ទំហំថ្ងាសរបស់អ្នក នឹងបង្ហាញពីចរិក និងបុគ្គលិកលក្ខណៈរបស់អ្នក
Connect with us

ទាក់ទាញ

ទំហំថ្ងាសរបស់អ្នក នឹងបង្ហាញពីចរិក និងបុគ្គលិកលក្ខណៈរបស់អ្នក

មនុស្សគ្រប់រូបនៅលើភពនេះគឺមានភាពខុសគ្នាទោះបីជាមានមនុស្សជាច្រើនដែលមើលទៅដូចគ្នា ស្រដៀងគ្នាក៏ដោយ។ អ្នកខ្លះមានមុខស្រដៀងគ្នា ដែរអ្នកផ្សេងទៀតមានដៃដូចគ្នាហើយអ្នកផ្សេងទៀតមានប្រភេទថ្ងាសដូចគ្នា។ តើអ្នកធ្លាប់គិតថាថ្ងាសរបស់អ្នកអាចប្រាប់ច្រើនអំពីបុគ្គលិកលក្ខណៈអ្នកដែរឬទេ? ខ្ញុំដឹងថាវាចម្លែកណាស់ប៉ុន្តែវាជាការពិត។ ប្រសិនបើអ្នកចង់ដឹងថាតើអ្នកណាម្នាក់មានប្រាជ្ញាមែននោះ គ្រាន់តែសម្លឹងមើលថ្ងាសរបស់ពួកគេ អ្នកនឹងអាចទាយបាន។

. ថ្ងាសធំ ទូលាយForehead

មនុស្សដែលមានថ្ងាសទូលាយមានន័យថាពួកគេជាមនុស្សឆ្លាតវៃ។ ពួកគេក៏មានញ្ញាណទី 6 ដែរហើយអាចដឹងនៅពេលមានអ្វីមួយកើតឡើង។ ពួកគេជាមនុស្សងាយស្រួល ងាយចុះសម្រុងនិងមានទេពកោសល្យ។ ពួកគេចូលចិត្តបង្កើតមិត្តភាពច្រើនជាមួយអ្នកជុំវិញខ្លួន។

. ថ្ងាសចង្អៀត ឬតូច 

Forehead

មនុស្សដែលមានថ្ងាសចង្អៀតមានបុគ្គលិកលក្ខណៈមិនសូវបើកចំហទេ។ ពួកគេតែងតែស្ដាប់ដោយប្រើបេះដូងជាជាងប្រើការគិតរបស់ពួកគេ។ ពួកគេមិនចូលចិត្តធ្វើទំនាក់ទំនងជាមួយមនុស្សដទៃប៉ុន្មានទេ។ ប៉ុន្តែភាពទាក់ទាញមួយខុសពីអ្នកដទៃគឺ ពួកគេតែងតែជាមនុស្សមានភាពងប់ងល់ខ្លាំងទៅលើរឿងដែលពួកគេចូលចិត្ត និងចង់បាន។

. ថ្ងាសរាង អក្សរ M 

Forehead

ពួកគេមានបុគ្គលិកលក្ខណៈចូលចិត្តស្រមើលស្រមៃនិងមានទំនោរទៅខាងសិល្បៈច្រើន។ មនុស្សទាំងនេះមាននិន្នាការ និងបែបផែនប្លែក ជាមនុស្សស្រមើស្រមៃច្រើន ហើយភាគច្រើនតែងតែធុញទ្រាន់នឹងជីវិតរស់នៅប្រចាំថ្ងៃ ចូលចិត្តធ្វើអ្វីថ្មីសម្រាប់ជីវិតគេ។

. ថ្ងាសរាងស្រួចដូចភ្នំForehead

រូបរាងនៃថ្ងាសនេះគឺកម្រមានណាស់។ ប៉ុន្តែមនុស្សដែលមានរូបរាងថ្ងាសនេះមានចិត្តសប្បុរសនិងមានចិត្តល្អចំពោះអ្នកដទៃ។ កម្រិតទំនុកចិត្តរបស់ពួកគេគឺខ្ពស់។ ពួកគេតែងតែត្រៀមខ្លួនជួយអ្នកដទៃជានិច្ច។

. ថ្ងាសរាងទឹករលក 

Forehead

មនុស្សដែលមានថ្ងាសដូចនេះ គឺជាមនុស្សដែលក្បាលរឹង ហើយជាមនុស្សដែលគួរ​​​ឱ្យធុញទៀតផង។ ពួកគេចូលចិត្តការជជែកវែកញែកច្រើន ហើយឈររឹងមាំលើមតិខ្លួនឯងជានិច្ច ហើយគេមិនចូលចិត្តអ្នកប្រឆាំងនឹងគេទេ ក៏មិនអាចទ្រាំបានបើសិនជាថាគេខុស។

. ថ្ងាសរាងកោងមូលForehead

មនុស្សទាំងនេះមានអារម្មណ៍វិជ្ជមានជាមួយពួកគេជានិច្ច។ ពួកគេមានការបើកចំហរនិងការយល់ដឹងច្រើនពីរឿងជុំវិញខ្លួន។ ពួកគេក៏មានវិចារណញាណខ្ពស់ផងដែរ។ ពួកគេមិនជ្រៀតជ្រែកដល់ជីវិតរបស់អ្នកដទៃងាយៗទេ។

. ថ្ងាសរាងត្រង់ស្មើ 

Forehead

ថ្ងាសរូបរាងបែបនេះរបស់ពួកគេប្រាប់ថា ពួកគេក៏មានភាពស្មោះត្រង់ និងចូលចិត្តនិយាយត្រង់ៗផងដែរ។ ពួកគេជាមនុស្សតម្រង់ទិសគោលដៅហើយខិតខំធ្វើការដើម្បីគោលដៅរបស់ពួកគេ។ ពួកគេពិតជាងប់ងល់នឹងការងាររបស់ពួកគេណាស់ផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ មិននឹកស្មានថាខ្សែ-ក ដៃបង្កប់អត្ថន័យច្រើននិងទាយពីអនាគតបានឆុតយ៉ាងនេះសោះ!

ការមើលខ្សែបាតដៃជាផ្នែកមួយនៃអបិយជំនឿទស្សន៍ទាយដែលមានប្រជាប្រិយភាពទូទាំងសាកលលោក។ តែថ្ងៃនេះយើងមកមើលការទស្សន៍ទាយមួយទៀតដែលត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពខ្លាំងដែរនោះគឺការទស្សន៍ទាយខ្សែកដៃ។

ខាងក្រោមនេះជាប្រភេទខ្សែកដៃផ្សេងៗគ្នានិងការទស្សន៍ទាយ៖

១ ខ្សែកដៃបង្ហាញពីសុខភាព៖

លក្ខណៈសម្គាល់របស់វាគឺវាមានទីតាំងស្ថិតនៅជាប់នឹងផ្ទៃបាតដៃបំផុត។ ប្រសិនបើវា មានសភាពជ្រៅ និងច្បាស់ តជាប់គ្នា ឬគ្មានចន្លោះអ្វីនោះ វាមានន័យថារាងកាយអ្នកមានសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើវាមានពណ៌ស្រាល មើលមិនសូវច្បាស់ ដាច់ៗពីគ្នា នោះវាអាចបង្ហាញថាកំពុងមានបញ្ហាសុខភាពណាមួយ។

សម្រាប់ស្រ្តីវិញ ប្រសិនបើខ្សែបន្ទាត់នេះ មានរាងពត់កោងទៅលើ ត្រង់ចំនុចកណ្តាល ឬមានសភាពដាច់ៗនោះ វាអាចជាសញ្ញាបង្ហាញពីបញ្ហារោគស្រ្តីមួយចំនួនដូចជា ចាញ់កូន ឬរដូវមកមិនទៀង។

ចំណែកបុរសវិញ អាចបណ្តាលមកពី បញ្ហាតម្រងនោម បញ្ហាអរម៉ូន បញ្ហាក្រពេញប្រូស្តាត ឬជំងឺទាក់ទងនឹងប្រដាប់បន្តពូជ។

២ ខ្សែកដៃបង្ហាញពីទ្រព្យសម្បត្តិ៖

ខ្សែបន្ទាត់ទី ២ បន្ទាប់ពិខ្សែជាប់នឹងបាតដៃនេះអាចបញ្ជាក់ពីទ្រព្យសម្បត្តិ ភាពរុងរឿង និងសុភមង្គលរបស់អ្នក។

បើសិនជាខ្សែបន្ទាត់នោះជ្រៅ មិនដាច់ ជាប់គ្នាល្អគ្មានចន្លោះ វាបង្ហាញថាអ្នកនឹងអាចរស់នៅលើគំនរលុយកាក់ មិនខ្វះឡើយ នៅថ្ងៃអនាគត។ តែប្រសិនបើខ្សែនោះមិនជាប់គ្នា ឬដាច់ៗពីគ្នាវិញនោះ វាអាចបញ្ជាក់ថា អ្នកអាចនឹងប្រឈមនឹងបញ្ហាលុយកាក់ច្រើន។

ដោយឡែកបើសិនដើមខ្សែបន្ទាត់ នៅឆ្ងាយពីចុងកន្ទុយខ្សែបន្ទាត់ មានន័យថាអ្នកត្រូវខិតខំប្រឹងប្រែងពីក្មេងឱ្យសស្រាក់សស្រាំ ទើបអាចសម្បូរលុយចាយនៅថ្ងៃអនាគតបាន។

៣ ខ្សែកដៃបង្ហាញពីជោគជ័យ៖

ខុសពីខ្សែបន្ទាត់ទី ២ មិនសូវមានមនុស្សដែលមានខ្សែបន្ទាត់ទី ៣ នេះទេ។ វាបង្ហាញអំពីភាពជោគជ័យក្នុងការងារ និងភាពល្បីល្បាញទៅថ្ងៃមុខ។

ប្រសិនបើខ្សែនេះមានច្បាស់ដិតខ្លាំង និងតជាប់គ្នាឥតដាច់នោះ មានន័យថាអ្នកនឹងក្លាយជាមនុស្សមានជោគជ័យខ្លាំងក្នុងការងារ និងជាមនុស្សដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាទាំងក្នុងផ្ទះ និងក្រៅផ្ទះ និងមានអាយុវែងផងដែរ។ 

៤ ខ្សែកដៃបង្ហាញកេរ្ដ៍ឈ្មោះនិងអាយុ៖

កម្រមានមនុស្សដែលមានខ្សែបន្ទាត់ទី ៤ នេះ ណាស់។ អ្នកដែលមានវាអាចចាត់ទុកថាមានសំណាងខ្ពស់ និងមានអាយុវែងបំផុត។

ខ្សែបន្ទាត់នេះតំណាងឱ្យ កិត្តិនាម និងឥទ្ធិពលរបស់អ្នក។ ប្រសិនវាមានសភាពជ្រៅ និងច្បាស់ វាបង្ហាញថាអ្នកជាមនុស្សដែលមានទំនាក់ទំនងសង្គមល្អបំផុត និងប្រហែលជាមានន័យថា អ្នកនឹងមានកូនចៅផៅសណ្ដានច្រើនថែមទៀតផង៕ 

មតិយោបល់

ពេញនិយម