរបស់ក្មេងពិតប្រាកដ។

៤. ចំនាយពេលយកចិត្តទុកចិត្តលើពួកគេអោយបានច្រើន

ការចំនាយជាមួយក្មេងនៅពេលពួកគេនៅតូចគឺជារឿងសំខាន់មួយ ព្រោះភាគច្រើនការវិវត្តការគិតរបស់ពួកគេច្រើនតែធ្វើឡើយនៅកំឡុងពេលនេះហើយ ដូច្នេះហើយអ្នកគួរតែយកចិត្តទុកដាក់ចំពោះការវិវត្តន៍របស់ពួកគេ និងព្យាយាមបណ្តុះគំនិតស្រលាញ់ការសិក្សាពីពេលនេះទៅអោយហើយទើបទទួលបានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទល្អផ្សេងទៀត៖ហេតុអ្វីបានជាឪពុកម្ដាយមិនគួរព្រងើយកន្ដើយដាក់ទារក នៅពេលដែលពួកគេកំពុងយំ?

ឪពុកម្ដាយមួយចំនួនតែងគិតថា ការបណ្ដោយឲ្យទារកយំរហូតដល់ពេលដែលពួកគេឈប់ដោយខ្លួនឯងអាចធ្វើឲ្យពួកគេចេះគ្រប់គ្រងអារម្មណ៍បាន នៅពេលពួកគេពេញវ័ញ។

ដោយឡែក អ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យឃើញថា ការដែលឪពុកម្ដាយបណ្ដោយឲ្យកូនយំច្រើនធ្វើឲ្យកូនធំឡើងក្លាយជាមនុស្សឆេវឆាវ មិនអាចទប់អារម្មណ៍ខ្លួនបានទៅវិញ។

ការសិក្សាបានឲ្យដឹងថា នៅពេលដែលឪពុកម្ដាយទុកឲ្យក្មេងយំក្នុងរយៈពេលយូរ ប្រព័ន្ធអរម៉ូនអាដ្រេណាលីនរបស់ពួកគេអាចនឹងមានភាពសកម្មហួសកម្រិត ជាហេតុបណ្ដាលឲ្យពួកគេងាយនឹងមានប្រតិកម្ម មានភាពឆេវឆាវ និងអាចឈានដល់ការប្រើអំពើហិង្សាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចបណ្ដាលឲ្យពួកគេមានបញ្ហាទាក់ទងនឹងការសិក្សានៅពេលធំឡើងផងដែរ។ ប្រព័ន្ធប្រសាទអាចមានការខូចខាត ជាហេតុធ្វើឲ្យសមត្ថភាពនៃបញ្ញារបស់ពួកគេខ្សោយនិងធ្វើឲ្យពួកគេមានការលំបាកក្នុងការចាប់យកអ្វីដែលថ្មី។

ប្រព័ន្ធខួរក្បាលរបស់ទារកដែលយំក្នុងរយៈពេលយូរគឺ មានលក្ខណៈស្រដៀងគ្នាទៅនឹងខួរក្បាលនៃមនុស្សវ័យជំទង់ដែលកំពុងតែមានជំងឺបាក់ទឹកចិត្ត។

លោក Allan Schore ដែលជាអ្នកដឹកនាំការស្រាវជ្រាវ បាននិយាយថា ឥទ្ធិពលដែលសំខាន់បំផុតនៃការអភិវឌ្ឍបញ្ញារបស់កុមារគឺជា ការឆ្លើយតបរបស់ម្តាយចំពោះកូន។ លោកបានបន្ថែមថា ការបណ្ដោយឲ្យទារកយំយូរអាចបណ្តាលអោយពួកគេមានការកើនឡើងសម្ពាធឈាមនៅក្នុងខួរក្បាល និងបង្កើនអ័រម៉ូនស្ត្រេសផងដែរ។

ដូច្នេះហើយ ឪពុកម្ដាយគួរធ្វើការពិចារណាឡើងវិញ ប្រសិនបើពួកគេមិនចង់មានការស្ដាយក្រោយនៅពេលអនាគតនោះទេ៕

មតិយោបល់

ពេញនិយម