តើម្រាមដៃអ្នកអាចប្រាប់ពីអារម្មណ៏ផ្លូវភេទរបស់អ្នកដូចម្តេចខ្លះ???
Connect with us

ទាក់ទាញ

តើម្រាមដៃអ្នកអាចប្រាប់ពីអារម្មណ៏ផ្លូវភេទរបស់អ្នកដូចម្តេចខ្លះ???

តើមាននៅចាំដែរទេ កាលពីមុនដូចជាកាលរៀនវិទ្យាល័យជាដើម ដែលយើងតែងតែនិយាយពីអាថ៌កំបាំងនឹងអារម្មណ៏ផ្លូវភេទរបស់មនុស្ស និងពួកម៉ាកយើង។ យើងក៏តែងតែលឺឡើងជារឿយៗនូវជំនឿជាច្រើនទាក់ទងនឹងរឿងនេះ ដូចជារឿងដែលគេនិយាយថាមើលរូបរាង ទំហំ នៃច្រមុះ និងដៃរបស់មនុស្សប្រុស នឹងដឹងពីទំហំនៃប្រដាប់ភេទរបស់គេតែម្តង។ ជាមួយគ្នានេះដែរ ក៏មានជំនឿមួយទៀតដែលនិយាយអំពីទំហំនៃដៃរបស់មនុស្ស នឹងមើលទាយដឹងពីអារម្មណ៏ផ្លូវភេទរបស់គេ។ ដូច្នេះ ចង់ដឹងថាតើជំនឿនេះ ឬការសន្មត់បែបនេះវាមានហេតុផលយ៉ាងណាដែរ យើងនឹងមកមើលទាំងអស់គ្នា។

Finger

វាត្រូវបានគេជឿជាក់ថាម្រាមដៃនាង ឬដៃពាក់ចិញ្ចៀន ត្រូវបានផ្តល់កិត្តិយសដើម្បីកាន់កាប់គន្លឹះនៃស្នេហា និងរឿងផ្លូវភេទរបស់មនុស្ស។ ដំបូងអ្នកគួរតែដឹងថាពួកគេគ្រាន់តែជាសញ្ញាមួយប៉ុណ្ណោះ ប៉ុន្តែមិនមានអ្វីជាក់លាក់អំពីពួកគេទេ។ អ្នកមិនអាចវិនិច្ឆ័យផ្លូវភេទរបស់មនុស្សម្នាក់តាមរយៈម្រាមដៃរបស់ពួកគេតែមួយបានឡើយ។

Finger

ក្នុងនោះដែរក៏មានការបកស្រាយទាក់ទងទៅនឹងសមាមត្ររវាងម្រាមដៃចង្អុល ​និងម្រាមដៃនាង សមាមាត្ររបស់ម្រាមដៃទាំងពីរនឹងមានរឿងពាក់ព័ន្ធទៅនឹងអារម្មណ៏ផ្លូវភេទរបស់មនុស្សយើងផ្ទាល់។ យោងទៅតាម Telegraph ប្រវែងម្រាមដៃ គឺពឹងផ្អែកទៅលើបរិមាណអ័រម៉ូន testosterone ដែលរាងកាយអ្នក ត្រូវបានប៉ះពាល់ និងផ្តល់ឱ្យ នៅពេលដែលអ្នកនៅក្នុងស្បូនរបស់អ្នកម្តាយ។ ម្រាមដៃពាក់ចិញ្ចៀនវែងមានន័យថាមានអាការៈទាក់ទងនឹងអរម៉ូនច្រើន តែយើងមិនដឹងពីអាថ៌កំបាំងនៅពីក្រោយម្រាមដៃពីរនោះពិតនៅឡើយទេ។

Finger

យោងតាមគេហទំព័រ NYmag បានរកឃើញថាបុរសស្រឡាញ់ភេទដូចគ្នាទំនងជាមានម្រាមដៃស្រដៀងនឹងមនុស្សស្រីពេញលក្ខណៈអញ្ចឹងដែរ ហើយមនុស្សស្រីស្រលាញ់ស្រី ក៏ទំនងជាមានសាច់ដុំតិចៗ ក៏ដូចជាម្រាមដៃមិនសូវស្អាតដូចមនុស្សប្រុសពេញលក្ខណៈដែរ ប៉ុន្តែនោះជាព័ត៌មានមួយនៃផ្ទាំងទឹកកកមួយប៉ុណ្ណោះ។ នេះគឺជារឿងរ៉ាវជាច្រើនទៀតដែលអ្នកអាចដឹងអំពីបុរសម្នាក់ដែលគ្រាន់តែមើលដៃរបស់គាត់។ 

Fingers

ការសិក្សាមួយនៅសាកលវិទ្យាល័យ រដ្ឋ Michigan ពីឆ្នាំ 2001 បានលើកឡើងថា “ភស្តុតាងដោយប្រយោលដែលថាការប៉ះពាល់យ៉ាងខ្លាំងទៅនឹងអរម៉ូនដើមនិងអាចបង្កើននូវប្រូបាបដែលក្មេងស្រីនឹងបង្កើតការតម្រង់ទិសស្រឡាញ់ភេទដូចគ្នានៅពេលពេញវ័យ”។ 

Finger

បង្ហាញពីលទ្ធភាពនៃជំងឺមហារីកក្រពេញប្រូស្តាត។ ក៏មានរឿងកំបាំងមួយថាបុរសដែលមានម្រាមដៃចង្អុលវែងជាងម្រាមដៃនាង អាចនឹងមានភាពទាក់ទាញទៅរករោគសញ្ញានៃជម្ងឺមហារីកក្រពេញប្រូស្តាត ជាងអ្នកដទៃ។  

Fingers

ភាពទាក់ទាញ នៅក្នុងការសិក្សាមួយស្ត្រីត្រូវបានស្នើឱ្យវាយតម្លៃមុខដោយគោរពតាមភាពទាក់ទាញរយៈពេលខ្លី និង ការចាប់អារម្មណ៍ទៅកាន់បុរសម្នាក់។ ដំណឹងល្អសម្រាប់បុរសទាំងអស់ដែលមានម្រាមដៃចិញ្ចៀនវែង ពួកគេត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញជាងអ្នកដទៃ។ 

Fingers

ទ្រព្យសម្បត្តិ ទាក់ទងនឹងទ្រព្យសម្បតិ្តផងដែរ គេជឿថាបុរសដែលមានម្រាមដៃនាងវែង តែងតែទោរទៅភាពប្រថុយប្រថាន ហើយក៏អាចមាន និងរកចំណូល និងទ្រព្យសម្បត្តិបានច្រើនជាងអ្នកដទៃទៀតផង។  

Fingers

ទំហំនៃប្រដាប់ភេទ គឺគេជឿថាអ្នកដែលមានទំហំដៃនាង ឬដៃពាក់ចិញ្ចៀនវែង ហើយធំ ក៏មានប្រដាប់ភេទធំផងដែរ។ 

Fingers

ការចងចាំ ទំនាក់ទំនងរវាងអ័រម៉ូនតេស្តូស្តេរ៉ូនទាបដែលត្រូវបានបង្ហាញដោយប្រវែងម្រាមដៃនិងការចងចាំ។ អ្នកដែលមានអ័រម៉ូន testosterone ទាបមានការចងចាំកាន់តែច្បាស់។ 

Fingers

យោងទៅលើប្រវែងម្រាមដៃអ្នកដែលមានកម្រិតអ័រម៉ូន testosterone ទាប មានម្រាមដៃនោះខ្លី អាចប្រឈមនឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ច្រើនជាងអ្នកដទៃ។ 

Fingers

មួយវិញទៀត បុរសដែលមានម្រាមដៃនាងវែង ជាងដៃចង្អុលនោះ ក៏អាចមានសមត្ថភាពដោះស្រាយបញ្ហា និងចម្ងល់ពិបាកៗបានងាយជាងអ្នកដទៃផងដែរ។  

Fingers

ចំពោះការធ្វើលំហាត់ប្រាណផងដែរ ពួកគេដែលមានម្រាមដៃនាងវែង នោះក៏មានសមត្ថភាពអាចទ្រាំទ្រទៅនឹងការធ្វើលំហាត់ប្រាណបានយូរ និងចេះអត់ធ្មត់ច្រើនទៀតផង៕       

Fingers

អត្ថបទល្អផ្សេងទៀត៖  មិនមែនចេះតែពាក់ទេ! ពាក់ចិញ្ចៀន​នៅ​ម្រាមដៃ​ណា​ទើប​ឆាប់​មាន​ស្នេហា លុយ និង​សំណាង​?

ការពាក់ចិញ្ចៀនជារឿងពេញនិយមសឹងក្លាយជាសាមញ្ញទៅហើយសម្រាប់មនុស្សគ្រប់រូប។ តែតើ​លោក​អ្នកដឹង​ទេ​ថា​ការពាក់​ចិញ្ចៀន​អាចមាន​ឥទ្ធិពលលើរឿងលុយកាក់ ស្នេហា និង សំណាង។

បើពាក់ចិញ្ចៀន​ត្រូវ​ម្រាមដៃ​នឹង​នាំមក​នូវ​សំណាងដើម្បីសម្រេចនូវអ្វីដែលយើងប៉ង ដែល​លោកអ្នក​អាចមិន​ជឿ​ តែទាល់តែសាកសិនសឹមសម្រេចថាជឿឬអត់៖

ប្រសិនបើ​លោកអ្នក​ចង់បានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីអ្នកជុំវិញ និង​ឱ្យគេចូលចិត្ត​អាណិត​ស្រឡាញ់ ចូរពាក់ចិញ្ចៀន​នៅម្រាមដៃ​ចង្អុល​ដៃខាងឆ្វេង​

​២ ប្រសិនបើ​លោកអ្នក​នៅលីវ មិនទាន់មានដៃគូ ហើយចង់​បាន​សេចក្តីស្នេហា​មួយនឹងគេក្នុង​ឆាកជីវិត ចូរពាក់ចិញ្ចៀន​នៅ​ម្រាមដៃកូនដៃ​ខាងឆ្វេង​

៣ ប្រសិនបើ​លោកអ្នកមានដៃគូ ហើយ​ចង់ឱ្យ​ស្នេហា​ដែលកំពុងមានស្ថិតនៅគង់វង្សឋិតឋេរ ចូរ​ពាក់ចិញ្ចៀន​នៅលើម្រាមដៃ​នាង​ដៃខាងឆ្វេង​​

ប្រសិនបើ​លោកអ្នកជាអាជីវករ ឬអ្នកជំនួញ ឬអ្នកធ្វើការ ហើយ​ចង់​មានសំណាង​ល្អជោគជ័យក្នុងមុខរបរការងារ និង​ចង់ឱ្យ​ការងារ​និង​ការរកស៊ី​ដំណើរការ​រលូនចូរ​ពាក់ចិញ្ចៀន​នៅ ម្រាមដៃ​នាងដៃ​ខាងស្តាំ​ 

ប្រសិនបើ​លោកអ្នក​ចង់​មានទ្រព្យ​សម្បត្តិ​ច្រើនហូរហៀរ ចូរ​ពាក់​ចិញ្ចៀនធ្វើពីមាសសុទ្ធ​នៅ​ម្រាមដៃ​កណ្តាល​ដៃខាងស្តាំ​

៦ ប្រសិនបើ​លោកអ្នក​ចង់​មាន​សេចក្តីសុខ​សុវត្ថិភាព​គ្រប់ពេលវេលានិងទីជិតឆ្ងាយពេលធ្វើដំណើរ ចូរ​ពាក់ចិញ្ចៀន​នៅ ម្រាមដៃ​កណ្តាលដៃ​ខាងឆ្វេងក៏បាន ឬ​ស្តាំ​ក៏បាន​ 

 

មតិយោបល់

ពេញនិយម