ពាក្យមួយម៉ាត់របស់អ្នកប្រាជ្ញរូបវិទូ Stephen Hawkingនេះ ពិតជាមានន័យមិនអាចកាត់ថ្លៃបាន!
Connect with us

បែបផែនជីវិត

ពាក្យមួយម៉ាត់របស់អ្នកប្រាជ្ញរូបវិទូ Stephen Hawkingនេះ ពិតជាមានន័យមិនអាចកាត់ថ្លៃបាន!

ពត៌មានស្តីពីការស្លាប់របស់លោក Stephen Hawking នៅតែជាប្រធានបទមួយយ៉ាងធំសម្រាប់គ្រប់បណ្តាសារពត៌មាន និងវេបសាយនានា។ ប៉ុន្តែក្រៅពីការស្លាប់របស់គាត់ ពិភពលោកក៏បានផ្តោតអារម្មណ៍យ៉ាងខ្លាំងមួយកម្រិតទៀតទៅដល់ស្នាដៃ និងកេរ្តិ៍ដំណែលដែលលោកបានខិតខំប្រឹងប្រែងបង្កើតវាឡើងមកតាំងដែលខ្លួនទទួលរងនូវពិការភាពយ៉ាងធ្ងន់ធ្ងរមួយ។

ក្រៅពីទាំងនេះ សូម្បីតែគំនិត និងស្មារតីតស៊ូរបស់លោកStephen Hawking ក៏ត្រូវបានក្លាយជាមេរៀនដ៏វិសេសវិសាលមួយ ដើម្បីជាថ្នាលបណ្តុះបណ្តាល និងដាស់តឿនលើកទឹកចិត្តដល់មនុស្សរាល់គ្នាផងដែរ ហេតុដូច្នេះហើយទើបបានជាថ្ងៃនេះ នឹងបង្ហាញប្រិយមិត្តពីពាក្យមួយឃ្លាដែលលោកបានផ្តាំផ្ញើដល់សាធារណះជនទាំងអស់។


ពាក្យប៉ុន្មានម៉ាតយ៉ាងខ្លី តែមានអត្ថន័យរបស់លោកនោះគឺថា “មនុស្សគ្រប់គ្នាត្រូវតែសម្លឹងមើលទៅផ្កាយនៅលើមេឃ មិនមែនសម្លឹងចុះក្រោមមើលបាតជើងយើងនោះឡើយ។ អ្នកប្រហែលជាគិតថាជីវិតរបស់អ្នកលំបាកណាស់ ប៉ុន្តែគ្មានរឿងអ្វីដែលអ្នកធ្វើមិនបាននោះទេ ពីព្រោះរឿងអ្វីក៏អ្នកអាចធ្វើបានដែរ គ្រាន់តែអ្នកត្រូវចំនាយកម្លាំង ទឹកចិត្ត ការខិតខំប្រឹងប្រែង និងពេលវេលាតែប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតទៀតនោះគឺ មិនថាអ្នកជួបប្រទះការលំបាកប៉ុណ្ណានោះទេ អ្នកមិនត្រូវបោះបង់ចោលក្តីសង្ឃឹម និងការតស៊ូឡើយ។”


សម្តីរបស់លោកStephen Hawking នេះ ថ្វីត្បិតតែមិនសូវបានរៀបរាប់ច្រើនក្បោះក្បាយក៏ពិតមែន ប៉ុន្តែវាមានន័យគ្រប់គ្រាន់ហួសពីអាចធ្វើអោយមនុស្សម្នាក់ខិតខំប្រឹងប្រែងជំនះគ្រប់ឧបសគ្គទៅហើយ។ លោកក៏មិនមែនចេះតែនិយាយៗ ដោយសារតែលោកជាមនុស្សជោគជ័យហើយ ទើបធ្វើអោយសម្តីរបស់លោកមានតម្លៃនោះទេ។

ប៉ុន្តែលោកជាឧទាហរណ៍ដែលល្អបំផុត នៃសម្តីរបស់លោកមួយនេះ ព្រោះមិនថាលោកបានជម្ងឺប្រចាំកាយធ្វើអោយលោកមិនអាចដើរ រឺនិយាយបានយ៉ាងណាក៏ដោយ លោកនៅតែអាចសម្រេចស្នាដៃធំៗច្រើនរាប់មិនអស់ ដែលធ្វើអោយមនុស្សមិនតិចលាននាក់ទេមានមោទនភាពនឹងលោក៕

អត្ថបទល្អផ្សេងទៀត៖ ៧​ ចំណុច​នេះ របស់លោកឧញ៉ា គួច ម៉េងលី បើដើរតាមបានដឹងតែ​ជោគ​ជ័យ​នៅ​កន្លែង​ការ​ងារ​​!

ការ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ គឺជា​ក្តី​ប្រាថ្នា​មួយ​របស់​បុគ្គលិក​គ្រប់​រូប​ ដើម្បី​អាច​ពង្រឹង​ជីវភាព​រស់​នៅ​របស់​ពួក​គេ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន​។ ​ប៉ុន្តែ​វាជា​រឿង​លំបាក​ខ្លាំង​ណាស់ ​ព្រោះ​ថា​បើ​អ្នក​សុំ​ថ្នាក់​លើ​ដោយ​ត្រង់ៗ​ នោះ​ក៏​មិន​ងាយ​បាន​ដែរ​។ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ធ្វើ​នូវ​កិច្ច​ការ​​ពិសេសៗ​មួយ​ចំនួន​ដែល​ ធ្វើ​ឱ្យ​ថ្នាក់​លើ​ពេញ​ចិត្ត​។​

តើ​​ធ្វើ​​ដូច​​ម្តេច​​ដើម្បី​​ក្លាយ​​ជា​​មនុស្ស​​ជោគ​​ជ័យ​​ក្នុង​​ការ​ងារ​​?​​​​

​លោក​ឧកញ៉ា ​វេជ្ជបណ្ឌិ​ត​ គួច​ ម៉េង​លី​ ដែល​ជា​ស្ថាប​និក​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ ​នៃ​ក្រុម​ហ៊ុន ​ម៉េង​លី​ ជេ.​ គួច ​អេឌ្យូ​ខេ​សិន​ ដែល​លោក​បាន​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្នុង​នោះ​លោក​ឧកញ៉ា ​បាន​បង្ហើប​គន្លឹះ​ចំនួន​ ៧​ចំណុច​ ដើម្បី​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ និង​ការងារ​ល្អ​ ក្រោយ​បញ្ចប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ ​ឬ​មហាវិទ្យាល័យ​។​

ទី១​ ចំណេះ​ដឹង​៖​ លោក​ឧកញ៉ា ​លើក​ឡើង​ថា ​អាជីព​សម្រាប់​មនុស្ស​ម្នាក់ៗ​មាន​ន័យ​ថា​ ជា​ការ​បំពេញ​ការងារ​ ដោយ​ប្រើ​ប្រាស់​ចំណេះ​ដឹង​ និង​ជំនាញ​ជាក់​លាក់​ ដើម្បី​ទទួល​បាន​នូវ​វឌ្ឍនភាព​ក្នុង​តួនាទី​ ការ​ទទួល​ខុស​ត្រូវ​លទ្ធផល​ និង​ភាព​ជោគ​ជ័យ​ក្នុង​ការ​ងារ​នោះ​។​

ទី២ ទន់ភ្លន់៖ លោក​ឧកញ៉ា ​បន្ត​ថា​ ភាព​ទន់ភ្លន់​ជា​កម្លាំង​មួយ​ដែល​អាច​ផ្លាស់​ប្តូរ​ស្ថាន​ភាព​ច្រើន​យ៉ាង​បាន​ ដូច​ជា​ការ​ដឹក​នាំ​ ការ​ប្រើ​ប្រាស់​បុគ្គលិក​ សហការី​ ជា​ពិសេស​ភាព​ទន់​ភ្លន់​ធ្វើ​ឱ្យ​សហការី​ស្រឡាញ់​យើង​។ ​ត្រូវ​យល់​ថា​ ពិភព​នៃ​មុខ​ជំនួញ​ ឬ​ប្រសិទ្ធភាព​ការងារ​ ពោរ​ពេញ​ដោយ​ភាព​ភ្លឺ​ស្វាង​ និង​ភាព​ងងឹត​សូន្យ​។ ​ដូច្នេះ​ប្រសិន​បើ​យើង​មាន​ភាព​ទន់​ភ្លន់​ យើង​អាច​ស្រូប​ទាញ​យោបល់​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​យើង​បាន​ទាំង​អស់​ និង​ធ្វើ​ឱ្យ​យើង​មាន​ទំនួល​ខុស​ត្រូវ​ និង​អាច​លុប​បំបាត់​ភាព​ភ័យ​ខ្លាច​របស់​យើង​បាន​។​

ទី៣​ ចេះ​ជួយ​៖​ ឃ្លា​នេះ​សំដៅ​លើ​មនុស្ស​ល្អ​ក្នុង​នៅ​កន្លែង​ការ​ងារ​ ត្រូវ​ចេះ​ទើស​ចិត្ត​ និង​ជួយ​គ្នា​ទៅ​វិញ ​ទៅ​មក​ ទោះបី​ជា​ពេល​ខ្លះ​អ្នក​ទាំង​នោះ​មិន​ត្រូវ​ការ​ឱ្យ​អ្ន​ក​ជួយ​ក៏​ដោយ។​ ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ គឺជា​អំពើ​ល្អ​មួយ​របស់​មនុស្ស​គ្រប់​រូប​ក្នុង​គ្រា​មាន​អាសន្ន​។ ​ចេះ​ស្រឡាញ់​គ្នា​ ចេះ​ជួយ​គ្នា​ និង​អធ្យាស្រ័យ​ឱ្យ​គ្នា​ ធ្វើ​ឱ្យ​ស្ថាប័ន​មាន​សន្តិ​ភាព​។​

ទី៤​ ឧ​ស្សាហ៍​៖ គ្មាន​នរណា​ម្នាក់​ កើត​មក​ហើយ​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ​។​ ​ការងារ​គឺ​ជា​អាជីព​សំខាន់​ណាស់ ​សម្រាប់​ជីវិត​បុគ្គល​ម្នាក់​ៗ​។​ នៅ​ពេល​ដែល​អ្នក​ចង់​ដាក់​ពាក្យ​ធ្វើ​ការ​ មិន​ថា​នៅ​តាម​ស្ថាប័ន​រដ្ឋ​ ឬ​ឯក​ជន​ទេ​ គេ​តែង​តែ​ចង់​បាន​នូវ​បុគ្គលិក​ ដែល​ឧស្សាហ៍​ព្យា​យាម​ ចិត្ត​អំណត់​ ស្មោះ​ត្រង់​ និង​យក​ចិត្ត​ ទុក​ដាក់​ចំពោះ​ការងារ​។​

ទី៥ ​មិន​វាយ​ឫក​៖ ជា​ការ​ពិត​ណាស់ ​លោក​ឧកញ៉ា ​វេជ្ជ​បណ្ឌិត​ ទំនង​ចង់​ក្រើន​រម្លឹក​ដល់​បុ​គ្គល​ខ្លះ​ ទោះ​ខ្លួន​មាន​បុណ្យ​សក្តិ​ កេរ្តិ៍​ឈ្មោះ​ និង​អំណាច​យ៉ាង​ណា​ក្ដី​ ការ​ប្រកាន់​ភ្ជាប់​នៅ​សីលធម៌​ សុជីវធម៌​ មិន​វាយ​ឫក ​មិន​ឈ្លើយ ​មិន​អឿ ​មិន​ក្អេង​ក្អាង​ មិន​ក្រអើត​ក្រទម​ ហើយ​តែង​ស្រឡាញ់ ​ដាក់​ខ្លួន​ និង​គោរព​អ្នក​ដទៃ​ គឺ​ជា​រឿង​ចាំ​បាច់​ដែល​ត្រូវ​តែ​ធ្វើ​។ ហេតុ​នេះ​បើ​បុគ្គល​ម្នាក់​ៗ​ មិន​ចេះ​វាយ​ឫក​ច្រើន​ មាន​ទំនាក់​ទំនង​ល្អ​ ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ មនុស្ស​ប្រភេទ​នេះ ​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ងារ​ដោយ​ងាយ​។​

ទី៦​ ចេះ​យល់​៖ នៅ​ត្រង់​ចំណុច​នេះ ​លោក​ឧកញ៉ា​លើក​ឡើង​ថា​ ទន្ទឹម​នឹង​ការ​ខិត​ខំ​បំពេញ​ការងារ​ប្រកប​ដោយ​ភាព​ហ្មត់​ចត់​ ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ សីល​ធម៌​វិជ្ជា​ជីវៈ​ និង​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ការងារ​បាន​ជាប់​លាប់​ហើយ​នោះ ​បុគ្គល​ក៏​ត្រូវ​យល់​ដឹង​ពី​វប្បធម៌​កន្លែង​ការ​ងារ​ និង​ប្រើ​ប្រាស់​ទាំង​ជំនាញ​បច្ចេក​ទេស ​និង​ជំនាញ​ទន់​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​សម្រប​ខ្លួន​ក្នុង​បរិបទ​ការងារ​ និង​ទំនាក់​ទំ​នង​ល្អ​ជា​មួយ​អ្នក​ជុំវិញ​ខ្លួន​។​

Image result for គួច ម៉េងលី

ទី៧​ ចេះ​លើក​ស្ទួយ​អ្នក​ដទៃ​៖​ លោក​ឧកញ៉ា ​វេជ្ជ​បណ្ឌិត​ គួច​ ម៉េង​លី​ បាន​លើក​ឡើង​ថា​ នៅ​កន្លែង​ណា ​ក៏​ដោយ ​មិន​ថា​នៅ​ក្នុង​គ្រួសារ ​និង​នៅ​ក្នុង​កន្លែង​ការងារ​នោះ​ទេ​ ទន្ទឹម​នឹង​ចេះ​ឱ្យ​តម្លៃ​ខ្លួន​ឯង​ហើយ​នោះ ​បុគ្គល​ជោគ​ជ័យ​ ក៏​ត្រូវ​ចេះ​លើក​ស្ទួយ​អ្នក​ដទៃ​នៅ​កន្លែងការងារ​ផង​ដែរ​។​ ក្នុង​ន័យ​នេះ ​លោក​ឧកញ៉ា ​លើក​ឡើង​ថា​ នៅ​កន្លែង​ការងារ​ នៅ​ពេល​នរណា​ម្នាក់​ជួប​បញ្ហា​ក្នុង​ការងារ​ ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ និង​រិះ​រក​ដំណោះស្រាយ​ឱ្យ​សម្រេច​ជោគជ័យ​ទាំង​អស់​គ្នា​។​

យ៉ាង​ណា លោក​ឧកញ៉ា ​វេជ្ជ​បណ្ឌិត​ គួច​ ម៉េង​លី​ នៅ​តែ​បញ្ជាក់​ថា​ បើ​យើង​មាន​ចំណុច​ខាង​លើ​នេះ ​ទៅ​ធ្វើ​កា​រ​កន្លែង​ណា​ក៏​គេ​ស្រឡាញ់​ចូល​ចិ​ត្ត មាន​ឳកាស​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ និង​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​ជោគ​ជ័យ​នៅ​ថ្ងៃ​អនាគត​ថែម​ទៀត​។​

សូម​បញ្ជាក់​ថា​ លោក​ឧកញ៉ា ​វេជ្ជ​បណ្ឌិត​ គួច​ ម៉េង​លី​ គឺជា​ស្ថាបនិក​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃ​ក្រុម​ហ៊ុន​ ម៉េង​លី​ ជេ.​ គួច​ អេឌ្យូ​ខេ​សិន​។ ​កាល​ពី​កុមារ​ភាព​ លោក​ក៏​ធ្លាប់​ហែល​ឆ្លង​ឧបសគ្គ​ និង​ទុក្ខ​លំបាក​ជា​ច្រើន​ស្ទើរ​តែ​រាប់​មិន​អស់​ផង​ដែរ​។​ ប៉ុន្តែ​ដោយ​សារ​សេចក្ដី​ព្យា​យាម​ ការ​ទទូច​ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ ​បាន​ធ្វើ​ឱ្យ​លោក​វិវឌ្ឍន​ខ្លួន​ជា​បុគ្គល​ជោគជ័យ​ដូច​សព្វ​ថ្ងៃ​នេះ​៕​

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង