មិនធ្លាប់មាន! និស្សិតមួយក្រុមទទួលបានចំណេះដឹងវិស័យគ្រឿងអលង្ការនិងឱកាសការងារដ៏សន្ធឹកសន្ធាប់!
Connect with us

ថ្មីៗ

មិនធ្លាប់មាន! និស្សិតមួយក្រុមទទួលបានចំណេះដឹងវិស័យគ្រឿងអលង្ការនិងឱកាសការងារដ៏សន្ធឹកសន្ធាប់!

កាលពីរសៀលថ្ងៃសៅរ៍ទី ១៧ មីនា ឆ្នាំ ២០១៨ កន្លងទៅនេះក្រុមហ៊ុន⁣ជាង⁣ បាក់វណ្ណហុង⁣ បានរៀបចំកម្មវិធីការជជែកដ៏កម្រមួយនៅឯវិទ្យាស្ថានស៊ីតិក (SETEC Institute) ទៅកាន់និស្សិតឆ្នើមៗចំនួន 80 នាក់។

កម្មវិធីដ៏ពិសេសនោះបានចែករំលែកចំណេះដឹងដ៏សំខាន់ដល់និស្សិតចូលរួមអំពីឱកាសការងារដើម្បីអភិវឌ្ឍន៌សមត្ថភាព ជំនាញនៃការរចនាគ្រឿងអលង្ការ និងវិស័យគ្រឿងអលង្ការនៅក្នុងប្រទេសកម្ពុជា។

វាគ្មិនដែលបានចូលមកចែកបទពិសោធន៍និងចំណេះដឹងសុទ្ធសឹងជាអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ ហើយនិស្សិតទាំងអស់ដែលបានចូលរួម ក៏មានឱកាសបង្កើតបណ្ដាញជិតស្និទ្ធជាមួយអ្នកជំនាញនិងអ្នកមានបទពិសោធន៍របស់ក្រុមហ៊ុន។

និស្សិតដែលបានចូលរួមក៏ទទួលបានកាតាបដ៏ប្រណិត និងសម្ភារៈសិក្សាដ៏សម្បូរបែបពីក្រុមហ៊ុន⁣ជាង⁣ បាក់វណ្ណហុង ហើយអ្វីដែលរឹតតែអស្ចារ្យសម្រាប់ពួកគាត់នោះគឺការផ្ដល់ឱកាសការងារដែលមានលក្ខខណ្ឌល្អត្រៀមរង់ចាំរួចជាស្រេចក្រោយពេលពួកគាត់បញ្ចប់ការសិក្សា។

នេះគឺជាលើកទីមួយ​ដែលក្រុមហ៊ុនជាង⁣ បាក់វណ្ណហុង បានសហប្រតិបត្តិការជាមួយវិទ្យាស្ថានស៊ីតិក (SETEC Institute) ក្នុងការនាំមកជូនកម្មវិធីការជជែក ផ្ដល់បទពិសោធន៍ និងឱកាសការងារដ៏ពិសេសដល់និស្សិតដែលសិក្សានៅទីនោះ ហើយកម្មវិធីពិសេសនេះនឹងបន្តមានជាបន្តបន្ទាប់ទៀតដែលក្រុមហ៊ុននឹងជម្រាបជូននៅពេលក្រោយ៕

អត្ថបទពាណិជ្ជកម្ម

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម